ផ្ទះទាំងឡាយដ៏ធ្ងន់ភក្ដីភាពបងប្អូនជនជាតិ

ផ្ទះទាំងឡាយដ៏ធ្ងន់ភក្ដីភាពបងប្អូនជនជាតិ

ផ្ទះថ្មីៗ ធំទូលាយស្អាតបាត រឹងមាំកំពុងជំនួសអោយផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមពីមុននេះនៃក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារដែលមានស្ថានភាពលំបាកលំបិនខ្លាំង ជាពិសេសក្រុមគ្រួសារក្រីក្រជាបងប្អូនជនជាតិ ខ្មែរ នៅខេត្ត បាកលៀវ។ នេះក៏ជាលទ្ធផលវិជ្ជមាននៃចលនាប្រឡងប្រណាំង "ប្រទេសទាំងមូលរួមដៃគ្នាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម" បំផុសចលនាឡើងដោយនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផ្តើមពីនោះ ជួយធ្វើឱ្យសុបិនប្រជាជនក្លាយជាការពិតជាក់ស្ដែង "តាំងទីលំនៅស្ថិរភាព" ពីមួយជំហានទៅមួយជំហាន។

* ផ្ទះសំបែងក្នុងក្តីស្រមៃ

វិលត្រឡប់មកឃុំ ហ៊ឹងហូយ ជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានមានអត្រាជនជាតិ ខ្មែរ ស្មើនឹងជាង ៧៥% នៃចំនួនប្រជាជនរបស់ស្រុក វិញលើយ មិនពិបាកសង្កេតឃើញការផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័សនៃភូមិ ស្រុកនៅទីនេះ។ ប្រព័ន្ធគមនាគមន៍ជនបទត្រូវបានវិនិយោគរួចស្រេចសព្វទីកន្លែងជាសក្ខីភាពជាក់ស្តែង រស់រវើកនៃចលនាកសាងជនបទថ្មី ជនបទគំរូតួយ៉ាងនៃស្រុក។ កាន់តែកក់ក្តៅដល់បេះដូងថែមទៀតនៅពេលបណ្តាគ្រួសារបងប្អូនជនជាតិ ខ្មែរ នៅទីនេះនៅជួបការលំបាកលំបិនអំពីលំនៅឋានបានទទួលការឧបត្ថម្ភរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមទាន់ពេលវេលា។

នៅក្នុងផ្ទះដែលនៅធុំក្លិនបាយអ លោកស្រី សឺន សាគ្វី នៅភូមិ កាវិញ ឃុំ ហ៊ឹងហូយ នៅមិនទាន់អស់រំភើបចិត្តអំពីផ្ទះថ្មីរឹងមាំទើបបានឧបត្ថម្ភសាងសង់។ រកស៊ីទាំងត្រដាបត្រដួសនឿយហត់ពេញមួយជីវិត តែក៏គ្រាន់តែគ្រប់គ្រាន់ផ្គត់ផ្គង់ថវិកាចំណាយក្នុងការប្រជុំជីវភាពអោយផុតមួយថ្ងៃៗ។ ស្ថិតក្នុងវ័យជ្រេទៅហើយក៏ការដែលមានចំនួនបាក់​ច្រើន​ដើម្បីសង់​ផ្ទះរឹងមាំ ធំទូលាយស្អាតបាតពិតជាប្រការ​សុបិនដ៏​សែនឆ្ងាយ។

vna-potal-bac-lieu-hien-thuc-giac-mo-an-cu-cho-nguoi-ngheo-dong-bao-dan-toc-stand.jpg
ថ្នាក់ដឹកនាំខេត្ត បាកលៀវ និងតំណាងក្រសួងនគរបាលធ្វើការអនុវត្តនូវកិច្ចពិធីឡើងផ្ទះ និងប្រកដំបូលដំណើរការសាងសង់ផ្ទះជូនក្រុមគ្រួសារ

លោកស្រី សឺន សាគ្វី បានចែករំលែកថា "ពីមុននេះ ផ្ទះខ្ញុំសង់ដោយឈើប្រក់ស្លឹកបណ្តោះអាសន្ន រយីករយាក គ្រាន់តែគ្រប់បាំងកម្តៅថ្ងៃ ពេលភ្លៀងខ្លាំងម្តងៗ គឺផ្ទះក៏ត្រូវធ្លុះធ្លាយស្រក់ទឹកភ្លៀងគ្រប់កន្លែងទៅវិញ។ ប៉ុន្តែធ្វើក៏ហូបមិនគ្រប់គ្រាន់បានជាប្រាក់ឯណាមានដើម្បីជួសជុលទេ បង្ខំចិត្តនៅបណ្តោះអាសន្ន ដល់ណាល្អដល់នោះ។ ឥឡូវនេះ បានរដ្ឋឧបត្ថម្ភអោយផ្ទះធំទូលាយស្អាតបាតបានជាគ្រួសារត្រេកអរណាស់។ ពេញមួយឆាកជីវិតខ្ញុំ​មិនធ្លាប់គិត​ថាខ្លួននឹង​មាន​ផ្ទះថ្ម​ដ៏​ស្អាត​ដូច្នោះ​ដើម្បី​រស់​នៅ​។​ សូបអរគុណ​បក្ស​និង​រដ្ឋ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជួយជ្រោមជ្រែង​គ្រួសារ​!"។

រីឯចំពោះលោកស្រី ថាច់ ធីផូល (រស់នៅភូមិ វិញមៅ ឃុំ វិញហូវ ស្រុក ហ្វាប៊ិញ) ផ្ទះថ្មីនឹងជួយលោកស្រីជាមួយគ្រួសារតាំងទីលំនៅស្ថិរភាពនៅពេលវ័យជ្រេទៅហើយ។ ដើរស៊ីឈ្នួលពេញ​មួយ​ជីវិត ចំនួនប្រាក់រកបានគ្រាន់តែគ្រប់ហូបអោយផុតមួយពេលៗ។ ស្ថិតក្នុង​វ័យអាយុ ៦៤ ឆ្នាំ ស្វាមីភរិយា​លោកស្រី ផូល ក៏​ត្រូវ​មើល​ថែ​ចៅ​តូចៗ​ ពីរ​នាក់ពេល​ដែល​កូនស្រីឧស្សាហ៍ចេញ​ទៅ​ធ្វើការ​រកស៊ីឆ្ងាយ។ ឥឡូវនេះ នៅក្នុងផ្ទះថ្មីដែលសង់ពីបេតុងរឹងមាំ ប្រក់ដំបូលដោយស័ង្កសីជំនួសអោយផ្ទះដែលពុកទ្រុឌទ្រោម យាយចៅប៉ុន្មាននាក់ពឹងផ្អែកគ្នា ដើម្បីឲ្យកូនស្រីរបស់លោកស្រី ផូល ស្ងប់ចិត្តទៅធ្វើការរកប្រាក់ផ្គត់ផ្គង់ជីវភាព។

លោកស្រី ថាច់ ធីផូល បានខ្សឹកខ្សួលអោយដឹងថា៖ "មានផ្ទះរឹងមាំហើយក៏មានអារម្មណ៍កក់ក្តៅថែមទៀត។ មិនត្រូវព្រួយបារម្ភពេលភ្លៀងក្តៅខុសប្រក្រតី។ មានកន្លែងរស់នៅធំទូលាយស្អាតបាត រឹងប៉ឹងគឺមើលថែកូនចៅនៅផ្ទះក៏ស្ងប់អារម្មណ៍ទៀតដែរ!"

* ឆ្ពោះទៅរកជីវិតកាន់តែល្អប្រសើរ

លោក ត្រឹន វ៉ាន់អ៊ុត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត បាកលៀវ បានឲ្យដឹងថា ខេត្តផ្តោតលើការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមជូនក្រុមមុខសញ្ញារួមមានក្រុមគ្រួសារគោលនយោបាយស្ថិតក្នុងស្ថានភាពលំបាកលំបិន ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ក្រីក្រ និងក្រុមគ្រួសារបងប្អូនជនជាតិភាគតិច។ ត្រូវបានគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តប្រគល់អោយ ជាស្ថាប័នអចិន្ត្រៃយ៍ រយៈពេលកន្លង រណសិរ្សមាតុភូមិបានបង្កើនការចលនាគ្រប់ប្រភពកម្លាំង សហការយ៉ាងស្អិតល្មួតជាមួយមន្ទីរ គណៈ ផ្នែក មូលដ្ឋានដាក់ដំណើរការសាងសង់ផ្ទះលំនៅយ៉ាងសកម្មជូនក្រុមមុខសញ្ញាឱ្យសម្រេចដំណើរការបានប្រគល់។

potal-bac-lieu-hien-thuc-giac-mo-an-cu-cho-nguoi-ngheo-dong-bao-dan-toc-stand-1.jpg
ភាពសប្បាយរីករាយរបស់ក្រុមគ្រួសារជនជាតិខ្មែរនៅឃុំ ហឹងហូយ (ស្រុក វិញលើយ ខេត្ត បាកលៀវ) ក្នុងថ្ងៃឡើងផ្ទះថ្មីរបស់ពួកគេ

រណសិរ្សមាតុភូមិ វៀតណាម គ្រប់លំដាប់ថ្នាក់ និងអង្គការសមាជិកសហការជាមួយអង្គភាពពាក់ព័ន្ធអំពាវនាវយ៉ាងសកម្ម ចលនាសហគ្រាស អង្គការ សម្ព័ន្ធក្រុមហ៊ុនចូលរួមយ៉ាងសកម្មក្នុងការរួមចំណែក គាំទ្រដល់ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម ដើម្បីកៀរគររាល់ប្រភពកម្លាំងសង្គមូបនីយកម្មជួយដល់ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់នៃភាពក្រីក្រសាងសង់ផ្ទះថ្មី និងជួសជុលផ្ទះលំនៅ។

ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពចលនា “រួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម” បាកលៀវ បានបង្កើតគណៈកម្មាធិការបង្គាប់ការ ៣ កម្រិត បែងចែកសន្ទស្សន៍ទៅកាន់មូលដ្ឋានជាក់លាក់និងត្រួតពិនិត្យ សង្កេតមើលជាប្រចាំដើម្បីផ្តល់ការណែនាំ ឧបត្ថម្ភទាន់ពេលវេលា។ ខេត្តបានស្នើដល់គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក មូលដ្ឋាន ស្ថាប័ន អង្គភាពនានា អំពាវនាវដល់ប្រជាជន សហគ្រាសរួមកម្លាំងអនុវត្តចលនាមានអត្ថន័យមនុស្សសាស្រ្តនេះ។

គិតដំណាច់ខែ ឧសភា ខេត្ត បាកលៀវ បានសាងសង់និងសម្រេចរួចរាល់ជាស្ថពរផ្ទះចំនួន ១.៧៥៨ ក្នុងចំណោម ២.៥៣៧ ខ្នង។ ខេត្ត​នឹង​ខិតខំ​ចលនា​ប្រភពកម្លាំង​សាងសង់​ផ្ទះ​​ចំនួន​ ៧៧៩ ​ខ្នងទៀត​ឱ្យ​រួចរាល់​មុន​ថ្ងៃ​ទី​ ១ ខែ កក្កដា ឆ្នាំ​ ២០២៥។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាកលៀវ លោក ផាម វ៉ាន់ធៀវ បានឲ្យដឹងថា រយៈពេលកន្លង ដើម្បីឆ្លើយតបនឹងចលនានេះ ខេត្តបានរៀបចំផែនការ បង្កើតគណៈកម្មាធិការបង្គាប់ការ ទន្ទឹមនឹងនោះ បានបង្កើតក្រុមការងារចលនាប្រភពកម្លាំង ដោយការប្ដេជ្ញាចិត្តថានឹងខិតខំសម្រេចជាស្ថាពរការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមក្នុងភូមិសាស្រ្តក្នុងឆ្នាំ ២០២៥។

vna-potal-bac-lieu-hien-thuc-giac-mo-an-cu-cho-nguoi-ngheo-dong-bao-dan-toc-stand-3.jpg
potal-bac-lieu-hien-thuc-giac-mo-an-cu-cho-nguoi-ngheo-dong-bao-dan-toc-stand-2.jpg
ថ្នាក់ដឹកនាំក្រសួងនគរបាល គណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត បាកលៀវ និងអ្នកឧបត្ថម្ភបានកាត់ខ្សែបូឡើងផ្ទះពីរខ្នងដំបូងក្នុងចំណោមផ្ទះសរុបចំនួន ៧០០ ខ្នង ឧបត្ថម្ភដោយក្រសួងនគរបាលសម្រាប់គ្រួសារក្រីក្រនៅ បាកលៀវ

តាមរយៈការសង្កេតមើលតម្រូវការសាងសង់ផ្ទះលំនៅជូនមុខសញ្ញា បាកលៀវ មានផ្ទះចំនួន ២.៥៣៧ ខ្នងចាំបាច់ត្រូវការជំនួយសម្រាប់ការសាងសង់ ជួសជុលដោយចំណាយថវិកាសរុបជាង ១៤៦ ពាន់លានដុង។ ចំនួនថវិកា​នៃ​ការ​វិនិយោគ​មាន​ចំនួនច្រើន​ ខណៈ​ពេលខេត្ត បាកលៀវ នៅ​តែ​ជា​ខេត្ត​ក្រីក្រ ទ្រង់ទ្រាយ​សេដ្ឋកិច្ច​តូច ចំណូល​ថវិកា​មិន​គ្រប់​គ្រាន់​ក្នុង​ការ​ចំណាយ។ ក្រៅពីនេះ ក្នុងភូមិសាស្រ្តគ្មានសម្ព័ន្ធក្រុមហ៊ុនធំដុំទេ ដូចនេះការចលនាប្រភពកម្លាំងសង្គមដើម្បីជួយដល់ប្រជាជនលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមនៅមានកម្រិតនៅឡើយ។ ក្នុងលក្ខខណ្ឌនោះ បាកលៀវ បានទទួលការយកចិត្តទុកដាក់បង្គាប់ការ ជួយឧបត្ថម្ភពីរដ្ឋាភិបាល ក្រសួង ផ្នែកមជ្ឈិម មូលដ្ឋាន សហគ្រាស សប្បុរសជនក្នុងនិងក្រៅខេត្តជួយឧបត្ថម្ភថវិកាសម្រាប់ដំណើរការកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាកលៀវ លោក ផាម វ៉ាន់ធៀវ បានមានប្រសាសន៍ថា ការដាក់ដំណើរការកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមពីប្រភពចលនាឧបត្ថម្ភគ្រប់លំដាប់ថ្នាក់ ផ្នែក ជាពិសេសតួនាទីរបស់សមាជិកគណៈកម្មាធិការបង្គាប់ការអនុវត្តការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមនៅគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងអាជ្ញាធរមូលដ្ឋានអនុវត្តការងារសុខុមាលភាពសង្គមប្រកបដោយប្រសិទ្ធភាពស្របតាមគោលការណ៍របស់បក្ស រដ្ឋ ពង្រឹងទំនុកចិត្តរបស់ប្រជាជនយ៉ាងរឹងមាំចំពោះគណៈកម្មាធិការបក្ស អាជ្ញាធរ។

កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមមិនត្រឹមតែនាំមកជូននូវផ្ទះមាំទាំប៉ុណ្ណោះទេ ថែមទាំងបំភ្លឺជំនឿ និងក្តីសង្ឃឹមអំពីអនាគតដ៏ភ្លឺស្វាងរបស់ក្រុមគ្រួសារដែលនៅតែប្រឈមមុខនឹងការលំបាកជាច្រើនក្នុងជីវភាព។ ទន្ទឹមនឹងនោះ ក៏បញ្ជាក់សារជាថ្មីនូវស្មារតី “គ្មាននរណាម្នាក់ត្រូវទុកចោលនៅខាងក្រោយឡើយ” របស់ខេត្ត បាកលៀវ ក្នុងការនាំយកផ្ទះជូនជនក្រីក្រ ដើម្បីឱ្យពួកគាត់តាំងទីលំនៅ និងឆ្ពោះទៅរកជីវភាពកាន់តែប្រសើរឡើង៕

