ខែសកម្មភាពដើម្បីកុមារ៖ លើកកម្ពស់បំណិនជីវិតសម្រាប់កុមារនៅតំបន់ជនជាតិភាគតិច

ខែសកម្មភាពដើម្បីកុមារ៖ លើកកម្ពស់បំណិនជីវិតសម្រាប់កុមារនៅតំបន់ជនជាតិភាគតិច

សុកត្រាំង មានជាង ៣៥% នៃចំនួនប្រជាជនជាបងប្អូនជនជាតិភាគតិច ក្នុងនោះមាន ៣០% នៃចំនួនប្រជាជនជាបងប្អូនជនជាតិ ខ្មែរ។ ការថែទាំ ការពារកុមារនៅតំបន់ជនជាតិភាគតិចត្រូវបានដាក់អោយដំណើរការដោយយកចិត្តទុកដាក់។ ក្នុងរដូវវិស្សមកាលឆ្នាំ ២០២៥ ផ្នែកសមត្ថកិច្ចរបស់ខេត្ត សុកត្រាំង បានរៀបចំសកម្មភាពជាច្រើនដើម្បី​ជួយអោយប្អូនៗ កុមារមានឱកាសលេងកម្សាន្តសប្បាយ បង្កើនបំណិនជីវិត។

អនុលេខាសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូ ជីមិញ ខេត្ត សុកត្រាំង លោក ហ្វ៊ិញ គ្វឹកហ៊ុយ មានប្រសាសន៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូ ជីមិញ ខេត្តបានអនុវត្តផែនការរៀបចំរាល់សកម្មភាពនារដូវវិស្សមកាល និងគាំទ្រខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២៥ ចាប់តាំងពីថ្ងៃទី ៣១ ខែ ឧសភា ដល់ថ្ងៃទី ៣១ ខែ សីហា ដោយមានកម្មវិធីនានាដូចជា៖ បុណ្យ “កុមាររដូវវិស្សមកាល” បរិយាកាសនៃការអានសៀវភៅ អន្តរកម្ម និងប្រជុំជីវភាពកងកុមារ សង្កេតមើលនិងដាក់ផ្លាកសញ្ញាព្រមានគ្រោះលង់ទឹក សាងសង់អាងហែលទឹកសិប្បនិម្មិត វគ្គសិក្សាផ្នែក​ប៉ូលិស វគ្គសិក្សាផ្នែក​យោធាជាដើម។ សម្ព័ន្ធយុវជនកុម្មុយនីស្ត ហូ ជីមិញ ខេត្ត​ផ្តល់​អាទិភាព​ក្នុង​ការ​បែង​ចែកប្រភពកម្លាំងទាំងឡាយសម្រាប់ការអនុវត្ត​ធានារាល់​សកម្មភាព​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោងទុក ឆ្លើយតប​បានល្អ​​ការ​ថែទាំ​កុមារ​។

nang-cao-ky-nang-song-1.jpg
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង លោក ង្វៀន វ៉ាន់ខើយ បានបំពាក់ផ្កាអោយប្អូនៗ ដែល​ចូលរួមក្នុងកម្មវិធី

នៅមជ្ឈមណ្ឌលហ្វឹកហាត់ និងបំប៉នវិជ្ជាជីវៈនគរបាល (នគរបាលខេត្ត) សម្ព័ន្ធយុវជនកុម្មុយនីស្ត ហូ ជីមិញ ខេត្ត សុកត្រាំង បានសហការជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាល នគរបាលខេត្តដើម្បីរៀបចំកម្មវិធីវគ្គសិក្សាផ្នែក​នគរបាលឆ្នាំ ២០២៥។ កម្មវិធីនេះបានធ្វើឡើងចាប់តាំងពីថ្ងៃទី ៣ ដល់ថ្ងៃទី ១២ ខែ មិថុនា ប្អូនៗ នឹងបាន​ចែករំលែក​អំពីព័ត៌មានវិជ្ជាជីវៈមូលដ្ឋានពីយុទ្ធជននគរបាលប្រជាជន បំណិនសង្គម សមាហរណកម្មអន្តរជាតិ បង្ការ រារាំង​ការលង់ទឹក ការពារខ្លួនឯងពីព័ត៌មានមិនពិតនៅលើអ៊ីនធឺណិតជាដើម។

លេខាសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូ ជីមិញ ខេត្ត សុកត្រាំង លោកស្រី ត្រៀវ ធីង៉ុកយីម មានប្រសាសន៍ថា កម្មវិធី​វគ្គសិក្សាផ្នែកនគរបាលនឹងជួយប្អូនៗ យល់ដឹងយ៉ាងស៊ីជម្រៅអំពីប្រពៃណីបដិវត្តន៍របស់ប្រជាជាតិ ការលះបង់​អាយុជីវិតរបស់អ្នកជំនាន់មុន សាយភាយស្មារតីមោទកភាពជាតិ។ កម្មវិធីក៏ជួយអោយប្អូនៗ ស្រាវជ្រាវដោយ​ខ្លួនឯង ធ្វើការជាក្រុមតាមរយៈល្បែងជាក្រុម ការច្នៃប្រតិដ្ឋដើម្បីពង្រីកទេពកោសល្យ ភាពជឿជាក់លើ​ខ្លួនឯងក្នុង​គ្រប់កាលៈទេសៈ។

nang-cao-ky-nang-song-2.jpg
កម្មវិធីវគ្គសិក្សាផ្នែកនគរបាលបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ ដោយមាន​កុមារ​ចំនួន ៨១ នាក់ ក្នុងនោះមានកុមារាចំនួន ៤០ នាក់ កុមារីចំនួន ៤១ នាក់ មកពីបណ្តាមូលដ្ឋានក្នុង​ភូមិសាស្រ្ត​ខេត្ត

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង លោក ង្វៀន វ៉ាន់ខើយ ជូនដំណឹងថា ក្នុងប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តតែងតែយកចិត្តទុកដាក់បង្គាប់ណែនាំគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក​អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្តីពីកុមារ។ ក្នុងខេត្ត​មានគំរូជាច្រើនសម្រាប់ប្អូនៗ ចូលរួមក្នុងរដូវវិស្សមកាលដូចជា៖ ថ្នាក់រៀនហែលទឹកតាមមូលដ្ឋាន បង្រៀនភាសា ខ្មែរ និងអក្សរ ខ្មែរ នៅតាមវត្ត គំរូនៃការឆ្លងកាត់បទពិសោធក្នុងវគ្គសិក្សាផ្នែកនគរបាល យោធា បំណិនជីវិត។ល។ តាមរយៈនោះជួយអោយប្អូនៗ នៅតំបន់ជនជាតិភាគតិចបានលេងកម្សាន្តសប្បាយ កាត់បន្ថយសម្ពាធក្រោយ​ម៉ោងសិក្សា។

ខេត្តបន្តដាក់ដំណើរការច្បាប់កុមារដោយប្រសិទ្ធភាព បង្គាប់ណែនាំរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីការ​ពង្រឹងការថែទាំ ការអប់រំ និងការការពារកុមារឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសក្នុងរដូវ​វិស្សមកាល។ ខេត្តផ្តោតលើការឃោសនាយ៉ាងយកចិត្តទុកដាក់ លើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវ​របស់គ្រប់លំដាប់ថ្នាក់ ផ្នែក និងសង្គមទាំងមូលក្នុងការងារការពារកុមារ ផ្តល់អាទិភាពលើការបែងចែកប្រភព​កម្លាំងដើម្បីអនុវត្តភារកិច្ច វិធានការអំពីការកសាងបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់កុមារនៅតាមមូលដ្ឋាន៕

អត្ថបទនិងរូបថត៖ ទន់ភី
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

មុខម្ហូបសម្លកកូរនាំមកនូវរសជាតិសម្ល ខ្មែរ ដ៏វិសេសវិសាល

មុខម្ហូបសម្លកកូរនាំមកនូវរសជាតិសម្ល ខ្មែរ ដ៏វិសេសវិសាល

រំលឹកដល់ម្ហូបអាហាររបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភាគខាងត្បូង វៀតណាម) មិនអាចមិនរៀបរាប់ដល់ម្ហូបពិសេសៗ ដែលធ្លាប់បរិភោគដូចជា នំបញ្ចុកទឹកសម្ល នំចាក់អំបែង នំកំប៉ុង នំត្នោត។ ក្នុងចំណោមនោះ សម្ល កកូរ ត្រូវបានចាត់ទុកថាជាមុខម្ហូបប្រពៃណីមានតាំងពីយូរយារណាស់មកហើយ បង្ហាញច្បាស់ពីវប្បធម៌ម្ហូបអាហារពិសេសដាច់ដោយឡែករបស់ជនជាតិ ខ្មែរ។

ឧបត្ថម្ភ និងជួយសង្គ្រោះប្រជាជនចេញពីតំបន់ទឹកជន់

ឧបត្ថម្ភ និងជួយសង្គ្រោះប្រជាជនចេញពីតំបន់ទឹកជន់

ដោយសាររងឥទ្ធិពលនៃព្យុះលេខ ១១ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗ គ្នា បណ្តាលឲ្យកម្ពស់នៃកម្រិតទឹកទន្លេ​នៅតាមមូលដ្ឋានជាច្រើនបានកើនឡើងខ្លាំងលើវិសាលភាពទូលាយ និងបង្កឧបទ្ទវហេតុបាក់ទំនប់មួយចំនួន ធ្វើ​ឲ្យ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅប្រចាំថ្ងៃ ក៏ដូចជាគំរាមកំហែងដល់អាយុជីវិតប្រជាជនជាច្រើន។

ពិធីសម្ពោធ និងប្រគល់បន្ទប់រៀនថ្មីនៅចំណុចសាលាមត្តេយ្យ ដេឡាង

រួមដៃគ្នាសាងសង់សាលារៀនសម្រាប់កុមារនៅតំបន់ភ្នំ ទ្វៀនក្វាង

ដើមខែ សីហា ឆ្នាំ ២០២៥ នៅភូមិ ដេឡាង ឃុំ ម៉ែវវ៉ាក ខេត្ត ទ្វៀនក្វាង បានប្រព្រឹត្តឡើងពិធីសម្ពោធ និងប្រគល់ជូនបន្ទប់រៀនថ្មីនៅចំណុចសាលាមត្តេយ្យភូមិ ដេឡាង សាលាមត្តេយ្យ យ៉ាងជូភីន។

ឥណទានគោលនយោបាយជួយប្រជាជន ខ្មែរ រួចផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព

ឥណទានគោលនយោបាយជួយប្រជាជន ខ្មែរ រួចផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព

បងប្អូនជនជាតិ ខ្មែរ នៅ កាម៉ៅ មានប្រជាជនជាង ៣២.០០០ ក្រុមគ្រួសារ ជិត ១៤០.០០០ នាក់ អត្រាជិត ៦,៥% នៃចំនួនប្រជាជន។ ប៉ុន្មានឆ្នាំកន្លងហើយ ដោយមានការយកចិត្តទុកដាក់ គិតគូររបស់បក្ស រដ្ឋ និងការប្រឹងប្រែងឈោងឈានឡើង ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អឥតឈប់ឈរ។ ជាពិសេស ការឧបត្ថម្ភក្នុងការរកស៊ីចិញ្ចឹមជីវិតតាមរយៈប្រភពទុនឥណទាន​គោលនយោបាយបានផ្តល់ឱកាសឱ្យគ្រួសារ ខ្មែរ ជាច្រើនរួចផុតពីភាពក្រីក្រ។

អ្នកគ្រូ ហ្ប៉ារ៉ាអាយឹន ព្យាយាមណែនាំកូនសិស្សបឋមសិក្សា វ៉ ធីសៅ ឃុំ អៀទូល ខេត្ត ដាក់ឡាក់ ធ្វើលំហាត់មេរៀន

អ្នកគ្រូអុជបំភ្លឺក្តីសុបិនឱ្យកូនសិស្សតំបន់លំបាក

ពោរពេញទៅដោយកម្លាំងចិត្ត និង ទំនួលខុសត្រូវ អ្នកគ្រូ ហ្ប៉ារ៉ាអាយឹន បានអុជបំភ្លឺក្តីសុបិនទៅកាន់សាលារៀនឲ្យពន្លកបៃតងទាំងឡាយនៅឯភូមិនិគម ដាក់ឡាក់។

ប្អូនៗ សិស្សសាលានៅចំណុចសាលាអនុវិទ្យាល័យ ឌឹកស៊ន់ ឃុំ ហ្វាអាន (ខេត្ត កាវបាំង) រូតរះម្នីម្នាទៅកាន់សាលារៀនថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី

រូតរះម្នីម្នាទិវាទៅកាន់សាលារៀន

ក្នុងបរិយាកាសដ៏ពិសិដ្ឋ និងមោទកភាពនៅពេលទូទាំងប្រទេសទើបតែរំលឹកខួបអនុស្សាវរីយ៍ ៨០ ឆ្នាំបដិវត្តន៍ខែ សីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ព្រឹកថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២៥ លោកគ្រូអ្នកគ្រូចំនួន ១,៦ លាននាក់ និងសិស្ស និស្សិតចំនួន ២៦ លាននាក់នៅគ្រប់គ្រឹះស្ថានអប់រំ - បណ្តុះបណ្តាលនៅទូទាំងប្រទេសក៏បានឈានចូលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ ដោយក្តីរំភើប រីករាយត្រេកអរ។

នាយករដ្ឋមន្ត្រី ផាម មិញជិញ លើកទឹកចិត្តកងកម្លាំងកំពុងធ្វើការពូនទប់ស្កាត់ទឹកហូរចូលមក ធានាសុវត្ថិភាពនៅខ្សែទំនប់ទឹក ហ៊ឺវកូវ

នាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញមកពិនិត្យការងារទប់ទល់ជាមួយនឹងទឹកជំនន់នៅតំបន់មាត់ទន្លេ ហាណូយ

នៅយប់ថ្ងៃទី ៩ ខែ តុលា ដោយទទួលបានដំណឹងថា នៅឃុំ ទ្រុងយ៉ា ដាភុក ទីក្រុង ហាណូយ មានកន្លែង​ជាច្រើនត្រូវទឹកជន់លិចខ្លាំង ដោយសារតែការកើនឡើងនៃទឹកជំនន់ពីដងទន្លេនានា នាយករដ្ឋមន្ត្រី ផាម មិញជិញ បានចុះទៅពិនិត្យដោយផ្ទាល់ និងចង្អុលណែនាំការងារទប់ទល់ ជំនះផលវិបាកដោយសារភ្លៀងនិងទឹក​ជំនន់។

ទីក្រុង ហូ ជីមិញ ពង្រីកទូលាយគំរូចងសម្ព័ន្ធកសិករ - សហករណ៍ -​ សហគ្រាស

ទីក្រុង ហូ ជីមិញ ពង្រីកទូលាយគំរូចងសម្ព័ន្ធកសិករ - សហករណ៍ -​ សហគ្រាស

នៅទីក្រុង ហូ ជីមិញ សហករណ៍ជាច្រើនកំពុងជំរុញយ៉ាងខ្លាំងក្លាគំរូចងសម្ព័ន្ធកសិករនិងសហគ្រាស បង្កើតខ្សែចង្វាក់តម្លៃ​កសិផលបិទជិត លើកកម្ពស់គុណភាព ការនាំចេញស្ថិរភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

