កម្មវិធីនេះត្រូវបានសហការរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុន Viettel Cambodia (Metfone) ចំណុះសាជីវកម្មឧស្សាហកម្ម - ទូរគមនាគមន៍យោធា (Viettel)។
ផលិត៖ ហ្វ៊ិញ ថាវ
ប្រែសម្រួល និង បញ្ចូលទិន្នន័យ៖ អៀងថាន់
នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២៥ នៅទីស្នាក់ការសមាគម ខ្មែរ - វៀតណាម ប្រចាំនៅ កម្ពុជា (KVA) ក្នុងរាជធានី ភ្នំពេញ ស្ថានឯកអគ្គរដ្ឋទូត វៀតណាម និងសហគ្រាសចំណុះសម្ព័ន្ធសមាគមធុរកិច្ច វៀតណាម - កម្ពុជា (VCBA) សហការរៀបចំកម្មវិធីថែទាំសុខភាពសហគមន៍ជូនប្រជាជនក្នុងមូលដ្ឋាន និងមាមីងបងប្អូនជនជាតិ វៀតណាម។
កម្មវិធីនេះត្រូវបានសហការរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុន Viettel Cambodia (Metfone) ចំណុះសាជីវកម្មឧស្សាហកម្ម - ទូរគមនាគមន៍យោធា (Viettel)។
ផលិត៖ ហ្វ៊ិញ ថាវ
ប្រែសម្រួល និង បញ្ចូលទិន្នន័យ៖ អៀងថាន់
ទឹកជំនន់ឆ្នាំនេះមកដល់ឆាប់និងខ្ពស់ជាងរាល់ឆ្នាំបានជាប្រជាជននៅតាមឃុំព្រំដែននៅខ្សែទឹកខាងលើទន្លេ គឺវឡុង នៃខេត្ត អានយ៉ាង មិនត្រឹមតែត្រេកអរព្រោះតែវាលស្រែមានដីកករល្បាប់ប៉ុននោះទេ ថែមទាំងជួយកែលម្អជីវភាពរស់នៅពេលទំនេរពីការងារស្រែចម្ការពីរបរនេសាទជលផលរដូវទឹកជំនន់។ មិនមាត់មិនករកស៊ីចិញ្ចឹមជីវិតនៅកណ្តាលសមុទ្រទឹកដ៏ធំល្វឹងល្វើយ មាមីងបងប្អូននៅទីនេះគ្រាន់តែសង្ឃឹមថារដូវទឹកជំនន់នឹង "ស្ងប់ស្ងាត់" ដោយមានបង្គាត្រីពេញឃ្លុប។
នៅព្រឹកថ្ងៃទី ១១ ខែ វិច្ឆិកា ក្នុងកិច្ចប្រជុំស្តីពីបេសកកម្មរបស់គណៈកម្មាធិការបង្គាប់ការកិច្ចការសាសនា ជនជាតិទីក្រុង កឹនធើ លោក ត្រឹន វ៉ាន់ហ្វៀន អនុលេខាគណៈកម្មាធិការបក្សទីក្រុង កឹនធើ វាយតម្លៃថា ជនរួមជាតិបណ្តាជនជាតិ សាសនាបានចូលរួមយ៉ាងសកម្មក្នុងរាល់កិច្ចការចលនា ហើយមានគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចជាច្រើនប្រកបដោយប្រសិទ្ធភាព។
ទីក្រុង ហូជីមិញ កំពុងកសាងយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រទឹកជ្រៅដោយអនុវត្តតាមគំរូនៃ “មជ្ឈមណ្ឌលធំសម្បើម” ជើងទឹកតភ្ជាប់ជាមួយនឹង logistics និងហិរញ្ញវត្ថុអន្តរជាតិ។ គោលដៅគឺនាំយកទីក្រុងក្លាយជាច្រកទ្វារពាណិជ្ជកម្មសកល មិនត្រឹមតែរឹងមាំក្នុងការគ្រប់គ្រងទំនិញប៉ុណ្ណោះទេថែមទាំងក្លាយជាមជ្ឈមណ្ឌលសេវាកម្មផ្លូវសមុទ្រ - logistics - ហិរញ្ញវត្ថុឈានមុខគេនៅអាស៊ីអាគ្នេយ៍ផងដែរ។
