|  | 
  | សម្តែងឡើងវិញពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ ប៉ាកូ នៅស្រុក អាលឿយ (ខេត្ត ធឿធៀន - ហ្វេ) | 
  
  ទិវាបុណ្យទាក់ទាញការចូលរួមពីសំណាក់សិប្បករសិប្បការិនី សិល្បករសិល្បការិនី អ្នកសម្តែង កីឡាករកីឡាការិនីមហាជនជាង ៥០០ រូបដែលជាបងប្អូនបណ្តាជនជាតិចំណុះ ៥ ខេត្តតំបន់់ព្រំដែនរបស់ វៀតណាម (ធឿធៀន - ហ្វេ ក្វាងទ្រី ក្វាងណាម ក្វាងង៉ាយ កនទុម) និង ៤ ខេត្តនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ៖ អត្តាពឺ (Attapeu) សេកុង (Xekong) សាវណ្ណាខេត្ត (Savannakhet) សាឡាវ៉ាន់ (Salavan)។ ទិវាបុណ្យរួមមានសកម្មភាពដ៏សំបូរបែបជាច្រើនដូចជា៖ ដាក់តាំងបង្ហាញ ឧទ្ទេសនាម ផ្សព្វផ្សាយផលិតផល វប្បធម៌និងទេសចរណ៍ របស់បណ្ដាមូលដ្ឋាន សមោសរសិល្បៈមហាជន បង្ហាញសម្លៀកបំពាក់ជនជាតិ ត្បាញសំពត់សង្កិម បណ្តាសកម្មភាពហាត់ប្រាណ - កីឡា ប្រពៃណីជនជាតិ...។ 
    |  | 
  |  សម្ដែងបង្ហាញសម្លៀកបំពាក់សំពត់សង្កិម ហ្សែង របស់បងប្អូនជនជាតិស្រុក អាលឿយ  (ខេត្ត ធឿធៀន - ហ្វេ)  | 
  
     |  | 
  | សម្តែងបង្ហាញការស្រាវសរសៃអំបោះ ត្បាញសំពត់សង្កិមរបស់ជនជាតិ ហ្សែទ្រៀង (ខេត្ត កនទុម) | 
  
  
 ទិវាបុណ្យបានរួមចំណែកផ្សព្វផ្សាយពីសក្ដានុភាព ប្រៀបខ្លាំងខាងវប្បធម៌ កីឡា ទេសចរណ៍និងបេតិកភណ្ឌវប្បធម៌បណ្តាជនជាតិក្នុងដំណើរនៃកិច្ចផ្លាស់ប្តូរថ្មី ដំណើរសមាហរណកម្មនិងអភិវឌ្ឍន៍ ទន្ទឹម នឹងនោះលើកតម្កើងអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិនៅតំបន់ព្រំដែន វៀតណាម - ឡាវ៕ 
 
 ហូកូវ - ទឿងវី
   កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម