បង្កើត​ប្រ​ភពធនធានកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការ​ថ្មី

ប្រឈមមុខ​នឹង​តម្រូវការ​អភិវឌ្ឍន៍តំបន់បងប្អូន​ជន​ជាតិ​ក្នុង​តំ​ណាក់​កាល​ថ្មី ខេត្ត​ កា​ម៉ៅ ​កំ​ពុង​តែអនុវត្តវិធានការ​ជាច្រើនក្នុងគោលបំណងកសាងកងជួរកម្មាភិបាល​ បុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការស៊ីវិល​ជន​ជាតិ​​​មាន​កម្រិត​វិជ្ជា​ លទ្ធភាព លើកកម្ពស់អត្រាកម្មាភិបាល​កាន់​តំណែង​ថ្នាក់ដឹក​នាំ​​ គ្រប់​គ្រង​ពីមួយជំហានទៅមួយជំហាន។

ធ្វើបមាណីយកម្មកងជួរ​កម្មាភិ​បាល​ពីមួយជំហានទៅមួយជំហាន
ក្នុង​រយៈពេល​កន្លង កងជួរកម្មាភិបាល​ បុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការស៊ីវិលជាបងប្អូន​ជន​ជាតិ​​នៅលើ​ភូមិសាស្រ្ត​ខេត្ត​ កា​ម៉ៅ​ ត្រូវ​បាន​ពង្រឹង​​ ​អភិវឌ្ឍទាំង​បរិមាណ​ និង​​គុណ​ភាពពីមួយជំហានទៅមួយជំហាន​ ​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់ក្នុងកិច្ចការ​គ្រប់គ្រង​រដ្ឋ​ អភិវឌ្ឍ​សេដ្ឋកិច្ច​ - ​សង្គម​ ​រក្សាខ្ជាប់ខ្ជួនការការពារ​ជាតិ​ សន្តិ​សុខ​​និង​ពង្រឹង​ធ្លុង​មហា​សាមគ្គី​​ប្រ​ជា​ជាតិ​ទាំង​មូល​។​ បច្ចុប្បន្ន​នេះ ប្លុកអាជ្ញាធរ​មានកម្មាភិបាល​ បុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការស៊ីវិលជាបងប្អូន​ជន​ជាតិមានសរុប​ចំ​នួន​ ១.២៣៨ នាក់​ក្នុង​ចំ​ណោម​ ៣២.​៩៥៩ នាក់​ ស្មើ​​នឹង​ ៣,៧៦% នៃ​ចំនួនកម្មាភិបាល​ បុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការ​ស៊ីវិលទូ​ទាំង​ខេត្ត។

cm.jpg
ខេត្ត កាម៉ៅ កំពុងអនុវត្តវិធានការជាច្រើនក្នុងគោលបំណងកសាងកងជួរកម្មាភិបាល បុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការ​ស៊ីវិលជាបងប្អូនជនជាតិដែលមានកម្រិតវិជ្ជា។ រូបថត៖ ទន់ភី

ក៏ប៉ុន្តែ​ យោង​តាមគណៈកម្មាធិការប្រជាជនខេត្ត កាម៉ៅ បានឱ្យដឹងថា អត្រាកម្មាភិបាល​ បុគ្គលិករដ្ឋការ​សាធារណៈ បុគ្គលិករដ្ឋការស៊ីវិលជាបងប្អូន​ជន​ជាតិ​​នៅតាមស្ថាប័ន មូលដ្ឋាន​មួយ​ចំនួននៅមិនទាន់សមស្រប​ពិត​ប្រាកដនឹងរចនាសម្ព័ន្ធចំនួនប្រជាជនក្នុងភូមិសាស្រ្តនៅឡើយ។​ អត្រាកម្មាភិបាលជាបងប្អូនជនជាតិ​កាន់តំណែង​ដឹកនាំ គ្រប់គ្រងនៅមានកម្រិ​ត​​ ដោយមានមនុស្សចំនួន ៨៥ នាក់ (ស្មើត្រឹមតែ ៦,៨៧% នៃចំនួនកម្មាភិបាល​ជាបងប្អូនជន​ជាតិ​សរុប)។ ភាពកង្វះ​ខាតនេះ បណ្តាលមកពី​ប្រភពកម្មាភិបាលនៅមូលដ្ឋានមួយចំនួន​នៅមាន​កម្រិត ខណៈការងាររៀបចំគម្រោងការ បង្កើតប្រភព​ធនធាន និងរៀប​ចំបណ្តុះ​បណ្តាលនៅ​តាមអង្គភាពមួយ​ចំនួនមិនទាន់ឆ្លើយតបទាន់ពេលវេលានឹង​តម្រូវ​​ការជាក់ស្តែងក្នុងសភាពការណ៍ថ្មី។