នៅតាមតំបន់ភ្នំដី ភ្នំថ្ម ឡាងសឺន ផ្ទៃដីដាំទៀបកាន់តែបានពង្រីកទូលាយ។ ទៀប ឡាងសឺន ដោយមានទិន្នផលខ្ពស់បានបង្កើតជាពាណិជ្ជសញ្ញាល្បីឈ្មោះ ជួយបងប្អូនបណ្តាជនជាតិនៅទីនេះកាន់តែកក់ក្តៅសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។
ជារៀងរាល់ឆ្នាំ បងប្អូនជនជាតិ ខ្មែរ នៅតាមខេត្ត ក្រុង ណាមបូ (ភូមិភាគខាងត្បូង) ប្រារព្ធពិធីថ្វាយព្រះខែនិងអកអំបុកនៅតាមវត្តអារាមនិងភូមិ ស្រុក ក្នុងគោលបំណងអំណររដូវកាលផ្តល់ផលទ្វេដងនិងសម្តែងការដឹងគុណចំពោះព្រះខែ - ទេវតាសម្រួលធាតុអាកាស នាំមកភ្លៀងខ្យល់អំណោយផល រុក្ខជាតិល្អស្រស់បំព្រង វត្ថុសព្វសត្វទាំងពួងរីកដុះដាល កើតកាលវាលគុម្ព នាំមកភាពកក់ក្តៅសម្បូរសប្បាយឲ្យដល់ភូមិស្រុក ព្រមទាំងថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។
រំលឹកដល់ម្ហូបអាហាររបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភាគខាងត្បូង វៀតណាម) មិនអាចមិនរៀបរាប់ដល់ម្ហូបពិសេសៗ ដែលធ្លាប់បរិភោគដូចជា នំបញ្ចុកទឹកសម្ល នំចាក់អំបែង នំកំប៉ុង នំត្នោត។ ក្នុងចំណោមនោះ សម្ល កកូរ ត្រូវបានចាត់ទុកថាជាមុខម្ហូបប្រពៃណីមានតាំងពីយូរយារណាស់មកហើយ បង្ហាញច្បាស់ពីវប្បធម៌ម្ហូបអាហារពិសេសដាច់ដោយឡែករបស់ជនជាតិ ខ្មែរ។
ដោយសាររងឥទ្ធិពលនៃព្យុះលេខ ១១ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗ គ្នា បណ្តាលឲ្យកម្ពស់នៃកម្រិតទឹកទន្លេនៅតាមមូលដ្ឋានជាច្រើនបានកើនឡើងខ្លាំងលើវិសាលភាពទូលាយ និងបង្កឧបទ្ទវហេតុបាក់ទំនប់មួយចំនួន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅប្រចាំថ្ងៃ ក៏ដូចជាគំរាមកំហែងដល់អាយុជីវិតប្រជាជនជាច្រើន។
ដើមខែ សីហា ឆ្នាំ ២០២៥ នៅភូមិ ដេឡាង ឃុំ ម៉ែវវ៉ាក ខេត្ត ទ្វៀនក្វាង បានប្រព្រឹត្តឡើងពិធីសម្ពោធ និងប្រគល់ជូនបន្ទប់រៀនថ្មីនៅចំណុចសាលាមត្តេយ្យភូមិ ដេឡាង សាលាមត្តេយ្យ យ៉ាងជូភីន។
បងប្អូនជនជាតិ ខ្មែរ នៅ កាម៉ៅ មានប្រជាជនជាង ៣២.០០០ ក្រុមគ្រួសារ ជិត ១៤០.០០០ នាក់ អត្រាជិត ៦,៥% នៃចំនួនប្រជាជន។ ប៉ុន្មានឆ្នាំកន្លងហើយ ដោយមានការយកចិត្តទុកដាក់ គិតគូររបស់បក្ស រដ្ឋ និងការប្រឹងប្រែងឈោងឈានឡើង ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អឥតឈប់ឈរ។ ជាពិសេស ការឧបត្ថម្ភក្នុងការរកស៊ីចិញ្ចឹមជីវិតតាមរយៈប្រភពទុនឥណទានគោលនយោបាយបានផ្តល់ឱកាសឱ្យគ្រួសារ ខ្មែរ ជាច្រើនរួចផុតពីភាពក្រីក្រ។