បងប្អូនជនជាតិភាគតិចរួមដំណើរជាមួយការអភិវឌ្ឍរបស់ទីក្រុង ហូ ជីមិញ

បងប្អូនជនជាតិភាគតិចរួមដំណើរជាមួយការអភិវឌ្ឍរបស់ទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ បច្ចុប្បន្នជាកន្លែងរស់នៅ សិក្សារៀនសូត្រនិងធ្វើការរបស់ ៥៤ សហគមន៍ជនជាតិភាគតិច ក្នុងនោះច្រើនបំផុតរួមមានជនជាតិ ខ្មែរ ចាម និង ចិន។ អំឡុងឆ្នាំកន្លងទៅ សហគមន៍បណ្តាជនជាតិបានមានការចូលរួមដ៏ជាក់ស្តែងជាច្រើនសម្រាប់ការអភិវឌ្ឍរបស់ទីក្រុង។

បន្ទប់ដាក់រូបគំនូរនៅព្រះសហគមន៍ ផាមយ៉ាវ ទាក់ទាញភ្ញៀវទេសចរ

ភូមិគំនូរដ៏ល្អឯកនៅព្រះសហគមន៍សាសនាកាតូលិក

ឃុំ ហាយអាញ់ ខេត្ត និញប៊ិញ មិន​ត្រឹម​តែ​ល្បី​ឈ្មោះ​ដោយ​ស្ពានប្រក់ក្បឿង​ផ្សារ លឿង - ស្ពាន​រាងសត្វ​នាគមាន​អាយុ​កាលជាង ៥០០ ឆ្នាំ​ និង​មុខរបរឆ្លាក់ឈើ​​ប្រពៃណី​ប៉ុននោះ​ទេ ថែមទាំង​ត្រូវ​បាន​ចាត់​ទុក​ជា “ប្រភពដើម” នៃ​ការ​គូរគំនូរ​ផង​ដែរ។

ទីកន្លែងល្អបំផុតដើម្បីមើលវាលស្រែថ្នាក់ៗ តាមជម្រាលភ្នំដ៏ស្រស់ស្អាតនៅរដូវស្លឹកឈើជ្រុះនៅ សាប៉ា នោះគឺបណ្តាឃុំ តាវ៉ាន ឡាវចាយ តាភីន។ រូបថត៖ វូ ហ្វាងកៀវមៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ថែរក្សា "ព្រលឹង" មុខរបរធ្វើអំបុក បង្កើតមធ្យោបាយចិញ្ចឹមជីវិតឱ្យបងប្អូនជនជាតិតំបន់ភ្នំ

ឱ្យតែឱកាសខែ កញ្ញា ខែ តុលា ម្តងៗ នៅពេលអំពកស្រែថ្នាក់ៗ តាមជម្រាលភ្នំនៅ ឡាវកាយ លាបពណ៌លឿងទុំនៃស្រូវក៏ជាពេលពិធីបុណ្យអំណរបាយថ្មីនឹងប្រព្រឹត្តឡើងពាសពេញភូមិខាងលើនិគមខាងក្រោម។

កងទ័ពការពារព្រំដែន ថាញ់ហ្វា អញ្ជើញទស្សនាគំរូចិញ្ចឹមសត្វមួយរបស់ប្រជាជននៅឃុំព្រំដែន

ពង្រីកទូលំទូលាយគំរូ "ភូមិគំរូភ្លឺថ្លាតំបន់ជាយដែន"

ឆ្លងតាមរយៈគំរូ "ភូមិគំរូភ្លឺថ្លាតំបន់ជាយដែន" ប៉ុស្តិ៍ការពារព្រំដែនទាំងឡាយបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាននៅភូមិសាស្រ្តព្រំដែនខេត្ត ថាញ់ហ្វា កសាងហេដ្ឋារចនាសម្ព័ន្ធជនបទភ្ជាប់ជាមួយនឹងអភិវឌ្ឍផលិតកម្ម។

ត្រីរៀលក្រោយពេលបានចាប់ ត្រូវតែចម្រាញ់ក្នុងថង់សំណាញ់ ឬធុងប្លាស្ទិចដែលមានអុកស៊ីសែន ដើម្បី​ជួយឱ្យត្រីនៅរស់ទើបលក់បានតម្លៃ និងគុណភាពសាច់ត្រីនៅស្រស់ឈ្ងុយឆ្ងាញ់

