"ជម្រកដ៏សែនកក់ក្តៅជូនជនរួមជាតិខ្ញុំ"

កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធឧបត្ថម្ភលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមជូនមាមីងបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង)
កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធឧបត្ថម្ភលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមជូនមាមីងបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង)

លុបបំបាត់ផ្ទះបណ្ដោះអាសន្នមិនត្រឹមតែបង្ហាញស្មារតីសាមគ្គីភាព ស្រឡាញ់រាប់អានជួយគ្នាទៅវិញទៅមកប៉ុណ្ណោះទេថែមទាំងជាទង្វើជាក់ស្តែងគោលបំណងបញ្ចប់កិច្ចការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ឆ្ពោះទៅរកអនាគតមួយគ្មាននរណាត្រូវបោះបង់ចោលនៅខាងក្រោយក្នុងយុគសម័យឈោងឈានឡើងនៃប្រជាជាតិឡើយ។

នៅថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២៤ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ បំផុសចលនាប្រលងប្រណាំង "រួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមនៅលើវិសាលភាពទូទាំងប្រទេសក្នុងឆ្នាំ ២០២៥"។ បន្ទាប់ពីនោះ នាយប់នៃថ្ងៃទី ៥ ខែ តុលា អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបំផុសកម្មវិធី "ជម្រកដ៏សែនកក់ក្តៅជូនជនរួមជាតិខ្ញុំ" នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ បានសង្កត់ធ្ងន់ថា៖ ប្រជាជនយើងមានពាក្យមួយឃ្លាថា "រស់នៅសុខដុមរមនា"។

1-xoa-nha-tam-anh-duong-giang.jpg
នាព្រឹកថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅ ហាណូយ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ ប្រធានគណៈកម្មាធិការបង្គាប់ការមជ្ឈិមដាក់ដំណើរការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមនៅលើវិសាលភាពទូទាំងប្រទេសអញ្ជើញជាអធិបតីសម័យប្រជុំលើកទី ១ នៃគណៈកម្មាធិការបង្គាប់ការ

គោលការណ៍ មាគ៌ារបស់បក្ស រដ្ឋច្បាស់លាស់ណាស់៖ មិនលះបង់សមភាព វឌ្ឍនភាពសង្គម មិនលះបង់សុខុមាលភាពសង្គមនិងបរិស្ថានដើម្បីរត់តាមកំណើនតែមួយមុខប៉ុណ្ណោះ។

3-xoa-nha-tam-anh-cong-thu.jpg
សុក្រឹតភាពលំនៅឋានជូនគ្រួសារលោកស្រី ចាម៉ាឡែ ធីតា នៅភូមិ យ៉ា ឃុំ ភឿកហា ស្រុក ធន់ណាម (ខេត្ត និញធន់)

ដោយមានទម្រង់រូបភាពឧបត្ថម្ភជាច្រើនចំពោះអ្នកក្រីក្រ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនៅទូទាំងប្រទេសបានមានផ្ទះថ្មីជាង ១,៧ លានខ្នង ត្រូវបានសម្រេចរួចរាល់ ឆ្លើយតបតាមស្តង់ដារ "រឹងទាំង ៣"៖ ខឿនរឹង ស៊ុម - ជញ្ជាំងរឹង ដំបូលរឹង អាយុកាលផ្ទះគឺពី ២០ ឆ្នាំឡើងទៅ។ ក៏ប៉ុន្តែ បច្ចុប្បន្នទូទាំងប្រទេសនៅមានផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម ប្រហែលជាង ៤០០.០០០ ខ្នងមិនទាន់ធានាតាមស្តង់ដារ "រឹងទាំង ៣"។

8-an-thanh-dat-xoa-nha-tam-dien-bien.jpg
គ្រួសារលោក ក្វាង វ៉ាន់អាញ់ នៅភូមិ អៀន ឃុំ សាមមឺន ស្រុក ដៀនបៀន (ខេត្ត ដៀនបៀន) មានការរំជួលចិត្តនៅពេលទទួលបានការឧបត្ថម្ភសង់ផ្ទះថ្មី

