ផ្តល់អាទិភាពអនុម័តបណ្តាគោលនយោបាយអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ខេត្ត ឡឹមដុង បានពិនិត្យមើល ផ្តល់សច្ចានុមតិសេចក្តីសម្រេចសំខាន់ៗ ជាច្រើនក្នុងគោលបំណងបង្កើតប្រភពកម្លាំងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមក្នុងតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំក្នុងសម័យប្រជុំ​លើក ទី ៥ (សម័យប្រជុំឯកទេសបទ) ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១១ អាណត្តិកាល ២០២៦ - ២០៣១ ប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី ២៧ ខែ កក្កដា។ នេះត្រូវបានចាត់ទុកជាជំហានធ្វើឲ្យបណ្តាកម្មវិធីគោលដៅជាតិទៅជាភាពជាក់សែ្ដង ស្រប​ពេលនោះធ្វើឱ្យសុក្រឹតយន្តការ គោលនយោបាយឧបត្ថម្ភប្រជាជននៅតំបន់បងប្អូនជនជាតិភាគតិច តំបន់លំបាក​លំបិននៅក្នុងភូមិសាស្រ្តខេត្ត។

lam-dong2-2707.jpg
លោក លឺវ វ៉ាន់ទ្រុង អនុលេខានៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡឹមដុង អញ្ជើញ​សន្និដ្ឋានសម័យប្រជុំ។

ក្នុងសម័យប្រជុំ ក្រុមប្រឹក្សាប្រជាជនខេត្តបានពិនិត្យមើល ធ្វើសច្ចានុមតិសេចក្តីសម្រេចចិត្តស្តីពីការបែងចែក​ផែនការវិនិយោគ​សាធារណៈរយៈពេលមធ្យមដោយចំណាយថវិការដ្ឋដំណាក់កាលឆ្នាំ ២០២៦ - ២០៣០ សេចក្តីសម្រេចបែងចែកថវិការដ្ឋ និងផែនការវិនិយោគ​សាធារណៈឆ្នាំ ២០២៦។

តាមរយៈនោះ ទុនវិនិយោគសាធារណៈរយៈពេលមធ្យមសរុបរបស់ខេត្តគ្រោងទុកថានឹងសម្រេច ១២៥.០០០ ពាន់លានដុង ផ្តល់អាទិភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ចរាចរណ៍តភ្ជាប់តំបន់ បរិវត្តកម្មឌីជីថល អប់រំ សុខាភិបាល និងគម្រោងការបង្កើតកម្លាំងចលករកំណើន។

lam-dong3-2707.jpg
គណៈប្រតិភូផ្តល់សច្ចានុមតិសេចក្តីសម្រេចសំខាន់ៗ ចំនួន ១៧ នៅក្នុងសម័យប្រជុំលើកទី ៥។

ខេត្តបែងចែកថវិកាចំនួន ៥.៧៧៨,៤៦៣ ពាន់លានដុងអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់បន្ថយភាព​ក្រីក្រប្រកបដោយចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ក្នុងនោះ ​ថវិកាមជ្ឈិមជាង ២.៤៣៨ ពាន់លានដុង ថវិកាមូលដ្ឋានបដិភាគជាង ៣.៣៤០ ពាន់លានដុង រួមចំណែកបង្រួម​គម្លាតអភិវឌ្ឍន៍រវាងតំបន់និងតំបន់ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ក្រៅពីរៀបចំទុនវិនិយោគ សម័យប្រជុំពិនិត្យមើលគោលនយោបាយសុខុមាលភាពដោយផ្ទាល់ចំនួនពីរ​សម្រាប់​បងប្អូនជនជាតិភាគតិច។ ក្នុងនោះរួមមានសេចក្តីសម្រេចកំណត់គោលនយោបាយឧបត្ថម្ភអត្រា​ការប្រាក់​ចំពោះក្រុមគ្រួសារបងប្អូនជនជាតិភាគតិចនៅផ្ទាល់កន្លែង រួមចំណែកបង្កើតល័ក្ខខ័ណ្ឌទទួល​ប្រភពទុនឥណទាន អភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូល។ ប្រតិភូក៏បានពិភាក្សា ផ្តល់សច្ចានុមតិសេចក្តីសម្រេចស្តីអំពី​គោលនយោបាយឧបត្ថម្ភចំពោះសិស្ស និស្សិតជាជនជាតិភាគតិច ដើម្បីបង្កើតល័ក្ខខ័ណ្ឌសិក្សា លើកកម្ពស់​គុណភាពធនធានមនុស្សសម្រាប់តំបន់បងប្អូនជនជាតិភាគតិចនាពេលខាងមុខ។