អត្ថបទនិងរូបថត៖ ចិន្តា
ប្រែសម្រួល៖ យ័ញ លើយ - លឺ ធីអៀនថាញ់

អ្នកប្រហែលជាចាប់អារម្មណ៍

អគ្គិសនីមកកាន់ភូមិ - ធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍក្លាយជាការពិតជាក់ស្ដែង

អគ្គិសនីមកកាន់ភូមិ - ធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍក្លាយជាការពិតជាក់ស្ដែង

បណ្តាញអគ្គិសនីជាតិមកកាន់តំបន់ជ្រៅ តំបន់ឆ្ងាយបានបង្កើនទំនុកចិត្ត កម្លាំងចលករយ៉ាងខ្លាំងក្លាដើម្បីបណ្តាជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច តាមស្មារតីសារាចរលេខ ១៩/CT-TTg ចុះថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។

ការធ្វើបរិវត្តកម្មឌីជីថលតំបន់ព្រំដែនបើកឱកាសអភិវឌ្ឍន៍ថ្មី

ការធ្វើបរិវត្តកម្មឌីជីថលតំបន់ព្រំដែនបើកឱកាសអភិវឌ្ឍន៍ថ្មី

ការធ្វើបរិវត្តកម្មឌីជីថលកំពុងជ្រួតជ្រាបយ៉ាងស៊ីជម្រៅចូលទៅក្នុងជីវភាពប្រជាជនតំបន់ព្រំដែន ឡាងសឺន បើកចេញបណ្តាការផ្លាស់ប្តូរវិជ្ជមាន។

ចូលថ្នាក់រៀន ប្អូនៗ សិស្សសាលាជនជាតិ រ៉ាឡាយ ត្រូវបានអ្នកគ្រូណែនាំសម្គាល់ដឹងច្បាស់តួអក្សរ ប្រកបអក្សរទៅជាប្រយោគ។

បង្រៀនភាសា វៀតណាម ជូនសិស្សសាលាជនជាតិមុនពេលចូលរៀនថ្នាក់ទី ១

កុមារជនជាតិភាគតិចជាច្រើននៅខេត្ត ខាញ់ហ្វា បានចូលរួមបណ្តាថ្នាក់រៀនស្គាល់ភាសា វៀតណាម ថ្នាក់ដំបូងកម្រិតបឋមសិក្សា ជួយមានជំនឿចិត្ត និងសន្ទនាស្ទាត់មុនពេលឆ្នាំសិក្សាថ្មី។

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ក្រោយពីរយៈពេលមួយឆ្នាំប្រតិបត្តិការ គំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់នៅឃុំ ប៊ូយ៉ាម៉ឹប ទីក្រុង ដុងណាយ បាននាំមកនូវការពេញចិត្តជូនប្រជាជន។

ការឆ្ពោះទៅរកទីក្រុងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋគ្រប់ជ្រុងជ្រោយ

ការឆ្ពោះទៅរកទីក្រុងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋគ្រប់ជ្រុងជ្រោយ

ទីក្រុង ហូជីមិញ កំពុងបើកទូលាយបរិយាកាសអភិវឌ្ឍន៍ដោយមានមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងគំរូសេដ្ឋកិច្ចថ្មីៗ។ នេះត្រូវបានចាត់ទុកជាជំហានផ្លាស់ប្តូរដ៏សំខាន់ ក្នុងគោលបំណងលើកកម្ពស់តួនាទីរបស់ទីក្រុងក្នុងការតភ្ជាប់ជាមួយនឹងហិរញ្ញវត្ថុទូទាំងសកលលោក បច្ចេកវិទ្យាស្នូលនិងនវានុវត្តន៍ច្នៃប្រតិដ្ឋក្នុងដំណាក់កាល ២០៣០ - ២០៤៥។

ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ

ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ

ទីក្រុង ហូ ជីមិញ កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋយ៉ាងខ្លាំងក្លា យកមណ្ឌលបច្ចេកវិទ្យាខ្ពស់និងមជ្ឈមណ្ឌលស្រាវជ្រាវធ្វើជាស្នូល។ ស្របពេលនោះដែរ វិស័យថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត ឈីបពាក់កណ្តាលចម្លង យន្តហោះគ្មានមនុស្សបើកនិងការផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រតិដ្ឋកំពុងបង្កើតកម្លាំងចលករកំណើនថ្មីសម្រាប់ទីក្រុង។

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

ក្រោយពីបានប្រសិទ្ធនាមលោកប្រធានាធិបតី ហូ ជីមិញ រយៈពេល ៥០ ឆ្នាំមកនេះ ទីក្រុង ហូ ជីមិញ កំពុងឈានចូលដំណាក់កាលផ្លាស់ប្តូរមានលក្ខណៈរៀបចំរចនាសម្ព័ន្ធ នៅពេលគំរូអភិវឌ្ឍប្រពៃណីត្រូវបានជំនួសជាបណ្តើរៗ ដោយតម្រង់ទិសដៅផ្អែកលើវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល។

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត (AI) កំពុងបានទីក្រុង ហូ ជីមិញ ដាក់បញ្ចូលឱ្យដោះស្រាយជាច្រើនបញ្ហាអភិបាលកិច្ចទីក្រុង។ ក៏ប៉ុន្តែ ដើម្បីឱ្យបច្ចេកវិទ្យានេះមានប្រសិទ្ធភាព ល័ក្ខខ័ណ្ឌចាំបាច់មិនមែនគ្រាន់តែជាក្បួនដោះស្រាយឬវេទិកាឌីជីថលប៉ុននោះទេ ថែមទាំងជាប្រព័ន្ធទិន្នន័យត្រូវបានបមាណីយកម្ម ភ្ជាប់និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ទៀតផង។

