ដោយបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួត Robocon បាក់និញ ឆ្នាំ២០២៦ ក្រុម សើនRobocon មកពីវិទ្យាល័យ ទឺសើន (សង្កាត់ ដុងង្វៀន) បាននាំមកនូវស្មារតីនៃការរៀនសូត្រ ភាពច្នៃប្រឌិត និងការតាំងចិត្តដើម្បីយកឈ្នះលើបញ្ហាប្រឈមបច្ចេកវិទ្យា។ អ្នកស្រី ផាន ធីប៊ែន (គ្រូបង្រៀនវិទ្យាសាស្ត្រធម្មជាតិនៅវិទ្យាល័យទឺសើន) បានអោយដឹងថា ក្រុម សើន Robocon មានសមាជិកបីនាក់គឺ វូ ធុយត្រាង (8A2) ឌឿងផានញ៉ាត់អាញ់ (8A1) និងង៉ោវ៉ាន់ក្វឹកបាវ (6A4)។ សិស្សសាលាទាំងនេះមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការត្រិះរិះ logic ។ សិស្សម្នាក់ក្នុងចំណោមពួកគេគឺជាសមាជិកនៃក្រុមសិស្សពូកែកម្រិតខេត្តផ្នែកគណិតវិទ្យា ហើយបានចូលរួម និងឈ្នះពានរង្វាន់នៅក្នុងការប្រកួតព័ត៌មានវិទ្យាវ័យក្មេងកម្រិតខេត្ត។ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ Robocon ឆ្នាំ២០២៦ ក្រុមនេះបានឈ្នះចំណាត់ថ្នាក់លេខមួយយ៉ាងល្អឥតខ្ចោះនៅក្នុងពូល B (អាយុ ១២-១៥ ឆ្នាំ)។
"ទាំងនេះគឺជាជំនាញសំខាន់ៗនៅក្នុងបរិបទនៃការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័សរបស់ប្រទេសជាតិ ស្របតាមសេចក្តីសម្រេចលេខ 57-NQ/TW និងសេចក្តីសម្រេចលេខ 71-NQ/TW ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយ ស្តីពី "ការទម្លាយភាពទាល់ច្រកក្នុងការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល"។
ខេត្តបាក់និញ ទទួលស្គាល់យ៉ាងច្បាស់ថា ការវិនិយោគលើសមត្ថភាពបញ្ញារបស់យុវជនជំនាន់ក្រោយសព្វថ្ងៃនេះ គឺជាការវិនិយោគលើការអភិវឌ្ឍនាពេលអនាគតប្រកបដោយចីរភាពរបស់ខេត្ត។ ពីទស្សនៈនោះ ការប្រកួតប្រជែងរ៉ូបូតមិនមែនគ្រាន់តែជាទីលានលេងប៉ុណ្ណោះទេ ប៉ុន្តែជាទម្រង់អប់រំបន្ថែមដ៏មានប្រសិទ្ធភាពផងដែរ។ រួមចំណែកដល់ការអនុវត្តកំណែទម្រង់អប់រំឆ្ពោះទៅរកការអភិវឌ្ឍដ៏ទូលំទូលាយនៃសមត្ថភាពរបស់អ្នករៀន" លោក ង៉ូ ជីវិញ ឲ្យយោបល់៕
អត្ថបទនិងរូបថត៖ ថាញ់ ធឿង (ទីភ្នាក់ងារពត៌មានវៀតណាម)
ប្រែសម្រួល៖ សឺន ហេង