នៅឃុំព្រំដែន គឹមឌៀន (ខេត្ត ក្វាងទ្រី) បណ្តាកម្មាភិបាល យុទ្ធជន សមាជិកសមាគម សហព័ន្ធនារីគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ក្វាងទ្រី បានរៀបចំកម្មវិធី "ពេល អាហារសម្រាប់ប្អូនៗ គោលបំណងរីកសាយភាយភាព កក់ក្តៅនៃក្តីស្រឡាញ់ដល់ប្អូនៗ តូចៗ នៅសាលាមត្តេយ្យ ហ្វាហ៊ើប ចំណុចសាលារៀន ឡឹមសុម។
បណ្តាចំណែកបាយរួមជាមួយមុខម្ហូបដ៏ទាក់ទាញ ក្តៅឧណ្ហៗ ធានាអាហារូបត្ថម្ភ ត្រូវបានកម្មាភិបាល យុទ្ធនារីត្រៀមរៀបចំជូនប្អូនៗ តូចៗ ដោយផ្ទាល់ដៃ។ ទោះបីពេល អាហារធម្មតាសាមញ្ញៗ ប៉ុន្តែដក់ជាប់មនោសញ្ចេតនាយ៉ាងកក់ក្តៅរបស់ យុទ្ធជនស័ក្តិ ពណ៌បៃតង រួមនឹងការចែករំលែកការលំបាកលំបិនជាមួយកុមារាកុមារីនៅតំបន់ជួរមុខ មាតុភូមិ។
ការងារធ្វើសាមញ្ញៗ ពោរពេញអត្ថន័យបានរួមចំណែក រឹតបន្តឹងសាមគ្គីភាពយោធា- ប្រជាជននៅព្រំដែនមាតុភូមិ ជម្រុលជំនឿជឿជាក់បន្ថែមដើម្បីប្រជាជននៅ តំបន់ព្រំដែន បន្តរួមដំណើរជាមួយកងទ័ពការពារព្រំដែនរឹងមាំនូវអធិបតេយ្យភាពទឹកដីដ៏ពិសិដ្ឋ របស់មាតុភូមិ៕
អត្ថបទ និងរូបថត៖ វ៉យុង
ប្រែសម្រួល៖ សឺនហេង