បំប៉ន​កម្មាភិបាល​ជនជាតិភាគតិចឆ្លើយតបតម្រូវការ​ស្ថានការណ៍ថ្មី

ជាមូលដ្ឋានមានជាង ៦០% ចំនួនប្រជាជនជាបងប្អូនជនជាតិភាគតិច ខេត្ត ឡាវកាយ ចាត់ទុកកម្មាភិបាលជនជាតិភាគតិចដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ចលនាប្រជាជននិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន។

boi-duong-can-bo-lao-cai.jpg
កម្មាភិបាលឃុំ វៀតហុង (ខេត្ត ឡាវកាយ) ចុះទៅឃោសនាដល់ក្រុមគ្រួសារនីមួយៗ និងស្រង់មតិអំពីគោលការណ៍រួមបញ្ចូលភូមិ។ (រូបថតបង្ហាញ៖ អាញធុយ - ទីភ្នាក់ងារព័ត៌មានវៀតណាម)

លោក ហ្វាងត្រឿងមិញ (ជនជាតិ ម៉ុង) លេខាគណៈកម្មាធិការបក្សឃុំ ស៊ីនជាង កើតនៅឃុំ ឡាប៉ានតឹន ស្រុក មឿងខឿង (ចាស់) - ភូមិសាស្ត្រតំបន់ភ្នំមួយនៅលំបាកលំបិនច្រើននៃខេត្ត ឡាវកាយ។ ជាបងប្អូនជនជាតិភាគតិច បង មិញ ត្រូវបានខេត្តបង្កល័ក្ខខ័ណ្ឌសិក្សារៀនសូត្រ ហាត់ពត់ លើកកម្ពស់ជំនាញវិជ្ជាជីវៈពីមួយជំហានទៅមួយជំហាន។

មុនពេលចូលកាន់តំណែងបច្ចុប្បន្ននេះ បង មិញ ធ្លាប់ជាអនុប្រធានគណៈកម្មាធិការប្រជាជនស្រុក មឿងខឿង។ ក្នុងអំឡុងពេលអនុវត្តប្រព័ន្ធអាជ្ញាធរមូលដ្ឋានពីរថ្នាក់ ចាប់ពីខែ កក្កដា ឆ្នាំ ២០២៥ បងត្រូវបានចាត់មកឃុំ កៅស៊ើន ធ្វើជាលេខាគណៈកម្មាធិការបក្ស។ ឱ្យដឹងថា ឆ្នាំ ១៩៩៤ លោកត្រូវបានជ្រើសតាំងចូលរៀនសាលាវប្បធម៌នគរបាលប្រជាជន ១ - ក្រសួងនគរបាលនៅ ថាយង្វៀន។ ដល់ឆ្នាំ ២០០១ បងបញ្ចប់ការសិក្សាថ្នាក់ទី ១២ ហើយចូលសិក្សារៀនសូត្រនៅវិទ្យាស្ថានសន្តិសុខប្រជាជន។ ឆ្នាំ ២០០៦ ក្រោយពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ បងបានទទួលការងារនៅក្រុមប៉ូលីសស៊ើបអង្កេតនគរបាលស្រុក មឿងខឿង និងបានកាន់តំណែងសំខាន់ៗ ជាច្រើន។ ឆ្នាំ ២០១១ បានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក មឿងខឿង បញ្ជូនឱ្យទៅបណ្តុះបណ្តាលទ្រឹស្តីនយោបាយកម្រិតខ្ពស់។ ឆ្នាំ ២០១៧ បានបញ្ជូនទៅបណ្តុះបណ្តាលអនុបណ្ឌិតផ្នែកច្បាប់។

ក្នុងអំឡុងពេលធ្វើការ បងបានបក្ខភាគអាជ្ញាធរយកចិត្តទុកដាក់បង្កើតល័ក្ខខ័ណ្ឌចូលរួមថ្នាក់ហ្វឹកហ្វឺន បណ្តុះបណ្តាលរយៈពេលខ្លីដើម្បីបំពេញឱ្យហើយវិញ្ញាបនប័ត្រទាំងឡាយតាមការកំណត់ដើម្បីលើកកម្ពស់សមត្ថភាពដើម្បីបម្រើល្អបំផុតអំឡុងពេលបំពេញភារកិច្ចរបស់ខ្លួន។ តម្រាយផ្លូវរបស់បង ហ្វាង ត្រឿងមិញ មិនត្រឹមតែបង្ហាញពីការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនប៉ុននោះទេ ថែមទាំងឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ការតម្រង់ទិសដៅឥតងាករេមួយរបស់ខេត្ត ឡាវកាយ៖ រកឃើញ បណ្តុះបណ្តាល បំប៉ននិងប្រើប្រាស់កម្មាភិបាលជនជាតិភាគតិចចាប់ផ្តើមពីថ្នាក់មូលដ្ឋានតែម្តង។