ដើម្បី​ដោះ​ស្រាយ​ចំណុច​ខ្វះ​ខាត​ ខេត្ត​ កា​ម៉ៅ ដាក់​គោល​ដៅបមាណីយកម្មឯកទេស​វិជ្ជា​ជី​វៈ និងលទ្ធភាព​គ្រប់​គ្រង​ទំ​នើប​សម្រាប់​ដំ​ណាក់​កាល​រហូត​ដល់​ឆ្នាំ​ ២០៣០​។​ គោលដៅរបស់ខេត្តគឺបង្កើតកងជួរកម្មាភិបាល​ បុគ្គលិក​រដ្ឋការ​សាធារណៈ បុគ្គលិករដ្ឋការស៊ីវិលជាបងប្អូន​ជន​ជាតិ​​មានសមត្ថភាពនយោបាយរឹងមាំ មានសីលធម៌ល្អប្រសើរ ឯកទេស​វិជ្ជាជីវៈ និងលទ្ធភាពអនុវត្តជាក់ស្តែងកិច្ចការសាធារណៈឆ្លើយតប​តម្រូវការក្នុងសភាពការណ៍​ថ្មី ដោយធានា​អភិវឌ្ឍយ៉ាង​សមស្របទាំងបរិមាណ គុណភាព រចនា​​សម្ព័ន្ធ​ជនជាតិ ភេទ អាយុ និងវិស័យបំពេញការងារ ស្របតាម​លក្ខណៈ​ប្រជា​និវេសន៍របស់​មូលដ្ឋាន។ ទន្ទឹមនោះ បង្កើនអត្រាកម្មាភិបាលជាបងប្អូនជនជាតិចូ​ល​រួម​ដឹកនាំ គ្រប់គ្រងគ្រប់​លំដាប់ថ្នាក់ជាបណ្តើរៗ រួមចំណែកកសាងប្រព័ន្ធនយោបាយរឹងមាំ និងជំរុញ​ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅ​តំបន់​បងប្អូនជនជាតិ​។

ដល់​ឆ្នាំ​ ២០៣០ ​ខេត្ត ​កា​ម៉ៅ ប្រឹងប្រែង ​១០០% កម្មាភិបាល បុគ្គលិករដ្ឋការ​សាធារណៈជា​បងប្អូនជន​ជាតិ​មាន​កម្រិតមហាវិទ្យាល័យឡើងទៅ ក្នុង​នោះ​យ៉ាងហោចណាស់​ ១០%​​ មាន​កម្រិត​អនុ​បណ្ឌិត​ឡើងទៅ។​ ខេត្ត​ក៏​បាន​ដាក់​គោល​ដៅ ​១០០% កម្មាភិបាល​ដឹក​នាំ ​គ្រប់​គ្រង​ជា​បងប្អូនជន​ជាតិ​បានបំប៉នចំណេះ​ដឹង​ស្តី​អំពីបរិវត្តកម្ម​ឌីជីថល កែទម្រង់រដ្ឋបាល និងជំនាញគ្រប់គ្រងទំនើប។ ជារៀងរាល់ឆ្នាំ យ៉ាងហោចណាស់ ១៥% កម្មាភិបាល​ បុគ្គលិករដ្ឋការ​សាធារណៈ បុគ្គលិករដ្ឋការស៊ីវិលជាបងប្អូនជនជាតិត្រូវបានចាត់បញ្ជូនទៅបណ្តុះបណ្តាល បំប៉នបង្កើន​ទ្រឹស្តី​​នយោបាយ​ ជំនាញវិជ្ជាជីវៈ ឬជំនាញផ្នែកដឹកនាំ។

ក្នុងកិច្ចការរៀបចំ ប្រើការកម្មាភិបាល​ ខេត្តធានាការចាត់ចែងកម្មាភិបាល​ បុគ្គលិករដ្ឋការ​សាធារណៈ បុគ្គលិក​រដ្ឋការជាបងប្អូន​ជន​ជាតិឱ្យស្របនឹងឯកទេសវិជ្ជាជីវៈ លទ្ធភាព ទេពកោសល្យ មុខតំណែង ព្រមទាំងបង្កើន​ការផ្ទេរការងារ ចាត់និងបញ្ជូនកម្មាភិបាលទៅបំពេញការងារបណ្តោះអាសន្ន​ក្នុង​ក្របខណ្ឌរៀបចំគម្រោងការសម្រាប់លត់ដំ​ជាក់ស្តែង ​បង្កើតប្រភពធនធានកម្មាភិបាលជាអ្នកដឹកនាំ គ្រប់គ្រង។

ចំពោះភូមិសាស្រ្តមានបងប្អូនជនជាតិរស់នៅច្រើនកុះករ ខេត្ត កាម៉ៅ ប្រឹងប្រែងឱ្យមានមុខតំណែងដឹកនាំ គ្រប់គ្រងស្នូលមានយ៉ាងហោចណាស់កម្មា​ភិបាលជនជាតិភាគតិចម្នាក់ក្នុងគម្រោងការបន្តវេន ព្រមទាំង​ផ្តល់​អាទិភាពបង្កើនសមាមាត្រកម្មាភិបាលវ័យក្មេង និងកម្មាភិបាលជានារី។

