ឃុំ វិញឡុក (ខេត្ត កាម៉ៅ) គឺជាឃុំតំបន់ជ្រៅ សណ្ឋានដីព្រែកទន្លេ ខ្វាត់ខ្វែង។ អាស្រ័យដោយអនុវត្តកម្មវិធីកសាងជនបទថ្មី រហូតមកទល់ពេលនេះ ឃុំមានខ្សែផ្លូវអន្តរឃុំចំនួន ៣៥ ខ្សែអ័ក្សផ្លូវភូមិ និងអន្តរភូមិចំនួន ១១ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់មូលដ្ឋាន។
លោក ត្រឹន ថាញ់ហន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំចែករំលែក ដើម្បីទទួលបានលទ្ធផលខាងលើ ក្រៅពីការប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានក៏មានការចូលរួមកម្លាំងអស់ពីចិត្តរបស់ប្រជាជនទៀតផង ជាពិសេសគឺចលនាបរិច្ចាគដីធ្វើផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាពចូលរួមកសាងជនបទថ្មីដោយផ្ទាល់។ ក្នុងភូមិសាស្រ្តឃុំលេចឡើង គំរូភ្លឺថ្លាជាច្រើនក្នុង ការចលនាកសាងជនបទថ្មី។ តួយ៉ាងគឺគ្រួសារលោកស្រី ត្រឿង ធីហាញ់ នៅភូមិ គៅដ បានបរិច្ចាគដីជាង ១.០០០ ម៉ែត្រការ៉េដើម្បីសាងសង់ផ្លូវគមនាគមន៍និងមណ្ឌលសុខភាពឃុំ។
ភូមិ ប៊ិញតូតអា ឃុំ វិញភឿក ក៏ជាចំណុចមួយក្នុងចំណោម "ចំណុចភ្លឺ" អំពីការកសាងជនបទថ្មី។ ប្រជាជនសោមនស្សរីករាយមិនត្រឹមតែដើម្បី ជីវភាពកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃប៉ុននោះទេ ថែមទាំងដើម្បីស្រុកកំណើតកំពុងប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃទៀតផង។
ផ្លូវគមនាគមន៍ជនបទត្រូវបានវិនិយោគសាងសង់ប្រកបដោយសង្គតិភាព។ បណ្តោយតាមសងខាងជាច្រើនខ្សែផ្លូវបានដាំរុក្ខជាតិលម្អ និងផ្កាជាច្រើនប្រភេទ។ លោក ស៊ឺ កុង ហ៊ៅ អ្នកភូមិ ប៊ិញតូតអា ចែករំលែកថា ពីពេលកសាងជនបទថ្មី គ្រួសារទាំងឡាយកាន់តែ យកចិត្តទុកដាក់ក្នុងការរក្សាអនាម័យផ្ទះសំបែង ដាំដុះ ថែទាំរបងរុក្ខជាតិបៃតង ផ្កាបង្កើត ទេសភាពបៃតង - ស្អាត - ស្រស់បំព្រង។
ក្រោយរយៈពេល ១៥ ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី រហូតមកទល់ពេលនេះ ខេត្ត កាម៉ៅ បានមានចំនួន ៤៣ ក្នុងចំណោម ៥៥ ឃុំសម្រេចស្តង់ដារជនបទថ្មី (ស្មើនឹង ៧៨,១%) ចំនួន ៣ ក្នុងចំណោម ៣៩ ឃុំសម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់ (ស្មើនឹង ៧,៧%) ឃុំចំនួន ១ សម្រេចស្តង់ដារជនបទថ្មីគំរូ។
កម្មវិធីកសាងជនបទថ្មីលើកស្ទួយបានប្រភពកម្លាំងសំយោគនៃប្រព័ន្ធនយោបាយទាំង មូល និងប្រជាជនទាំងអស់ហើយ។ តំបន់ជនបទដ៏ក្សេមក្សាន្តគួរឲ្យចង់រស់នៅកំពុងលេច ចេញជារូបរាងកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅខេត្ត កាម៉ៅ៕
អត្ថបទ៖ ទន់គៀត រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្ន័យ៖ អៀងថាន់