បង អារូ ជនជាតិ សេដាំង នៅភូមិ កនកែ ទីរួមស្រុក ម៉ាំងដែន ចែករំលែកថា៖ "ឆ្នាំ ២០១៥ ខ្ញុំហ៊ានបុលប្រាក់ចំនួន ៣០ លានដុងពីធនាគារគោលនយោបាយសង្គមស្រុក កនប្លុង ដើម្បីវិនិយោគដាំកាហ្វេចំនួន ១,៣ ហិកតា។ ត្រូវបានអាជ្ញាធរឧបត្ថម្ភដើមពូជ ណែនាំបច្ចេកទេស កាហ្វេពណ៌បៃតងលូតលាស់ល្អ គ្រួសារខ្ញុំមានប្រាក់ចំណូលជាង ១៥០ លានដុងក្នុងមួយឆ្នាំ។ ត្រឹមតែ ៣ ឆ្នាំក្រោយមក គ្រួសារខ្ញុំសង់បានផ្ទះផ្ទាល់ដីតម្លៃជាង ១០០ លានដុង និងបានរួចផុតពីក្រុមគ្រួសារក្រីក្រហើយ"។

លោក លេ ឌឹកទិន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក កនប្លុង មានប្រសាសន៍ថា ដំណាំកាហ្វេស្រុកត្រជាក់សមស្របនឹងដីធ្លី អាកាសធាតុមូលដ្ឋានបានជាត្រូវបានបងប្អូនជនជាតិ សេដាំង ជាច្រើនក្រុមគ្រួសារដាំនៅតាមទីរួមស្រុក ម៉ាំងដែន និងឃុំ ម៉ាំងប៊ូត ម៉ាំងកាញ់ ហៀវ។ល។ គិតដល់ឥឡូវនេះ ស្រុក កនប្លុង មានដំណាំកាហ្វេស្រុកត្រជាក់ជិត ១.០០០ ហិកតា។ ដើម្បីអភិវឌ្ឍដំណាំកាហ្វេស្រុកត្រជាក់តាមទិសដៅស្ថិរភាព ស្រុក កនប្លុង បានដាក់ដំណើរការគម្រោង "អភិវឌ្ឍដំណាំកាហ្វេស្រុកត្រជាក់ដល់ឆ្នាំ ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០ នៅលើភូមិសាស្រ្តស្រុក កនប្លុង"។
រឿងរ៉ាវរួចផុតពីភាពក្រីក្រផ្តើមពីដំណាំកាហ្វេស្រុកត្រជាក់គឺជាសក្ខីភាពយ៉ាងរស់រវើកសម្រាប់ការផ្លាស់ប្តូររបស់ជនជាតិ សេដាំង នៅស្រុក កនប្លុង ក្រោយរយៈពេល ៥០ ឆ្នាំបង្រួបបង្រួមប្រទេសជាតិ ចំណរមួយឈោងឈានឡើងដោយការប្រឹងប្រែងនិងទាំងក្តីជំនឿទៅលើអនាគត៕
អត្ថបទនិងរូបថត៖ វ៉ាន់ភឿង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ អៀនថាញ់