នៅសហករណ៍សេវាកម្មកសិកម្ម ដុងតឹម ឃុំ ចូវធើយ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកំពុងផ្លាស់ប្តូរវិធីធ្វើការរបស់កសិករពីមួយជំហានទៅមួយជំហាន។ លោក ទ្រិញ វ៉ាន់ង៉ាង សមាជិក សហករណ៍បានឱ្យដឹងថា៖ "សហករណ៍ប្រើប្រាស់ Drone បាញ់ថ្នាំការពាររុក្ខជាតិ បាចជី សាបព្រោះស្រូវ ជួយបន្ថយការចំណាយ កាត់បន្ថយការប៉ះពាល់នឹងសារធាតុគីមី និងបន្ថយការបំពុលបរិស្ថាន។ ប៉ាន់ប្រមាណដោយសារការធ្វើបរិវត្តកម្មឌីជីថល ប្រាក់ចំណេញខ្ពស់ជាង ផលិតកម្មប្រពៃណីពី ១០ ដល់ ១៥ លានដុងក្នុងមួយហិកតា"។
យោងតាមលោក ផាម វ៉ាន់មឿយ នាយករងមន្ទីរកសិកម្ម និងបរិស្ថានខេត្ត កាម៉ៅ ការធ្វើម្ចាស់ការអនុវត្តបច្ចេកវិទ្យា AI IoT Drone ជាដើម មិនត្រឹមតែធ្វើឲ្យផ្លាស់ប្តូរឫសគល់គំនិតផលិតកម្មប្រពៃណីប៉ុននោះទេ ថែមទាំងបង្កើតកសិករជំនាន់ថ្មីៗ ទៀតផង។
ដោយមានទិសដៅឥតងាករេ និងវិធីប្រើប្រាស់ព្រមៗ គ្នា បរិវត្តកម្មឌីជីថលត្រូវបានរំពឹងថានឹងក្លាយជាកម្លាំងចលករគន្លឹះ ជំរុញរចនាសម្ព័ន្ធផ្នែកកសិកម្មខេត្ត កាម៉ៅ ឡើងវិញតាមទិសដៅទំនើប និរន្តរភាព៕
អត្ថបទ៖ ទន់គៀត
បញ្ចូលទិន្នន័យ៖ អៀងថាន់
រូបថត៖ ផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម