បកក្រោយវិញ

ទ្រជំហានអនាគតកូនក្មួយបងប្អូនជនជាតិភាគតិច

គោលនយោបាយទាំងឡាយរបស់បក្សនិងរដ្ឋក្នុងការគិតគូរឱ្យកុមារតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំបានជួយឱ្យក្តីសុបិនដ៏ភ្លឺស្វាងស្រស់បំព្រងរបស់កុមារនៅព្រៃព្រឹក្សាធំល្វឹងល្វើយឆ្ងាយដាច់ស្រយាលក្លាយជាការពិតជាក់ស្ដែងជាបណ្តើរៗ។

ការផ្លោះរំលងចេញពីគោលនយោបាយពហុវិមាត្រ
ប៉ុន្មានឆ្នាំថ្មីៗ នេះ បណ្តាគោលនយោបាយជនជាតិត្រូវបានប្រតិបត្តិយ៉ាងខ្លាំងក្លាអាស្រ័យដោយការអនុវត្តឯកសារគតិយុត្តិថ្មីៗ ដោយព្រមៗ គ្នា។ លេចធ្លោគឺអនុក្រឹត្យលេខ 66/2025/NĐ-CP ឧបត្ថម្ភគ្រប់ជ្រុងជ្រោយ ចាប់ពីអប់រំរហូតដល់អាហារូបត្ថម្ភនៅក្នុងសាលារៀននិងគោលនយោបាយមិនបង់ថ្លៃសិក្សាទាំងអស់សម្រាប់សិស្សសាលាចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់វិទ្យាល័យរដ្ឋ។ ទន្ទឹមនោះ គឺការអនុវត្តអនុក្រឹត្យលេខ 272/2025/NĐ-CP ជួយលើកគុណភាពហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល សាលារៀន និងរបបវប្បធម៌មូលដ្ឋាននៅ តំបន់ភ្នំព្រមៗ គ្នា។

nang-buoc-truong-lai-1.jpg
ម៉ោងសិក្សាមួយរបស់ប្អូនៗ សិស្សសាលាវិទ្យាល័យអន្តេវាសិកជនជាតិមធ្យមសិក្សាចំណេះទូទៅខេត្ត ត្វៀនក្វាង។

ដោយមានការជំរុញមាំគម្រោងចំនួន ៧ ស្ថិតក្នុងកម្មវិធីគោលដៅជាតិ ការងារថែទាំសុខភាពបឋមបង្ការប្រយុទ្ធប្រឆាំងកង្វះអាហារូបត្ថម្ភសម្រាប់កុមារតំបន់ភ្នំសម្រេចបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ជាច្រើន។ រហូតមកដល់បច្ចុប្បន្នអត្រាចាក់ថ្នាំបង្ការរោគគ្រប់គ្រាន់ឱ្យកុមារជាជនជាតិភាគតិចអាយុក្រោម ១ ឆ្នាំសម្រេចបានជាង ៩០%។ កម្មវិធីពិនិត្យសុខភាពចល័តឥតគិតថ្លៃត្រូវបានអនុវត្តតាមកាលកំណត់ចុះដល់ភូមិនិគមតែម្តង។ ១០០% កុមារជាជនជាតិភាគតិចអាយុក្រោម ៦ ឆ្នាំនៅតាមឃុំលំបាកលំបិនខ្លាំង ត្រូវបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ ។ល។

nang-buoc-truong-lai-2.jpg
ម៉ោងរៀនរបស់សិស្សសាលានៅភូមិ ប៉ាងកាង ភូមិ ស៊ូយយ៉ាង ឃុំ វ៉ាន់ចឹន ខេត្ត ឡាវកាយ កាន់តែចាប់អារម្មណ៍និងចូលចិត្តថែមទៀតនៅពេលបានចូលរួមលេងល្បែងគួបផ្សំជាមួយនឹងអត្ថបទបង្រៀននៅក្នុងថ្នាក់។