តាមរយៈនោះ ដំណាក់កាល ២០២៦ - ២០៣១ សិស្ស និស្សិតជាជនជាតិភាគតិចមានលំនៅអចិន្ត្រៃយ៍​នៅក្នុង​ខេត្តគម្រប់ពី ៣ ឆ្នាំឡើងទៅ កំពុងសិក្សាតាមគ្រឹះស្ថានអប់រំសាកលវិទ្យាល័យ បរិញ្ញារង កម្រិតមធ្យម​ទូទាំង​ប្រទេសនឹងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ប្រជុំជីវភាពចំនួន ៤០០.០០០ ដុងក្នុងមនុស្សម្នាក់ក្នុងមួយខែ ក្នុង​រយៈពេល ១០ ខែរៀងរាល់ឆ្នាំសិក្សា។

lam-dong-2707.jpg
ទិដ្ឋភាពសម័យប្រជុំ។

ដំណាក់កាល ២០២៦ - ២០៣០ ក្រុមគ្រួសារបងប្អូនជនជាតិភាគតិចខ្ចីទុនពីធនាគារពាណិជ្ជកម្មសម្រាប់​ផលិតកម្ម ធ្វើអាជីវកម្មបានឧបត្ថម្ភការប្រាក់កម្ចី ៤០% ច្រើនបំផុតចំនួន ១០ លានដុងក្នុងមួយក្រុមគ្រួសា​រក្នុង​មួយឆ្នាំ។ គោលនយោបាយទាំងពីរនេះត្រូវបានរំពឹងថានឹងបង្កើតល័ក្ខខ័ណ្ឌសម្រាប់​បងប្អូនជនជាតិលើក​កម្ពស់ អភិវឌ្ឍការងាររកស៊ីចិញ្ចឹមជីវិត រួមចំណែកបង្រួមគម្លាតអភិវឌ្ឍន៍រវាងតំបន់បងប្អូនជនជាតិភាគតិច និងតំបន់​ផ្សេងៗ។

សម័យប្រជុំពិនិត្យមើល ផ្តល់សច្ចានុមតិសេចក្តីសម្រេចជាច្រើនស្តីអំពីការបែងចែកថវិកាសម្រាប់កម្មវិធី​គោលដៅ​ជាតិ អភិវឌ្ឍវប្បធម៌ បង្ការទប់ស្កាត់គ្រឿងញៀន បង្កើតមូលនិធិឧបត្ថម្ភអភិវឌ្ឍសហករណ៍ និងគោល​នយោបាយ​មួយចំនួនក្នុងវិស័យឧស្សាហកម្មពាណិជ្ជកម្ម ការបង្ការនិងពន្លត់អគ្គីភ័យ ការការពារបរិស្ថាន។

មានសេចក្តីសម្រេចសំខាន់ៗ ចំនួន ១៧ ត្រូវបានផ្តល់សច្ចានុមតិក្នុងសម័យប្រជុំនេះ ក្នុងនោះមានសេចក្តី​សម្រេច​ ២ ស្តីអំពីការលុបចោល​សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនរបស់ខេត្តទាំង ២ គឺខេត្ត ឡឹម ដុងនិង ប៊ិញធន់ (មុន​ពេលរួមបញ្ចូលគ្នា) ក្នុងវិស័យឧស្សាហកម្មពាណិជ្ជកម្ម និងអធិការកិច្ច ដោយសារតែលែង​សមស្រប។

សន្និដ្ឋានសម័យប្រជុំ លោក លឺវ វ៉ាន់ទ្រុង អនុលេខានៃគណៈ​កម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សា​ប្រជាជនខេត្ត ឡឹមដុង សង្កត់ធ្ងន់ថា សេចក្តីសម្រេចបានអនុមតិនៅក្នុងសម័យប្រជុំនេះមានខ្លឹមសារសំខាន់ៗ ជាច្រើន។ ដើម្បី​ធានាថាសេចក្តីសម្រេចទាំងនេះឆាប់ជ្រួតជ្រាបចូលទៅក្នុងជីវភាពរស់នៅ បង្ហាញឱ្យឃើញប្រសិទ្ធភាព លោកបាន​ស្នើសុំឱ្យគណៈកម្មាធិការប្រជាជនខេត្តបង្គាប់ការស្ថាប័នជំនាញសហការជាមួយក្រុមប្រឹក្សាប្រជាជនខេត្ត ពិនិត្យពិច័យឡើងវិញនូវខ្លឹមសារ អនុវត្តដោយធានាចំគោលដៅទាំងស្រុង។

អំពីផែនការវិនិយោគសាធារណៈស្នើគណៈកម្មាធិការប្រជាជនខេត្តបង្គាប់ការវិនិយោគិនឱ្យពន្លឿនការទម្លាក់ថវិកាទុនវិនិយោគសាធារណៈប៉ុន្តែមិនព្រោះតែពន្លឿនដំណើការធ្វើឱ្យបន្ធូរបន្ថយគុណភាពសំណង់ឡើយ។ គម្រោងថ្មី​ទាំងឡាយបើកក្នុងឆ្នាំ ២០២៧ គណៈកម្មាធិការប្រជាជនខេត្តនឹងតាមដានវិនិយោគិនយ៉ាងយូរបំផុត​ត្រឹមថ្ងៃទី ១៥ ខែ តុលា ត្រូវបញ្ចប់រួចរាល់ឯកសាររចនាប្លង់ ជៀសវាងការពន្យារពេលរង់ចាំឯកសារ និងត្រូវ​បដិសេធដូច​កាល​ពីឆ្នាំ ២០២៦។ អាទិភាពទុនសម្រាប់សំណង់ដែលបានបំពេញបែបបទវិនិយោគ ឆាប់​ដោះស្រាយ​ស្ថានភាព​នៃការ​កែតម្រូវ​ដើមទុនច្រើនលើកច្រើនសារ។

