ថ្វីត្បិតសេដ្ឋកិច្ចនៅមានការលំបាកលំបិនមិនតិចឡើយក៏ប៉ុន្តែលោក ផាម វ៉ាន់ម៉ុង (កើតនៅឆ្នាំ ១៩៥៤) នៅភូមិ ត្រាណូ ឃុំ បាទោ ស្រុក បាទើ តែងតែនាំមុខគេក្នុងការបរិច្ចាគដីសង់សាលារៀន បើកទូលាយផ្លូវគមនាគមន៍ជានិច្ច រួមចំណែកបង្កើតមុខមាត់ថ្មីនៅតំបន់ជនបទនៅក្រីក្រលំបាកលំបិនមួយនៃខេត្ត ក្វាងង៉ាយ។
ធ្លាប់ជាយុទ្ធជនចំណុះតំបន់ប្រតិបត្តិការសឹករងស្រុក សុងរ៉ែ (ឥឡូវជាតំបន់ប្រតិបត្តិការសឹករងស្រុក បាទើ) បន្ទាប់ពីត្រូវបានរំសាយចេញពីជួរកងទ័ពលោក ម៉ុង វិលត្រឡប់មកស្រុកកំណើតវិញហើយចូលរួមបណ្តាចលនាកសាងមូលដ្ឋានយ៉ាងសកម្ម។
សាលាបឋមសិក្សា បាទោ នៅភូមិ ត្រានោ ឃុំ បាទោ ស្រុក បាទើ (ខេត្ត ក្វាងង៉ាយ) កន្លែងលោក ផាម វ៉ាន់ម៉ុង បរិច្ចាគដីចំនួន ៦០០ ម៉ែត្រការ៉េដើម្បីកសាងសាលារៀន
ឆ្នាំ ២០១៥ លោក ម៉ុង បានបរិច្ចាគដីចំនួន ៦០០ ម៉ែត្រការ៉េនៅជិតផ្លូវជាតិលេខ ២៤ ដើម្បីសង់សាលាបឋមសិក្សា បាទោ។
ឆ្នាំ ២០១៦ លោក ម៉ុង បានបរិច្ចាគដីចំនួន ១.២០០ ម៉ែត្រការ៉េបន្ថែមទៀតដើម្បីអាជ្ញាធរឃុំបើកផ្លូវគមនាគមន៍។
លោក ផាម វ៉ាន់ម៉ុង មានកិត្តិយសបានទទួលប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក្វាងង៉ាយ ដោយសារបានមានស្នាដៃបរិច្ចាគដីបើកផ្លូវ សាងសង់សាលារៀន
ដល់ឆ្នាំ ២០១៨ លោកស្ម័គ្រចិត្តឆ្ការដំណាំចោល រើជញ្ជូនជញ្ជាំងរបងដើម្បីបន្តបើកទូលាយខ្សែផ្លូវ បង្កលក្ខណៈងាយស្រួលជូនប្រជាជនជាង ៣០ ក្រុមគ្រួសារនៅក្នុងភូមិ ម៉ាងការរេ ធ្វើដំណើរទៅមក ផ្តោះប្ដូរពាណិជ្ជកម្ម។
មិនត្រឹមតែនាំមុខគេក្នុងចលនាបរិច្ចាគដីប៉ុណ្ណោះទេ លោក ម៉ុង ក៏ធ្វើជាគំរូលើកជ្រោងទំនួលខុសត្រូវរបស់យុទ្ធជនកងទ័ពអ៊ំ ហូ មួយរូប បក្ខជនមួយរូប ចលនាមនុស្សវ័យចាស់ចូលរួមក្នុងការកសាងបក្ស អាជ្ញាធរ អង្គ ការមហាជនយ៉ាងសកម្ម។
នៅមាត់ទ្វារផ្ទះខ្ពស់ផុតពីដីរបស់ស្វាមីភរិយាលោក ផាម វ៉ាន់ម៉ុង ក្រោមច្រកភ្នំ ត្រាណូ
ឆ្នាំ ២០១៩ លោក ម៉ុង ត្រូវបានប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក្វាងង៉ាយ ជូនប័ណ្ណសរសើរដោយសារបានមានស្នាដៃបរិច្ចាគដីបើកផ្លូវកសាងជនបទថ្មីដំណាក់កាល ២០១៧ - ២០១៩ ប័ណ្ណសរសើរគំរូឈានមុខក្នុងចលនាប្រជាជនទាំងមូលកសាងជីវភាពវប្បធម៌ដំណាក់កាល ២០០០ - ២០២០៕
អត្ថបទនិងរូបថត៖ ផាម កឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២២ ដោយ៖ យ័ញឡើយ