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

ក្រោយពីអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW អស់រយៈពេលជាងមួយឆ្នាំកន្លះ ទីក្រុង ហូ ជីមិញ កំពុងបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងអភិបាលកិច្ចទីក្រុងពីមួយជំហានទៅមួយជំហាន ចាប់តាំងពីកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ គំរូប្រតិបត្តិការឌីជីថល រហូតដល់ប្រើក្នុងចរាចរណ៍ សន្តិសុខ សុខាភិបាលនិងសេវាសាធារណៈ។ បញ្ញាសិប្បនិម្មិតត្រូវបានរំពឹងថានឹងរួមចំណែកដល់ការផ្លាស់ប្តូរថ្មីវិធីសាស្រ្តអភិបាលកិច្ច លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនិងគុណភាពបម្រើប្រជាជន អាជីវកម្ម។

ជ្រោយ ថាញ់ដា រៀបនឹង ‘រស់រានឡើងវិញ’ ក្រោយរយៈពេល ៣០ ឆ្នាំព្យួរគម្រោងការ

ជ្រោយ ថាញ់ដា រៀបនឹង ‘រស់រានឡើងវិញ’ ក្រោយរយៈពេល ៣០ ឆ្នាំព្យួរគម្រោងការ

ក្រោយរយៈពេលជិត ៣០ ឆ្នាំ "ជាប់ស្ទះ" ក្នុងគម្រោងការ រាប់ពាន់ក្រុមគ្រួសារនៅជ្រោយ ថាញ់ដា សង្កាត់ ប៊ិញគ្វើយ កំពុងរំពឹងថានឹងបានតាំងទីលំនៅស្ថិរភាពក្នុងពេលឆាប់ៗ ខណៈពេលទីក្រុង ហូ ជីមិញ កំពុងពន្លឿនដំណើរការរៀបចំនិងអភិវឌ្ឍន៍តំបន់នេះឡើងវិញ។

ការចាត់វិធានការតាមអាសយដ្ឋានជាក់លាក់នីមួយៗ

ការចាត់វិធានការតាមអាសយដ្ឋានជាក់លាក់នីមួយៗ

ក្រោយពីជំហានពិនិត្យពិច័យឡើងវិញនិងធ្វើឲ្យសុក្រឹតយន្តការ ទីក្រុង ហូ ជីមិញ ប្តូរទៅដោះស្រាយតាំងពីអាសយដ្ឋានអគារ ដីសាធារណៈជាក់លាក់នីមួយៗ។ មូលដ្ឋានទិន្នន័យឯកភាពគ្នា ផែនការច្បាមជាប់តម្រូវការ អង្គភាពដឹកនាំទទួលខុសត្រូវនិងយន្តការឃ្លាំមើលក្រោយពីផ្លាស់ប្តូរនឹងសម្រេចថាទ្រព្យសម្បត្តិដែលសេសសល់​ពិតជាមានក្លាយទៅជាសាលារៀន ស្ថានីយសុខាភិបាល ឧទ្យាន គ្រឹះស្ថានវប្បធម៌ ឬប្រភពកម្លាំងអភិវឌ្ឍឬទេ។

ការស្រាយតាំងពីកំណួចនីមួយៗ ពេលផ្លាស់ប្តូរមុខងារ

ការស្រាយតាំងពីកំណួចនីមួយៗ ពេលផ្លាស់ប្តូរមុខងារ

មូលនិធិអគារ ដីដែលសេសសល់បើកចេញឱកាសបំពេញបន្ថែមសាលារៀន ស្ថានីយសុខាភិបាល សំណង់វប្បធម៌និងប្រភពចំណូលថវិការដ្ឋឱ្យទីក្រុង ហូ ជីមិញ។ ក៏ប៉ុន្តែ ដំណើរការផ្តូរមុខងារមិនអាចបញ្ឈប់នៅត្រង់ការសម្រេចចិត្តរដ្ឋបាលតែមួយមុខទេ។ ឯកសារផ្លូវច្បាប់មិនពេញលេញ មូលដ្ឋានសម្ភារៈរងការទ្រុឌទ្រោម តម្រូវការចាត់ចែងមិនស្មើគ្នារួមជាមួយនឹងបញ្ហាដើមទុន គម្រោងការនិងការទទួលខុសត្រូវក្នុងការគ្រប់គ្រងនៅតែជាកំណួចទាំងឡាយដែលត្រូវដោះស្រាយទៀតផង។

ជីវភាពបងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ ប្រែមុខមាត់ថ្មី

ជីវភាពបងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ ប្រែមុខមាត់ថ្មី

ក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេសជាតិ ទីក្រុង ហូ ជីមិញ បានអនុវត្តគោលនយោបាយ របៀបធ្វើល្អៗ កម្មវិធីឧបត្ថម្ភបត់បែនជាច្រើន រួមចំណែកដល់ការលើកកម្ពស់ជីវភាពទាំងខាងសម្ភារៈ ស្មារតីជូនបងប្អូនជនជាតិភាគតិច។ ក្នុងឱកាសរំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦) អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានបទសម្ភាសលោក ឡឹម ឌិញថាំង នាយកមន្ទីរជនជាតិនិងសាសនាទីក្រុង ហូ ជីមិញ ដើម្បីបំភ្លឺឱ្យឃើញការវិវឌ្ឍនៈទៅមុខជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច ជាពិសេសនៅក្នុងដំណាក់កាលប្រទេសជាតិកំពង់ផ្លាស់ប្តូរថ្មី អភិវឌ្ឍនិងធ្វើសមាហរណកម្ម។