បង្កើត​ប្រ​ភពធនធាន​កម្មា​ភិ​បាល​សម្រាប់ដំ​ណាក់​កាល​ថ្មី​
ដើម្បី​សម្រេច​​គោល​ដៅ​​​បានកំ​ណត់ហើយ គណៈកម្មាធិការប្រជាជនខេត្ត កាម៉ៅ កំណត់អនុវត្តន៍វិធានការ​ចាប់ពី​បង្កើត​ប្រភពធនធាន បណ្តុះបណ្តាល រៀបចំគម្រោងការរហូតដល់ចាត់ចែង ប្រើការកម្មាភិបាលជនជាតិ​ភាគតិច ភ្ជាប់ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់បងប្អូនជនជាតិភាគតិច។

តាមរយៈនោះ ​ខេត្ត​នឹង​អនុវត្ត​ក្រុម​ភារកិច្ច ​វិធានការគន្លឹះចំ​នួន​ ៥។ នៅចំពោះមុខ ​ក្នុង​ឆ្នាំ​ ២០២៦​ ខេត្ត​ កាម៉ៅ​​ ពិនិត្យ បែង​ចែកកងជួរ​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​​ដើម្បី​វាយ​តម្លៃ​​​សមត្ថភាព​​ និង​សក្តា​នុភាពអភិវឌ្ឍន៍ ព្រមទាំង​កសាងមូលដ្ឋានទិន្នន័យឌីជីថលសម្រាប់បម្រើការងារគ្រប់គ្រង។ ស្របពេលនោះដែរគឺធ្វើនវានុវត្តន៍​ការងាររៀបចំ​គម្រោងការតាមទិសដៅធានាការបន្តវេន ផ្តល់អាទិភាពដល់កម្មាភិបាល​ដែលយល់ដឹងអំពីប្រពៃណី ទំនៀម​ទម្លាប់ និងអាចប្រើប្រាស់ភាសាជនជាតិបាន បង្កើនការផ្ទេរ ចាត់ បញ្ជូនកម្មាភិ​បាលស្ថិតក្នុងក្របខ័ណ្ឌគម្រោងការចុះមកមូលដ្ឋានដើម្បីលត់ដំជាក់ស្តែង។

ខេត្តក៏ជំរុញការចងសម្ព័ន្ធជាមួយគ្រឹះស្ថានអប់រំដើម្បីរកឃើញ បំប៉នសិស្ស និស្សិត ជនជាតិ​ភាគតិចមានស្នាដៃ​ឆ្នើម ព្រមទាំងអនុវត្តគោលនយោបាយ​​ទាក់ទាញធនធានមនុស្សគុណភាពខ្ពស់ឱ្យមកបំពេញការងារនៅ​មូលដ្ឋានវិញ។

យោងតាម​លោក​ស្រី ង្វៀន​ ធូ​ទឺ​ នាយិកា​មន្ទីរ​ជន​ជាតិ​ និង​សាសនា​ខេត្ត​ កា​ម៉ៅ​ ​លើក​ឡើងថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ហើយ ​តំ​បន់​​បង​ប្អូន​ជាន​ជាតិ​ក្នុង​ភូមិសាស្រ្តខេត្ត​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាងវិជ្ជមាន​ជា​ច្រើន​។​ ក្នុង​ដំ​ណាក់​កាល​ឆ្នាំ​ ២០១០ ​- ២០២៥​​ ​ជាង​ ៣.២០០ ពាន់លានដុងត្រូវ​បានកៀរគរ​មក​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ចរចរណ៍ សាលារៀន មូលដ្ឋានសុខាភិបាល គោលនយោបាយអំពីផ្នែកអប់រំ សុខាភិបាល សុខុមាលភាពសង្គម ​គំរូជាច្រើនត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងពង្រីកទូលំទូលាយ​ ​រួមចំ​ណែកបង្កើនប្រាក់ចំណូល កែលម្អជីវភាពរស់នៅទាំងផ្នែកសម្ភារៈ និងផ្នែកស្មារតី​របស់​បងប្អូនជនជាតិ​ និង​ពង្រឹង​ធ្លុងមហាសាមគ្គីភាពប្រជាជាតិ​ទាំង​មូល។

លោក ង៉ូ​ វូថាំង​ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត កាម៉ៅ បានសង្កត់ធ្ងន់ថា ការងារ​​ជនជាតិគឺជាបញ្ហា​យុទ្ធសាស្ត្រក្នុងរយៈពេលវែង មានសារៈសំខាន់​ជាពិសេស​ក្នុង​ការពង្រឹងធ្លុងមហាសាមគ្គីភាពប្រជាជាតិទាំងមូល និងរក្សាខ្ជាប់ខ្ជួននយោបាយ - សង្គម។ រយៈពេលកន្លង ខេត្តបានអនុវត្តទាន់ពេលវេលា ប្រកប​ដោយ​​ប្រសិទ្ធភាពរាល់កម្មវិធីគោលដៅជាតិ និងសេចក្តីសម្រេច ផែន​ការ​អភិវឌ្ឍន៍​តំបន់បងប្អូនជនជាតិ រួម​បញ្ចូល​ជាមួយ​គោលនយោ​បាយ​កាត់​បន្ថយភាពក្រីក្រ ជួយឱ្យជីវភាពបងប្អូនបណ្តាជនជាតិ ជាពិ​សេសគឺបងប្អូន​ជនជាតិ ខ្មែរ មានការរីកចម្រើនវិជ្ជមានទាំងផ្នែកសម្ភារៈ និង​ស្មារតី។

ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីជាមួយនឹងតម្រូវការកាន់តែខ្ពស់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត កាម៉ៅ​ សំណូមពរការងារជនជាតិរបស់​ខេត្តត្រូវធ្វើនវានុវត្តន៍កាន់តែខ្លាំងក្លាថែមទៀតអំពីគំនិត វិធីសាស្ត្រ និង​របៀប​អនុវត្ត។ នាពេលខាងមុខ ខេត្ត កាម៉ៅ បន្តបញ្ជ្រាបការយល់ដឹងឲ្យស៊ីជម្រៅ​នូវ​ទស្សនៈ​របស់​បក្សស្តីពីការងារ​ជនជាតិ លើកកម្ពស់គុណភាពធ្វើសេនាធិការ ធានារាល់គោលការណ៍ ​គោលនយោបាយ​ត្រូវបានអនុវត្តប្រកប​ដោយសង្គតិភាព ច្បាមស្ថានភាពជាក់ស្តែង។ ខេត្ត​​ផ្តោត​សំខាន់ការអនុវត្តល្អការងារអភិវឌ្ឍធនធានមនុស្ស បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយ​ការ​ងារធ្វើ លើកកម្ពស់គុណភាពអប់រំ និងថែទាំ​សុខភាពជូន​បង​ប្អូន​ជនជាតិ។

ជាពិសេស ខេត្ត កាម៉ៅ​ នឹងផ្តោតលើការអភិវឌ្ឍកងជួរកម្មាភិបាល បុគ្គលិករដ្ឋការ​សាធារណៈ បុគ្គលិក​រដ្ឋការ​ស៊ីវិលជា​បងប្អូន​ជន​ជាតិភាគតិចធានាស្របតាមគោលដៅ សន្ទស្សន៍ក្នុងផែនការលេខ 229/KH-UBND ចុះថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៦ ​របស់គណៈកម្មាធិការប្រជាជនខេត្តស្តី​ពីការ​អនុវត្ត​គម្រោងមេ​អភិវឌ្ឍកងជួរកម្មាភិបាល បុគ្គលិករដ្ឋការ​សាធារណៈ បុគ្គលិក​រដ្ឋការស៊ីវិលជាជនជាតិភាគតិចនៅក្នុងស្ថាប័ន​គ្រប់​គ្រងរដ្ឋ អង្គភាពសេវាសាធារណៈ ដំណាក់កាលឆ្នាំ ២០២៦ - ២០៣៥។

ទន្ទឹមនោះ ខេត្តបន្តពង្រីកតួនាទីរបស់អ្នកមានកិត្យានុភាព សមណសក្តិសាសនា កម្មាភិ​បាល​ស្នូល សហការបំពេញល្អការងារអភិរក្ស ​លើកស្ទួយ​អត្ត​សញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ចិន និងជនជាតិផ្សេងៗ ​​ផ្សារ​ភ្ជាប់​ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ សេដ្ឋកិច្ច និងការកសាងជីវភាពវប្បធម៌​នៅ​មូលដ្ឋាន៕

អត្ថបទ៖ ចិន្តា
ប្រែសម្រួល៖ ចន្ថា

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

សេចក្តីសម្រេចចិត្ត ៥៧-NQ/TW៖ ទីក្រុង កឹងធើ ‘ដើរពីច្រកល្ហកមួយទៅច្រកល្ហកមួយ គោះទ្វារពីផ្ទះមួយទៅផ្ទះមួយ’ រួមជាមួយនឹងប្រជាជនធ្វើបរិវត្តកម្មឌីជីថល

សេចក្តីសម្រេចចិត្ត ៥៧-NQ/TW៖ ទីក្រុង កឹងធើ ‘ដើរពីច្រកល្ហកមួយទៅច្រកល្ហកមួយ គោះទ្វារពីផ្ទះមួយទៅផ្ទះមួយ’ រួមជាមួយនឹងប្រជាជនធ្វើបរិវត្តកម្មឌីជីថល

ទីក្រុង កឹងធើ កំពុងអនុវត្តយុទ្ធនាការ “បើកប្រតិបត្តិការ ៦០ ថ្ងៃដើរពីច្រកល្ហកមួយទៅច្រកល្ហកមួយ គោះទ្វារពីផ្ទះមួយទៅផ្ទះមួយ” នាំយកបំណិនឌីជីថលទៅដល់គ្រួសារនីមួយៗ ក្នុងគោលបំណងសំដៅជួយប្រជាជនប្រើប្រាស់កម្មវិធី VNeID ដោយខ្លួនឯង សេវាសាធារណៈអនឡាញ ទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់សុទ្ធជាដើម។ ឆ្លងតាមរយៈនោះ រួមចំណែកជួយប្រជាជនសន្សំសំចៃថ្លៃចំណាយ ពេលវេលាធ្វើដំណើរទៅមក ស្របពេលនោះដែរសំដៅកសាងខឿនរដ្ឋបាលសាធារណៈដែលមានភាពបើកចំហនិងតម្លាភាពទៀតផង។