ដើម្បីបង្កើតបរិស្ថានសិក្សាអំណោយផលឱ្យកូនក្មួយជនជាតិភាគតិច សាលារៀនចំនួន ២២៩ ខ្នងក្នុងចំណោមសរុបចំនួន ២៤៨ ឃុំ សង្កាត់ព្រំដែនចំណុះ ២១ ក្នុងចំណោម ២២ ខេត្ត ក្រុងបានបើកការដ្ឋានសាងសង់ហើយ។ សិស្សសាលាជាជនជាតិភាគតិចបានកាត់បន្ថយមិនគិតថ្លៃសិក្សាឧបត្ថម្ភថ្លៃចំណាយសិក្សា ផ្តល់អង្ករ ឧបត្ថម្ភប្រាក់បរិភោគ ស្នាក់នៅប្រចាំខែ ។ល។ អាស្រ័យដូច្នេះហើយ អត្រាសិស្សសាលាចូលថ្នាក់រៀននៅតំបន់ជាច្រើនដូចជា តីបាក់ (ភូមិភាគពាយ័ព្យ) តីង្វៀន ប៉ែកខាងលិចនៃភូមិភាគខាងត្បូងជាដើម កើនឡើងយ៉ាងច្បាស់ក្រឡែត ស្ថានភាពអនក្ខរភាពនិងធ្លាក់ទៅក្នុងអនក្ខរភាពឡើងវិញត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។

nang-buoc-truong-lai-3.jpg
សិស្សសាលាវិទ្យាល័យជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃមធ្យមសិក្សាបឋមភូមិ លេលើយ ឃុំ បាកអាយ ខេត្ត ខាញ់ហ្វា ជក់ចិត្តនឹងការអានសៀវភៅក្នុងពេលវិស្សមកាល។
nang-buoc-truong-lai-4.jpg
ប្តីប្រពន្ធបង ថាវ អាថៃ នៅភូមិ ហាងដុង ខេត្ត សឺនឡា យកកូនស្រីអាយុ ១៣ ខែចាក់ថ្នាំបង្ការរោគនៅស្ថានីយសុខាភិបាលឃុំ តាសួ។

កម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលឆ្នាំ ២០២១ - ២០៣០ បានជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ កសាងរបបវប្បធម៌ ចំណុចលេងកម្សាន្តសប្បាយសម្រាប់កុមារ។ សកម្មភាពអភិរក្សល្បែងប្រជាប្រិយ បង្រៀនឧបករណ៍តន្រ្តីប្រពៃណី (គងឃ្មោះ តីង្វៀន គែន ម៉ុង ភ្លេងពិណពាទ្យ ខ្មែរ ។ល។) ត្រូវបានគួបបញ្ចូលទៅក្នុងសាលារៀនប្រកបដោយប្រសិទ្ធភាព ជួយប្អូនៗ ភ្ជាប់ខ្លួនជាមួយនឹងជីវភាពខាងស្មារតីផង ថែរក្សាឫសគល់វប្បធម៌របស់ជនជាតិផង។

ក្តីត្រេកអររបស់អាណាព្យាបាលនិងបំណងប្រាថ្នាឈោងឈានឡើងដ៏ក្លៀវក្លារបស់ក្មេងជំនាន់ក្រោយ
ចំពោះឪពុកម្តាយសិស្សសាលា ការគិតគូរគ្រប់ជ្រុងជ្រោយរបស់បក្សនិងរដ្ឋជួយពួកគាត់កាត់បន្ថយបន្ទុកដ៏ធ្ងន់ក្នុងការងាររកស៊ីចិញ្ចឹមជីវិតកាន់តែស្ងប់ចិត្តថែមទៀតខណៈពេលកូនក្មួយបានការពារចាប់តាំងពីកាយសម្បទាដល់ស្មារតី។ យកកូនស្រីអាយុ ១៣ ខែទៅចាក់ថ្នាំបង្ការរោគនៅស្ថានីយសុខាភិបាលឃុំ តាសួ ខេត្ត សឺនឡា បង ថាវ អាថៃ នៅភូមិ ហាងដុង ចែករំលែកថា៖ "ស្ថានីយសុខាភិបាលមានវេជ្ជបណ្ឌិត ថ្នាំពេទ្យគ្រប់គ្រាន់។ កម្មាភិបាលសុខាភិបាលតែងតែចុះភូមិឃោសនាបង្ការជំងឺ ដាស់តឿនក្រើនរំលឹកប្រជាជន ឱ្យនាំកុមារទៅចាក់វ៉ាក់សាំងជាប្រចាំទើបខ្លួនខ្ញុំឃើញថាកាន់តែស្ងប់ចិត្តថែមទៀត"។

nang-buoc-truong-lai-5.jpg
អនុវិទ្យាល័យ យឿង មិញជៅ (ខេត្ត តីនិញ) បានវិនិយោគមូលដ្ឋានសម្ភារៈ ឆ្លើយតបតម្រូវការលើកកម្ពស់គុណភាពនៃការបង្រៀននិងរៀនសូត្រ។
nang-buoc-truong-lai-7.jpg
ប្អូនៗ សិស្សសាលាតំបន់ភ្នំ ត្វៀនក្វាង សោមនស្សរីករាយជាមួយនឹងពេលបាយថ្ងៃត្រង់ធានាគុណភាព។

នៅសាខាសាលាបឋមសិក្សា លុងហ្វា អា វិទ្យាល័យជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃ បឋមសិក្សា ស៊ុងឡា (ខេត្ត ត្វៀនក្វាង) អ្នកគ្រូ ង៉ូ ធីផឿង ឱ្យដឹងថា៖ "កាលពីមុន ដល់ពេល ថ្ងៃត្រង់ អាណាព្យាបាលត្រូវមកទទួលកូនៗ ត្រឡប់ទៅផ្ទះវិញ ឬក៏ប្អូនៗ ទៅដោយខ្លួនឯង។ ចាប់តាំងពីមានអនុក្រឹត្យលេខ ៣៣៩ កូនៗ បានញ៉ាំអាហារថ្ងៃត្រង់នៅសាលារៀនតែម្តង អាណាព្យាបាលមានល័ក្ខខ័ណ្ឌផ្តោតលើការងារពលកម្ម ផលិតកម្ម"។

nang-buoc-truong-lai-9.jpg
ប្អូនៗ សិស្សសាលាបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ ឡេ គ្វីដូន ឃុំ សាថី (ខេត្ត ក្វាងង៉ាយ) ផ្លាស់ប្តូរការប្រគំគងឃ្មោះជាមួយនឹងប្អូនៗ សិស្សសាលានៃសាលាបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិឃុំ សាប៊ិញ (ខេត្ត ក្វាងង៉ាយ)។

មិនឱ្យខកចិត្តចំពោះការយកចិត្តទុកដាក់គិតគូររបស់សង្គមទាំងមូល សិស្សសាលានៅតំបន់ជនជាតិភាគតិចគ្រប់ជំនាន់កំពុងប្រែក្លាយក្តីស្រឡាញ់ទៅជាចលករឈោងឈាន ឡើង។ ប្អូន ឡ ធីឡុងញី សិស្សសាលាថ្នាក់ទី ៨A១ សាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិត បឋមសិក្សា - មធ្យមសិក្សាបឋមភូមិ ស៊ីប៉ាភីន ឃុំ ស៊ីប៉ាភីន (ខេត្ត ដៀនបៀន) ចែករំលែក ថា៖ "បានសិក្សានៅក្រោមដំបូលសាលារៀនថ្មីធំទូលាយ ល័ក្ខខ័ណ្ឌប្រជុំជីវភាពអន្តេវាសិកងាយស្រួល ប្អូនត្រេកអរសោមនស្សរីករាយ និងមានមោទកភាពយ៉ាងខ្លាំង។ ប្អូននឹងខិតខំសិក្សាឱ្យកាន់តែល្អប្រសើរឡើងថែមទៀតដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន"។

nang-buoc-truong-lai-6.jpg
សិស្សសាលាជាជនជាតិ ចាម នៅសាលាបឋមសិក្សា ឡេ វ៉ាន់តាម (ខេត្ត តីនិញ) បានគ្រូបង្រៀនណែនាំហាត់អាន ហាត់សរសេរភាសា វៀតណាម។
nang-buoc-truong-lai-8.jpg
កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ ចា ឡ និងគ្រូបង្រៀន សាខាសាលា ក្អាយ ឃុំ យ៉ឹនហ្វា (ខេត្ត ក្វាងទ្រី) ចុះដល់ផ្ទះបណ្តាគ្រួសារចលនាឱ្យបញ្ជូនកូនក្មួយទៅសាលារៀនតែម្តង។
4-2.jpg
អ្នកគ្រូ ឌិញ ធីហាយអាញ់ ណែនាំកូនសិស្សជនជាតិ ជឹត នៅភូមិ រ៉ាវត្រែ ឃុំ ភុកត្រាច់ ខេត្ត ហាទិញ សរសេរអក្សរ។

បំណងប្រាថ្នាដ៏ក្លៀវក្លារបស់ប្អូន ឡ ធីឡុងញី ក៏ជាសំឡេងបេះដូងរបស់ប្អូនតូចៗ ជាច្រើនតំបន់ភ្នំខណៈពេលបានទទួលផលបណ្តាគោលនយោបាយជនជាតិដ៏ត្រឹមត្រូវ។ គ្រាប់ពូជពុទ្ធិនិងវប្បធម៌បានចិញ្ចឹមបំប៉នពេលនេះ ច្បាស់ណាស់នឹងក្លាយជាធនធានមនុស្សមានគុណភាពខ្ពស់ បង្គោលសសរដ៏រឹងមាំការពារនិងអភិវឌ្ឍជាយដែនមាតុភូមិនាពេលអនាគត៕