អ៊ូអរដើមរដូវ​ត្រី លេញ នៅប្រភពដីសណ្ដរវាលទំនាបទន្លេ​ គឺវឡុង​

សម្រាប់ប្រជាជននៅតំបន់វាលទំនាបទន្លេ គឺវឡុង ជាពិសេសគឺបណ្តាមូលដ្ឋានទាំងឡាយនៅតំបន់ប្រភព​ព្រំដែននៃភាគនិរតីដូចជា អានយ៉ាង ដុងថាប រដូវទឹកជំនន់មកដល់នាំយកមកនូវភោគផលត្រី បង្គាបង្កងជាច្រើន ប៉ុន្តែ​អ្វីដែលប្រជាជន​ទន្ទឹងរង់ចាំបំផុតនោះគឺត្រី លេញ ជាអាហារពិសេសដ៏ល្បីដាច់ដោយឡែក​ហើយត្រូវបានរកឃើញ​នៅតែក្នុងតំបន់ខាងលិចនៃភាគខាងត្បូងរបស់ប្រទេសតែប៉ុននោះ។

យុវជនស្ម័គ្រចិត្ដជួយប្រជាជនដែលអញ្ជើញមកធ្វើបែបបទនៅមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ ឡាកយឿង ខេត្ត ឡឹមដុង

យុវវ័យជួយមាមីងបងប្អូនជនជាតិនៅតំបន់ជ្រៅដាច់ស្រយាលភ្ជាប់ខ្លួនជាមួយនឹងអាជ្ញាធរ ឌីជីថល

ជាទូទៅ ឃុំ ឡាកយឿង (ខេត្ត ឡឹមដុង) ជាកន្លែងរស់នៅរបស់ជនជាតិ ឈីល និងជនជាតិ ឡាច់ (មែកធាងមួយនៃជនជាតិ ក្ហ)។ ក្នុងអំឡុងថ្ងៃដំបូងមជ្ឈមណ្ឌលសេវារដ្ឋបាល សាធារណៈដាក់ឱ្យដំណើរការតាមគំរូអាជ្ញាធរពីរថ្នាក់ កងកម្លាំងយុវជនស្ម័គ្រចិត្តបានណែនាំប្រជាជនភ្ជាប់ខ្លួនជាមួយនឹងអាជ្ញាធរឌីជីថលយ៉ាងសកម្ម។

តំណាងព្រលឹង​ ខ្មែរ ​ក្នុងអគារវប្បធម៌

តំណាងព្រលឹង​ ខ្មែរ ​ក្នុងអគារវប្បធម៌

អគារដាក់តាំងបង្ហាញវប្បធម៌ ខ្មែរ (សង្កាត់ សុកត្រាំង ទីក្រុង កឹនធើ) ដាក់តាំងបង្ហាញវត្ថុតាង គំរូជាង ៤០០ ទៅតាមប្រធានបទសារណាជំនាញដូចជា៖ ការប្រជុំជីវភាពប្រចាំថ្ងៃ វប្បធម៌ខាងព្រលឹងវិញ្ញាណនិងវប្បធម៌ពិធីបុណ្យទាន។

អ្នកគ្រូ បក្ខជនវ័យក្មេង ស៊ុង ធីសៃ បង្ហាត់សរសេរអក្សរឲ្យប្អូនៗ សិស្សថ្នាក់ទី ១ នៅមូលដ្ឋានត្រៀម​រៀបចំចូលឆ្នាំសិក្សាថ្មី

ស៊ុង ធីសៃ អ្នកគ្រូជនជាតិ ម៉ុង បំភ្លឺក្តីស្រមៃរបស់ប្អូនៗ កុមារនៅ ម៉ាលុង

ដោយក្តីស្រលាញ់ចំពោះការងារ ទឹកចិត្តរបស់គ្រូបង្រៀនម្នាក់ ជារៀងរាល់ថ្ងៃ អ្នកគ្រូ ស៊ុង ធីសៃ (ជនជាតិ ម៉ុង) មិនក្រែងរអែងនឹងការលំបាកវេទនា ពាំនាំក្តីរីករាយ និងក្តីសង្ឃឹមសម្រាប់ប្អូនៗ សិស្សក្រីក្រនៅតំបន់ភ្នំនៅចំណុចសាលា ម៉ាលុង ភូមិ ណាប៉ុង ឃុំ យ៉ាបទ្រុង ខេត្ត ទ្វៀនក្វាង។

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ លើកទឹកចិត្តប្រធានភូមិ មួ អាធី អ្នកបានជួយសង្គ្រោះអ្នកភូមិ ហាងពូស៊ី ឃុំ សាយុង ខេត្ត ឌៀនបៀន ចំនួន ៩០ នាក់រួចផុតពីគ្រោះទឹកជំនន់រំលា បាក់ស្រុតដី

ប្រធានភូមិ មួ អាធី ជួយសង្គ្រោះប្រជាជនចំនួន ៩០ នាក់រួចផុតពីទឹកជំនន់ដ៏កំណាច

នៅប្រហែលម៉ោង ៣ ទៀបភ្លឺថ្ងៃទី ១ ខែ សីហា នៅភូមិ ហាងពូស៊ី ឃុំ សាយុង ខេត្ត ឌៀនបៀន មានភ្លៀងធ្លាក់ខ្លាំងអូសបន្លាយ។ នៅពេលទឹកចាប់ផ្តើមហូរចូលផ្ទះ បង មួ អាធី (អាយុ ២៦ ឆ្នាំ) ប្រធានភូមិ ហាងពូស៊ី សន្និដ្ឋានថាអាចនឹងកើតមានគ្រោះធម្មជាតិដ៏គ្រោះថ្នាក់ ពិសេសគឺចំពោះតំបន់ខាងនោះភូមិ កន្លែងមានប្រជាជនជាច្រើនក្រុមគ្រួសាររស់នៅកន្លែងលក្ខណៈភូមិសាស្ត្រដីចោត ក្បែរជ្រលងជ្រោះ។ បងទាក់ទងនិងសំណូមពរក្រុមគ្រួសារទាំងអស់ជម្លៀសចេញជាបន្ទាន់ភ្លាម។

