បច្ចុប្បន្ននេះ គំរូមួយក្នុងចំណោមគំរូកំពុងទទួលបានការឆ្លើយតបយ៉ាងសកម្មជាច្រើនគឺ "បន្ទប់រៀនឆ្លាតវៃ"។ គំរូនេះត្រូវបានដាក់ដំណើរការនៅសាលាអនុវិទ្យាល័យទីរួមស្រុក ធើយឡាយ (ស្រុក ធើយឡាយ)។ បន្ទប់រៀនបំពាក់ម៉ាស៊ីនថេប្លេត ម៉ាស៊ីនបញ្ចាំងស្លាយ ប្រព័ន្ធតំណភ្ជាប់អ៊ីនធើណែតល្បឿនលឿន។ល។

ឆ្លងតាមរយៈនោះបង្កើតបរិស្ថាន សិក្សារៀនសូត្រទំនើប បង្កើនផ្នែកឆ្លងកាត់ការពិសោធន៍សម្រាប់សិស្ស ឧបត្ថម្ភដ៏សកម្មសម្រាប់ អត្ថបទបង្រៀនរបស់គ្រូបង្រៀនមានភាពរស់រវើកថែមទៀត។
ទីក្រុង កឹនធើ ក៏ជាមូលដ្ឋានដំបូងបង្អស់ក្នុងប្រទេស ទាំងមូលត្រូវបាន ក្រសួងអប់រំនិងបណ្តុះបណ្តាលជ្រើសដាក់ដំណើរការអនុវត្តគំរូ "សាលានវានុវត្តន៍តួយ៉ាង" នាំមកប្រសិទ្ធភាពយ៉ាងសកម្មជាច្រើន ជាពិសេសគឺក្នុងការអប់រំជាមុខព្រួញ។
គំរូ "សាលានវានុវត្តន៍តួយ៉ាង" តម្រង់ទិសដៅ សកម្មភាពការបង្រៀននិងការសិក្សារៀនសូត្រតាមទិសដៅកសាងបំណិនចំណេះវិជ្ជាជូនសិស្សឆ្លងតាមរយៈសកម្មភាពឆ្លងកាត់ការពិសោធន៍ជាក់ស្តែង។ ប្រសិទ្ធភាពគំរូត្រូវបានបង្ហាញអោយឃើញច្បាស់បំផុតក្នុងការងារអប់រំជាមុខព្រួញអំពីការកសាងបំណិនជីវិតអោយសិស្ស។


ក្រៅពីនោះ ដោយមានគំរូអប់រំ STEM (ទម្រង់រូបភាពអប់រំថ្មីឆ្ពោះទៅរកសេដ្ឋកិច្ចបញ្ញាដោយមានការគួបផ្សំនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេសនិងគណិតវិទ្យា) ទីក្រុង កឹនធើ ក៏មានចំណុចភ្លឺជាច្រើនក្នុងការងារបណ្តុះបណ្តាលនិងប្រកួតប្រជែងនៅតាមសង្វៀនអន្តរជាតិហើយ។ ពាន់រង្វាន់មានតម្លៃជាច្រើននៅក្នុងការប្រឡងអន្តរជាតិត្រូវបានសិស្សយកមកជូនទីក្រុង។ល៕
អត្ថបទនិងរូបថត៖ អាញ់ត្វៀត
បញ្ចូលទិន្នន័យ៖ យ័ញលើយ