អត្ថបទ៖ ជីកឿង
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យ៖ អៀងថាន់

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

សេចក្តីសម្រេចចិត្ត ៥៧-NQ/TW៖ ទីក្រុង កឹងធើ ‘ដើរពីច្រកល្ហកមួយទៅច្រកល្ហកមួយ គោះទ្វារពីផ្ទះមួយទៅផ្ទះមួយ’ រួមជាមួយនឹងប្រជាជនធ្វើបរិវត្តកម្មឌីជីថល

សេចក្តីសម្រេចចិត្ត ៥៧-NQ/TW៖ ទីក្រុង កឹងធើ ‘ដើរពីច្រកល្ហកមួយទៅច្រកល្ហកមួយ គោះទ្វារពីផ្ទះមួយទៅផ្ទះមួយ’ រួមជាមួយនឹងប្រជាជនធ្វើបរិវត្តកម្មឌីជីថល

ទីក្រុង កឹងធើ កំពុងអនុវត្តយុទ្ធនាការ “បើកប្រតិបត្តិការ ៦០ ថ្ងៃដើរពីច្រកល្ហកមួយទៅច្រកល្ហកមួយ គោះទ្វារពីផ្ទះមួយទៅផ្ទះមួយ” នាំយកបំណិនឌីជីថលទៅដល់គ្រួសារនីមួយៗ ក្នុងគោលបំណងសំដៅជួយប្រជាជនប្រើប្រាស់កម្មវិធី VNeID ដោយខ្លួនឯង សេវាសាធារណៈអនឡាញ ទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់សុទ្ធជាដើម។ ឆ្លងតាមរយៈនោះ រួមចំណែកជួយប្រជាជនសន្សំសំចៃថ្លៃចំណាយ ពេលវេលាធ្វើដំណើរទៅមក ស្របពេលនោះដែរសំដៅកសាងខឿនរដ្ឋបាលសាធារណៈដែលមានភាពបើកចំហនិងតម្លាភាពទៀតផង។

ផ្លាស់ប្តូរថ្មីវិធីសាស្ត្រផ្សព្វផ្សាយច្បាប់សម្រាប់សិស្ស និស្សិតជនជាតិភាគតិច

ផ្លាស់ប្តូរថ្មីវិធីសាស្ត្រផ្សព្វផ្សាយច្បាប់សម្រាប់សិស្ស និស្សិតជនជាតិភាគតិច

ការងារអប់រំ ផ្សព្វផ្សាយច្បាប់សម្រាប់សិស្ស និស្សិតតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ នាពេលកន្លងទៅទទួលបានការយកចិត្តទុកដាក់ សហការយ៉ាងច្រើនពីសាលារៀន ផ្នែកយុត្តិធម៌ និងអង្គការមហាជន ប៉ុន្តែប្រសិទ្ធភាពនាំមកមិនទាន់ស្មើៗ គ្នាពិតប្រាកដនៅឡើយ។

បណ្តាគំរូប្រើបច្ចេកវិទ្យាផ្លាស់ប្តូរផ្នត់គំនិតផលិតកម្មតំបន់ភ្នំ

បណ្តាគំរូប្រើបច្ចេកវិទ្យាផ្លាស់ប្តូរផ្នត់គំនិតផលិតកម្មតំបន់ភ្នំ

ក្រោយពីអនុវត្តកម្មវិធីឧបត្ថម្ភការប្រើ ការផ្ទេរវឌ្ឍនភាពវិទ្យាសាស្ត្របច្ចេកវិទ្យា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជនបទ តំបន់ភ្នំ តំបន់បងប្អូនជនជាតិភាគតិចដំណាក់កាល ២០១៦ - ២០២៥ អស់រយៈពេល ១០ ឆ្នាំបានបង្កើតរាប់ពាន់គំរូប្រើបច្ចេកវិទ្យា។