ពោរពេញទៅដោយកម្លាំងចិត្ត និង ទំនួលខុសត្រូវ អ្នកគ្រូ ហ្ប៉ារ៉ាអាយឹន បានអុជបំភ្លឺក្តីសុបិនទៅកាន់សាលារៀនឲ្យពន្លកបៃតងទាំងឡាយនៅឯភូមិនិគម ដាក់ឡាក់។
ក្នុងបរិយាកាសដ៏ពិសិដ្ឋ និងមោទកភាពនៅពេលទូទាំងប្រទេសទើបតែរំលឹកខួបអនុស្សាវរីយ៍ ៨០ ឆ្នាំបដិវត្តន៍ខែ សីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ព្រឹកថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២៥ លោកគ្រូអ្នកគ្រូចំនួន ១,៦ លាននាក់ និងសិស្ស និស្សិតចំនួន ២៦ លាននាក់នៅគ្រប់គ្រឹះស្ថានអប់រំ - បណ្តុះបណ្តាលនៅទូទាំងប្រទេសក៏បានឈានចូលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ ដោយក្តីរំភើប រីករាយត្រេកអរ។
នៅយប់ថ្ងៃទី ៩ ខែ តុលា ដោយទទួលបានដំណឹងថា នៅឃុំ ទ្រុងយ៉ា ដាភុក ទីក្រុង ហាណូយ មានកន្លែងជាច្រើនត្រូវទឹកជន់លិចខ្លាំង ដោយសារតែការកើនឡើងនៃទឹកជំនន់ពីដងទន្លេនានា នាយករដ្ឋមន្ត្រី ផាម មិញជិញ បានចុះទៅពិនិត្យដោយផ្ទាល់ និងចង្អុលណែនាំការងារទប់ទល់ ជំនះផលវិបាកដោយសារភ្លៀងនិងទឹកជំនន់។
នៅទីក្រុង ហូ ជីមិញ សហករណ៍ជាច្រើនកំពុងជំរុញយ៉ាងខ្លាំងក្លាគំរូចងសម្ព័ន្ធកសិករនិងសហគ្រាស បង្កើតខ្សែចង្វាក់តម្លៃកសិផលបិទជិត លើកកម្ពស់គុណភាព ការនាំចេញស្ថិរភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ទីក្រុង ហូ ជីមិញ បច្ចុប្បន្នជាកន្លែងរស់នៅ សិក្សារៀនសូត្រនិងធ្វើការរបស់ ៥៤ សហគមន៍ជនជាតិភាគតិច ក្នុងនោះច្រើនបំផុតរួមមានជនជាតិ ខ្មែរ ចាម និង ចិន។ អំឡុងឆ្នាំកន្លងទៅ សហគមន៍បណ្តាជនជាតិបានមានការចូលរួមដ៏ជាក់ស្តែងជាច្រើនសម្រាប់ការអភិវឌ្ឍរបស់ទីក្រុង។
ឃុំ ហាយអាញ់ ខេត្ត និញប៊ិញ មិនត្រឹមតែល្បីឈ្មោះដោយស្ពានប្រក់ក្បឿងផ្សារ លឿង - ស្ពានរាងសត្វនាគមានអាយុកាលជាង ៥០០ ឆ្នាំ និងមុខរបរឆ្លាក់ឈើប្រពៃណីប៉ុននោះទេ ថែមទាំងត្រូវបានចាត់ទុកជា “ប្រភពដើម” នៃការគូរគំនូរផងដែរ។
ឱ្យតែឱកាសខែ កញ្ញា ខែ តុលា ម្តងៗ នៅពេលអំពកស្រែថ្នាក់ៗ តាមជម្រាលភ្នំនៅ ឡាវកាយ លាបពណ៌លឿងទុំនៃស្រូវក៏ជាពេលពិធីបុណ្យអំណរបាយថ្មីនឹងប្រព្រឹត្តឡើងពាសពេញភូមិខាងលើនិគមខាងក្រោម។
ឆ្លងតាមរយៈគំរូ "ភូមិគំរូភ្លឺថ្លាតំបន់ជាយដែន" ប៉ុស្តិ៍ការពារព្រំដែនទាំងឡាយបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាននៅភូមិសាស្រ្តព្រំដែនខេត្ត ថាញ់ហ្វា កសាងហេដ្ឋារចនាសម្ព័ន្ធជនបទភ្ជាប់ជាមួយនឹងអភិវឌ្ឍផលិតកម្ម។