គ្រូពេទ្យ វេជ្ជបណ្ឌិត ពិនិត្យ និងពិគ្រោះសុខភាពជូនប្រជាជនដែលចូលរួមក្នុងកម្មវិធី

សហគ្រាស វៀតណាម នៅ កម្ពុជា រួមដៃគ្នាថែទាំសុខភាពសហគមន៍

នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២៥ នៅទីស្នាក់ការសមាគម ខ្មែរ - វៀតណាម ប្រចាំនៅ កម្ពុជា (KVA) ក្នុង​រាជធានី ភ្នំពេញ ស្ថានឯកអគ្គរដ្ឋទូត វៀតណាម និងសហគ្រាសចំណុះសម្ព័ន្ធសមាគមធុរកិច្ច វៀតណាម - កម្ពុជា (VCBA) សហការរៀបចំកម្មវិធីថែទាំសុខភាពសហគមន៍ជូនប្រជាជនក្នុងមូលដ្ឋាន និងមាមីងបងប្អូន​ជនជាតិ វៀតណាម។

កម្មាភិបាលកសិកម្មណែនាំមាមីងបងប្អូននៅឃុំ ស៊ីនហូ ថែទាំដំណាំដុងក្វាយ

ស៊ីនហូ បើកទិសដៅរួចផុតភាពក្រីក្រពីដំណាំឱសថ

ជាតំបន់ឱសថគោលដៅសំខាន់មួយក្នុងចំណោមតំបន់ទាំង ៨ នៃទូទាំងប្រទេស ក្នុងអំឡុងឆ្នាំថ្មីៗ នេះ ដំណាំឱសថបានជួយបងប្អូនបណ្តាជនជាតិនៅឃុំ ស៊ីនហូ (ខេត្ត ឡាយចូវ) លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ឈោងឈានឡើងធ្វើមានពីមួយជំហានទៅមួយជំហាន។ អត្ថបទ និង រូបថត៖ វៀតយុង ពីគោលការណ៍ដល់ភាពជាក់ស្តែង

ម្ចាស់ចម្ការ កាវ វ៉ាន់លុង (ឆ្វេង) ឃុំ ហ្វាតឹន ស្រុក កូវកែ ឧទេ្ទសនាមដូងខ្ទិះជាមួយភ្ញៀវទេសចរ។ រូបថត៖ ថាញ់ហ្វា

ផ្តល់គោរមងារបច្ឆាមរណៈកិត្តិយសអតិតព្រះតេជគុណ ថាច់ សូ - ព្រះអង្គនាំយកដូងខ្ទិះមកដាំលើដែនដី វិញឡុង​

នៅឆ្នាំ ១៩២៤ បន្ទាប់ពីបញ្ចប់ការបួសរៀននៅប្រទេសកម្ពុជា ព្រះតេជគុណ ថាច់ សូ ត្រឡប់មកកាន់វត្តបុទុមសាគរ វិញ នាំយកតាមពូជដូងខ្ទិះចំនួន ២ ដើមមកដាំក្នុងបរិវេណវត្ត។

សិប្បការិនីគូរក្រមួនឃ្មុំ លី ធីនិញ អ្នកដែលត្រូវបានប្រៀបប្រដូចជាអ្នក "រក្សាព្រលឹង" សំពត់សង្កិម ម៉ុង នៅតំបន់ភ្នំ មូកាងចាយ

អ្នក "ថែរក្សាព្រលឹង" សំពត់សង្កិមនៅតំបន់ភ្នំខេត្ត អៀនបាយ

ក្នុងជំនឿ វប្បធម៌របស់បងប្អូនជនជាតិ ម៉ុង សំពត់សង្កិមប្រពៃណីគឺជាដួងព្រលឹងជនជាតិ ដើរតួនាទីសំខាន់ក្នុងជីវភាពរស់នៅ។ ដោយមានគោលបំណងចង់ថែរក្សា អភិវឌ្ឍបណ្តាផលិតផលសំពត់សង្កិម សិប្បការិនីគូរក្រមួនឃ្មុំ លី ធីនិញ ឃុំ ចេគូញ៉ា ស្រុក មូកាងចាយ (ខេត្ត អៀនបាយ) បានភ្ជាប់ ពាំនាំសំពត់សង្កិមប្រពៃណីរបស់បងប្អូនជនជាតិ ម៉ុង ឈោងឈានចេញទៅកាន់ពិភពលោកហើយក្លាយជាអ្នក "រក្សាព្រលឹង" សំពត់សង្កិមជនជាតិ។

