ក្នុងគោលបំណងលើកបង្កើនជីវភាពរស់នៅទាំងសម្ភារៈទាំងស្មារតីរបស់ប្រជាជនដែលមានជាង ៩៦ ភាគរយនៃចំនួនប្រជាជនជាបងប្អូនជនជាតិភាគតិចនោះ ក្នុងប៉ុន្មានឆ្នាំកន្លងទោនេះ ស្រុក ឡុកប៊ិញ (ខេត្ត ឡាងសឺន) បានផ្តោតការយកចិត្តទុកដាក់ជាច្រើនដល់តំបន់បងប្អូនជនជាតិភាគតិច ហើយបានអនុវត្តយ៉ាងល្អប្រសើរគោលនយោបាយជនជាតិផ្សេងៗ។
ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ស្រុក ឡុកប៊ិញ បានជួយឧបត្ថម្ភថវិកាជាង ៥,៦ ពាន់លានដុងឆ្លងតាមរយៈគោលនយោបាយជួយឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាជនក្រីក្រនៅតំបន់លំបាកលំបិនជាច្រើនក៏ដោយ ក៏ប៉ុន្តែស្រុក ឡុកប៊ិញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ។

ទូទាំងស្រុកមានឃុំលំបាកលំបិនខ្លាំងចំនួន ១៤ ក្នុងចំណោមនោះមានឃុំចំនួន ១២ មានផ្លូវថ្នល់សម្រាប់រថយន្តទៅដល់ទីកណ្តាលនៃឃុំហើយ បង្កលក្ខណៈងាយស្រួលឲ្យបងប្អូនជនជាតិពង្រីកការបង្កបង្កើនផល។ អាស្រ័យហេតុដូច្នេះហើយ អត្រាក្រុមគ្រួសារក្រីក្រក្នុងស្រុកបានថយចុះជាមធ្យមចំនួន ៣,៥៨ ភាគរយក្នុងមួយឆ្នាំ។


ការរៀបចំដំណើរការអនុវត្តយ៉ាងល្អប្រសើរគោលនយោបាយជនជាតិដែលភ្ជាប់ជាមួយនឹងសុខុមាលភាពសង្គមមិនត្រឹមតែរួមចំណែកដល់ការលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ ស្ថិរភាពសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងពង្រីកសាមគ្គីភាព ឯកភាពនៅក្នុងចំណោមបងប្អូនបណ្តាជនជាតិភាគតិចនៅស្រុក ឡុកប៊ិញ ទៀតផង៕
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ ចន្ថា