ក្នុងជីវភាពរស់នៅសព្វថ្ងៃនេះ មានមនុស្សមិនតិចទេដែលកង្វល់ព្រោះកុំព្យូទ័រ ទូរស័ព្ទ ប្រដាប់ប្រដាបច្ចេកវិទ្យាក្មេងលេងនឹងធ្វើឱ្យកុមារនៅតំបន់ជនជាតិនិងតំបន់ភ្នំបាត់បង់ការយកចិត្តទុកដាក់ដល់ធម្មជាតិ មនុស្សម្នាជុំវិញខ្លួន។
ការពិតទៅកុមារដែលរស់នៅតំបន់នេះនៅតែចេះរបៀបបង្កើតភាពសប្បាយរីករាយ ក្តីសុភមង្គល ស្នាមញញឹមពិសេសដោយឡែករៀងៗ ខ្លួន។
កុមារភាពស្រស់ស្រាយដោយគ្មានកង្វល់របស់កុមារជនជាតិ ម៉ុង នៅឃុំ វ៉ឹនហូ ស្រុក ម៉ុកចូវ (ខេត្ត សឺនឡា)
ប្អូនស្រីជនជាតិ ហាញី (ខេត្ត ឡាយចូវ) លេងកីឡាវាយសីក្នុងថ្ងៃបុណ្យ ហ្កាម៉ាធូ (បុណ្យបម្រាមភូមិ)
ប្អូនៗ កុមារីជនជាតិ លឺ (ខេត្ត ឡាយចូវ) រីករាយពិធីបុណ្យ កាំមឿង (បុណ្យសែនភូមិ)
ចូរចូលរួមជាមួយកាសែតរូបភាពជនជាតិនិងតំបន់ភ្នំចែករំលែកខណៈដ៏ស្រស់ស្អាតមួយចំនួននៃវិនាទីចុចម៉ាស៊ីនថតត្រូវបានអ្នកកាសែត អ្នកថតរូបជំនាញៗ ឬក៏អ្នកធ្វើដំណើរធម្មតាម្នាក់ចៃដន្យថតបានហើយរក្សាទុក។
ស្នាមញញឹមរបស់កុមារនៅតំបន់បងប្អូនជនជាតិ ខ្មែរ (ខេត្ត បាកលៀវ)
ភាពសប្បាយរីករាយរបស់ក្មេងប្រុសជនជាតិ យ៉ាវ ម្នាក់បន្ទាប់ពីបញ្ចប់រួចរាល់ជាស្ថាពរពិធី ទូកាយ (ពិធីកិច្ចកំណត់សម្គាល់ការធំពេញវ័យត្រូវតែមានដោយខានមិនបានក្នុងដំណើរជីវិតរបស់មនុស្សប្រុសជនជាតិ យ៉ាវ ក្បាលស្មើ)
រូបថតមួយសន្លឹកៗ គឺជាស្នាមញញឹមមួយឬក៏ការបញ្ចេញទឹកមុខយ៉ាងរស់រវើកអំពីរបៀបដែលកុមារនៅតំបន់ជនជាតិនិងតំបន់ភ្នំរស់នៅនិងលេងកម្សាន្តនៅកន្លែងដែលប្អូនៗ ធំដឹងក្តីឡើង៕
ផលិតដោយ៖ ផាន ថាញ់កឿង - លឺវ ត្រុងដាត - ហាយអៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