អំពីគោលនយោបាយឧបត្ថម្ភក្រុមគ្រួសារបងប្អូនជនជាតិភាគតិច សិស្ស និស្សិតជាជនជាតិភាគតិច លោក លឺវ វ៉ាន់ទ្រុង បានវាយតម្លៃថា នេះជា​សេចក្តីសម្រេចស្តីអំពីយន្តការគោលនយោបាយដើម្បីធ្វើឱ្យជាក់ច្បាស់គោលដៅ​របស់គណៈកម្មាធិការបក្ខភាគខេត្តរហូតដល់ឆ្នាំ ២០៣០ ឡឹមដុង ជាសារវន្តលែងមានក្រុមគ្រួសារក្រីក្រ។ ដូច្នេះ​ហើយ លោកស្នើឱ្យគណៈកម្មាធិការប្រជាជនខេត្តបើកចំហល័ក្ខខ័ណ្ឌមុខសញ្ញាបានទទួលកម្រិតឧបត្ថម្ភក៏ដូចជា​បែបបទតាមលំដាប់់លំដោយដើម្បីកំណត់ចំគោលដៅមុខសញ្ញាបានទទួលផល ធានាថាគ្មានករណីណាមួយត្រូវ​មើលរំលងឡើយ៕

ព័ត៌មាននិងរូបថត៖ ជូ គ្វឹកហ៊ុង
ប្រែសម្រួល៖ អៀងថាន់

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ

ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ

ទីក្រុង ហូ ជីមិញ កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋយ៉ាងខ្លាំងក្លា យកមណ្ឌលបច្ចេកវិទ្យាខ្ពស់និងមជ្ឈមណ្ឌលស្រាវជ្រាវធ្វើជាស្នូល។ ស្របពេលនោះដែរ វិស័យថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត ឈីបពាក់កណ្តាលចម្លង យន្តហោះគ្មានមនុស្សបើកនិងការផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រតិដ្ឋកំពុងបង្កើតកម្លាំងចលករកំណើនថ្មីសម្រាប់ទីក្រុង។

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

ក្រោយពីបានប្រសិទ្ធនាមលោកប្រធានាធិបតី ហូ ជីមិញ រយៈពេល ៥០ ឆ្នាំមកនេះ ទីក្រុង ហូ ជីមិញ កំពុងឈានចូលដំណាក់កាលផ្លាស់ប្តូរមានលក្ខណៈរៀបចំរចនាសម្ព័ន្ធ នៅពេលគំរូអភិវឌ្ឍប្រពៃណីត្រូវបានជំនួសជាបណ្តើរៗ ដោយតម្រង់ទិសដៅផ្អែកលើវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល។

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត (AI) កំពុងបានទីក្រុង ហូ ជីមិញ ដាក់បញ្ចូលឱ្យដោះស្រាយជាច្រើនបញ្ហាអភិបាលកិច្ចទីក្រុង។ ក៏ប៉ុន្តែ ដើម្បីឱ្យបច្ចេកវិទ្យានេះមានប្រសិទ្ធភាព ល័ក្ខខ័ណ្ឌចាំបាច់មិនមែនគ្រាន់តែជាក្បួនដោះស្រាយឬវេទិកាឌីជីថលប៉ុននោះទេ ថែមទាំងជាប្រព័ន្ធទិន្នន័យត្រូវបានបមាណីយកម្ម ភ្ជាប់និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ទៀតផង។

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

ក្រោយពីអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW អស់រយៈពេលជាងមួយឆ្នាំកន្លះ ទីក្រុង ហូ ជីមិញ កំពុងបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងអភិបាលកិច្ចទីក្រុងពីមួយជំហានទៅមួយជំហាន ចាប់តាំងពីកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ គំរូប្រតិបត្តិការឌីជីថល រហូតដល់ប្រើក្នុងចរាចរណ៍ សន្តិសុខ សុខាភិបាលនិងសេវាសាធារណៈ។ បញ្ញាសិប្បនិម្មិតត្រូវបានរំពឹងថានឹងរួមចំណែកដល់ការផ្លាស់ប្តូរថ្មីវិធីសាស្រ្តអភិបាលកិច្ច លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនិងគុណភាពបម្រើប្រជាជន អាជីវកម្ម។

