
ក្រអូបឆ្ងាញ់ល្បីឈ្មោះជិតឆ្ងាយ អង្ករ ដៀនបៀន ជាផលិតផលកសិកម្មចម្បងមួយក្នុងចំណោមផលិតផលកសិកម្មចម្បងរបស់ខេត្ត ដៀនបៀន។ ដើម្បីអភិវឌ្ឍនិងលើកកម្ពស់គុណភាពអង្ករ ដៀនបៀន ក្រៅពីការបង្កើនការផ្លាស់ប្តូររចនាសម្ព័ន្ធពូជក្នុងអំឡុងឆ្នាំថ្មីៗ នេះ ខេត្តបានជំរុញយន្តូបនីយកម្មយ៉ាងខ្លាំងក្លាក្នុងផលិតកម្ម អនុវត្តគម្រោងចងសម្ពន្ធផលិតកម្ម ផ្សារភ្ជាប់ជាមួយនឹងលក់ដូរ បង្កើនការបើកទូលាយតំបន់ផលិតស្រូវអង្ករប្រកបដោយស្ថិរភាពសុវត្ថិភាព ផ្សារភ្ជាប់ជាមួយនឹងខ្សែចង្វាក់តម្លៃតាមគោលការណ៍ផលិតកម្មស្អាត។

បច្ចុប្បន្ន ដៀនបៀន មានជាង ១០០ ផលិតផលបានវិញ្ញាបនបត្របញ្ជាក់ OCOP (ឃុំមួយផលិលតផលមួយ) ក្នុងនោះមានផលិតផលកសិកម្មចម្បងជាច្រើនដូចជា កាហ្វេ មឿងអាំង ចំបក់បារាំង តែ សានត្វៀត តួជួ ម្នាស់ មីសួម្សៅសាគូ។ល។

ខេត្តក៏បានបង្កើនការទាក់ទាញសហគ្រាស សហករណ៍វិនិយោគទុន ប្រើបច្ចេកវិទ្យាចូលក្នុងផលិតកម្មផ្សារភ្ជាប់នឹងកែច្នៃ លក់ដូរផលិតផលជាដើម។ យោងតាមលោកស្រី ជូ ធីថាញ់ស៊ន់ អនុប្រធានមន្ទីរកសិកម្មនិងបរិស្ថានខេត្ត ដៀនបៀន ខេត្តបានបញ្ជាឱ្យមូលដ្ឋានទាំងឡាយជំរុញមាំការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ផ្តោតលើការអភិវឌ្ឍផលិតផលកសិកម្មស្អាត សុវត្ថិភាព មានលក្ខណៈប្រកួតប្រជែងខ្ពស់ស្របពេលនោះដែរឆ្ពោះទៅរកការអភិវឌ្ឍផលិតផលមានប្រៀបខ្លាំងទៅជាផលិតផល OCOP លើកកម្ពស់គុណភាពបណ្តាផលិតផល OCOP។

ដោយមានបណ្តាដំណោះស្រាយជាយុទ្ធសាស្ត្រនិងការខិតខំប្រឹងប្រែងឥតឈប់ឈរ កសិផល ដៀនបៀន កាន់តែបញ្ជាក់បានជំហរនៅលើទីផ្សារក្នុងប្រទេសពីមួយថ្ងៃទៅមួយថ្ងៃនិងឆ្ពោះទៅរកការនាំចេញ។ ការគួបផ្សំរវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា គ្រប់គ្រងពាណិជ្ជសញ្ញានិងជំរុញពាណិជ្ជកម្មមិនត្រឹមតែលើកកម្ពស់តម្លៃផលិតផលប៉ុននោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកមួយយ៉ាងដ៏និរន្តរភាពទៀតផង៕
អត្ថបទនិងរូបថត៖ ស៊ន់ទឺ - ទ្រុងកៀន
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