នៅប៉ុស្តិ៍ការពារព្រំដែន មឿងមឿន ស្រុក មឿងចា (ខេត្ត ដៀនបៀន) មុនម៉ោងដាំបាយម្តងៗ យុទ្ធជនក៏កើបអង្ករអស់មួយចានទុកដើម្បីចាក់ ចូលទៅក្នុង "ខាប់អង្ករយុទ្ធជន"

"ខាប់អង្ករយុទ្ធជន" នៅតំបន់ព្រំដែន ដៀនបៀន

ជាច្រើនឆ្នាំកន្លងទៅ គំរូ "ខាប់អង្ករយុទ្ធជន" ដោយមានអត្ថន័យលក្ខណៈមនុស្សសាស្រ្ត ជាក់ស្តែងបានរីកសាយភាយដ៏ស៊ីជម្រៅទូលំទូលាយនៅគ្រប់អង្គភាពក្នុងកម្មាភិបាល យុទ្ធជនទាំងអស់នៃកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន។

ថ្នាក់រៀនអក្សរ ភាសា ថាយ របស់លោកគ្រូ ក្វាង វ៉ាន់ខ្វា មានកម្លាំងទំនាញទាក់អារម្មណ៍ស្រទាប់ជាន់ថ្នាក់ប្រជាជនគ្រប់វ័យអាយុចូលរួមសិក្សារៀនសូត្រជាមួយគ្នា

"លោកគ្រូ" អស់ពីចិត្តពីថ្លើមបង្ហាត់បង្រៀនអភិរក្សភាសា ថាយ

ដោយមានជន្មាយុ ៧៥ ឆ្នាំ ចំនួន ៤៦ ឆ្នាំនៅក្នុងជួរបក្ស លោកគ្រូ ក្វាង វ៉ាន់ខ្វា ជនជាតិ ថាយ នៅភូមិ ខ្វា ឃុំ មឿងខ្វា ស្រុក បាក់អៀន (ខេត្ត សឺនឡា) ជាច្រើនឆ្នាំកន្លងបានចំណាយអស់ពីទឹកចិត្តដើម្បីបង្រៀន អក្សរនិងភាសា ថាយ ជូនមាមីងបងប្អូនប្រជាជននៅភូមិ។

កសិករនៅឃុំ វិញប៊ិញបាក់ ស្រុក វិញធន់ ប្រមូលផលបង្កងដៃវែង ចិញ្ចឹមក្នុងស្រែ

ខេត្ត កៀនយ៉ាងអភិវឌ្ឍប្រកបដោយចីរភាពគំរូបង្កង - ស្រូវ

ប៉ុន្មានឆ្នាំថ្មីៗ នេះ កសិករបណ្តាស្រុក អានមិញ អានបៀន អ៊ូមិញធឿង វិញធន់ ហនដឹត និង កៀនលឿង (ខេត្ត កៀនយ៉ាង) បានក្លៀវក្លាហ៊ានធ្វើបរិវត្តកម្មផលិតកម្មពីឯកវប្បកម្មដំណាំស្រូវឬចិញ្ចឹមបង្កងតាមបែបប្រពៃណីងាកមកធ្វើតាមគំរូបង្កង - ស្រូវ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

វត្ត​ទាំងឡាយកំពុង​ត្រូវ​បាន​​លាប​ពណ៌ជួសជួល ​សាង​សង់​ថ្មី​នៅ​ក្នុង​ស្រុក ចូវថាញ់។ រូបថត៖ ឡេសែន/ទីភ្នាក់ងារពត៌មានវៀតណាម

ព្រះសង្ឃនិងពុទ្ធសាសនិក​ខ្មែរ​ ដោយមានទិសស្លោកនៃ​ការរស់នៅ 'ជីវិត​ល្អ បវរសាសនា​'

ខេត្ត កៀនយ៉ាង មានបងប្អូនជនជាតិ ខ្មែរ ជាង ២៣០.៤៥០ នាក់ ស្មើនឹង ១៣,១៨% នៃចំនួនប្រជាជនទូទាំងខេត្ត។ ខេត្តមានវត្តព្រះពុទ្ធសាសនាថេរវាទចំនួន ៧៦ វត្តប្រតិបត្តិក្រោមបាវចនា "ព្រះធម៌ - ជនជាតិ - សង្គមនិយម" ហើយព្រះសង្ឃ ពុទ្ធសាសនិក ខ្មែរ រស់នៅប្រកបដោយស្មារតី "ជីវិតល្អ បវរសាសនា" ។

លោកស្រី ធីជឿល នៅភូមិ តាតែង ឃុំ ភូលើយ ស្រុក យ៉ាងថាញ់ ខេត្ត កៀនយ៉ាង មើលថែហ្វូងគោដែលត្រូវបានអាជ្ញាធរមូលដ្ឋានឧបត្ថម្ភដើម្បីរួចផុតពីភាពក្រីក្រ

ជនជាតិ ខ្មែរ ក្នុងក្តីរីករាយត្រេកអរ "រស់នៅសុខដុមរមនា"

