ជក់ចិត្តនឹងសិល្បៈហើយមានការលះបង់កម្លាំងកាយចិត្តជាច្រើនក្នុងការងារអភិរក្ស ថែរក្សានិងពង្រីកវប្បធម៌ ប្រពៃណីជនជាតិ ខ្មែរ ឆ្នាំ ២០១៨ លោក យ៉ាញ់បេ កើតឆ្នាំ ១៩៥៥ នៅភូមិ ហ្វាធៀន ឃុំ ឌិញហ្វា ស្រុក ហ្កក្វាវ (ខេត្ត កៀនយ៉ាង) ត្រូវបានប្រធានរដ្ឋជូនកិត្តិនាម "សិប្បករឆ្នើម"។
សិប្បករឆ្នើម យ៉ាញ់ បេ បង្ហាត់បង្រៀនរបាំគោះត្រឡោកជូនយុវជនយុវនារី ក្មេងជំទង់ច្រើនជំនាន់នៅឃុំ ឌិញហ្វា ស្រុក ហ្កក្វាវ (ខេត្ត កៀនយ៉ាង)
ចាប់កំណើតនិងធំដឹងក្ដីក្នុងគ្រួសារជក់ចិត្តដិតអារម្មណ៍នឹងវប្បធម៌ សិល្បៈ ខ្មែរ សិប្បករឆ្នើម យ៉ាញ់ បេ ទើបតែអាយុជាង ១០ ឆ្នាំក៏ចេះលេងឧបករណ៍ភ្លេងជាច្រើនប្រភេទ សម្តែងចង្វាក់របាំ បទចម្រៀងរបស់ជនជាតិ ខ្មែរ ហើយ។
ដោយមានការចូលរួមវិភាគទានអស់ពីចិត្តពីថ្លើមសម្រាប់ការងារអភិរក្សនិងបង្ហាត់បង្រៀនសិល្បៈរបាំ ខ្មែរ លោក យ៉ាញ់ បេ (ទីមួយ ពីស្តាំទៅឆ្វេង) ត្រូវបានប្រធានរដ្ឋប្រគល់ជូនកិត្តិនាម "សិប្បករឆ្នើម" ឆ្នាំ ២០១៨
ក្រោយរយៈពេលជាច្រើនឆ្នាំចូលរួមក្រុមសិល្បៈរបស់ឃុំក៏ដូចជារបស់ខេត្ត លោកបានវិលត្រឡប់មកបង្កើតក្រុមសិល្បៈគ្រួសារ (ក្រុមសិល្បៈ ខ្មែរ) ដោយមានសមាជិកជិត ២០ នាក់ចូលរួម ព្រមទាំងចងក្រងរៀបរៀងនិពន្ធសេណារីយ៉ូដោយផ្ទាល់ បង្ហាត់បង្រៀនរបាំជនជាតិ។ ក្រៅពីលេងទ្រអ៊ូ ទ្រឆេ ពិណ ខ្លុយជាដើមយ៉ាងស្ទាត់ជំនាញ។ លោកក៏បានបង្រៀនច្រៀង រាំរបាំ រាំឆៃយ៉ាំ របាំគោះត្រឡោកជាដើម ជូនមនុស្សរាប់រយនាក់ក្នុងនោះមានតារាសម្ដែងស្នូលជាច្រើនរបស់ក្រុមសិល្បៈ ខ្មែរ ខេត្ត កៀនយ៉ាង ទៀតផង។
សិប្បករឆ្នើម យ៉ាញ់ បេ បោសសម្អាតឧបករណ៍សម្តែង
រហូតមកទល់ពេលនេះ ក្រុមសិល្បៈ ខ្មែរ របស់សិប្បករឆ្នើម យ៉ាញ់ បេ ទទួលបានមេដាយ ប័ណ្ណសរសើរ លិខិតសរសើរ ជាច្រើននៅពិធីមហោស្រព ពិធីប្រលងនានាក្នុងនិងក្រៅខេត្ត។ យោងតាមលោក ហូ វ៉ាន់ភឿក កម្មាភិបាលវប្បធម៌ឃុំ ឌិញហ្វា ការរួមវិភាគទានទាំងឡាយរបស់សិប្បករឆ្នើម យ៉ាញ់ បេ បាន រួមចំណែកអភិវឌ្ឍចលនាសិល្បៈមហាជន លើកកម្ពស់ជីវភាពវប្បធម៌ស្មារតីជូនជនជាតិ ខ្មែរ និងកសាងជនបទថ្មីនៅឃុំ ឌិញហ្វា៕
អត្ថបទនិងរូបថត៖ ឡេ ហុយហាយ
បញ្ចូលទិន្នន័យដោយ៖ ចន្ថា