ផ្លាស់ប្តូរថ្មីវិធីសាស្ត្រផ្សព្វផ្សាយច្បាប់សម្រាប់សិស្ស និស្សិតជនជាតិភាគតិច

ផ្លាស់ប្តូរថ្មីវិធីសាស្ត្រផ្សព្វផ្សាយច្បាប់សម្រាប់សិស្ស និស្សិតជនជាតិភាគតិច

ការងារអប់រំ ផ្សព្វផ្សាយច្បាប់សម្រាប់សិស្ស និស្សិតតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ នាពេលកន្លងទៅទទួលបានការយកចិត្តទុកដាក់ សហការយ៉ាងច្រើនពីសាលារៀន ផ្នែកយុត្តិធម៌ និងអង្គការមហាជន ប៉ុន្តែប្រសិទ្ធភាពនាំមកមិនទាន់ស្មើៗ គ្នាពិតប្រាកដនៅឡើយ។

បណ្តាគំរូប្រើបច្ចេកវិទ្យាផ្លាស់ប្តូរផ្នត់គំនិតផលិតកម្មតំបន់ភ្នំ

បណ្តាគំរូប្រើបច្ចេកវិទ្យាផ្លាស់ប្តូរផ្នត់គំនិតផលិតកម្មតំបន់ភ្នំ

ក្រោយពីអនុវត្តកម្មវិធីឧបត្ថម្ភការប្រើ ការផ្ទេរវឌ្ឍនភាពវិទ្យាសាស្ត្របច្ចេកវិទ្យា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជនបទ តំបន់ភ្នំ តំបន់បងប្អូនជនជាតិភាគតិចដំណាក់កាល ២០១៦ - ២០២៥ អស់រយៈពេល ១០ ឆ្នាំបានបង្កើតរាប់ពាន់គំរូប្រើបច្ចេកវិទ្យា។

ផ្សារភ្ជាប់សាសនាចក្រនិងអាណាចក្រក្នុងការឃោសនាផ្សព្វផ្សាយច្បាប់

ផ្សារភ្ជាប់សាសនាចក្រនិងអាណាចក្រក្នុងការឃោសនាផ្សព្វផ្សាយច្បាប់

ដើម្បីនាំយកបទប្បញ្ញត្តិទាំងឡាយរបស់ច្បាប់ឱ្យកាន់តែខិតជិតជាមួយបងប្អូនជនជាតិកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម សង្កាត់ ប៊ិញថាញ់ ទីក្រុង ហូ ជីមិញ បានផ្លាស់ប្តូរវិធីសាស្រ្តឃោសនាថ្មីដោយទម្រង់ជំនួយចក្ខុវិញ្ញាណ ដ៏រស់រវើកជាច្រើន ផ្សារភ្ជាប់ជាមួយនឹងជីវភាពប្រចាំថ្ងៃធម្មតានៅពេលប្រតិបត្តិសាសនាម្តងៗ។

មូលដ្ឋានគ្រឹះសន្តិសុខដ៏រឹងមាំតំបន់ព្រំដែន

មូលដ្ឋានគ្រឹះសន្តិសុខដ៏រឹងមាំតំបន់ព្រំដែន

ដោយមានវិធីសាស្ត្រដ៏បត់បែន ការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ថាញ់ឡ្វ ខេត្ត ឡាងស៊ើន ឃោសនាច្បាប់ដ៏សោះកក្រោះ តែក្លាយជាជិតស្និទ្ធនឹងប្រជាជន។

កសាងប្រភពកម្លាំងប្រកបដោយចីរភាពសម្រាប់ការអប់រំផ្នែកច្បាប់តំបន់ជនជាតិភាគតិច

កសាងប្រភពកម្លាំងប្រកបដោយចីរភាពសម្រាប់ការអប់រំផ្នែកច្បាប់តំបន់ជនជាតិភាគតិច

លើកកម្ពស់ការយល់ដឹងផ្នែកច្បាប់សម្រាប់សិស្សសាលា និស្សិតតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំមិនត្រឹមតែជាភារកិច្ចអប់រំសុទ្ធសាធប៉ុននោះទេ ថែមទាំងជាដំណោះស្រាយឫសគល់ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាពទៀតផង។

ទីក្រុង ហូ ជីមិញ ផ្តល់អាទិភាពដល់ FDI សម្រាប់បច្ចេកវិទ្យានិងកំណើនបៃតង

ទីក្រុង ហូ ជីមិញ ផ្តល់អាទិភាពដល់ FDI សម្រាប់បច្ចេកវិទ្យានិងកំណើនបៃតង

ទីក្រុង ហូ ជីមិញ លើកគោលដៅទាក់ទាញការវិនិយោគបរទេសចំនួន ១៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៦ ផ្តល់អាទិភាពដល់គម្រោងនានាក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា សេដ្ឋកិច្ចបៃតង ជំរុញការតភ្ជាប់ប្រភពដើមទុនអន្តរជាតិជាមួយអាជីវកម្មនានាដើម្បីលើកកម្ពស់សមត្ថភាពផលិតកម្មនិងគុណភាពនៃកំណើនទៀតផង។