បង ហ្វាង ត្រឿងមិញ ថ្លែងច្បាស់ថា គំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់ត្រូវបានអនុវត្ត តម្រូវការចំពោះកម្មាភិបាលកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពីជំនាញវិជ្ជាជីវៈរហូតដល់បំណិនគ្រប់គ្រង សមត្ថភាពក្នុងការប្រើបច្ចេកវិទ្យា។ ប្រការនេះដាក់ចេញ​បញ្ហា​ប្រឈម​មិនតូចដែរចំពោះកម្មាភិបាល​ជនជាតិភាគតិច។

បង លី វៀតហ៊ុង (ជនជាតិ ម៉ុង) អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សឃុំ យេនសាង ធ្លប់ជាប្រធានការរិយាល័យជនជាតិនិងសាសនាស្រុក បាតសាត (ចាស់) ក្រោយពីនោះត្រូវបានចាត់មកមូលដ្ឋានកាន់តំណែងលេខាគណៈកម្មាធិការបក្សឃុំ ណឹមពុង រួចហើយឃុំ យេនថាង។ ចាប់តាំងពីខែ កក្កដា ឆ្នាំ ២០២៥ បងបានចាត់តាំងឱ្យកាន់តំណែងជាអនុលេខាគណៈកម្មាធិការបក្សឃុំ យេនសាង។ កន្លែងនេះជាឃុំតំបន់ ៣ របស់ខេត្ត ឡាវកាយ បងប្អូនជនជាតិភាគតិចមានជាង ៩៩% នៃចំនួនប្រជាជន។ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច - សង្គម លើកកម្ពស់ជីវភាពរស់នៅជូនប្រជាជន អំឡុងឆ្នាំថ្មីៗ នេះ អាជ្ញាធរឃុំជំរុញយ៉ាងខ្លាំងក្លាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ លុបបំបាត់ផ្ទះបណ្តោះអាសន្ន ឧបត្ថម្ភផលិតកម្មតាមទិសដៅប្រមូលផ្តុំអភិវឌ្ឍតំបន់តែ សារធាតុប្រើជាថ្នាំនិងទាញយកសក្តានុពលនៃទេសចរណ៍សហគមន៍។ ដោយមានឧត្តមភាពយល់ដឹងអំពីទំនៀមទម្លាប់ ប្រពៃណី ភាសានិងជីវភាពរបស់បងប្អូនជនជាតិ កម្មាភិបាលដូចបង ហ៊ុង មិនត្រឹមតែជាអ្នករៀបចំអនុវត្តគោលការណ៍ គោលនយោបាយប៉ុននោះទេ ថែមទាំងជាស្ពានមេត្រីដ៏សំខាន់រវាងគណៈកម្មាធិការបក្ស អាជ្ញាធរជាមួយប្រជាជន ច្បាមភូមិសាស្រ្តជាប្រចាំ ស្តាប់ចិត្តគំនិត បំណងប្រាថ្នារបស់ប្រជាជននិងដោះស្រាយការលំបាកលំបិនដែលកើតឡើងថ្មីទាន់ពេលវេលា។

ដើម្បីសម្រេចបានគោលដៅខាងលើ ខេត្ត ឡាវកាយ កំណត់រៀបចំ ប្រើប្រាស់កម្មាភិបាលជនជាតិភាគតិចនៅតាមស្ថាប័ន អង្គភាព មូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ ផ្អែកលើមូលដ្ឋានលទ្ធផលពិនិត្យពិច័យស្ថានភាពកងជួរកម្មាភិបាល បុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការស៊ីវិលនិងកម្មាភិបាលជនជាតិភាគតិចបច្ចុប្បន្នឡើងវិញ អត្រាចំនួនប្រជាជនជាជនជាតិភាគតិចរបស់ខេត្ត ភូមិសាស្ត្រថ្នាក់ឃុំនីមួយៗ ស្ថាប័ន អង្គភាព មូលដ្ឋានកំណត់សន្ទស្សន៍រៀបចំក្របខ័ណ្ឌ បុគ្គលិក មុខតំណែងការងារ រៀបចំកម្មាភិបាលជនជាតិភាគតិចតាមគោលការណ៍ធានាស្របជាមួយនឹងអត្រាជនជាតិភាគតិចក្នុងចំណោមប្រជាជនសរុប ស្របតាមជាមួយការរៀបចំសមាសភាពជនជាតិភាគតិចនៅមូលដ្ឋាន តម្រូវការភារកិច្ច ស្តង់ដារឋានន្តរៈ មុខតំណែងការងារនិងក្របខ័ណ្ឌដែលបានប្រគល់ឱ្យ៕

អត្ថបទ៖ ហឿងធូ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

ប្រគល់ 'សន្ទូច' បង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពជូនបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់លំបាកលំបិន

ប្រគល់ 'សន្ទូច' បង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពជូនបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់លំបាកលំបិន