ផ្សារភ្ជាប់សាសនាចក្រនិងអាណាចក្រក្នុងការឃោសនាផ្សព្វផ្សាយច្បាប់

ផ្សារភ្ជាប់សាសនាចក្រនិងអាណាចក្រក្នុងការឃោសនាផ្សព្វផ្សាយច្បាប់

ដើម្បីនាំយកបទប្បញ្ញត្តិទាំងឡាយរបស់ច្បាប់ឱ្យកាន់តែខិតជិតជាមួយបងប្អូនជនជាតិកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម សង្កាត់ ប៊ិញថាញ់ ទីក្រុង ហូ ជីមិញ បានផ្លាស់ប្តូរវិធីសាស្រ្តឃោសនាថ្មីដោយទម្រង់ជំនួយចក្ខុវិញ្ញាណ ដ៏រស់រវើកជាច្រើន ផ្សារភ្ជាប់ជាមួយនឹងជីវភាពប្រចាំថ្ងៃធម្មតានៅពេលប្រតិបត្តិសាសនាម្តងៗ។

មូលដ្ឋានគ្រឹះសន្តិសុខដ៏រឹងមាំតំបន់ព្រំដែន

មូលដ្ឋានគ្រឹះសន្តិសុខដ៏រឹងមាំតំបន់ព្រំដែន

ដោយមានវិធីសាស្ត្រដ៏បត់បែន ការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ថាញ់ឡ្វ ខេត្ត ឡាងស៊ើន ឃោសនាច្បាប់ដ៏សោះកក្រោះ តែក្លាយជាជិតស្និទ្ធនឹងប្រជាជន។

កសាងប្រភពកម្លាំងប្រកបដោយចីរភាពសម្រាប់ការអប់រំផ្នែកច្បាប់តំបន់ជនជាតិភាគតិច

កសាងប្រភពកម្លាំងប្រកបដោយចីរភាពសម្រាប់ការអប់រំផ្នែកច្បាប់តំបន់ជនជាតិភាគតិច

លើកកម្ពស់ការយល់ដឹងផ្នែកច្បាប់សម្រាប់សិស្សសាលា និស្សិតតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំមិនត្រឹមតែជាភារកិច្ចអប់រំសុទ្ធសាធប៉ុននោះទេ ថែមទាំងជាដំណោះស្រាយឫសគល់ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាពទៀតផង។

ទីក្រុង ហូ ជីមិញ ផ្តល់អាទិភាពដល់ FDI សម្រាប់បច្ចេកវិទ្យានិងកំណើនបៃតង

ទីក្រុង ហូ ជីមិញ ផ្តល់អាទិភាពដល់ FDI សម្រាប់បច្ចេកវិទ្យានិងកំណើនបៃតង

ទីក្រុង ហូ ជីមិញ លើកគោលដៅទាក់ទាញការវិនិយោគបរទេសចំនួន ១៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៦ ផ្តល់អាទិភាពដល់គម្រោងនានាក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា សេដ្ឋកិច្ចបៃតង ជំរុញការតភ្ជាប់ប្រភពដើមទុនអន្តរជាតិជាមួយអាជីវកម្មនានាដើម្បីលើកកម្ពស់សមត្ថភាពផលិតកម្មនិងគុណភាពនៃកំណើនទៀតផង។

ជួយជំនាន់ក្មេងៗ ជនជាតិភាគតិចរស់នៅអនុលោមតាមច្បាប់ដោយខ្លួនឯង

ជួយជំនាន់ក្មេងៗ ជនជាតិភាគតិចរស់នៅអនុលោមតាមច្បាប់ដោយខ្លួនឯង

ប្រឈមមុខនឹងបញ្ហាពិបាកដោះស្រាយមានលក្ខណៈពិសេសដោយឡែកនៅតំបន់ភ្នំដូចជាស្ថានភាពរៀបការមុនអាយុកំណត់ ហានិភ័យរំលោភបំពានរុក្ខកម្មនិងអន្ទាក់តាមបរិយាកាសអ៊ីនធឺណិត ការងារផ្សព្វផ្សាយ អប់រំច្បាប់ឱ្យសិស្សសាលា និស្សិតជនជាតិភាគតិចកំពុងដើរតួនាទីយ៉ាងសំខាន់។

រួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៣៖ ជំហានផ្លាស់ប្តូរយ៉ាងជាក់ច្បាស់ក្នុងគំនិតបង្កើតច្បាប់

រួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៣៖ ជំហានផ្លាស់ប្តូរយ៉ាងជាក់ច្បាស់ក្នុងគំនិតបង្កើតច្បាប់