ជួយជំនាន់ក្មេងៗ ជនជាតិភាគតិចរស់នៅអនុលោមតាមច្បាប់ដោយខ្លួនឯង

ជួយជំនាន់ក្មេងៗ ជនជាតិភាគតិចរស់នៅអនុលោមតាមច្បាប់ដោយខ្លួនឯង

ប្រឈមមុខនឹងបញ្ហាពិបាកដោះស្រាយមានលក្ខណៈពិសេសដោយឡែកនៅតំបន់ភ្នំដូចជាស្ថានភាពរៀបការមុនអាយុកំណត់ ហានិភ័យរំលោភបំពានរុក្ខកម្មនិងអន្ទាក់តាមបរិយាកាសអ៊ីនធឺណិត ការងារផ្សព្វផ្សាយ អប់រំច្បាប់ឱ្យសិស្សសាលា និស្សិតជនជាតិភាគតិចកំពុងដើរតួនាទីយ៉ាងសំខាន់។

រួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៣៖ ជំហានផ្លាស់ប្តូរយ៉ាងជាក់ច្បាស់ក្នុងគំនិតបង្កើតច្បាប់

រួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៣៖ ជំហានផ្លាស់ប្តូរយ៉ាងជាក់ច្បាស់ក្នុងគំនិតបង្កើតច្បាប់

ម្ចាស់ឆ្នោតនិងសមាជិករដ្ឋសភាជាច្រើនរូបយល់ស្របយ៉ាងខ្លាំងចំពោះភាពចាំបាច់នៃការរួមបញ្ចូលកម្មវិធីគោលដៅជាតិទាំងបីឲ្យទៅជាកម្មវិធីតែមួយ ដោយមានឈ្មោះថា កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍វប្បធម៌សង្គម ជនបទ ជនជាតិ និងតំបន់ភ្នំ ដំណាក់កាល ២០២៦ - ២០៣៥។ ការរួមបញ្ចូលនេះក្នុងគោលបំណងបញ្ចប់ស្ថានភាពប្រភកម្លាំងបែកខ្ញែក គោលនយោបាយត្រួតស៊ីគ្នានិងបែបបទរដ្ឋបាលស្មុគ្រស្មាញនៃដំណាក់កាល ២០២១ - ២០២៥។​​​​​

"ដងផ្លូវសុភមង្គល" នាំសុភមង្គលមកកាន់ភូមិ

"ដងផ្លូវសុភមង្គល" នាំសុភមង្គលមកកាន់ភូមិ

ក្រោយពីរយៈពេលសាងសង់យ៉ាងលឿន ដងផ្លូវឆ្លងកាត់ភ្នំជ្រលងភ្នំជ្រៅមួយ - ដងផ្លូវរបស់ “គោលគំនិតរបស់បក្ស ទឹកចិត្តប្រជាជន” បានបើកឱកាសអភិវឌ្ឍថ្មីៗ ជូនបងប្អូនជនជាតិ នុង នៅ ឡឹនណង់ (ខេត្ត ឡាងស៊ើន)។

ប្រសិទ្ធភាពគោលនយោបាយទាំងឡាយតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង

ប្រសិទ្ធភាពគោលនយោបាយទាំងឡាយតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង

កម្មវិធីគោលដៅជាតិ គោលនយោបាយជនជាតិនិងសុខុមាលភាពសង្គមបានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់បងប្អូនជនជាតិភាគតិចនៅខេត្ត អានយ៉ាង។

ជួយបងប្អូនជនជាតិភាគតិចតំបន់ភ្នំស្វែងយល់ច្បាប់ដោយខ្លួនឯង

ជួយបងប្អូនជនជាតិភាគតិចតំបន់ភ្នំស្វែងយល់ច្បាប់ដោយខ្លួនឯង

ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ ក្នុងគោលបំណងជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លា បង្កើតល័ក្ខខ័ណ្ឌដើម្បីប្រជាជននិយាយរួមនិងបងប្អូនជនជាតិភាគ តំបន់ភ្នំនិយាយដោយឡែកស្វែងយល់ព័ត៌មានផ្នែកច្បាប់ដោយខ្លួនឯង ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

នាំបច្ចេកវិទ្យាឌីជីថលមកជូនបងប្អូនជនជាតិភាគតិច

នាំបច្ចេកវិទ្យាឌីជីថលមកជូនបងប្អូនជនជាតិភាគតិច

ខេត្ត ខាញ់ហ្វា កំពុងជំរុញបរិវត្តកម្មឌីជីថលយ៉ាងសកម្ម ជួយបងប្អូនជនជាតិលើកកម្ពស់ជីវភាពខាងសម្ភារ ស្មារតី និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជួយកុមារបង្កើត “ខែល” ដើម្បីសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត

ជួយកុមារបង្កើត “ខែល” ដើម្បីសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត

ដោយមានសារសំខាន់ "ភ្ជាប់ទំនាក់ទំនងមិនប៉ះពាល់" យុទ្ធនាការ "មិនឯកោតែឯង" ឆ្នាំ ២០២៦ កំពុងត្រូវបាននគរបាលខេត្ត ក្វាងង៉ាយ សហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តរៀបចំឡើងនៅតាមសាលារៀនក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹង បំណិនជួយកុមារសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត។

តួអក្សរបើកឱកាសសម្របខ្លួនចូលសហគមន៍

តួអក្សរបើកឱកាសសម្របខ្លួនចូលសហគមន៍

ថ្នាក់លុបបំបាត់អនក្ខរកម្មនៅគ្រឹះស្ថានបន្សាបគ្រឿងញៀនខេត្ត ឌៀនបៀន កំពុងបើកឱកាស​កសាងជីវិតថ្មីឡើងវិញសម្រាប់សិក្ខាកាមជាច្រើននាក់ ពួកគាត់តាំងពីអ្នកមិនធ្លាប់ស្គាល់តួអក្សររហូតដល់អាចអាន សរសេរ​ដោយខ្លួនឯង។ អក្សរមួយតួៗ មិនត្រឹមតែនាំមកនូវពុទ្ធិប៉ុននោះទេ ថែមទាំងជំនួយជំនឿចិត្តទៀត ជួយឲ្យ​សិក្ខាកាមផ្លាស់ប្តូរការយល់ដឹង កាន់តែរឹងប៉ឹងជាងមុននៅលើដំណើរសម្របខ្លួនចូលសហគមន៍។

ការអនុម័តគម្រោង 'ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់'

ការអនុម័តគម្រោង 'ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់'

ឧបនាយករដ្ឋមន្ត្រី លេ តៀនចូវ ទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ១៩៤៩/QĐ-TTg ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអនុម័តគម្រោងការ “ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់”។

ទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែន

ទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែន

មិនត្រឹមតែកាន់ជាប់កាំភ្លើងយ៉ាងមាំទាំការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនប៉ុននោះទេ យុទ្ធជនទាំងឡាយពាក់ស័ក្តិបៃតងនៅ ឡាងសឺន កំពុងតែជាទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែនពេលមានជំងឺតម្កាត់ម្តងៗ។

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ បានបង្កើតមូលដ្ឋានច្បាប់ដ៏សំខាន់ជំរុញបរិវត្តកម្មឌីជីថលក្នុងការងារផ្សព្វផ្សាយច្បាប់ ជាពិសេសគឺនៅតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ។

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

កម្មវិធីគោលដៅជាតិក្នុងគោលបំណងកសាងជនបទថ្មីទំនើប សម្បូររុងរឿង មានអត្តសញ្ញាណផ្សារភ្ជាប់ជាមួយនឹងនគរូបនីយកម្ម សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ អភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំគ្រប់ជ្រុងជ្រោយ កាត់បន្ថយភាពក្រីក្រពហុវិមាត្រ ប្រកបដោយចីរភាព ធានាសមភាពយេនឌ័រនិងសុខុមាលភាពសង្គម។

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ប្រភពទុនគោលនយោបាយមិនត្រឹមតែជួយប្រជាជនវិនិយោគផលិតកម្មប៉ុននោះទេ ថែមទាំងរួមបញ្ចូលការណែនាំ ត្រួតពិនិត្យដើម្បីធានាថាថវិកាត្រូវបានប្រើប្រាស់ចំគោលដៅ មានប្រសិទ្ធភាព។ នៅភូមិ ទានលួ ឃុំ ណួង៉ាម ខេត្ត ដៀនបៀន ចំនួន ៩០ សមាជិកសមាគមកសិករកំពុងកម្ចីប្រាក់ធនាគារគោលនយោបាយសង្គម ដោយមានបំណុលសរុបដែលមិនទាន់សងជាង ៦,៨ ពាន់លានដុង។ គ្រួសារលោក លឿង វ៉ាន់ហ្វា ក៏ប្រើប្រាស់ប្រភពទុននេះដើម្បីទិញក្របីបន្តពូជ ពង្រីកហ្វូង បង្កើនប្រាក់ចំណូលពីមួយជំហានទៅមួយជំហាន៕

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត 57-NQ/TW កំណត់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាកម្លាំងចលករស្ទុះផ្លោះ។ ក្រសួងជនជាតិនិងសាសនាបញ្ចូលទៅក្នុងសេចក្តីព្រាងគម្រោងការ ២០២៦ - ២០៣៥ ឆ្ពោះទៅរកគោលនយោបាយផ្អែកលើទិន្នន័យ ការប្រើបច្ចេកវិទ្យានិងបញ្ចូលការសិក្សាស្រាវជ្រាវទៅក្នុងកិច្ចអភិវឌ្ឍជនជាតិភាគតិច។

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ផ្តើមពីខ្ទង់ប្រាក់កម្ចីអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម ក្រុមគ្រួសារជាច្រើននៅតំបន់ភ្នំខេត្ត កាវបាំង មានប្រភពកម្លាំងវិនិយោគលើផលិតកម្ម អភិវឌ្ឍការចិញ្ចឹមសត្វ ដាំដុះដើមឈើហូបផ្លែ បើកទូលាយសេវាកម្មបន្ថែម ឈោងឈានឡើងដោយខ្លួនឯង កាត់បន្ថយភាពក្រីក្រនិងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាព។