ជ្រោយ ថាញ់ដា រៀបនឹង ‘រស់រានឡើងវិញ’ ក្រោយរយៈពេល ៣០ ឆ្នាំព្យួរគម្រោងការ

ជ្រោយ ថាញ់ដា រៀបនឹង ‘រស់រានឡើងវិញ’ ក្រោយរយៈពេល ៣០ ឆ្នាំព្យួរគម្រោងការ

ក្រោយរយៈពេលជិត ៣០ ឆ្នាំ "ជាប់ស្ទះ" ក្នុងគម្រោងការ រាប់ពាន់ក្រុមគ្រួសារនៅជ្រោយ ថាញ់ដា សង្កាត់ ប៊ិញគ្វើយ កំពុងរំពឹងថានឹងបានតាំងទីលំនៅស្ថិរភាពក្នុងពេលឆាប់ៗ ខណៈពេលទីក្រុង ហូ ជីមិញ កំពុងពន្លឿនដំណើរការរៀបចំនិងអភិវឌ្ឍន៍តំបន់នេះឡើងវិញ។

ការចាត់វិធានការតាមអាសយដ្ឋានជាក់លាក់នីមួយៗ

ការចាត់វិធានការតាមអាសយដ្ឋានជាក់លាក់នីមួយៗ

ក្រោយពីជំហានពិនិត្យពិច័យឡើងវិញនិងធ្វើឲ្យសុក្រឹតយន្តការ ទីក្រុង ហូ ជីមិញ ប្តូរទៅដោះស្រាយតាំងពីអាសយដ្ឋានអគារ ដីសាធារណៈជាក់លាក់នីមួយៗ។ មូលដ្ឋានទិន្នន័យឯកភាពគ្នា ផែនការច្បាមជាប់តម្រូវការ អង្គភាពដឹកនាំទទួលខុសត្រូវនិងយន្តការឃ្លាំមើលក្រោយពីផ្លាស់ប្តូរនឹងសម្រេចថាទ្រព្យសម្បត្តិដែលសេសសល់​ពិតជាមានក្លាយទៅជាសាលារៀន ស្ថានីយសុខាភិបាល ឧទ្យាន គ្រឹះស្ថានវប្បធម៌ ឬប្រភពកម្លាំងអភិវឌ្ឍឬទេ។

ការស្រាយតាំងពីកំណួចនីមួយៗ ពេលផ្លាស់ប្តូរមុខងារ

ការស្រាយតាំងពីកំណួចនីមួយៗ ពេលផ្លាស់ប្តូរមុខងារ

មូលនិធិអគារ ដីដែលសេសសល់បើកចេញឱកាសបំពេញបន្ថែមសាលារៀន ស្ថានីយសុខាភិបាល សំណង់វប្បធម៌និងប្រភពចំណូលថវិការដ្ឋឱ្យទីក្រុង ហូ ជីមិញ។ ក៏ប៉ុន្តែ ដំណើរការផ្តូរមុខងារមិនអាចបញ្ឈប់នៅត្រង់ការសម្រេចចិត្តរដ្ឋបាលតែមួយមុខទេ។ ឯកសារផ្លូវច្បាប់មិនពេញលេញ មូលដ្ឋានសម្ភារៈរងការទ្រុឌទ្រោម តម្រូវការចាត់ចែងមិនស្មើគ្នារួមជាមួយនឹងបញ្ហាដើមទុន គម្រោងការនិងការទទួលខុសត្រូវក្នុងការគ្រប់គ្រងនៅតែជាកំណួចទាំងឡាយដែលត្រូវដោះស្រាយទៀតផង។

ជីវភាពបងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ ប្រែមុខមាត់ថ្មី

ជីវភាពបងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ ប្រែមុខមាត់ថ្មី

ក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេសជាតិ ទីក្រុង ហូ ជីមិញ បានអនុវត្តគោលនយោបាយ របៀបធ្វើល្អៗ កម្មវិធីឧបត្ថម្ភបត់បែនជាច្រើន រួមចំណែកដល់ការលើកកម្ពស់ជីវភាពទាំងខាងសម្ភារៈ ស្មារតីជូនបងប្អូនជនជាតិភាគតិច។ ក្នុងឱកាសរំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦) អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានបទសម្ភាសលោក ឡឹម ឌិញថាំង នាយកមន្ទីរជនជាតិនិងសាសនាទីក្រុង ហូ ជីមិញ ដើម្បីបំភ្លឺឱ្យឃើញការវិវឌ្ឍនៈទៅមុខជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច ជាពិសេសនៅក្នុងដំណាក់កាលប្រទេសជាតិកំពង់ផ្លាស់ប្តូរថ្មី អភិវឌ្ឍនិងធ្វើសមាហរណកម្ម។

ជីវភាពថ្មីរបស់បងប្អូនជនជាតិព្រំដែន តីនិញ

ជីវភាពថ្មីរបស់បងប្អូនជនជាតិព្រំដែន តីនិញ

ខេត្ត តីនិញ កំពុងអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំយ៉ាងមានប្រសិទ្ធភាព វិស័យជាច្រើនត្រូវបានកត់សម្គាល់ដោយមានលទ្ធផលជាវិជ្ជមាន បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចគោលដៅទាំងឡាយនៃឆ្នាំ ២០២៦។