គោលដៅនៃយុទ្ធនាការ ៤៥០ ថ្ងៃនិងយប់មមាញឹកពីខែ តុលា ឆ្នាំ ២០២៤ ដល់ដំណាច់ឆ្នាំ ២០២៥ គឺឧបត្ថម្ភលំនៅឋានជូនអ្នកមានគុណបំណាច់ ជួបការលំបាកលំបិនអំពីផ្ទះលំនៅ (ប្រហែល ២០០.០០០ ខ្នង) ដោយប្រភពថវិការដ្ឋ ឧបត្ថម្ភផ្ទះលំនៅជូនអ្នកក្រីក្រ បងប្អូនជនជាតិភាគតិចតាមកម្មវិធីគោលដៅជាតិ (ប្រហែល ៨៨.០០០ ខ្នង) លុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយ ទ្រុឌទ្រោមជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រ (ជាង ១៥៣.០០០ ខ្នង)។

2-xoa-nha-tam-anh-huong-thu-lao-cai.jpg
គ្រួសារលោក ផាន វ៉ាន់ថុង ជនជាតិ តៃ នៅភូមិ វ៉ាន់តៀន ឃុំ ខាញ់អៀនថឿង ស្រុក វ៉ាន់បាន (ខេត្ត ឡាវកាយ) ត្រូវបានជួយឧបត្ថម្ភថវិកាដើម្បីសង់ផ្ទះថ្មី

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ អំពាវនាវប្រព័ន្ធនយោបាយទាំងមូល ជនរួមជាតិ សមមិត្ត សហគមន៍ធុរកិច្ចទូទាំងប្រទេសបន្តរួមដៃគ្នា រួមកម្លាំង រួមចិត្តគំនិតគ្នា បង្កើនល្បឿន ស្ទុះផ្លោះទៅមុខបន្ថែមទៀតដោយមានមនោសញ្ចេតនាប្រជាជាតិ ចំណងមេត្រីភាពជនរួមជាតិ "អ្នកណាមានអីជួយនឹង អ្នកណាមានទ្រព្យជួយទ្រព្យ អ្នកណាមានកម្លាំងពលំជួយកម្លាំងពលំ អ្នកណាមានច្រើនជួយច្រើន អ្នកណាមានតិចជួយតិច"។

ដោយមានកម្រិតថវិកាចំនួន ៥០ លានដុងចំពោះផ្ទះសង់ថ្មី ចំនួន ២៥ លានដុងទុកជួសជុលផ្ទះលំនៅគឺប្រទេសទាំងមូលត្រូវការជាង ៦.៥០០ ពាន់លានដុង។

7-xoa-nha-tam-cao-bang-tran-viet.jpg
ផ្ទះត្រូវបានឧបត្ថម្ភសង់ថ្មីរបស់លោក បេ ហុងម៉ន នៅភូមិ ណាមទន់ ទីរួមស្រុក ត្រាលិញ ស្រុក ទ្រុងខាញ់ (ខេត្ត កាវបាំង)

នេះគឺជាតួលេខទ្រឹស្តី រីឯក្នុងបរិបទតម្លៃគ្រឿងសម្ភារៈ ថ្លៃឈ្នួលកើនឡើងខ្ពស់ដូចបច្ចុប្បន្ននេះគឺថវិកាសរុបដើម្បីកសាងផ្ទះរឹងមាំពិតប្រាដកនឹងមានទំហំធំជាងខ្លាំងណាស់។

ការកំណត់ពេលផុតឆ្នាំ ២០២៥ មិនយូរប៉ុន្មានទៀតឡើយក្នុងពេលបរិមាណការងារនៅយ៉ាងច្រើនបានជាប្រព័ន្ធនយោបាយទាំងអស់សហគមន៍ធុរកិច្ចនិងសង្គមទាំងមូលត្រូវតែរួមចិត្តគំនិតគ្នាប្ដេជ្ញាចិត្តនោះគឺទើបបញ្ចប់បានភារកិច្ច។

