ស្រុក ស៊ន់ឡុក ជំរុញយ៉ាងខ្លាំងក្លាការវិនិយោគចូលក្នុងតំបន់បងប្អូនជនជាតិ

តាំងពីពេលមានសហគ្រាសមកដាក់ទុនវិនិយោគ កូនក្មួយបងប្អូនជនជាតិនៅឃុំ ស៊ន់ហ៊ឹង ស្រុក ស៊ុនឡុក (ខេត្ត ដុងណាយ) មានការងារធ្វើនិងចំណូលស្ថិរភាពក្នុងមនុស្សម្នាក់ពី ៦ ដល់ ៨ លានដុងក្នុងមួយខែ
តាំងពីពេលមានសហគ្រាសមកដាក់ទុនវិនិយោគ កូនក្មួយបងប្អូនជនជាតិនៅឃុំ ស៊ន់ហ៊ឹង ស្រុក ស៊ុនឡុក (ខេត្ត ដុងណាយ) មានការងារធ្វើនិងចំណូលស្ថិរភាពក្នុងមនុស្សម្នាក់ពី ៦ ដល់ ៨ លានដុងក្នុងមួយខែ

ស្រុកតំបន់ភ្នំ ស៊ន់ឡុក (ខេត្ត ដុងណាយ) បច្ចុប្បន្នមានជនជាតិភាគតិចចំនួន ២៤ ក្រុមដោយមានប្រជាជនជាង ២ ម៉ឺននាក់ស្មើនឹងអត្រា ៨% នៃចំនួនប្រជាជនក្នុងទូទាំងស្រុក ភាគច្រើនប្រមូលផ្តុំនៅភូមិចំនួន ២៣ និគមបងប្អូនជនជាតិចំនួន ៦។

ស្រុក ស៊ន់ឡុក ជំរុញយ៉ាងខ្លាំងក្លាការវិនិយោគចូលក្នុងតំបន់បងប្អូនជនជាតិ ảnh 1ក្រុមហ៊ុនកាត់ដេរ ដុងស៊ន់ឡុក នៅឃុំ ស៊ន់ហ៊ឹង ស្រុក ស៊ន់ឡុក (ខេត្ត ដុងណាយ) មានពលករជាជនជាតិភាគតិចជាង ៤៥ ភាគរយនៅភូមិសាស្ត្រចូលរួមពលកម្មផលិតកម្ម

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ស្រុកបានអនុវត្តល្អនូវគោលនយោបាយជនជាតិទាំងឡាយ ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការទាក់ទាញវិនិយោគ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅនៃបងប្អូនជនជាតិ...

ស្រុក ស៊ន់ឡុក ជំរុញយ៉ាងខ្លាំងក្លាការវិនិយោគចូលក្នុងតំបន់បងប្អូនជនជាតិ ảnh 2បច្ចុប្បន្ននេះ ផ្លូវចូលទៅកាន់ភូមិ ចាម ទាំងឡាយនៅស្រុក ស៊ន់ឡុក (ខេត្ត ដុងណាយ) ត្រូវបានចាក់កៅស៊ូយ៉ាងសមរម្យ ធំទូលាយ ស្រស់ស្អាតហើយ ឆ្លើយតបទៅនឹងតម្រូវការចរាចរនិងការដឹកជញ្ជូនទំនិញរបស់សហគ្រាសក៏ដូចជាប្រជាជនរស់នៅលើភូមិសាស្ត្រ