រំដោះកម្លាំងយុវជនវ័យក្មេង កសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋាន

រំដោះកម្លាំងយុវជនវ័យក្មេង កសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋាន

ការដាក់ពង្រាយកងជួរស្ម័គ្រចិត្ត "រដូវក្តៅឌីជីថល" ទាំងឡាយនៅតាមឃុំ សង្កាត់ តំបន់ពិសេសចំនួន ១៦៨ របស់ទីក្រុង ហូ ជីមិញ មិនត្រឹមតែជួយប្រជាជនចូលប្រើបណ្តាសេវាសាធារណៈតាមប្រព័ន្ធអនឡាញងាយស្រួលប៉ុននោះទេ ថែមទាំងបញ្ជាក់ពីតួនាទីឈានមុខរបស់យុវជនក្នុងការកសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋានតែម្តងទៀងផង។

ជំរុញយ៉ាងខ្លាំងក្លាការបង្រៀនភាសាជនជាតិ លើកកម្ពស់លទ្ធភាពភាសាបរទេសឱ្យសិស្សសាលា

ជំរុញយ៉ាងខ្លាំងក្លាការបង្រៀនភាសាជនជាតិ លើកកម្ពស់លទ្ធភាពភាសាបរទេសឱ្យសិស្សសាលា

អនុវត្តគម្រោងការ "ពង្រឹងបន្ថែមការបង្រៀននិងរៀនភាសាបរទេសដំណាក់កាលឆ្នាំ ២០២៥ - ២០៣៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥" ឆ្នាំ ២០២៧ ខេត្ត អានយ៉ាង ផ្តោតលើការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អក្សរសរសេររបស់បងប្អូនជនជាតិ ខ្មែរ ពន្លឿនការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អង់គ្លេស ភាសា បារាំង អភិវឌ្ឍកងជួរគ្រូបង្រៀន សិក្ខូបករណ៍ ហេដ្ឋារចនាសម្ពន្ធនិងជំរុញយ៉ាងខ្លាំងក្លាការប្រើបច្ចេកវិទ្យា​ក្នុងការបង្ហាត់បង្រៀនភាសាបរទេស។ ខេត្តក៏រៀបចំលក្ខខណ្ឌដើម្បីបង្រៀនភាសាបរទេសមួយចំនួនផ្សេងៗ ទៀតដូចជាភាសា ជប៉ុន ចិន កូរ៉េ តាមតម្រូវការជាក់ស្តែង។

ការនាំយកបំណិនឌីជីថលមកកាន់តំបន់លំនៅឋាន

ការនាំយកបំណិនឌីជីថលមកកាន់តំបន់លំនៅឋាន

សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ យុវជនយុវនារីទីក្រុង ហូ ជីមិញ រាប់ពាន់នាក់កំពុងក្លាយជា “ស្ពានមេត្រីឌីជីថល” សុទ្ធសាធ រួមដំណើរជាមួយប្រជាជនក្នុងការចូលប្រើសេវាសាធារណៈតាមអនឡាញ រួមចំណែកក្នុងការកសាងអាជ្ញាធរឌីជីថលនិងសង្គមឌីជីថលតាំងពីនៅមូលដ្ឋានតែម្តង។

នគរបាលឃុំ វ៉ឹនហូ ខេត្ត ស៊ើនឡា ធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន

នគរបាលឃុំ វ៉ឹនហូ ខេត្ត ស៊ើនឡា ធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន

នគរបាលឃុំ វ៉ឹនហូ (ស៊ើនឡា) តែងតែហូបបាយជាមួយប្រជាជន រស់នៅជាមួយប្រជាជន ធ្វើការជាមួយប្រជាជន ប្រជុំជីវភាពជាមួយប្រជាជន ផ្តើមពីនោះធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន។

យុទ្ធនាការ ១០០ ថ្ងៃនិងយប់៖ ការកសាងអនាគតឱ្យកូនក្មួយតំបន់ព្រំដែន

យុទ្ធនាការ ១០០ ថ្ងៃនិងយប់៖ ការកសាងអនាគតឱ្យកូនក្មួយតំបន់ព្រំដែន

អនុវត្តសារទូរលេខ 42/CĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល មូលដ្ឋានជាច្រើនដំណើរការ "យុទ្ធនាការពេញបន្ទុក ១០០ ថ្ងៃនិងយប់" យ៉ាងឆាប់រហ័ស ធានាសាលារៀនកសាងសម្រេចជាស្ថាពរ ១០០% មុនថ្ងៃទី ៣០ ខែ សីហា។

ការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អាជ្ញាធរឌីជីថល

ការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អាជ្ញាធរឌីជីថល

ខេត្ត ដុងថាប អនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW យ៉ាងស៊ីជម្រៅក្នុងគោលបំណងជំរុញការកសាងអាជ្ញាធរទំនើបលើកកម្ពស់ប្រសិទ្ធភាពបម្រើប្រជាជន។