5-xoa-nha-tam-anh-nguyen-linh.jpg
ការប្រគល់ជូន "ជម្រកដ៏សែនកក់ក្តៅនៅជាយដែន" ជូនអតីតយុទ្ធជន ហូ អាតៃ នៅភូមិ ហាឡេត ឃុំ តឹនថាញ់ ស្រុក ហឿងហ្វា (ខេត្ត ក្វាងទ្រី)

ទន្ទឹមនឹងប្រភពកម្លាំងរបស់រដ្ឋគឺប្រភពកម្លាំងសង្គមូបនីយកម្មដើរតួនាទីយ៉ាងសំខាន់ ព្រមទាំងរបៀបធ្វើរបស់បណ្តាមូលដ្ឋានក៏ត្រូវតែប្រកបដោយភាពបត់បែនច្នៃប្រតិដ្ឋ សមស្របនឹងលក្ខខណ្ឌ លក្ខណៈពិសេស អត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់របស់ប្រជាជាតិនិងចំមុខសញ្ញាអាស្រ័យផលជាដើម៕

អត្ថបទ៖ ត្រឹន ក្វាងវិញ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

តីនិញ ពង្រីកកម្លាំងមហាសាមគ្គីបណ្តាជនជាតិ

តីនិញ ពង្រីកកម្លាំងមហាសាមគ្គីបណ្តាជនជាតិ

តីនិញ មាន ១៧ ក្រុមជនជាតិភាគតិចដោយមានមនុស្សចំនួន ៣៥.៥៨៩ នាក់ សហគមន៍ជាច្រើនរស់នៅតាមបណ្តាឃុំព្រំដែនជាប់នឹងប្រទេស កម្ពុជា។ ខេត្តបានយកចិត្តទុកដាក់ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត គិតគូរការអប់រំ សុខាភិបាល អភិរក្សអត្តសញ្ញាណវប្បធម៌និងធានាសិទ្ធិសេរីភាពខាងជំនឿ សាសនារបស់បងប្អូនជនជាតិ។

បរិយាកាសសែនកក់ក្តៅនាពិធីបុណ្យសែនដូនតា ឆ្នាំ ២០២៦

បរិយាកាសសែនកក់ក្តៅនាពិធីបុណ្យសែនដូនតា ឆ្នាំ ២០២៦

នៅថ្ងៃទី ៧ ខែ តុលា គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈ​កម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ថ្នាក់ដឹកនាំមន្ទីរជនជាតិនិងសាសនាទីក្រុង កឹនធើ ព្រមទាំងតំណាងបណ្តាមន្ទីរ គណៈកម្មការ ផ្នែកនានាបានចាត់តាំងក្រុមការងារចំនួន ៨ ក្រុមចុះទៅសួរសុខទុក្ខ និងអបអរសាទរព្រះសង្ឃ ពុទ្ធបរិស័ទ និងបណ្តាគ្រួសារ ខ្មែរ ដែលមានគុណបំណាច់គំរូៗ ក្នុងឱកាសពិធីបុណ្យសែនដូនតា ឆ្នាំ ២០២៦។

ដៀនបៀន៖ ការរក្សាដួងព្រលឹងសំពត់សង្កិមជនជាតិ ឡាវ នៅភូមិព្រំដែន ប៉ាសាឡាវ

ដៀនបៀន៖ ការរក្សាដួងព្រលឹងសំពត់សង្កិមជនជាតិ ឡាវ នៅភូមិព្រំដែន ប៉ាសាឡាវ

នៅភូមិ ប៉ាសាឡាវ ឃុំ ថាញ់អៀន ខេត្ត ឌៀនបៀន មុខរបរត្បាញសំពត់សង្កិមប្រពៃណីនៅតែបាននារីជនជាតិ ឡាវ ជាច្រើន ថែរក្សាឆ្លងតាមរយៈតាំងពីកីតម្បាញនីមួយៗ។

'ចង់ចលនាមាមីងបងប្អូនត្រូវតែយល់ថាពួកគាត់គិតអី ជីវភាពកំពុងជួបលំបាកត្រង់កន្លែងណា'

