សមាគមសហពន្ធ្ធនារីសង្កាត់ សាដែក (ខេត្ត ដុងថាប) បានអនុវត្តគំរូបច្ចេកវិទ្យាជាច្រើនក្នុងជីវភាពរស់នៅ អភិវឌ្ឍ សេដ្ឋកិច្ច សុខុមាលភាពសង្គម ក្នុងនោះមានគំរូ "ផ្ទះសុវត្ថិភាព ឌីជីថល" អាទិភាពឆ្ពោះទៅស្ត្រី កុមារាកុមារី អ្នកក្សត់ក្សោយទាំងឡាយ។
រៀងរាល់សប្តាហ៍ អ្នកម្តាយៗ ចំណាយពេលវេលាណែនាំកុមារាកុមារីស្វែងរកបណ្តាវីដេអូ អំពីការពារសុវត្ថិភាពជូនអ្នកម្តាយ និងកុមារាកុមារីនៅលើបណ្តាញ TikTok ។
ខ្លឹមសារការពារស្ត្រី និងកុមារាកុមារីត្រូវបានសមាគមសហពន្ធនារីសង្កាត់ សាដែក (ខេត្ត ដុងថាប) កសាងជាក់ស្តែងតាមរយៈវីដេអូឃ្លីប។
លោកស្រី ហ្វ៊ិញ ធីថាញ់ទ្រុក ប្រធានសមាគមសហពន្ធ នារីសង្កាត់ សាដែក បានឲ្យដឹងថា គំរូមិនត្រឹមតែជួយលើកកម្ពស់ការ យល់ដឹងជូនស្ត្រី កុមារា កុមារី និងសហគមន៍អំពីបង្ការ ទប់ស្កាត់ប្រើអំពើហិង្សាគ្រួសារ អំពើហិង្សា សាលារៀន សមភាពយេនឌ័រប៉ុននោះទេ ថែមទាំងបង្កើតជាលម្ហអនឡាញ សុវត្ថិភាពមួយ រួសរាយរាក់ទាក់ដើម្បីស្ត្រី និងកុមារាកុមារីអាចភ្ជាប់ខ្លួន ព័ត៌មានមានប្រយោជន៍ត្រូវបានចែករំលែក និងឧបត្ថម្ភទាន់ពេលវេលា នៅ ពេលជួបវឹកវរអំពីផ្លូវចិត្ត ច្បាប់ទម្លាប់។
ការណែនាំសមាជិកសមាគមសហពន្ធនារីអំពីការប្រើប្រាស់ "ផ្ទះសុវត្ថិភាព ឌីជីថល"។
ដើម្បីលក់ទំនិញ បងប្អូនស្ត្រីៗ ថតរូបផលិតផលដោយខ្លួនឯង បង្កើតវីដេអូឃ្លីប ឧទ្ទេសនាម និងបង្ហោះឡើងទៅលើគ្រឹះស្ថានទាំងឡាយដូចជា Zalo TikTok, Facebook។ល។
ដើម្បីគំរូរីកសាយភាយឆាប់រហ័ស សមាគមសហពន្ធនារីសង្កាត់ សាដែក បានរៀបចំវគ្គហ្វឹកហ្វឺន ជាច្រើនណែនាំជូនប្រជាជន ប្រើប្រាស់កម្មវិធីគំរូ។
លោកស្រី ឡេ ធីថាញ់ថាវ នៅសង្កាត់ សាដែក ឲ្យដឹងថាក្រុមគ្រួសារ ជាច្រើនបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីពង្រីកទូលាយចែកចាយ ផលិតផលទំនិញ ផលិតផល។ ក៏ដោយសារគំរូ "ផ្ទះសុវត្ថិភាពឌីជីថល" ដែលលោកស្រី និងបណ្តាសមាជិកក្នុងគ្រួសារបានចេះ របៀបផ្ទៀងផ្ទាត់ ព័ត៌មាន ជៀសវាងការបោកប្រាស់នៅពេលចូលរួមបណ្តាញសង្គម៕
អត្ថបទនិងរូបថត៖ ហុងញ៉ុង
ប្រែសម្រួល៖ សឺនហេង