កិច្ចខិតខំប្រឹងប្រែងពិនិត្យសុខភាពតាមកាលកំណត់មិនបាច់បង់ថៃ្លនៅបណ្តាមូលដ្ឋាន

កិច្ចខិតខំប្រឹងប្រែងពិនិត្យសុខភាពតាមកាលកំណត់មិនបាច់បង់ថៃ្លនៅបណ្តាមូលដ្ឋាន

ក្នុងគោលបំណងធ្វើឲ្យសេចក្តីសម្រេចចិត្តលេខ 72-NQ/TW របស់ការិយាល័យនយោបាយទៅជាភាពជាក់សែ្ដង មូលដ្ឋានជាច្រើន​នៅទូទាំងប្រទេស ក្នុងនោះមានបណ្តាខេត្តតំបន់ភ្នំបាន និងកំពុងអនុវត្តកម្មវិធីពិនិត្យសុខភាពតាមកាលកំណត់ ធ្វើតេស្តជម្រើសមិនបាច់បង់ថៃ្លជូនប្រជាជននៅក្នុងមូលដ្ឋាន។

នាំយក "ពន្លឺឌីជីថល" មកកាន់ប្រជាជនតំបន់ព្រំដែន

នាំយក "ពន្លឺឌីជីថល" មកកាន់ប្រជាជនតំបន់ព្រំដែន

ការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW បណ្តាយុទ្ធជនការពារព្រំដែនខេត្ត ឡាយជៅ បានព្យាយាមនាំយក "ពន្លឺឌីជីថល" មកកាន់បងប្អូនជនជាតិឆ្លងតាមរយៈគំរូពោរពេញដោយចិត្តធម៌៖ "លោកគ្រូស័ក្តិពណ៌បៃតង ជំរុញល្បឿនបរិវត្តកម្មឌីជីថល។

បង្រួបបង្រួមប្រភពកម្លាំងអភិវឌ្ឍជនបទថ្មីនិងតំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦ - ២០៣០

បង្រួបបង្រួមប្រភពកម្លាំងអភិវឌ្ឍជនបទថ្មីនិងតំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦ - ២០៣០

ឆ្នាំ ២០២៦ គឺជាឆ្នាំដំបូងអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ដំណាក់កាល ២០២៦ - ២០៣០។ ការរួមបញ្ចូលកម្មវិធីទាំងបីមុនៗ នេះក្នុងគោលបំណងបង្រួបបង្រួមប្រភពធនធាន កាត់បន្ថយការជាន់ដែននិងលើកកម្ពស់ប្រសិទ្ធភាពវិនិយោគ។

បង្កើតការងាររកស៊ីចិញ្ចឹមជីវិត បើកផ្លូវរួចផុតពីភាពក្រីក្រសម្រាប់បងប្អូនជនជាតិ ខ្មែរ

បង្កើតការងាររកស៊ីចិញ្ចឹមជីវិត បើកផ្លូវរួចផុតពីភាពក្រីក្រសម្រាប់បងប្អូនជនជាតិ ខ្មែរ

ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតំបន់បងប្អូនជនជាតិ ខ្មែរ មិនត្រឹមតែជួយឧបត្ថម្ភចំពោះមុខប៉ុននោះ​ទេ ថែមទាំង​កំពុងត្រូវបានខេត្ត វិញឡុង ដាក់ឲ្យដំណើរការតាមទិសដៅពង្រីកកម្លាំងផ្ទៃក្នុងរបស់ប្រជាជនតាម​រយៈកម្មវិធីគោលដៅជាតិ ឥណទានគោលនយោបាយ បណ្តុះបណ្តាលវិជ្ជាជីវៈ និងឧបត្ថម្ភអភិវឌ្ឍន៍ផលិតកម្ម។ វិធីសាស្រ្តនេះកំពុងបង្កើតការផ្លាស់ប្តូរយ៉ាង​ច្បាស់ក្រឡែតនៅក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ រួមចំណែក​បង្កើនប្រាក់ចំណូល បង្កើនលទ្ធភាពបង្កើតការងាររកស៊ី​ចិញ្ចឹមជីវិតដោយខ្លួនឯង និងបង្រួមគម្លាតអភិវឌ្ឍន៍រវាង​តំបន់បងប្អូនជនជាតិភាគតិចជាមួយនឹងភូមិសាស្រ្តផ្សេងទៀត។

ការដោះស្រាយគ្រឿងរារាំងបច្ចេកវិទ្យា ធ្វើឱ្យបរិវត្តកម្មឌីជីថលនៅតំបន់ព្រំដែនមានប្រសិទ្ធភាពជាក់ស្តែង

ការដោះស្រាយគ្រឿងរារាំងបច្ចេកវិទ្យា ធ្វើឱ្យបរិវត្តកម្មឌីជីថលនៅតំបន់ព្រំដែនមានប្រសិទ្ធភាពជាក់ស្តែង