'ចង់ចលនាមាមីងបងប្អូនត្រូវតែយល់ថាពួកគាត់គិតអី ជីវភាពកំពុងជួបលំបាកត្រង់កន្លែងណា'

មានគោលការណ៍ គោលនយោបាយខ្លះបើគ្រាន់តែអានឯកសារប៉ុននោះគឺប្រជាជនពិបាកចងចាំណាស់ ប៉ុន្តែពេលពន្យល់តាមរយៈរឿងរ៉ាវ បញ្ហាទាក់ទងនឹងជីវិតប្រចាំថ្ងៃគឺមាមីងបងប្អូនកាន់តែងាយយល់។

ចូលរួមកម្លាំងយុវវ័យ និងក្លៀវក្លាអស់ពីចិត្តពីថ្លើមដើម្បីពង្រីកគោលនយោបាយអំពីវិស័យអប់រំនៅតំបន់ភ្នំ

ចូលរួមកម្លាំងយុវវ័យ និងក្លៀវក្លាអស់ពីចិត្តពីថ្លើមដើម្បីពង្រីកគោលនយោបាយអំពីវិស័យអប់រំនៅតំបន់ភ្នំ

ទៅរៀនផង ឃ្វាលក្របី កាត់ស្មៅ ច្រូតស្រូវជួយគ្រួសារផង លោក ឡ វ៉ាន់វិញ នៅ ដៀនបៀន បានខិតខំប្រឹងប្រែងដើម្បីសម្រេចក្ដីស្រមៃបានឈរលើវេទិកាបង្ហាត់បង្រៀននៅថ្ងៃណាមួយ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំតំបន់ភ្នំ ធ្វើឱ្យប្រជាជនមានការរីកចម្រើន "តំបន់ភ្នំទាន់តំបន់វាលទំនាប"។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលមកកាន់ជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលមកកាន់ជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក (ឡឹមដុង) កំពុងផ្លាស់ប្តូរសាច់ឈាមនិងបំពាក់មុខមាត់ថ្មីជាបន្ត។ សមិទ្ធផលនេះគឺដោយសារការអាទិភាពប្រភពធនធានរបស់មជ្ឈិមនិងមូលដ្ឋាន ការរួមកម្លាំងកាយ ចិត្តរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនរស់នៅលើភូមិសាស្ត្រឃុំ ជាពិសេសគឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពតំបន់បងប្អូនជនជាតិភាគតិច។

កុមារីជនជាតិភាគតិចនៅឯខ្ពង់រាប ម៉ុកចូវ

កុមារីជនជាតិភាគតិចនៅឯខ្ពង់រាប ម៉ុកចូវ

ពន្លឺថ្ងៃពណ៌មាសនៅលើជម្រាលកូនភ្នំចម្រុះពណ៌សំពត់សង្កិមដ៏ស្រស់ស្អាត សាមញ្ញលាយចូលជាមួយនឹងសំឡេងសើចដ៏គ្រលួចរបស់កុមារជនជាតិភាគតិចដូចជាអុជបំភ្លឺលម្ហនៅឯខ្ពង់រាប ម៉ុកចូវ ខេត្ត ស៊ឺនឡា ទាំងមូល។

គន់មើលសាលសមាគមរបស់ជនជាតិ ចិន នៅ ជើលើន

គន់មើលសាលសមាគមរបស់ជនជាតិ ចិន នៅ ជើលើន

មិនត្រឹមតែជាលម្ហប្រជុំជីវភាពជំនឿរបស់សហគមន៍ជនជាតិ ចិន ប៉ុននោះទេ សាលសមាគមក៏ជាកន្លែងរក្សាទុកការចងចាំប្រវត្តិសាស្ត្រ ស្ថាបត្យកម្មវិចិត្រសិល្បៈ រួមចំណែកតែងលម្អឱ្យផ្ទាំងគំនូរវប្បធម៌ចម្រុះពណ៌របស់ទីក្រុង ហូ ជីមិញ ទៀតផង។