ដើម្បីលើកកម្ពស់ជីវភាពរស់នៅនៃបងប្អូនជនជាតិ លោកស្រី ហ៊្វិញធីឡាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ស៊ន់ឡុក មានប្រសាសន៍ឲ្យដឹងថា៖ "ស្រុកមានគោលនយោបាយបើកចំហជាច្រើន បង្កលក្ខណៈងាយស្រួលដល់សហគ្រាសទាំងឡាយអញ្ជើញមកដាក់ទុនវិនិយោគ។ មកទល់ពេលនេះ នៅលើភូមិសាស្ត្រស្រុកមានតំបន់ឧស្សាហកម្មចំនួន ១ សហគ្រាសកាត់ដេរចំនួន ៤ និងសហគ្រាសផ្សេងៗ ទៀតចំនួន ២៩ បង្កើតការងារធ្វើដោយស្ថិរភាពជូនប្រជាជនជាង ៣ ម៉ឺននាក់ ក្នុងចំណោមនោះ ភាគច្រើនជាកូនក្មួយបងប្អូនជនជាតិភាគតិច។ ទន្ទឹមនឹងនោះ ស្រុកថែមទាំងបានដំណើរការផ្សព្វផ្សាយអនុវត្តរាល់គោលនយោបាយ ជួយឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច សុខុមាលភាពសង្គមតំបន់បងប្អូនជនជាតិដូចជាកសាងផ្លូវគមនាគមន៍ ភ្លើងអគ្គិសនី សាលារៀន មណ្ឌលសុខភាព…"។

ស្រុក ស៊ន់ឡុក ជំរុញយ៉ាងខ្លាំងក្លាការវិនិយោគចូលក្នុងតំបន់បងប្អូនជនជាតិ ảnh 3តាំងពីពេលមានសហគ្រាសមកដាក់ទុនវិនិយោគ កូនក្មួយបងប្អូនជនជាតិនៅឃុំ ស៊ន់ហ៊ឹង ស្រុក ស៊ុនឡុក (ខេត្ត ដុងណាយ) មានការងារធ្វើនិងចំណូលស្ថិរភាពក្នុងមនុស្សម្នាក់ពី ៦ ដល់ ៨ លានដុងក្នុងមួយខែ

ជាភូមិសាស្ត្រមានបងប្អូនជនជាតិ ចាម ស្ទៀង រស់នៅច្រើន ដើម្បីទាក់ទាញវិនិយោ គិន អាជ្ញាធរឃុំ ស៊ន់ហ៊ឹង បានបង្កលក្ខណៈងាយស្រួលអំពីទីតាំង មូលដ្ឋានច្បាប់ បែប បទរដ្ឋបាល...។

អាស្រ័យហេតុដូច្នេះ មានសហគ្រាសចំនួន ២ បានបណ្ដាក់ទុនវិនិយោគចូលក្នុងឃុំ ស៊ន់ហ៊ឹង ឆ្លងតាមរយៈនោះ បានបង្កើតការងារធ្វើអោយប្រជាជនជាច្រើនក្នុងស្រុក។

ស្រុក ស៊ន់ឡុក ជំរុញយ៉ាងខ្លាំងក្លាការវិនិយោគចូលក្នុងតំបន់បងប្អូនជនជាតិ ảnh 4ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ស្រុក ស៊ន់ឡុក (ខេត្ត ដុងណាយ) មានគោលនយោបាយបើកចំហជាច្រើន បង្កលក្ខណៈងាយស្រួលដល់សហគ្រាសទាំងឡាយដែលអញ្ជើញមកបណ្ដាក់ទុនវិនិយោគ។ ក្នុងរូបថត៖ ទិដ្ឋភាពរួមនៃតំបន់ឧស្សាហកម្ម ស៊ន់ឡុក

លោក អាមីណែ ប្រធានគណៈកម្មការប្រជាជនភូមិលេខ ៤ ឃុំ ស៊ន់ហ៊ឹង មានប្រសាសន៍ឲ្យដឹងថា៖ "កាលពីមុននេះ បងប្អូនជនជាតិភាគច្រើនគឺ ធ្វើស្រែ បរបាញ់ចាប រកទឹកឃ្មុំ ចិញ្ចឹមជីវិតឲ្យរួចខ្លួនបាន តែមួយថ្ងៃៗ។ តាំងពីពេលមានអាជីវកម្មអញ្ជើញមកបណ្ដាក់ទុន វិនិយោគ បងប្អូនជនជាតិមានការងារធ្វើនិងចំណូលទៀងទាត់ស្ថិរភាពក្នុងមនុស្សម្នាក់ពី ៦ ដល់ ៨ លានដុងក្នុងមួយខែ។ បច្ចុប្បន្ននេះ ក្នុងទូទាំងភូមិមានមនុស្សជាង ៧០០ នាក់កំពុងធ្វើការនៅតាមសហគ្រាសនៅលើភូមិសាស្ត្រ"។

