ខេត្ត ដុងថាប បានបង្កើតចំនួន ១.៨៩០ ក្រុមបច្ចេកវិទ្យាឌីជីថល សហគមន៍ដោយមានកម្លាំងស្នូលជាសមាជិកសមាជិកានៃសម្ព័ន្ធយុវជន កុម្មុយនីស្ត ហូ ជីមិញ យុវជន និស្សិតជាដើម។ ក្រុមទាំងឡាយតែងតែប្រចាំការនៅមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈ ទីស្នាក់ការអនុសងា្កត់ ណែនាំប្រជាជនដាក់ជូនឯកសារតាមអនឡាយ ឆែកមើលព័ត៌មានឬប្រើកម្មវិធីប្រកាសពន្ធ។
មិនត្រឹមតែធ្វើគោលការណ៍ឱ្យប្រសើរឡើងប៉ុននោះទេ ខេត្ត ដុងថាប ថែមទាំងធ្វើសមកាលកម្មប្រព័ន្ធទិន្នន័យនិងកម្មវិធីគ្រប់គ្រងពីថ្នាក់ឃុំឡើងដល់ខេត្តទៀតផង។ សេវាសាធារណៈគ្រប់យ៉ាងសុទ្ធតែបានភ្ជាប់ដោយផ្ទាល់ទៅនឹងវិបផតថលសេវាសាធារណៈជាតិ ជួយកាត់បន្ថយពេលវេលា បញ្ជូនសំណុំឯកសារគួរឱ្យកត់សម្គាល់ វឌ្ឍនភាពចាត់ការច្បាស់លាស់។
យោងតាមលេខាគណៈកម្មាធិការបក្សខេត្ត ដុងថាប ង៉ូ ជីកឿង ខេត្តកំណត់ ឆ្នាំ ២០២៦ បរិវត្តកម្មឌីជីថលត្រូវតែដោះស្រាយបានបណ្តាបញ្ហាជាក់ស្តែង បង្កើតការផ្លាស់ប្តូរច្បាស់ក្រឡែតក្នុងគុណភាព សេវាកម្មលទ្ធភាពប្រកួតប្រជែងនិងអភិវឌ្ឍប្រកបដោយចីរភាពរបស់មូលដ្ឋាន៕
អត្ថបទនិងរូបថត៖ ហ៊ឺវជី
ប្រែសម្រួល៖ យ័ញលើយ