ដោយមានទម្រង់ចលនាជាច្រើន ឆ្លងតាមរយៈកម្មវិធី គម្រោងឧបត្ថម្ភផ្សេងៗ ខេត្ត កៀនយ៉ាង បានកៀរគរបានប្រភពកម្លាំងដើម្បីរួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមសម្រាប់ក្រុមគ្រួសារលំបាកលំបិនអំពីផ្ទះលំនៅ ជាពិសេសគឺក្រុមគ្រួសារជនជាតិ ខ្មែរ ឆ្លងតាមរយៈនោះជួយបងប្អូនជនជាតិ "រស់នៅសុខដុមរមនា" ឈោងឈានឡើងរក្សាលំនឹងជីវភាពរស់នៅ។ល។

អ្នកស្រី ង្វៀន ធីង៉ុកឡាម នៅភូមិ មីភូដុង ត្រូវបានគណៈកម្មាធិការប្រជាជនឃុំ ហ៊ឹងភូ ជួយឧបត្ថម្ភខ្ចីទុនជិត ៣០ លានដុងដើម្បីទិញក្របីពូជមួយនឹមមកចិញ្ចឹមបន្តពូជ

ចំណុចភ្លឺ​ក្នុងការងារកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព

ពីឃុំមួយមានអត្រាក្រុមគ្រួសារក្រីក្រខ្ពស់លំដាប់ទី ១ ទី ២ ស្រុក ភឿកឡុង ប៉ុន្តែអាស្រ័យដោយអនុវត្តគំរូផលិតកម្មសមស្របនិងមានប្រសិទ្ធភាព ហ៊ឹងភូ បាន "ផ្លាស់ប្តូរមុខមាត់" ក្លាយជាចំណុចភ្លឺអំពីការអនុវត្តការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៃខេត្ត បាកលៀវ។

ការអប់រំជនជាតិត្រូវបានផ្តោតសំខាន់ រួមចំណែកមិនតិចក្នុងការលើកកម្ពស់កម្រិតវប្បធម៌ទូទៅសម្រាប់សិស្ស​ជនជាតិភាគតិចនៅស្រុក ក្រុងប៉ាក់

ការសាបព្រោះគ្រាប់ពូជចំណេះវិជ្ជានៅតំបន់បងប្អូនជនជាតិភាគតិច

ក្រោយរយៈពេលជាង ១០ ឆ្នាំធ្វើនវានុវត្តន៍ ផ្នែកអប់រំខេត្ត ដាក់ឡាក់ សម្រេចបាន សមិទ្ធផលទាំងឡាយដ៏លេចធ្លោ។ គុណភាពនៃការអប់រំទ្រង់ទ្រាយធំត្រូវបានកើនឡើងជាបណ្តើរៗ ស្នាដៃសិស្សពូកែថ្នាក់ជាតិមានកម្រិតខ្ពស់បើប្រៀបធៀបជាមួយនឹងតំបន់ខេត្តទាំង ១០ ជាប់មាត់សមុទ្រនៃភូមិភាគកណ្តាល និង តីង្វៀន។

បងស្រី ស៊ុង អ៊ីមួ ច្រៀងសប្បាយជាមួយប្អូនៗ កុមារជនជាតិ ម៉ុង ក្បែរភ្នក់ភ្លើងនៅបរិយាកាសផ្ទះស្នាក់ទេសចរណ៍សហគមន៍ អ៊ីមួ

បក្ខនារី​អស់ពីចិត្តពីថ្លើមដើម្បី​ការ​អភិវឌ្ឍ​របស់សហគមន៍​ជនជាតិ ម៉ុង

ក្លៀវក្លា ត្រៀមខ្លួនជាស្រេចរួមកម្លាំងជាមួយនឹងអាជ្ញាធរកសាងស្រុកកំណើត បក្ខនារី ស៊ុង អ៊ីមួ ជនជាតិ ម៉ុង កម្មាភិបាលមណ្ឌលសុខភាពឃុំ ហាងកៀ ស្រុក ម៉ាយចូវ (ខេត្ត ហ្វាប៊ិញ) ជាគំរូដ៏ភ្លឺថ្លាក្នុងកិច្ចការសង្គម ត្រូវបានបងប្អូនជនជាតិក្នុងតំបន់ទុកចិត្ត ស្រឡាញ់រាប់អាន។

ប៉ុស្តិ៍ការពារព្រំដែន ហឿងឡឹប ខេត្ត ក្វាងទ្រី រៀបចំល្បែងប្រជាប្រិយទាំងឡាយក្នុងកម្មវិធី "និទាឃរដូវការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ" ឆ្នាំ ២០២៥

ចំណាប់អារម្មណ៍ "និទាឃរដូវការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ"

អោយតែឱកាសនិទាឃរដូវឈានចូលមកដល់ម្ដងៗ ប៉ុស្តិ៍ការពារព្រំដែនជាច្រើនទូទាំងប្រទេសក៏សហការជាមួយនឹងអាជ្ញាធរមូលដ្ឋានរៀបចំកម្មវិធី "និទាឃរដូវ ការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ" នាំមកនូវភាពសប្បាយរីករាយ ទំនុកចិត្តដល់បងប្អូនបណ្តាជនជាតិនៅតំបន់ជាយដែននៃមាតុភូមិ។