"ម្លប់ដើមចំបក់" នៃភូមិនិគម

"ម្លប់ដើមចំបក់" នៃភូមិនិគម

ដោយមានកិត្យានុភាព និងការទទួលខុសត្រូវ ព្រឹទ្ធាចារ្យភូមិ អ៊ីហ៊ើ អេបាន (កើតឆ្នាំ ១៩៤៧) គឺជាទីបង្អែកស្មារតីរបស់មាមីងបងប្អូនភូមិ កើនៀ ៤ ឃុំ អៀនួល (ខេត្ត ដាក់ឡាក់)។

ស្វិតស្វាញថែរក្សាតម្លៃវប្បធម៌ដែលបានពូនជ្រំអស់រយៈពេលរាប់រយឆ្នាំ

ស្វិតស្វាញថែរក្សាតម្លៃវប្បធម៌ដែលបានពូនជ្រំអស់រយៈពេលរាប់រយឆ្នាំ

នៅកណ្តាលព្រៃភ្នំ ក្វាងឡា ខេត្ត ក្វាងនិញ សហគមន៍ជនជាតិ យ៉ាវថាញ់អ៊ី (យ៉ាវ អាវខោខៀវ) នៅតែស្វិតស្វាញថែរក្សាតម្លៃវប្បធម៌​ប្រពៃណី​ដែលបានពូនជ្រំអស់រយៈពេលរាប់រយឆ្នាំ។

ពិធីស៊ើម៉ះគើចាមថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ បាណា

ពិធីស៊ើម៉ះគើចាមថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ បាណា

នៅពេលចម្ការស្រែលើចាប់ផ្តើមលូតលាស់ពណ៌បៃតងល្អ បងប្អូនជនជាតិ បាណា នៅឃុំ កុងច្រ ខេត្ត យ៉ាឡាយ ក៏រៀបចំពិធី ស៊ើម៉ះចាម គគ្រឹកគគ្រេងទៀត ពិធីកិច្ចប្រពៃណីក្នុងគោលបំណងសុំសេចក្តីសុខសាន្ត សុខភាពល្អ រដូវកាលផ្តល់ផលទ្វេដង ពង្រឹងចំណងសាមគ្គីភាពក្នុងសហគមន៍។

ថែរក្សាដួងព្រលឹងវប្បធម៌ ខ្មែរ ក្នុងចង្វាក់ជីវិតរស់នៅនាសម័យទំនើប

ថែរក្សាដួងព្រលឹងវប្បធម៌ ខ្មែរ ក្នុងចង្វាក់ជីវិតរស់នៅនាសម័យទំនើប

នៅកណ្តាលចង្វាក់ជីវិតនាសម័យទំនើប រាល់តម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅតែបានថែរក្សានិងផ្ទេរបន្តវេនឆ្លងកាត់ជាច្រើនជំនាន់។ ក្នុងលម្ហដ៏ពិសិដ្ឋនៃវត្តអារាម ខ្មែរ សំឡេងស្គរឆៃយ៉ាំគឹកកង សំឡេងវង់ភ្លេងពិណពាទ្យលាន់រំពងជាមួយនឹងចង្វាក់របាំប្រជាប្រិយនិងសិល្បៈទស្សនីយភាពរបាំមុខត្លុកប្រពៃណីបន្តលេចវត្តមានប្រៀបដូចជានិមិត្តរូបដ៏រស់រវើកនៃអត្តសញ្ញាណជនជាតិ។

ពិធីបុណ្យនេសាទត្រីជ្រោះប្រពៃណីដ៏វិសេសវិសាល

ពិធីបុណ្យនេសាទត្រីជ្រោះប្រពៃណីដ៏វិសេសវិសាល

នាថ្ងៃទី ១៤ ខែ ឧសភា នៅឃុំ ទ្វាន់ថាំង ខេត្ត ភូ ថ ប្រព្រឹត្តឡើងពិធីបុណ្យនេសាទត្រីជ្រោះប្រពៃណីឆ្នាំ ២០២៦ ទាក់ទាញប្រជាជននិងភ្ញៀវទេសចររាប់ពាន់នាក់។ នេះជាលក្ខណៈវប្បធម៌ប្រជាប្រិយដ៏ពិសេសវិសាលផ្សារភ្ជាប់ជាមួយនឹងជីវភាពកសិកម្មស្រូវទឹក។