ម្ចាស់ឆ្នោតនិងសមាជិករដ្ឋសភាជាច្រើនរូបយល់ស្របយ៉ាងខ្លាំងចំពោះភាពចាំបាច់នៃការរួមបញ្ចូលកម្មវិធីគោលដៅជាតិទាំងបីឲ្យទៅជាកម្មវិធីតែមួយ ដោយមានឈ្មោះថា កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍វប្បធម៌សង្គម ជនបទ ជនជាតិ និងតំបន់ភ្នំ ដំណាក់កាល ២០២៦ - ២០៣៥។ ការរួមបញ្ចូលនេះក្នុងគោលបំណងបញ្ចប់ស្ថានភាពប្រភកម្លាំងបែកខ្ញែក គោលនយោបាយត្រួតស៊ីគ្នានិងបែបបទរដ្ឋបាលស្មុគ្រស្មាញនៃដំណាក់កាល ២០២១ - ២០២៥។​​​​​

"ដងផ្លូវសុភមង្គល" នាំសុភមង្គលមកកាន់ភូមិ

"ដងផ្លូវសុភមង្គល" នាំសុភមង្គលមកកាន់ភូមិ

ក្រោយពីរយៈពេលសាងសង់យ៉ាងលឿន ដងផ្លូវឆ្លងកាត់ភ្នំជ្រលងភ្នំជ្រៅមួយ - ដងផ្លូវរបស់ “គោលគំនិតរបស់បក្ស ទឹកចិត្តប្រជាជន” បានបើកឱកាសអភិវឌ្ឍថ្មីៗ ជូនបងប្អូនជនជាតិ នុង នៅ ឡឹនណង់ (ខេត្ត ឡាងស៊ើន)។

ប្រសិទ្ធភាពគោលនយោបាយទាំងឡាយតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង

ប្រសិទ្ធភាពគោលនយោបាយទាំងឡាយតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង

កម្មវិធីគោលដៅជាតិ គោលនយោបាយជនជាតិនិងសុខុមាលភាពសង្គមបានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់បងប្អូនជនជាតិភាគតិចនៅខេត្ត អានយ៉ាង។

ជួយបងប្អូនជនជាតិភាគតិចតំបន់ភ្នំស្វែងយល់ច្បាប់ដោយខ្លួនឯង

ជួយបងប្អូនជនជាតិភាគតិចតំបន់ភ្នំស្វែងយល់ច្បាប់ដោយខ្លួនឯង

ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ ក្នុងគោលបំណងជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លា បង្កើតល័ក្ខខ័ណ្ឌដើម្បីប្រជាជននិយាយរួមនិងបងប្អូនជនជាតិភាគ តំបន់ភ្នំនិយាយដោយឡែកស្វែងយល់ព័ត៌មានផ្នែកច្បាប់ដោយខ្លួនឯង ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

នាំបច្ចេកវិទ្យាឌីជីថលមកជូនបងប្អូនជនជាតិភាគតិច

នាំបច្ចេកវិទ្យាឌីជីថលមកជូនបងប្អូនជនជាតិភាគតិច

ខេត្ត ខាញ់ហ្វា កំពុងជំរុញបរិវត្តកម្មឌីជីថលយ៉ាងសកម្ម ជួយបងប្អូនជនជាតិលើកកម្ពស់ជីវភាពខាងសម្ភារ ស្មារតី និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជួយកុមារបង្កើត “ខែល” ដើម្បីសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត

ជួយកុមារបង្កើត “ខែល” ដើម្បីសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត

ដោយមានសារសំខាន់ "ភ្ជាប់ទំនាក់ទំនងមិនប៉ះពាល់" យុទ្ធនាការ "មិនឯកោតែឯង" ឆ្នាំ ២០២៦ កំពុងត្រូវបាននគរបាលខេត្ត ក្វាងង៉ាយ សហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តរៀបចំឡើងនៅតាមសាលារៀនក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹង បំណិនជួយកុមារសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត។

តួអក្សរបើកឱកាសសម្របខ្លួនចូលសហគមន៍

តួអក្សរបើកឱកាសសម្របខ្លួនចូលសហគមន៍

ថ្នាក់លុបបំបាត់អនក្ខរកម្មនៅគ្រឹះស្ថានបន្សាបគ្រឿងញៀនខេត្ត ឌៀនបៀន កំពុងបើកឱកាស​កសាងជីវិតថ្មីឡើងវិញសម្រាប់សិក្ខាកាមជាច្រើននាក់ ពួកគាត់តាំងពីអ្នកមិនធ្លាប់ស្គាល់តួអក្សររហូតដល់អាចអាន សរសេរ​ដោយខ្លួនឯង។ អក្សរមួយតួៗ មិនត្រឹមតែនាំមកនូវពុទ្ធិប៉ុននោះទេ ថែមទាំងជំនួយជំនឿចិត្តទៀត ជួយឲ្យ​សិក្ខាកាមផ្លាស់ប្តូរការយល់ដឹង កាន់តែរឹងប៉ឹងជាងមុននៅលើដំណើរសម្របខ្លួនចូលសហគមន៍។