សម្រាប់ប្រជាជននៅតំបន់វាលទំនាបទន្លេ គឺវឡុង ជាពិសេសគឺបណ្តាមូលដ្ឋានទាំងឡាយនៅតំបន់ប្រភពព្រំដែននៃភាគនិរតីដូចជា អានយ៉ាង ដុងថាប រដូវទឹកជំនន់មកដល់នាំយកមកនូវភោគផលត្រី បង្គាបង្កងជាច្រើន ប៉ុន្តែអ្វីដែលប្រជាជនទន្ទឹងរង់ចាំបំផុតនោះគឺត្រី លេញ ជាអាហារពិសេសដ៏ល្បីដាច់ដោយឡែកហើយត្រូវបានរកឃើញនៅតែក្នុងតំបន់ខាងលិចនៃភាគខាងត្បូងរបស់ប្រទេសតែប៉ុននោះ។
ជាទូទៅ ឃុំ ឡាកយឿង (ខេត្ត ឡឹមដុង) ជាកន្លែងរស់នៅរបស់ជនជាតិ ឈីល និងជនជាតិ ឡាច់ (មែកធាងមួយនៃជនជាតិ ក្ហ)។ ក្នុងអំឡុងថ្ងៃដំបូងមជ្ឈមណ្ឌលសេវារដ្ឋបាល សាធារណៈដាក់ឱ្យដំណើរការតាមគំរូអាជ្ញាធរពីរថ្នាក់ កងកម្លាំងយុវជនស្ម័គ្រចិត្តបានណែនាំប្រជាជនភ្ជាប់ខ្លួនជាមួយនឹងអាជ្ញាធរឌីជីថលយ៉ាងសកម្ម។
អគារដាក់តាំងបង្ហាញវប្បធម៌ ខ្មែរ (សង្កាត់ សុកត្រាំង ទីក្រុង កឹនធើ) ដាក់តាំងបង្ហាញវត្ថុតាង គំរូជាង ៤០០ ទៅតាមប្រធានបទសារណាជំនាញដូចជា៖ ការប្រជុំជីវភាពប្រចាំថ្ងៃ វប្បធម៌ខាងព្រលឹងវិញ្ញាណនិងវប្បធម៌ពិធីបុណ្យទាន។
ដោយក្តីស្រលាញ់ចំពោះការងារ ទឹកចិត្តរបស់គ្រូបង្រៀនម្នាក់ ជារៀងរាល់ថ្ងៃ អ្នកគ្រូ ស៊ុង ធីសៃ (ជនជាតិ ម៉ុង) មិនក្រែងរអែងនឹងការលំបាកវេទនា ពាំនាំក្តីរីករាយ និងក្តីសង្ឃឹមសម្រាប់ប្អូនៗ សិស្សក្រីក្រនៅតំបន់ភ្នំនៅចំណុចសាលា ម៉ាលុង ភូមិ ណាប៉ុង ឃុំ យ៉ាបទ្រុង ខេត្ត ទ្វៀនក្វាង។
នៅប្រហែលម៉ោង ៣ ទៀបភ្លឺថ្ងៃទី ១ ខែ សីហា នៅភូមិ ហាងពូស៊ី ឃុំ សាយុង ខេត្ត ឌៀនបៀន មានភ្លៀងធ្លាក់ខ្លាំងអូសបន្លាយ។ នៅពេលទឹកចាប់ផ្តើមហូរចូលផ្ទះ បង មួ អាធី (អាយុ ២៦ ឆ្នាំ) ប្រធានភូមិ ហាងពូស៊ី សន្និដ្ឋានថាអាចនឹងកើតមានគ្រោះធម្មជាតិដ៏គ្រោះថ្នាក់ ពិសេសគឺចំពោះតំបន់ខាងនោះភូមិ កន្លែងមានប្រជាជនជាច្រើនក្រុមគ្រួសាររស់នៅកន្លែងលក្ខណៈភូមិសាស្ត្រដីចោត ក្បែរជ្រលងជ្រោះ។ បងទាក់ទងនិងសំណូមពរក្រុមគ្រួសារទាំងអស់ជម្លៀសចេញជាបន្ទាន់ភ្លាម។
ជាតំបន់ឱសថគោលដៅសំខាន់មួយក្នុងចំណោមតំបន់ទាំង ៨ នៃទូទាំងប្រទេស ក្នុងអំឡុងឆ្នាំថ្មីៗ នេះ ដំណាំឱសថបានជួយបងប្អូនបណ្តាជនជាតិនៅឃុំ ស៊ីនហូ (ខេត្ត ឡាយចូវ) លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ឈោងឈានឡើងធ្វើមានពីមួយជំហានទៅមួយជំហាន។ អត្ថបទ និង រូបថត៖ វៀតយុង ពីគោលការណ៍ដល់ភាពជាក់ស្តែង
