គណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ ទើបតែចេញសេចក្តីសម្រេចជាផ្លូវការលេខ 70/QĐ-UBND ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៦ អនុម័តលើបញ្ជីភូមិ តំបន់កន្លែងតំបន់បងប្អូនជនជាតិភាគតិច ភូមិ តំបន់លំបាកលំបិនខ្លាំង ឃុំ សង្កាត់តំបន់បងប្អូនជនជាតិភាគតិច ឃុំតំបន់ ១ តំបន់ ២ តំបន់ ៣ នៅលើភូមិសាស្ត្រទីក្រុង កឹនធើ ដំណាក់កាល ២០២៦ - ២០៣០។
លោក ឡេ ក្វាងទុង សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង កឹនធើ (រឹមរូបថតខាងស្តាំ) ពិនិត្យសកម្មភាពនៅមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ លៀវទូ។ (រូបថត៖ ទុ្រងហៀវ - ទីភ្នាក់ងារព័ត៌មានវៀតណាម)
ទិដ្ឋភាពជនបទនៃឃុំ ឡឹមតឹន ទីក្រុង កឹនធើ ក្រោយពេលច្របាច់បញ្ចូលគ្នា។ រូបថត៖ ទន់ភី - ទីភ្នាក់ងារព័ត៌មានវៀតណាម
គណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ កំណត់ថាបញ្ជីឈ្មោះថ្មីនឹងដើរតួនាទីជាមូលដ្ឋានច្បាប់ជាគ្រឹះដើម្បីកំណត់ភូមិសាស្ត្រអនុវត្តបណ្តាគោលនយោបាយជនជាតិ សុខុមាលភាពសង្គមនិងអភិវឌ្ឍសេដ្ឋកិច្ចពេញមួយរយៈពេលរហូតដល់ឆ្នាំ ២០៣០។
សម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ឃុំជួយប្រជាជនធ្វើបែបបទរដ្ឋបាលសាធារណៈនៅមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈឃុំ ឡឹមតឹន។ រូបថត៖ ទន់ភី - ទីភ្នាក់ងារព័ត៌មានវៀតណាម។
ប្រជាជនអញ្ជើញមកបំពេញទម្រង់ការចាំបាច់នៅមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈនៅតាមឃុំ សង្កាត់នៅទីក្រុង កឹនធើ បានងាយស្រួល ឆាប់រហ័ស។ រូបថត៖ ទ្រុងហៀវ - ទីភ្នាក់ងារព័ត៌មានវៀតណាម។
ស្របពេលនោះដែរ យន្តការគ្រប់គ្រងក៏ត្រូវបានរៀបចំឡើងតាមទិសដៅមានភាពបត់បែន អនុញ្ញាតឱ្យស្ថាប័នទាំងឡាយមានសមត្ថកិច្ចពិនិត្យពិច័យឡើងវិញ កែសម្រួលប្រសិនបើកើតឡើងថ្មីបណ្តាសកម្មភាពចែកផ្តាច់ រួមបញ្ចូលដែនសីមារដ្ឋបាលនាពេលអនាគតជាបន្ត ធានាផលប្រយោជន៍របស់ប្រជាជនមិនត្រូវអាក់ខានចំពោះការផ្លាស់ប្តូរអំពីការរបៀបចំក្បាលម៉ាស៊ីន៕
អត្ថបទ៖ ទ្រុងកៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