ង៉ុកចៀន - បទចម្រៀងមនោសញ្ចេតនាដូចសម័យបុព្វកាលនៅកណ្តាលព្រៃព្រឹក្សា តីបាក់ ដ៏ធំល្វឹងល្វើយ

ង៉ុកចៀន - បទចម្រៀងមនោសញ្ចេតនាដូចសម័យបុព្វកាលនៅកណ្តាលព្រៃព្រឹក្សា តីបាក់ ដ៏ធំល្វឹងល្វើយ

ស្ថិតនៅកម្ពស់មធ្យមប្រហែល ១.៦០០ ម៉ែត្រប្រៀបធៀបនឹងនីវ៉ូទឹកសមុទ្រ ឃុំ ង៉ុកចៀន (ខេត្ត សឺនឡា) ត្រូវបានហ៊ុមព័ទ្ធដោយជួរភ្នំជាប់គ្នាជាបន្តបន្ទាប់ ឆ្លាស់គ្នាគឺស្រែកាំជណ្តើរ ជ្រោះល្បាក់ទឹកធ្លាក់ និងភូមិនិគម ដ៏ក្សេមក្សាន្តបង្កើតបានជាផ្ទាំងគំនូរធម្មជាតិដ៏មហាសាលផង ដ៏សែនមនោរមផង។

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

លោក លី ដាយថុង ប្រធានគណៈកម្មាធិការកិច្ចការរណសិរ្សភូមិ ណាំដាំ ឃុំ ក្វានបា ខេត្ត ត្វៀនក្វាង មិនត្រឹមតែបំពេញល្អការងារនយោបាយប៉ុននោះទេ ថែមទាំងជាអ្នកត្រួសត្រាយអភិរក្សអក្សរសរសេរ និងវប្បធម៌ជនជាតិ យ៉ាវ ទៀតផង។

ទីពំនឹងសុខភាពសម្រាប់បងប្អូនបណ្តាជនជាតិនៅខេត្ត កាវបាំង

ទីពំនឹងសុខភាពសម្រាប់បងប្អូនបណ្តាជនជាតិនៅខេត្ត កាវបាំង

អនុវត្តសេចក្តីសម្រេចចិត្តលេខ 72-NQ/TW របស់ការិយាល័យនយោបាយ ផ្នែកសុខាភិបាលខេត្ត កាវបាំង បានជំរុញការងារថែទាំសុខភាពប្រជាជនយ៉ាងខ្លាំងក្លាឆ្លងតាមរយៈសកម្មភាពជាក់ស្តែងជាច្រើនផ្តើមចេញពីមូលដ្ឋាន។

អ្នករួមចំណែកសាយភាយវប្បធម៌ ថៃ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍

អ្នករួមចំណែកសាយភាយវប្បធម៌ ថៃ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍

មិនមែនស្ថិតនៅត្រឹមតែការអភិរក្សប៉ុននោះទេ សិប្បការិនីឆ្នើម សឹម ធីសាញ់ ថែមទាំងពាំនាំវប្បធម៌ ថៃ ក្លាយជាស្ពានមេត្រីអភិវឌ្ឍទេសចរណ៍យ៉ាងប៉ិនប្រសប់ បង្កើតមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាពជូនមាមីងបងប្អូនអ្នកភូមិទៀតផង។

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

បច្ចុប្បន្ន ឃុំ ញ៉ាប៊ិច (ទីក្រុង ដុងណាយ) ផ្តើមពីការជំរុញផ្សព្វផ្សាយ ឧបត្ថម្ភក្លឹបសិល្បៈដល់ពង្រីក​តួនាទីរបស់​សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាព មូលដ្ឋានមិនត្រឹមតែខិតខំ​ធ្វើឲ្យសម្បូរបែបជីវភាពរស់នៅខាង​ស្មារតីជូនប្រជាជនប៉ុននោះទេ ថែមទាំងជួយអភិរក្សអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិថែមទៀតផង។