ស្រុក ស៊ន់ឡុក ជំរុញយ៉ាងខ្លាំងក្លាការវិនិយោគចូលក្នុងតំបន់បងប្អូនជនជាតិ ảnh 5ដោយមានរមណីយដ្ឋានស្រស់បំព្រងជាច្រើនកន្លែង ស្រុក ស៊ន់ឡុក (ខេត្ត ដុងណាយ) បានអំពាវនាវសហគ្រាសទាំងឡាយមកបណ្ដាក់ទុនវិនិយោគក្នុងវិស័យទេសចរណ៍។ ក្នុងរូបថត៖ ផ្លូវឡើងទៅកាន់វត្ត លិញសឺន នៅភ្នំ យ៉ាឡាវ ចំណុចទេសចរណ៍ខាងព្រលឹងវិញ្ញាណមួយស្ថិតលើភូមិសាស្ត្រស្រុក

ដោយមានរមណីយដ្ឋានស្រស់បំព្រងជាច្រើនកន្លែង ស្រុក ស៊ន់ឡុក ថែមទាំងបានអំពាវនាវវិនិយោគិនទាំងឡាយក្នុងនិងក្រៅប្រទេសដែលមានបទពិសោធន៍និងហិរញ្ញវត្ថុអញ្ជើញមកវិនិយោគលើវិស័យអេកូទេសចរណ៍សម្រាកលំហែកាយ។

ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនទាំងនោះ ស្រុក ស៊ន់ឡុក បានអនុម័តប្លង់គោលលើគម្រោងទេសចរណ៍បឹង នូយឡែ ស្ថិតនៅអនុសង្កាត់លេខ ៧ ទីរួមស្រុក យ៉ារ៉ៃ ដោយមានទ្រង់ទ្រាយ ១១២ ហិកតា ទុនវិនិយោគគ្រោងទុកសរុបចំនួន ១.២០០ ពាន់លានដុង គម្រោងទេសចរណ៍បឹង យ៉ាអ៊ូយ នៅឃុំ ស៊ន់តឹម មានទ្រង់ទ្រាយប្រមាណជា ៤៧ ហិកតា ទុនវិនិយោគសរុបចំនួន ៨០០ ពាន់លានដុងគម្រោងជ្រោះទឹកធ្លាក់ ថាកត្រើយ នៅឃុំ ស៊ន់បាក់ ទ្រង់ទ្រាយប្រមាណជា ៥០ ហិកតា…។

ស្រុក ស៊ន់ឡុក ជំរុញយ៉ាងខ្លាំងក្លាការវិនិយោគចូលក្នុងតំបន់បងប្អូនជនជាតិ ảnh 6ប្រព័ន្ធកន្ត្រកខ្សែកាបភ្នំ ជឿចាង បានដាក់ឲ្យដំណើរការ បម្រើភ្ញៀវទេសចរអញ្ជើញទស្សនាមណ្ឌលទេសចរណ៍ខាងព្រលឹងវិញ្ញាណភ្នំ ជឿចាង នៅស្រុក ស៊ន់ឡុក (ខេត្ត ដុងណាយ)

នៅពេលដាក់ឲ្យដំណើរការ គម្រោងទាំងនោះនឹងបង្កកម្លាំងចលករសម្រាប់ផ្នែកពាណិជ្ជកម្ម សេវាកម្ម ភូមិរបរនៅលើភូមិសាស្ត្របានរីក ចម្រើន រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនិងចំណូលថវិការដ្ឋផង បង្កើតការងារធ្វើបន្ថែម លើកកម្ពស់ប្រាក់ចំណូលជូនប្រជាជនជាពិសេសគឺកូនក្មួយបងប្អូនជនជាតិភាគតិចរស់នៅលើភូមិ សាស្ត្រទៀតផង៕

អត្ថបទនិងរូបថត៖ ឡេស៊ន់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែឧសភាដោយ៖  ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មិត្តអ្នកអានសួរថា៖ បងស្រីរបស់ខ្ញុំកើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំធ្វើការនិងចូលរួមបង់ប្រាក់ធានារ៉ាប់រងសង្គមនៅតំបន់លំបាកលំបិនខ្លាំង តើពេលណាបានចូលនិវត្តន៍តាមអនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP ដែរ?