ជីវភាពថ្មីរបស់បងប្អូនជនជាតិព្រំដែន តីនិញ

ជីវភាពថ្មីរបស់បងប្អូនជនជាតិព្រំដែន តីនិញ

ខេត្ត តីនិញ កំពុងអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំយ៉ាងមានប្រសិទ្ធភាព វិស័យជាច្រើនត្រូវបានកត់សម្គាល់ដោយមានលទ្ធផលជាវិជ្ជមាន បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចគោលដៅទាំងឡាយនៃឆ្នាំ ២០២៦។

រំដោះកម្លាំងយុវជនវ័យក្មេង កសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋាន

រំដោះកម្លាំងយុវជនវ័យក្មេង កសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋាន

ការដាក់ពង្រាយកងជួរស្ម័គ្រចិត្ត "រដូវក្តៅឌីជីថល" ទាំងឡាយនៅតាមឃុំ សង្កាត់ តំបន់ពិសេសចំនួន ១៦៨ របស់ទីក្រុង ហូ ជីមិញ មិនត្រឹមតែជួយប្រជាជនចូលប្រើបណ្តាសេវាសាធារណៈតាមប្រព័ន្ធអនឡាញងាយស្រួលប៉ុននោះទេ ថែមទាំងបញ្ជាក់ពីតួនាទីឈានមុខរបស់យុវជនក្នុងការកសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋានតែម្តងទៀងផង។

ជំរុញយ៉ាងខ្លាំងក្លាការបង្រៀនភាសាជនជាតិ លើកកម្ពស់លទ្ធភាពភាសាបរទេសឱ្យសិស្សសាលា

ជំរុញយ៉ាងខ្លាំងក្លាការបង្រៀនភាសាជនជាតិ លើកកម្ពស់លទ្ធភាពភាសាបរទេសឱ្យសិស្សសាលា

អនុវត្តគម្រោងការ "ពង្រឹងបន្ថែមការបង្រៀននិងរៀនភាសាបរទេសដំណាក់កាលឆ្នាំ ២០២៥ - ២០៣៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥" ឆ្នាំ ២០២៧ ខេត្ត អានយ៉ាង ផ្តោតលើការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អក្សរសរសេររបស់បងប្អូនជនជាតិ ខ្មែរ ពន្លឿនការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អង់គ្លេស ភាសា បារាំង អភិវឌ្ឍកងជួរគ្រូបង្រៀន សិក្ខូបករណ៍ ហេដ្ឋារចនាសម្ពន្ធនិងជំរុញយ៉ាងខ្លាំងក្លាការប្រើបច្ចេកវិទ្យា​ក្នុងការបង្ហាត់បង្រៀនភាសាបរទេស។ ខេត្តក៏រៀបចំលក្ខខណ្ឌដើម្បីបង្រៀនភាសាបរទេសមួយចំនួនផ្សេងៗ ទៀតដូចជាភាសា ជប៉ុន ចិន កូរ៉េ តាមតម្រូវការជាក់ស្តែង។

ការនាំយកបំណិនឌីជីថលមកកាន់តំបន់លំនៅឋាន

ការនាំយកបំណិនឌីជីថលមកកាន់តំបន់លំនៅឋាន

សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ យុវជនយុវនារីទីក្រុង ហូ ជីមិញ រាប់ពាន់នាក់កំពុងក្លាយជា “ស្ពានមេត្រីឌីជីថល” សុទ្ធសាធ រួមដំណើរជាមួយប្រជាជនក្នុងការចូលប្រើសេវាសាធារណៈតាមអនឡាញ រួមចំណែកក្នុងការកសាងអាជ្ញាធរឌីជីថលនិងសង្គមឌីជីថលតាំងពីនៅមូលដ្ឋានតែម្តង។

នគរបាលឃុំ វ៉ឹនហូ ខេត្ត ស៊ើនឡា ធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន

នគរបាលឃុំ វ៉ឹនហូ ខេត្ត ស៊ើនឡា ធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន

នគរបាលឃុំ វ៉ឹនហូ (ស៊ើនឡា) តែងតែហូបបាយជាមួយប្រជាជន រស់នៅជាមួយប្រជាជន ធ្វើការជាមួយប្រជាជន ប្រជុំជីវភាពជាមួយប្រជាជន ផ្តើមពីនោះធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន។

យុទ្ធនាការ ១០០ ថ្ងៃនិងយប់៖ ការកសាងអនាគតឱ្យកូនក្មួយតំបន់ព្រំដែន

យុទ្ធនាការ ១០០ ថ្ងៃនិងយប់៖ ការកសាងអនាគតឱ្យកូនក្មួយតំបន់ព្រំដែន

អនុវត្តសារទូរលេខ 42/CĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល មូលដ្ឋានជាច្រើនដំណើរការ "យុទ្ធនាការពេញបន្ទុក ១០០ ថ្ងៃនិងយប់" យ៉ាងឆាប់រហ័ស ធានាសាលារៀនកសាងសម្រេចជាស្ថាពរ ១០០% មុនថ្ងៃទី ៣០ ខែ សីហា។

ការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អាជ្ញាធរឌីជីថល

ការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អាជ្ញាធរឌីជីថល

ខេត្ត ដុងថាប អនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW យ៉ាងស៊ីជម្រៅក្នុងគោលបំណងជំរុញការកសាងអាជ្ញាធរទំនើបលើកកម្ពស់ប្រសិទ្ធភាពបម្រើប្រជាជន។

កិច្ចខិតខំប្រឹងប្រែងពិនិត្យសុខភាពតាមកាលកំណត់មិនបាច់បង់ថៃ្លនៅបណ្តាមូលដ្ឋាន

កិច្ចខិតខំប្រឹងប្រែងពិនិត្យសុខភាពតាមកាលកំណត់មិនបាច់បង់ថៃ្លនៅបណ្តាមូលដ្ឋាន

ក្នុងគោលបំណងធ្វើឲ្យសេចក្តីសម្រេចចិត្តលេខ 72-NQ/TW របស់ការិយាល័យនយោបាយទៅជាភាពជាក់សែ្ដង មូលដ្ឋានជាច្រើន​នៅទូទាំងប្រទេស ក្នុងនោះមានបណ្តាខេត្តតំបន់ភ្នំបាន និងកំពុងអនុវត្តកម្មវិធីពិនិត្យសុខភាពតាមកាលកំណត់ ធ្វើតេស្តជម្រើសមិនបាច់បង់ថៃ្លជូនប្រជាជននៅក្នុងមូលដ្ឋាន។

នាំយក "ពន្លឺឌីជីថល" មកកាន់ប្រជាជនតំបន់ព្រំដែន

នាំយក "ពន្លឺឌីជីថល" មកកាន់ប្រជាជនតំបន់ព្រំដែន

ការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW បណ្តាយុទ្ធជនការពារព្រំដែនខេត្ត ឡាយជៅ បានព្យាយាមនាំយក "ពន្លឺឌីជីថល" មកកាន់បងប្អូនជនជាតិឆ្លងតាមរយៈគំរូពោរពេញដោយចិត្តធម៌៖ "លោកគ្រូស័ក្តិពណ៌បៃតង ជំរុញល្បឿនបរិវត្តកម្មឌីជីថល។

បង្រួបបង្រួមប្រភពកម្លាំងអភិវឌ្ឍជនបទថ្មីនិងតំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦ - ២០៣០

បង្រួបបង្រួមប្រភពកម្លាំងអភិវឌ្ឍជនបទថ្មីនិងតំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦ - ២០៣០

ឆ្នាំ ២០២៦ គឺជាឆ្នាំដំបូងអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ដំណាក់កាល ២០២៦ - ២០៣០។ ការរួមបញ្ចូលកម្មវិធីទាំងបីមុនៗ នេះក្នុងគោលបំណងបង្រួបបង្រួមប្រភពធនធាន កាត់បន្ថយការជាន់ដែននិងលើកកម្ពស់ប្រសិទ្ធភាពវិនិយោគ។

បង្កើតការងាររកស៊ីចិញ្ចឹមជីវិត បើកផ្លូវរួចផុតពីភាពក្រីក្រសម្រាប់បងប្អូនជនជាតិ ខ្មែរ

បង្កើតការងាររកស៊ីចិញ្ចឹមជីវិត បើកផ្លូវរួចផុតពីភាពក្រីក្រសម្រាប់បងប្អូនជនជាតិ ខ្មែរ

ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតំបន់បងប្អូនជនជាតិ ខ្មែរ មិនត្រឹមតែជួយឧបត្ថម្ភចំពោះមុខប៉ុននោះ​ទេ ថែមទាំង​កំពុងត្រូវបានខេត្ត វិញឡុង ដាក់ឲ្យដំណើរការតាមទិសដៅពង្រីកកម្លាំងផ្ទៃក្នុងរបស់ប្រជាជនតាម​រយៈកម្មវិធីគោលដៅជាតិ ឥណទានគោលនយោបាយ បណ្តុះបណ្តាលវិជ្ជាជីវៈ និងឧបត្ថម្ភអភិវឌ្ឍន៍ផលិតកម្ម។ វិធីសាស្រ្តនេះកំពុងបង្កើតការផ្លាស់ប្តូរយ៉ាង​ច្បាស់ក្រឡែតនៅក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ រួមចំណែក​បង្កើនប្រាក់ចំណូល បង្កើនលទ្ធភាពបង្កើតការងាររកស៊ី​ចិញ្ចឹមជីវិតដោយខ្លួនឯង និងបង្រួមគម្លាតអភិវឌ្ឍន៍រវាង​តំបន់បងប្អូនជនជាតិភាគតិចជាមួយនឹងភូមិសាស្រ្តផ្សេងទៀត។

ការដោះស្រាយគ្រឿងរារាំងបច្ចេកវិទ្យា ធ្វើឱ្យបរិវត្តកម្មឌីជីថលនៅតំបន់ព្រំដែនមានប្រសិទ្ធភាពជាក់ស្តែង

ការដោះស្រាយគ្រឿងរារាំងបច្ចេកវិទ្យា ធ្វើឱ្យបរិវត្តកម្មឌីជីថលនៅតំបន់ព្រំដែនមានប្រសិទ្ធភាពជាក់ស្តែង