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យដោយមានចង្វាក់របាំប្រពៃណីក្បែរប្រាសាទ ចាម បុរាណនៅ ផានរ៉ាង (ខេត្ត ខាញ់ហ្វា)។

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

នៅទីក្រុង កឹនធើ ព្រះពុទ្ធសាសនា ខ្មែរ បន្តបង្ហាញយ៉ាងច្បាស់លាស់អំពីតួនាទីស្នូលរបស់ខ្លួនក្នុងការថែរក្សា និង​លើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ។ មិនត្រឹមតែជាទីពឹងផ្អែកខាងមនោវិញ្ញាណដ៏ពិសិដ្ឋ​ប៉ុននោះទេ ស្ថាបត្យកម្មនេះថែមទាំងជាលម្ហអប់រំ ការពារបេតិកភណ្ឌនិងពង្រឹងធ្លុងមហាសាមគ្គីជន​ជាតិទៀតផង។

អ្នក "រក្សាព្រលឹង" វប្បធម៌ជនជាតិ កាវឡាន

អ្នក "រក្សាព្រលឹង" វប្បធម៌ជនជាតិ កាវឡាន

នៅក្នុងវ័យអាយុ ៧៩ ឆ្នាំ សិប្បករ សឹម វ៉ាន់យឹន ភូមិ ម៉ាងហ្វា ឃុំ ភូលឿង (ខេត្ត ត្វៀនក្វាង) ត្រូវបានប្រៀបប្រដូចជា "សារមន្ទីររស់" នៃវប្បធម៌ កាវឡាន។ លោកតែងតែឧស្សាហ៍ព្យាយាមស្រាវជ្រាវ ស្តារឡើងវិញនិងចែករំលែកបង្ហាត់បង្រៀនតម្លៃបេតិកភណ្ឌដ៏ថ្លៃថ្លារបស់ជនជាតិខ្លួនឱ្យបច្ឆាជនជំនាន់ក្រោយៗ។

បមាណីយកម្មអប់រំជនជាតិ បង្រួញគម្លាតតំបន់ភូមិភាគ

បមាណីយកម្មអប់រំជនជាតិ បង្រួញគម្លាតតំបន់ភូមិភាគ

ខេត្ត វិញឡុង ផ្តោតសំខាន់ទៅលើវិធានការសំដៅបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាន យ៉ាងខ្លាំងក្លាអំពីគុណភាព និង​ប្រសិទ្ធភាពអប់រំបណ្តុះបណ្តាលនៅក្នុងតំបន់បងប្អូនជនជាតិ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់គុណភាព​អប់រំចំណេះទូទៅ និង​អភិវឌ្ឍន៍ធនធានមនុស្សក្នុងស្រុកប្រកបដោយចីរភាព។

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មិនត្រឹមតែជាវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេ ថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម ទៀតផង។

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

គាំទ្រទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែ មេសា នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម ឃុំ ដ្វយផឿង ហាណូយ បានប្រព្រឹត្តឡើងខ្សែសកម្មភាពដ៏វិសេសវិសាល ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងកុះករមកចូលរួម។

អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ជាមួយនឹងព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាពឆ្នើមទូទាំងប្រទេស។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ទទួលស្វាគមន៍ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាពឆ្នើមទូទាំងប្រទេស

ក្នុងឱកាសទិវាវប្បធម៌បណ្តាជនជាតិវៀតណាម (ថ្ងៃទី១៩ ខែមេសា) នៅព្រឹកថ្ងៃទី១៨ ខែមេសា នៅហាណូយ អគ្គលេខាបក្ស តូឡឹម ទទួលស្វាគមន៍ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមាន​ប្រជាប្រិយភាព​ឆ្នើមទូទាំងប្រទេស។

សិប្បការិនី ម៉ាលី នៅភូមិ ក្រាំងហ្ក ឃុំ ក្វាងឡឹប (ខេត្ត ឡឹមដុង) បានរក្សារបរផលិតកុម្ភការភ័ណ្ឌរបស់ជនជាតិ ជូរូ ដោយដៃជាប្រចាំពេញអំឡុងពេលរាប់សិបឆ្នាំកន្លងទៅ។

