
បច្ចុប្បន្នខេត្ត កៀនយ៉ាង មានផ្ទៃដីបង្ក បង្កើនផលបង្កង - ស្រូវជាង ៦៣.០០០ ហិកតា ចំណុះបណ្តាសហករណ៍ ស្មើនឹងផ្ទៃដីផលិតបង្កង - ស្រូវទូទាំងខេត្តជិត ៦០%។ បរិមាណផល បង្កងជាមធ្យមសម្រេចបានជាង ៦១.០០០ តោនក្នុងមួយឆ្នាំស្មើនឹងជាង ៥៥% បរិមាណផលបង្កងចិញ្ចឹមទូទាំងខេត្តព្រមទាំងស្រូវគុណភាពខ្ពស់រាប់រយពាន់តោន។
យោងតាមសហករណ៍ទាំងឡាយ តាំងពីពេលផ្លាស់ប្តូរគំរូបង្កង - ស្រូវ ក្រុមគ្រួសារជាច្រើនបានសម្រេចបរិមាណផលបង្កងពី ៤០០ ដល់ ៥០០ គីឡូក្រាម ក្នុងមួយហិកតាស្រូវពី ៥ ដល់ ៦ តោនក្នុងមួយហិកតា ទទួលបានប្រាក់ចំណេញរាប់រយលានដុងក្នុងមួយឆ្នាំ។


គោលបំណងជួយកសិករលក់បង្កង ស្រូវ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត កៀនយ៉ាង មានផែនការបង្កើតរោងចក្រគោលដៅចំនួន ១៩ កន្លែងនិងឧស្សាហកម្មចំនួន ១២ បណ្ដុំ ប្រមូលផ្តុំជាសំខាន់ចូលក្នុងវិស័យកែច្នៃជលផលកែច្នៃអង្ករដើម្បីនាំចេញ។

យោងតាមលោក ត្រឿង វ៉ាន់មិញ នាយកមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត កៀនយ៉ាង មន្ទីរកំពុងកសាងទីផ្សារជួញដូរពាណិជ្ជកម្មអេឡិចត្រូនិចនិងអញ្ជើញសមាគមកសិករ សហករណ៍សហករណ៍ បង្កង - ស្រូវទាំងឡាយចូលរួម។ ការដាក់ផលិតផលទៅកាន់វេទិកា ពាណិជ្ជកម្មអេឡិចត្រូនិចនឹងរួមចំណែកកសាងខ្សែចង្វាក់បិទជិតពីផលិតកម្មរហូតដល់លក់ចេញ ជួយតម្លៃផលិតផលបង្កង ស្រូវកើនឡើងនិងបើកទូលាយ បណ្តាញលក់ដូរក្នុងពេលខាងមុខ៕
អត្ថបទនិងរូបភាព៖ ឡេ សែន - ដាំង លិញ
ប្រែសម្រួល៖ សឺន ហេង