នៅឆ្នាំ ១៩២៤ បន្ទាប់ពីបញ្ចប់ការបួសរៀននៅប្រទេសកម្ពុជា ព្រះតេជគុណ ថាច់ សូ ត្រឡប់មកកាន់វត្តបុទុមសាគរ វិញ នាំយកតាមពូជដូងខ្ទិះចំនួន ២ ដើមមកដាំក្នុងបរិវេណវត្ត។
ក្នុងជំនឿ វប្បធម៌របស់បងប្អូនជនជាតិ ម៉ុង សំពត់សង្កិមប្រពៃណីគឺជាដួងព្រលឹងជនជាតិ ដើរតួនាទីសំខាន់ក្នុងជីវភាពរស់នៅ។ ដោយមានគោលបំណងចង់ថែរក្សា អភិវឌ្ឍបណ្តាផលិតផលសំពត់សង្កិម សិប្បការិនីគូរក្រមួនឃ្មុំ លី ធីនិញ ឃុំ ចេគូញ៉ា ស្រុក មូកាងចាយ (ខេត្ត អៀនបាយ) បានភ្ជាប់ ពាំនាំសំពត់សង្កិមប្រពៃណីរបស់បងប្អូនជនជាតិ ម៉ុង ឈោងឈានចេញទៅកាន់ពិភពលោកហើយក្លាយជាអ្នក "រក្សាព្រលឹង" សំពត់សង្កិមជនជាតិ។
ជាច្រើនឆ្នាំកន្លងទៅ គំរូ "ខាប់អង្ករយុទ្ធជន" ដោយមានអត្ថន័យលក្ខណៈមនុស្សសាស្រ្ត ជាក់ស្តែងបានរីកសាយភាយដ៏ស៊ីជម្រៅទូលំទូលាយនៅគ្រប់អង្គភាពក្នុងកម្មាភិបាល យុទ្ធជនទាំងអស់នៃកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន។
ដោយមានជន្មាយុ ៧៥ ឆ្នាំ ចំនួន ៤៦ ឆ្នាំនៅក្នុងជួរបក្ស លោកគ្រូ ក្វាង វ៉ាន់ខ្វា ជនជាតិ ថាយ នៅភូមិ ខ្វា ឃុំ មឿងខ្វា ស្រុក បាក់អៀន (ខេត្ត សឺនឡា) ជាច្រើនឆ្នាំកន្លងបានចំណាយអស់ពីទឹកចិត្តដើម្បីបង្រៀន អក្សរនិងភាសា ថាយ ជូនមាមីងបងប្អូនប្រជាជននៅភូមិ។
ប៉ុន្មានឆ្នាំថ្មីៗ នេះ កសិករបណ្តាស្រុក អានមិញ អានបៀន អ៊ូមិញធឿង វិញធន់ ហនដឹត និង កៀនលឿង (ខេត្ត កៀនយ៉ាង) បានក្លៀវក្លាហ៊ានធ្វើបរិវត្តកម្មផលិតកម្មពីឯកវប្បកម្មដំណាំស្រូវឬចិញ្ចឹមបង្កងតាមបែបប្រពៃណីងាកមកធ្វើតាមគំរូបង្កង - ស្រូវ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
សុកត្រាំង មានជាង ៣៥% នៃចំនួនប្រជាជនជាបងប្អូនជនជាតិភាគតិច ក្នុងនោះមាន ៣០% នៃចំនួនប្រជាជនជាបងប្អូនជនជាតិ ខ្មែរ។ ការថែទាំ ការពារកុមារនៅតំបន់ជនជាតិភាគតិចត្រូវបានដាក់អោយដំណើរការដោយយកចិត្តទុកដាក់។ ក្នុងរដូវវិស្សមកាលឆ្នាំ ២០២៥ ផ្នែកសមត្ថកិច្ចរបស់ខេត្ត សុកត្រាំង បានរៀបចំសកម្មភាពជាច្រើនដើម្បីជួយអោយប្អូនៗ កុមារមានឱកាសលេងកម្សាន្តសប្បាយ បង្កើនបំណិនជីវិត។
ខេត្ត កៀនយ៉ាង មានបងប្អូនជនជាតិ ខ្មែរ ជាង ២៣០.៤៥០ នាក់ ស្មើនឹង ១៣,១៨% នៃចំនួនប្រជាជនទូទាំងខេត្ត។ ខេត្តមានវត្តព្រះពុទ្ធសាសនាថេរវាទចំនួន ៧៦ វត្តប្រតិបត្តិក្រោមបាវចនា "ព្រះធម៌ - ជនជាតិ - សង្គមនិយម" ហើយព្រះសង្ឃ ពុទ្ធសាសនិក ខ្មែរ រស់នៅប្រកបដោយស្មារតី "ជីវិតល្អ បវរសាសនា" ។