នៅឃុំព្រំដែន ដាក់អ៊ើ (ទីក្រុង ដុងណាយ) មានបងប្អូនជនជាតិភាគតិចជាង ៤០% មជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំកំពុងផ្លាស់ប្តូរថ្មីពីមួយជំហានទៅមួយជំហានដើម្បីបម្រើប្រជាជនឱ្យកាន់តែល្អថែមទៀត។ ចាប់តាំងពីការបង្កើតបណ្តាក្រុមជំនួយទៅដល់ភូមិតែម្តងរហូតដល់ការអនុវត្តល័ក្ខការណ៍ "ច្បាស់លាស់ទាំង ៦" អាជ្ញាធរមូលដ្ឋាន ប្រែងប្រែងបើកចំហ តម្លាភាពនូវគោលការណ៍បែបបទរដ្ឋបាល។

ធ្វើមានពីវាលស្រែឆ្លងតាមរយៈប្រើប្រាស់ឌីជីថល

ធ្វើមានពីវាលស្រែឆ្លងតាមរយៈប្រើប្រាស់ឌីជីថល

បន្ទាប់ពីជាងមួយឆ្នាំអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW វាលស្រែស្រូវប្រពៃណីទាំងឡាយនៅខេត្ត កាម៉ៅ ឆ្លងតាមរយៈប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានក្លាយជា "វាលស្រែឆ្លាតវៃ" ពាំនាំមកនូវទិន្នផលខ្ពស់ ប្រាក់ចំណូលស្ថិរភាពជូនកសិករ។

មុខមាត់ថ្មីនៅតំបន់បងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ

មុខមាត់ថ្មីនៅតំបន់បងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ

ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការអនុវត្តកម្មវិធី គម្រោងកាត់បន្ថយភាពក្រីក្រ ទីក្រុង កឹនធើ បានកាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រក្នុងទីក្រុងទាំងមូលចុះនៅជិត ០,៦% ក្នុងនោះការងារកាត់​បន្ថយភាពក្រីក្រនៅក្នុងតំបន់បងប្អូនជនជាតិសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

រដ្ឋសភាត្រួតពិនិត្យគុណភាពស្ថានីយសុខាភិបាលឃុំក្រោយការរួមបញ្ចូលគ្នានៅ យ៉ាឡាយ

រដ្ឋសភាត្រួតពិនិត្យគុណភាពស្ថានីយសុខាភិបាលឃុំក្រោយការរួមបញ្ចូលគ្នានៅ យ៉ាឡាយ

នៅថ្ងៃទី ២៤ ខែ កក្កដា គណៈប្រតិភូត្រួតពិនិត្យឯកទេសបទនៃគណៈកម្មាធិការបំណងប្រជាជននិង​ត្រួតពិនិត្យរបស់រដ្ឋសភាដឹកនាំដោយអនុប្រធានទទួលបន្ទុក ត្រឹន ធីញីហា អញ្ជើញ​ប្រជុំការងារជាមួយ​គណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ ស្តីអំពីការដោះស្រាយសំណើរបស់អ្នកបោះឆ្នោត​ទាក់ទងវិស័យ​សុខាភិបាល។

ការនាំយកច្បាប់និង “ប្រជាសិក្សាឌីជីថល” ទៅកាន់តំបន់ព្រំដែន មឿងខឿង

ការនាំយកច្បាប់និង “ប្រជាសិក្សាឌីជីថល” ទៅកាន់តំបន់ព្រំដែន មឿងខឿង

ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែ កក្កដា កងទ័ពការពារព្រំដែនខេត្ត ឡាវកាយ សហការជាមួយមន្ទីរយុត្តិធម៌ មន្ទីរវប្បធម៌ - កីឡានិងទេសចរណ៍ខេត្ត ឡាវកាយ រៀបចំកម្មវិធីឃោសនាច្បាប់និងព័ត៌មានកិច្ចការបរទេសនៅក្នុងឃុំព្រំដែន មឿងខឿង ទាក់ទាញបងប្អូនបណ្តាជនជាតិភាគតិចយ៉ាងច្រើនកុះករចូលរួម។ កម្មវិធីឃោសនារួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងច្បាប់ បំណិនឌីជីថលនិងស្មារតីយល់ដឹងការការពារអធិបតេយ្យភាពព្រំដែនជូនបងប្អូនបណ្តាជនជាតិ។

ខេត្ត ក្វាងង៉ាយ បង្កើតជំហានប្ដូរផ្លាស់ដ៏ខ្លាំងក្លាអំពីធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ខេត្ត ក្វាងង៉ាយ បង្កើតជំហានប្ដូរផ្លាស់ដ៏ខ្លាំងក្លាអំពីធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ខេត្ត ក្វាងង៉ាយ ទើបតែដាក់ចេញផែនការលេខ 85-KH/TU ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW ក្នុងគោលបំណងបង្កើតជំហានប្ដូរផ្លាស់ដ៏ខ្លាំងក្លាអំពីធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាដើម។