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ផ្តើមពីប្រាក់កម្ចីសម្រាប់អភិវឌ្ឍការចិញ្ចឹមសត្វ ប្រជាជនជាច្រើនក្រុមគ្រួសារនៅតំបន់ជាយដែន ហាទិញ មានល័ក្ខខ័ណ្ឌពង្រីកផលិតកម្ម កែលម្អជីវភាពរស់នៅពីមួយជំហានទៅមួយជំហានបន្ថែមទៀត។ គំរូទាំងនេះត្រូវបានបង្កបង្កើតឡើងពីប្រភពទុនអនុគ្រោះកំពុងបង្កើតការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូល និងបើកផ្លូវឆ្ពោះទៅចាកផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព។

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

ក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ បក្ខភាគ អាជ្ញាធរទីក្រុង កឹនធើ បានអនុវត្តកម្មវិធី គោលនយោបាយជាក់លាក់ជាហូរហែ បង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍ជនជាតិភាគតិច។ អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានកិច្ចសម្ភាសន៍លោក ឡឹម ហ្វាងមៅ នាយកមន្ទីរជនជាតិនិងសាសនានៃទីក្រុង កឹនធើ ដើម្បីបំភ្លឺអំពីបញ្ហានេះបន្ថែម។

ការរក្សាទំនុកចិត្ត ពូនជ្រុំមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ

ការរក្សាទំនុកចិត្ត ពូនជ្រុំមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ

ការជិតស្និទ្ធជាមួយប្រជាជន យល់ច្បាស់ពីស្ថានភាពក្រុមគ្រួសារនីមួយៗ និងធ្វើជាគំរូក្នុងការងាររួមគឺជាវិធីដែលអ្នកមានប្រជាប្រិយភាពបង្កើតទំនុកចិត្តក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ។ ផ្តើមពីការជឿទុកចិត្តនោះ នឹងជួយឱ្យអ្នកមានប្រជាប្រិយភាពជោគជ័យក្នុងការចលនាបងប្អូនមាមីងឱ្យគោរពច្បាប់ ស្ងប់ចិត្តអភិវឌ្ឍផលិតកម្ម គិតគូរពីការសិក្សារៀនសូត្រនិងថែរក្សាវប្បធម៌ជនជាតិ ។ល។

កម្លាំងចលករផ្តើមពីគោលនយោបាយជនជាតិជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍ

កម្លាំងចលករផ្តើមពីគោលនយោបាយជនជាតិជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍ

ពីផ្លូវបេតុងតភ្ជាប់បណ្តាភូមិស្រុកទៅកាន់មជ្ឈមណ្ឌលឃុំរហូតដល់វាលស្រែត្រូវបានយន្តូបនីយកម្ម ជីវភាពរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត កាម៉ៅ កំពុងមានការប្រែប្រួលយ៉ាងខ្លាំង។

ការជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន

ការជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន

ការកាត់បន្ថយភាពក្រីក្រជូនបងប្អូនជនជាតិចាំបាច់ត្រូវបង្កើតមុខរបរចិញ្ចឹមជីវិត បណ្តុះបណ្តាលវិជ្ជាជីវៈតំណភ្ជាប់នឹងទីផ្សារ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ អាជ្ញាធរ អ្នកមានប្រជាប្រិយភាព អង្គការសាសនា អង្គការ​មហាជនជួយជ្រោមជ្រែងដើម្បីឱ្យប្រជាជនអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូលនៅក្នុងស្រុកកំណើត។

ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត

ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត

អាជ្ញាធរមូលដ្ឋានផ្សារភ្ជាប់ការងារប្រជាចលនាជាមួយការថែរក្សាសន្តិសុខ ពង្រឹងសាមគ្គីភាពនិងលើកកម្ពស់ជីវភាពបងប្អូនជនជាតិភាគតិច។ អាជ្ញាធរលើកស្ទួយតួនាទីរបស់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាព សមណស័ក្ដិ អ្នកមុខអ្នកការសាសនាដើម្បីកសាងក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជនរឹងមាំ។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

ជារៀងរាល់ថ្ងៃច័ន្ទ ក្រុមកម្មាភិបាលរបស់គណៈកម្មាធិការប្រជាជនឃុំ តាណាំង (ឡឹមដុង) ក៏ធ្វើដំណើរមកកាន់ភូមិ និគមតែម្តងដើម្បីធ្វើបែបបទរដ្ឋបាលចល័តជូនប្រជាជនជាមួយគ្នាទៀត។ ក្រោយរយៈពេលជាងមួយឆ្នាំ ពួកគាត់បានបន្តិចម្តងៗ ក្លាយជា “អ្នករដ្ឋការ” ទាំងឡាយ អូសគម្លាតរវាងកម្មាភិបាលឃុំឱ្យកាន់ខិតជិតជាមួយប្រជាជន។