ចំណុចលេចធ្លោនៃកម្មវិធីនេះគឺទម្រង់ទស្សនីយកម្មបណ្តាការកំណត់របស់ច្បាប់ព្រំដែនជាតិ ច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ។ ឆ្លងតាមរយៈកំប្លែងខ្លីៗ ជិតស្និទ្ធនឹងជីវភាពប្រចាំថ្ងៃ ប្រជាជនងាយយល់បណ្តាការកំណត់ច្បាប់ ស្របពេលនោះដែរធ្វើអត្តសញ្ញាណកម្មផលវិបាកនៃការរៀបអាពាហ៍ពិពាហ៍រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាពនិងអាពាពិពាហ៍រវាងញាតិលោហិត។
ក្រៅពីនោះ កងកម្លាំងកងទ័ពការពារព្រំដែននិងស្ថាប័នឯកទេសឃោសនា ណែនាំប្រជាជនលើកកម្ពស់ការប្រុងប្រយ័ត្នចំពោះប្រភេទឧក្រិដ្ឋកម្មទាំងឡាយនៅលើខ្សែបន្ទាត់ព្រំដែន ធ្វើអត្តសញ្ញាណកម្មល្បិចកលជួញដូរមនុស្ស រត់ពន្ធនិងរបៀបសហការជាមួយកងកម្លាំងសមត្ថកិច្ចក្នុងការការពារព្រំដែននិងបង្គោលតម្រុយព្រំដែន។
គួរឱ្យកត់សម្គាល់ កម្មវិធីនេះបានអនុវត្តយុទ្ធនាការ "ប្រជាសិក្សាឌីជីថល" បំពាក់បំប៉នបំណិនជូនប្រជាជនសម្គាល់ដឹងបណ្តាទម្រង់ឆបោកនៅលើបរិយាកាសអ៊ីនធឺណិត ប្រើប្រាស់ស្មាតហ្វូនដោយសុវត្ថិភាព ការពារព័ត៌មានសង្ងាត់ផ្ទាល់ខ្លួននិងចូលប្រើសេវាសាធារណៈអនឡាញ។ កម្មាភិបាល យុទ្ធជនណែនាំប្រជាជនប្រតិបត្តិការនៅលើឧបករណ៍ ជួយឱ្យការប្រើប្រាស់បច្ចេកវិទ្យាកាន់តែងាយស្រួល កាន់តែមានប្រសិទ្ធភាពថែមទៀត។
ឆ្លងតាមរយៈកម្មវិធីនេះ ចំណេះដឹងផ្នែកច្បាប់និងបំណិនឌីជីថលត្រូវបានសាយភាយដល់បងប្អូនជនរួមជាតិតំបន់ព្រំដែន រួមចំណែកលើកកម្ពស់ស្មារតីយល់ដឹង ពង្រឹងក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជននិងបង្កើនកម្លាំងការពារអធិបតេយ្យភាព សន្តិសុខព្រំដែនយ៉ាងខ្លាំងក្លា៕
អត្ថបទ៖ ទន់ខូយ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