សិប្បការិនីឃ្មាតខ្មីអភិរក្សរបរកុម្ភការភ័ណ្ឌ ជូរូ

ទោះបីជាមានវ័យចំណាស់ក៏ដោយ ក៏លោកស្រី ម៉ាលី (អាយុ ៧១ ឆ្នាំ) នៅឃុំ ក្វាងឡឹប (ខេត្ត ឡឹមដុង) នៅតែរក្សារបរធ្វើកុម្ភការភ័ណ្ឌប្រពៃណីរបស់ជនជាតិ ជូរូ ជាប្រចាំព្រមទាំងបង្ហាត់បង្រៀនរបរធ្វើកុម្ភការភ័ណ្ឌឱ្យក្មេងៗ ជំនាន់ក្រោយផងដែរ។

ពិធីស្រង់ព្រះនៅវត្តអូជុំវង្សា កោះស្រួល ឃុំហ្វាលឺវ ទីក្រុងកឹនធើ។ រូបថត៖ ធុយហាំង

ទំនៀមទម្លាប់ស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ ភ្ងូតទឹកជូនយាយតា ឪពុកម្តាយក្នុងថ្ងៃឡើងស័ក

បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ៣ ឬ ៤ ថ្ងៃ។ ឆ្នាំ២០២៦ នេះ បុណ្យចូលឆ្នាំថ្មីមាន ៣ ថ្ងៃ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា។ ​ថ្ងៃទី៣ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ ហៅថាវារៈឡើងស័ក។​ 

លោក ង្វៀន ឌិញខាង រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា អញ្ជើញប្រគេនទេយ្យទានសមណសក្តិ អ្នកមានកិត្យានុភាព​នៅក្នុងឃុំ ចូវថាញ់។

រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

នៅថ្ងៃទី១១ ខែមេសា ក្រុមការងារដោយមានរដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា លោក ង្វៀន ឌិញខាង ធ្វើជាប្រធាន​ក្រុមអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជនរួមជាតិខ្មែរ នៅខេត្ត វិញឡុង។

ពិធីកិច្ចដង្ហែគ្រឿងបូជារបស់បងប្អូនជនជាតិ តៃ នៅឃុំ ផុងយូធឿង ខេត្តឡាវកាយ។

អ៊ូអរពិធីបុណ្យ ឡុងតុង

នៅឱកាសដើមឆ្នាំថ្មីម្តងៗ បងប្អូនបណ្តាជនជាតិ ជាពិសេសគឺជនជាតិ តៃ ខេត្ត ឡាវកាយ ក៏រូតរះម្នីម្នាចូលរួមពិធីបុណ្យ ឡុងតុង (បុណ្យច្រត់នង្គ័ល)។ ឆ្នាំនេះ ពិធីបុណ្យ ឡុងតុង ត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី១ ដល់ថ្ងៃទី២ ខែមីនា)។ នេះមិនត្រឹមតែជាពិធីកិច្ចបួងសួងសុំរដូវកាលអំណោយផលតាមប្រពៃណីប៉ុននោះទេ ថែមទាំងជាកន្លែងណាត់ជួបវប្បធម៌ - ទេសចរណ៍ដ៏ទាក់ទាញទៀតផង។

យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបនៅក្រោមមែកផ្កាជើងគោ នៅសង្កាត់ ដៀនបៀនភូ ខេត្ត ដៀនបៀន។

យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបនៅក្រោមមែកផ្កាជើងគោនៅខេត្ត ដៀនបៀន

យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបទុកជាអនុស្សាវរីយ៍ក្រោមមែកផ្កាជើងគោកំពុងរីកស្គុសស្គាយនៅពាសពេញតាមដងវិថី ឧទ្យាន និងតំបន់ប្រជុំជននៅសង្កាត់ ដៀនបៀនភូ ខេត្ត ដៀនបៀន។