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

នៅតាមឃុំតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ - កន្លែងប្រមូលផ្តុំបងប្អូនជនជាតិទាំង ៤៤ ជនជាតិភាគតិចរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាធ្លាប់ជាការលំបាកដ៏ធំក្នុងការងារទំនាក់ទំនង ដោះស្រាយការងាររបស់កងជួរកម្មាភិបាល យុទ្ធជននិងគ្រូបង្រៀនដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន។

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

គ្រាន់តែអនុវត្តអនុក្រឹត្យលេខ 339/2025/NĐ-CP របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភពេលបាយសាលាថ្ងៃត្រង់មួយសប្តាហ៍ក្រោយ គំរូសាលាបង្រៀននិងរៀនពេញមួយថ្ងៃនៅឃុំព្រំដែនទីក្រុង ដុងណាយ ចំនួន ៨ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ថាញ់នឿ (ខេត្ត ដៀនបៀន) ជួយគ្នាចងកន្សែងក្រហមបង់កក្នុងថ្ងៃបើកបវេសនកាលថ្នាំសិក្សាថ្មី។

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការយកប្រជាជនជាគោលនៃបរិវត្តកម្មឌីជីថល តីនិញ កំពុងដំណើរការចលនា “ប្រជាសិក្សាឌីជីថល” តាមទិសដៅឧបត្ថម្ភដោយផ្ទាល់ ជួយប្រជាជនធ្វើជាម្ចាស់បណ្តាមូលដ្ឋានគ្រឹះឌីជីថល។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៨ ខែ សីហា កងកម្លាំងក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តអនុវត្តការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី​នៅទីតាំងទី​ ២ (មណ្ឌល B) ឧទ្យាន លេ ធីរៀង ក្នុងថ្ងៃបានប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត។

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២៦ ខែ សីហា បញ្ជាការដ្ឋានក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរកនៅក្នុងមណ្ឌល B នៃ​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុចំនួន ៥​ សម្រាប់បន្ថែមទៀត។ សរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ២៦ ខែ សីហា កងកម្លាំងទាំងឡាយបានប្រទះឃើញ ប្រមូលផ្តុំ​ចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលី។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៤ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ) បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកៈវត្ថុចំនួន ១០ សម្រាប់បន្ថែម ចំនួនគ្រោងអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញកើនឡើងចំនួន ៤៨១។

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

ឆ្លងកាត់ជាច្រើនជំនាន់មកហើយ សិប្បកម្មត្បាញធ្មៃបានក្លាយទៅជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងជីវភាព​វប្បធម៌របស់បងប្អូន​ជនជាតិ ម៉ុង នៅឃុំ លុងតាម ខេត្ត ត្វៀនក្វាង។ ផ្តើមពីដើមធ្មៃនៅចម្ការលើភ្នំ ឆ្លងតាមរយៈ​បាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ ម៉ុង សរសៃធ្មៃទាំងឡាយត្រូវបានត្រកួញ ត្បាញ ជ្រលក់ពណ៌ ប៉ាក់ទៅជាផ្ទាំងសំពត់​ដិតដោយស្លាកស្នាមវប្បធម៌ជនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា ក្នុងថ្ងៃ កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្តបើកទូលាយវិសាលភាពស្វែងរកនៅមណ្ឌល B ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមត៌កវត្ថុចំនួន ៧ សម្រាប់បន្ថែមទៀត។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។