នៅឃុំព្រំដែន ដាក់អ៊ើ (ទីក្រុង ដុងណាយ) មានបងប្អូនជនជាតិភាគតិចជាង ៤០% មជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំកំពុងផ្លាស់ប្តូរថ្មីពីមួយជំហានទៅមួយជំហានដើម្បីបម្រើប្រជាជនឱ្យកាន់តែល្អថែមទៀត។ ចាប់តាំងពីការបង្កើតបណ្តាក្រុមជំនួយទៅដល់ភូមិតែម្តងរហូតដល់ការអនុវត្តល័ក្ខការណ៍ "ច្បាស់លាស់ទាំង ៦" អាជ្ញាធរមូលដ្ឋាន ប្រែងប្រែងបើកចំហ តម្លាភាពនូវគោលការណ៍បែបបទរដ្ឋបាល។

ការផ្តល់អាទិភាពដល់ប្រភពកម្លាំងវិនិយោគសម្រាប់សុខាភិបាលមូលដ្ឋានតំបន់ជ្រៅ តំបន់ឆ្ងាយ

ការផ្តល់អាទិភាពដល់ប្រភពកម្លាំងវិនិយោគសម្រាប់សុខាភិបាលមូលដ្ឋានតំបន់ជ្រៅ តំបន់ឆ្ងាយ

ការប្រឈមមុខនឹងតម្រូវការលើកកម្ពស់គុណភាពថែទាំសុខភាពបឋមសម្រាប់ប្រជាជនក្នុងបរិការណ៍រៀបចំអាជ្ញាធរមូលដ្ឋានពីរថ្នាក់ ខេត្ត យ៉ាឡាយ កំណត់ថាផ្តល់អាទិភាពដល់ប្រភពកម្លាំងវិនិយោគលើប្រព័ន្ធសុខាភិបាលមូលដ្ឋាននៅតំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់បងប្អូនជនជាតិភាគតិចនិងបណ្តាភូមិសាស្ត្រលំបាកលំបិនខ្លាំង បង្រួមគម្លាតនៃការទទួលបានសេវាសុខាភិបាលរវាងតំបន់នានាពីមួយជំហានទៅមួយជំហាន។

ផ្តល់អាទិភាពអនុម័តបណ្តាគោលនយោបាយអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ផ្តល់អាទិភាពអនុម័តបណ្តាគោលនយោបាយអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ខេត្ត ឡឹមដុង បានពិនិត្យមើល ផ្តល់សច្ចានុមតិសេចក្តីសម្រេចសំខាន់ៗ ជាច្រើនក្នុងគោលបំណងបង្កើតប្រភពកម្លាំងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមក្នុងតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំក្នុងសម័យប្រជុំ​លើក ទី ៥ (សម័យប្រជុំឯកទេសបទ) ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១១ អាណត្តិកាល ២០២៦ - ២០៣១ ប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី ២៧ ខែ កក្កដា។ នេះត្រូវបានចាត់ទុកជាជំហានធ្វើឲ្យបណ្តាកម្មវិធីគោលដៅជាតិទៅជាភាពជាក់សែ្ដង ស្រប​ពេលនោះធ្វើឱ្យសុក្រឹតយន្តការ គោលនយោបាយឧបត្ថម្ភប្រជាជននៅតំបន់បងប្អូនជនជាតិភាគតិច តំបន់លំបាក​លំបិននៅក្នុងភូមិសាស្រ្តខេត្ត។

ធ្វើមានពីវាលស្រែឆ្លងតាមរយៈប្រើប្រាស់ឌីជីថល

ធ្វើមានពីវាលស្រែឆ្លងតាមរយៈប្រើប្រាស់ឌីជីថល

បន្ទាប់ពីជាងមួយឆ្នាំអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW វាលស្រែស្រូវប្រពៃណីទាំងឡាយនៅខេត្ត កាម៉ៅ ឆ្លងតាមរយៈប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានក្លាយជា "វាលស្រែឆ្លាតវៃ" ពាំនាំមកនូវទិន្នផលខ្ពស់ ប្រាក់ចំណូលស្ថិរភាពជូនកសិករ។

មុខមាត់ថ្មីនៅតំបន់បងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ

មុខមាត់ថ្មីនៅតំបន់បងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ

ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការអនុវត្តកម្មវិធី គម្រោងកាត់បន្ថយភាពក្រីក្រ ទីក្រុង កឹនធើ បានកាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រក្នុងទីក្រុងទាំងមូលចុះនៅជិត ០,៦% ក្នុងនោះការងារកាត់​បន្ថយភាពក្រីក្រនៅក្នុងតំបន់បងប្អូនជនជាតិសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

រដ្ឋសភាត្រួតពិនិត្យគុណភាពស្ថានីយសុខាភិបាលឃុំក្រោយការរួមបញ្ចូលគ្នានៅ យ៉ាឡាយ

រដ្ឋសភាត្រួតពិនិត្យគុណភាពស្ថានីយសុខាភិបាលឃុំក្រោយការរួមបញ្ចូលគ្នានៅ យ៉ាឡាយ

នៅថ្ងៃទី ២៤ ខែ កក្កដា គណៈប្រតិភូត្រួតពិនិត្យឯកទេសបទនៃគណៈកម្មាធិការបំណងប្រជាជននិង​ត្រួតពិនិត្យរបស់រដ្ឋសភាដឹកនាំដោយអនុប្រធានទទួលបន្ទុក ត្រឹន ធីញីហា អញ្ជើញ​ប្រជុំការងារជាមួយ​គណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ ស្តីអំពីការដោះស្រាយសំណើរបស់អ្នកបោះឆ្នោត​ទាក់ទងវិស័យ​សុខាភិបាល។