ការអនុម័តគម្រោង 'ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់'

ការអនុម័តគម្រោង 'ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់'

ឧបនាយករដ្ឋមន្ត្រី លេ តៀនចូវ ទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ១៩៤៩/QĐ-TTg ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអនុម័តគម្រោងការ “ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់”។

ទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែន

ទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែន

មិនត្រឹមតែកាន់ជាប់កាំភ្លើងយ៉ាងមាំទាំការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនប៉ុននោះទេ យុទ្ធជនទាំងឡាយពាក់ស័ក្តិបៃតងនៅ ឡាងសឺន កំពុងតែជាទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែនពេលមានជំងឺតម្កាត់ម្តងៗ។

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ បានបង្កើតមូលដ្ឋានច្បាប់ដ៏សំខាន់ជំរុញបរិវត្តកម្មឌីជីថលក្នុងការងារផ្សព្វផ្សាយច្បាប់ ជាពិសេសគឺនៅតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ។

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

កម្មវិធីគោលដៅជាតិក្នុងគោលបំណងកសាងជនបទថ្មីទំនើប សម្បូររុងរឿង មានអត្តសញ្ញាណផ្សារភ្ជាប់ជាមួយនឹងនគរូបនីយកម្ម សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ អភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំគ្រប់ជ្រុងជ្រោយ កាត់បន្ថយភាពក្រីក្រពហុវិមាត្រ ប្រកបដោយចីរភាព ធានាសមភាពយេនឌ័រនិងសុខុមាលភាពសង្គម។

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ប្រភពទុនគោលនយោបាយមិនត្រឹមតែជួយប្រជាជនវិនិយោគផលិតកម្មប៉ុននោះទេ ថែមទាំងរួមបញ្ចូលការណែនាំ ត្រួតពិនិត្យដើម្បីធានាថាថវិកាត្រូវបានប្រើប្រាស់ចំគោលដៅ មានប្រសិទ្ធភាព។ នៅភូមិ ទានលួ ឃុំ ណួង៉ាម ខេត្ត ដៀនបៀន ចំនួន ៩០ សមាជិកសមាគមកសិករកំពុងកម្ចីប្រាក់ធនាគារគោលនយោបាយសង្គម ដោយមានបំណុលសរុបដែលមិនទាន់សងជាង ៦,៨ ពាន់លានដុង។ គ្រួសារលោក លឿង វ៉ាន់ហ្វា ក៏ប្រើប្រាស់ប្រភពទុននេះដើម្បីទិញក្របីបន្តពូជ ពង្រីកហ្វូង បង្កើនប្រាក់ចំណូលពីមួយជំហានទៅមួយជំហាន៕

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត 57-NQ/TW កំណត់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាកម្លាំងចលករស្ទុះផ្លោះ។ ក្រសួងជនជាតិនិងសាសនាបញ្ចូលទៅក្នុងសេចក្តីព្រាងគម្រោងការ ២០២៦ - ២០៣៥ ឆ្ពោះទៅរកគោលនយោបាយផ្អែកលើទិន្នន័យ ការប្រើបច្ចេកវិទ្យានិងបញ្ចូលការសិក្សាស្រាវជ្រាវទៅក្នុងកិច្ចអភិវឌ្ឍជនជាតិភាគតិច។

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ផ្តើមពីខ្ទង់ប្រាក់កម្ចីអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម ក្រុមគ្រួសារជាច្រើននៅតំបន់ភ្នំខេត្ត កាវបាំង មានប្រភពកម្លាំងវិនិយោគលើផលិតកម្ម អភិវឌ្ឍការចិញ្ចឹមសត្វ ដាំដុះដើមឈើហូបផ្លែ បើកទូលាយសេវាកម្មបន្ថែម ឈោងឈានឡើងដោយខ្លួនឯង កាត់បន្ថយភាពក្រីក្រនិងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាព។

