នៅក្នុងកម្មវិធី ប្រជាជនបានវេជ្ជបណ្ឌិតឯកទេសពីខ្សែរយៈមជ្ឈិម និងខ្សែរយៈខេត្តពិនិត្យដោយផ្ទាល់។ មិនត្រឹមតែបានពិនិត្យជីពចរ ចេញវេជ្ជបញ្ជាធម្មតាប៉ុននោះទេ មាមីងបងប្អូនថែមទាំងបានធ្វើតេស្តពិនិត្យរកសញ្ញារោគសាស្រ្តទូទៅដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង សរសៃឈាមឬក៏ជំងឺអំពីផ្លូវដង្ហើមទៀតផង។ល។
ផ្នែកសុខាភិបាល ដៀនបៀន កំពុងបង្កើនបណ្តាដំណាក់កាលពិនិត្យសុខភាពចល័តតាមកាលកំណត់ជារៀងរាល់ខែនៅតាមឃុំតំបន់ភ្នំ តំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់ព្រំដែន។ លោកស្រី ឡ ធីឡាញ់ នៅភូមិ ណាតែន ឃុំ សាមមឺន ឱ្យដឹងថា ទទួលបានការពិនិត្យសុខភាពមិនបាច់បង់ថ្លៃនៅមូលដ្ឋាន ត្រូវបានវេជ្ជបណ្ឌិតផ្តល់ការពិគ្រោះយោបល់ លោកស្រីដឹងស្ថានភាពសុខភាពរបស់ខ្លួនហើយមានរបបថែទាំសមស្រប។
ខេត្ត ឡាវកាយ គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ៦ ដំបូងបង្អស់ក្នុងទូទាំងប្រទេសអនុវត្តកម្មវិធីពិនិត្យសុខភាពមិនបាច់បង់ថ្លៃជូនប្រជាជន។ រហូតដល់ដាច់ខែ ឧសភា ឆ្នាំ ២០២៦ ខេត្តបានជួបពិនិត្យមនុស្សចំនួន ៥៩៥.៣៧៧ នាក់ (សម្រេចបានអត្រាចំនួន ៣៥,១%)។ ខេត្តខិតខំដល់ដាច់ឆ្នាំ ២០២៦ ប្រជាជន ១០០% ទទួលបានការពិនិត្យសុខភាព ធ្វើតេស្តជម្រើសមិនបាច់បង់ថ្លៃយ៉ាងហោចណាស់ម្តងដែរ។
ដល់ថ្ងៃទី ១១ ខែ កក្កដា ផ្នែកសុខាភិបាលខេត្ត កាម៉ៅ បានជួបពិនិត្យមនុស្សជាង ១,២៥ លានលើកនាក់ (សម្រេចអត្រាចំនួន ៥៨,៥%) ឆ្លងតាមរយៈនោះរកឃើញករណីជាច្រើនកើតជំងឺនិងបណ្តាកត្តាហានិភ័យដើម្បីតាមដាន ព្យាបាលទាន់ពេលវេលា។
ដោយមានចំនួន ២៤ មូលដ្ឋានសុខាភិបាលគ្រប់ល័ក្ខខ័ណ្ឌ ទីក្រុង ហ្វេ កំពុងសកម្មអនុវត្តកម្មវិធីពិនិត្យសុខភាពតាមកាលកំណត់ ធ្វើតេស្តជម្រើសមិនបាច់បង់ថ្លៃជូនប្រជាជននៅលើមូលដ្ឋាន។ ទីក្រុង ហ្វេ ដាក់គោលដៅពីឆ្នាំ ២០២៦ ប្រជាជន ១០០% ទទួលបានការពិនិត្យសុខភាពតាមកាលកំណត់ឬក៏ធ្វើតេស្តជម្រើសមិនបាច់បង់ថ្លៃយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។
កម្មវិធីគឺជាជំហានក្នុងគោលបំណងធ្វើឱ្យគោលដៅប្រជាជនទាំងអស់ទទួលបានការគ្រប់គ្រង ថែទាំសុខភាពគ្រប់ជ្រុងជ្រោយជាប្រចាំនិងសមភាពក្លាយជាការពិតជាក់ស្ដែង។ ប្រជាជនក្រោយពីពេលពិនិត្យសុខភាពរួចនឹងបានកសាងសំណុំឯកសារតាមដានសុខភាព និងធ្វើបច្ចុប្បន្នភាពចូលក្នុងសៀវភៅកំណត់ត្រាសុខភាពអេឡិចត្រូនិចដើម្បីគ្រប់គ្រងយូរអង្វែង៕
អត្ថបទ៖ ជីកឿង
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យ៖ អៀងថាន់