បង្កើត​ប្រ​ភពធនធានកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការ​ថ្មី

បង្កើត​ប្រ​ភពធនធានកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការ​ថ្មី

ប្រឈមមុខ​នឹង​តម្រូវការ​អភិវឌ្ឍន៍តំបន់បងប្អូន​ជន​ជាតិ​ក្នុង​តំ​ណាក់​កាល​ថ្មី ខេត្ត​ កា​ម៉ៅ ​កំ​ពុង​តែអនុវត្តវិធានការ​ជាច្រើនក្នុងគោលបំណងកសាងកងជួរកម្មាភិបាល​ បុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការស៊ីវិល​ជន​ជាតិ​​​មាន​កម្រិត​វិជ្ជា​ លទ្ធភាព លើកកម្ពស់អត្រាកម្មាភិបាល​កាន់​តំណែង​ថ្នាក់ដឹក​នាំ​​ គ្រប់​គ្រង​ពីមួយជំហានទៅមួយជំហាន។

គោលនយោបាយថ្មីបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់កងជួរសុខាភិបាលថ្នាក់មូលដ្ឋាននៅតំបន់ភ្នំ

គោលនយោបាយថ្មីបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់កងជួរសុខាភិបាលថ្នាក់មូលដ្ឋាននៅតំបន់ភ្នំ

ចាប់ពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៦ អនុក្រឹត្យលេខ 192/2026/NĐ-CP នៃរដ្ឋាភិបាលចូលជាធរមានជាផ្លូវការ សេចក្ដីកំណត់គោលនយោបាយថ្មីៗ ជាច្រើនចំពោះកងជួរសុខាភិបាល ក្នុងនោះបង្កើនប្រាក់ខែបន្ទាប់បន្សំប្រចាំការ និងកម្រិតឧបត្ថម្ភ​ប្រចាំខែសម្រាប់បុគ្គលិកសុខាភិបាលភូមិ និគម ក្រុមលំនៅឋាន និងឆ្មបភូមិ និគម។ នៅ ដៀនបៀន គោលនយោបាយ​ត្រូវបានរំពឹងថានឹងបង្កើតកម្លាំងចលករបន្ថែមដើម្បីកងជួរសុខាភិបាលថ្នាក់មូលដ្ឋានឲ្យស្ងប់ចិត្តបំពេញការងារ បង្កើនគុណភាពថែទាំ​សុខភាពបឋមជូនប្រជាជន។

ទ្រជំហានអនាគតកូនក្មួយបងប្អូនជនជាតិភាគតិច

ទ្រជំហានអនាគតកូនក្មួយបងប្អូនជនជាតិភាគតិច

គោលនយោបាយទាំងឡាយរបស់បក្សនិងរដ្ឋក្នុងការគិតគូរឱ្យកុមារតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំបានជួយឱ្យក្តីសុបិនដ៏ភ្លឺស្វាងស្រស់បំព្រងរបស់កុមារនៅព្រៃព្រឹក្សាធំល្វឹងល្វើយឆ្ងាយដាច់ស្រយាលក្លាយជាការពិតជាក់ស្ដែងជាបណ្តើរៗ។

ផ្តោតជាសំខាន់លើគុណភាពអប់រំ ថែទាំសុខភាពប្រជាជនតំបន់បងប្អូនជនជាតិភាគតិច

ផ្តោតជាសំខាន់លើគុណភាពអប់រំ ថែទាំសុខភាពប្រជាជនតំបន់បងប្អូនជនជាតិភាគតិច

នៅរសៀលថ្ងៃទី ១៣ ខែ កក្កដា ក្រុមការងារដឹកនាំដោយលោក ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាអញ្ជើញធ្វើជាប្រធានក្រុមបានមកពិនិត្យអង្កេតនិងធ្វើការនៅខេត្ត កាម៉ៅ អំពីស្ថានភាពអនុវត្តយន្តការ គោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ ថែទាំសុខភាពចំពោះបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

ប្រជាជនតំបន់ភ្នំ ព្រំដែន ក៏បានស្ទាត់ជំនាញបណ្តាបំណិនឌីជីថលពីមួយជំហានទៅមួយជំហាន

ប្រជាជនតំបន់ភ្នំ ព្រំដែន ក៏បានស្ទាត់ជំនាញបណ្តាបំណិនឌីជីថលពីមួយជំហានទៅមួយជំហាន

បរិវត្តកម្មឌីជីថលឥឡូវនេះកំពុងមានវត្តមានយ៉ាងច្បាស់ក្រឡែតនៅតំបន់ភ្នំព្រំដែនជាច្រើន កន្លែងមានបងប្អូនជនជាតិភាគតិចរស់នៅកុះកររបស់ខេត្ត ឡាងស៊ើន។ ប្រជាជនបង្កើតទម្លាប់ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបន្តិចម្តងៗ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ នៅពីក្រោយការផ្លាស់ប្តូរទាំងនោះគឺការចូលរួមក្នុងកិច្ចការយ៉ាងព្រមៗ គ្នារបស់អាជ្ញាធរមូលដ្ឋានដើម្បីនាំយកបំណិនឌីជីថលក្លាយទៅជាផ្នែកមួយនៃជីវភាពប្រជាជន។