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ផ្តើមពីប្រាក់កម្ចីសម្រាប់អភិវឌ្ឍការចិញ្ចឹមសត្វ ប្រជាជនជាច្រើនក្រុមគ្រួសារនៅតំបន់ជាយដែន ហាទិញ មានល័ក្ខខ័ណ្ឌពង្រីកផលិតកម្ម កែលម្អជីវភាពរស់នៅពីមួយជំហានទៅមួយជំហានបន្ថែមទៀត។ គំរូទាំងនេះត្រូវបានបង្កបង្កើតឡើងពីប្រភពទុនអនុគ្រោះកំពុងបង្កើតការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូល និងបើកផ្លូវឆ្ពោះទៅចាកផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព។

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

ក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ បក្ខភាគ អាជ្ញាធរទីក្រុង កឹនធើ បានអនុវត្តកម្មវិធី គោលនយោបាយជាក់លាក់ជាហូរហែ បង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍ជនជាតិភាគតិច។ អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានកិច្ចសម្ភាសន៍លោក ឡឹម ហ្វាងមៅ នាយកមន្ទីរជនជាតិនិងសាសនានៃទីក្រុង កឹនធើ ដើម្បីបំភ្លឺអំពីបញ្ហានេះបន្ថែម។

ការរក្សាទំនុកចិត្ត ពូនជ្រុំមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ

ការរក្សាទំនុកចិត្ត ពូនជ្រុំមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ

ការជិតស្និទ្ធជាមួយប្រជាជន យល់ច្បាស់ពីស្ថានភាពក្រុមគ្រួសារនីមួយៗ និងធ្វើជាគំរូក្នុងការងាររួមគឺជាវិធីដែលអ្នកមានប្រជាប្រិយភាពបង្កើតទំនុកចិត្តក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ។ ផ្តើមពីការជឿទុកចិត្តនោះ នឹងជួយឱ្យអ្នកមានប្រជាប្រិយភាពជោគជ័យក្នុងការចលនាបងប្អូនមាមីងឱ្យគោរពច្បាប់ ស្ងប់ចិត្តអភិវឌ្ឍផលិតកម្ម គិតគូរពីការសិក្សារៀនសូត្រនិងថែរក្សាវប្បធម៌ជនជាតិ ។ល។

កម្លាំងចលករផ្តើមពីគោលនយោបាយជនជាតិជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍ

កម្លាំងចលករផ្តើមពីគោលនយោបាយជនជាតិជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍ

ពីផ្លូវបេតុងតភ្ជាប់បណ្តាភូមិស្រុកទៅកាន់មជ្ឈមណ្ឌលឃុំរហូតដល់វាលស្រែត្រូវបានយន្តូបនីយកម្ម ជីវភាពរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត កាម៉ៅ កំពុងមានការប្រែប្រួលយ៉ាងខ្លាំង។

ការជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន

ការជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន

ការកាត់បន្ថយភាពក្រីក្រជូនបងប្អូនជនជាតិចាំបាច់ត្រូវបង្កើតមុខរបរចិញ្ចឹមជីវិត បណ្តុះបណ្តាលវិជ្ជាជីវៈតំណភ្ជាប់នឹងទីផ្សារ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ អាជ្ញាធរ អ្នកមានប្រជាប្រិយភាព អង្គការសាសនា អង្គការ​មហាជនជួយជ្រោមជ្រែងដើម្បីឱ្យប្រជាជនអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូលនៅក្នុងស្រុកកំណើត។

ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត

ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត

អាជ្ញាធរមូលដ្ឋានផ្សារភ្ជាប់ការងារប្រជាចលនាជាមួយការថែរក្សាសន្តិសុខ ពង្រឹងសាមគ្គីភាពនិងលើកកម្ពស់ជីវភាពបងប្អូនជនជាតិភាគតិច។ អាជ្ញាធរលើកស្ទួយតួនាទីរបស់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាព សមណស័ក្ដិ អ្នកមុខអ្នកការសាសនាដើម្បីកសាងក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជនរឹងមាំ។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

ជារៀងរាល់ថ្ងៃច័ន្ទ ក្រុមកម្មាភិបាលរបស់គណៈកម្មាធិការប្រជាជនឃុំ តាណាំង (ឡឹមដុង) ក៏ធ្វើដំណើរមកកាន់ភូមិ និគមតែម្តងដើម្បីធ្វើបែបបទរដ្ឋបាលចល័តជូនប្រជាជនជាមួយគ្នាទៀត។ ក្រោយរយៈពេលជាងមួយឆ្នាំ ពួកគាត់បានបន្តិចម្តងៗ ក្លាយជា “អ្នករដ្ឋការ” ទាំងឡាយ អូសគម្លាតរវាងកម្មាភិបាលឃុំឱ្យកាន់ខិតជិតជាមួយប្រជាជន។