ផ្តើមពីក្របី គោ ហ្វូងបក្សីស្រុកត្រូវបានឧបត្ថម្ភ ប្រភពទុនអនុគ្រោះត្រូវបានខ្ចីដើម្បីវិនិយោគក្នុងផលិតកម្ម ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រជាច្រើននៅ ថាញ់ហ្វា កំពុងបង្កើតការងាររកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងកែលម្អជីវភាពពីមួយជំហានទៅមួយជំហាន។ មិនត្រឹមតែជួយផ្តល់ឱ្យប្រជាជនមានសម្ភារផលិតកម្ម គោលនយោបាយឧបត្ថម្ភបន្ថែមទៀតប៉ុននោះទេ ថែមទាំងបង្កើតលក្ខខណ្ឌដើម្បីគ្រួសារ​នីមួយៗ ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច រួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហាន។

ថ្នាក់បង្រៀនអក្សរ ខ្មែរ រួមចំណែកថែរក្សាដួងព្រលឹងធាតុខ្លឹមវប្បធម៌ជនជាតិ

ថ្នាក់បង្រៀនអក្សរ ខ្មែរ រួមចំណែកថែរក្សាដួងព្រលឹងធាតុខ្លឹមវប្បធម៌ជនជាតិ

ជាង ២០ ឆ្នាំកន្លងទៅ វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ នៅខេត្ត អានយ៉ាង សុទ្ធតែបើកថ្នាក់បង្រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃឱ្យកូនក្មួយបងប្អូនជនជាតិ។ មិនត្រឹមតែចែករំលែកបង្ហាត់បង្រៀនភាសានិយាយ អក្សរសរសេរប៉ុននោះទេ ថ្នាក់រៀនពិសេសទាំងនេះថែមទាំងចូលរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ ពូនជ្រំសីលធម៌ របៀបរបបរស់នៅនិងសេចក្តីស្រឡាញ់ឫសគល់សម្រាប់ក្មេងៗ ជំនាន់ក្រោយទៀតផង។

ជីវភាពថ្មីរបស់បងប្អូនជនជាតិ រុក នៅតំបន់ភ្នំ ក្វាងទ្រី

ជីវភាពថ្មីរបស់បងប្អូនជនជាតិ រុក នៅតំបន់ភ្នំ ក្វាងទ្រី

នៅកណ្តាលព្រៃព្រឹក្សាលតាវល្លិ ត្រឿងស៊ឺន ដ៏មហាសាល ធំល្វឹងល្វើយ ជីវភាពរបស់ជនជាតិ រុក កំពុងរស់រានឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ អាស្រ័យដោយគោលនយោបាយជួយឧបត្ថម្ភគ្រប់ជ្រុងជ្រោយ មនុស្សធម៌របស់បក្សនិងរដ្ឋ។

ការឧបត្ថម្ភនារីខេត្តតំបន់ភ្នំ តំបន់ព្រំដែនផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា

ការឧបត្ថម្ភនារីខេត្តតំបន់ភ្នំ តំបន់ព្រំដែនផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា

ថ្ងៃទី ៥ ខែ សីហា នៅខេត្ត ឡាងស៊ើន សមាគមសម្ព័ន្ធនារី វៀតណាម សហការជាមួយសមាគមសម្ព័ន្ធនារី ខេត្ត ឡាងស៊ើន រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រតថភាពនារីខេត្ត ឡាងស៊ើន ផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងគោលបំណងវាយតម្លៃតថភាពកម្រិតនៃការត្រៀមខ្លួនរបស់នារីផ្តើមអាជីពផ្សារភ្ជាប់ជាមួយនឹងវិទ្យាសាស្ត្របច្ចេកវិទ្យានឹងដំណើរការផ្តើមអាជីពឬក៏អភិវឌ្ឍការធ្វើអាជីវកម្ម លើកសំណើ សំណូមពរដំណោះស្រាយ សមស្របមួយចំនួនតម្រង់ទិសដៅគម្រោងការឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០២៦ - ២០៣៥។

ត្រៀមភាសា វៀតណាម ជាស្រាច់សម្រាប់កុមារតំបន់ភ្នំអបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី

ត្រៀមភាសា វៀតណាម ជាស្រាច់សម្រាប់កុមារតំបន់ភ្នំអបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី

អំឡុងថ្ងៃជិតដល់ឆ្នាំសិក្សា ២០២៦ - ២០២៧ កុមារជនជាតិភាគតិចរាប់ពាន់នាក់នៅខេត្ត ឡឹមដុង បានចូល ថ្នាក់រៀនពង្រឹងភាសា វៀតណាម បន្ថែមក្នុងឱកាសវិស្សមកាល។

ការឧបត្ថម្ភយុវជនបង្កើតផលិតផល OCOP ក្នុងយុគសម័យឌីជីថល

ការឧបត្ថម្ភយុវជនបង្កើតផលិតផល OCOP ក្នុងយុគសម័យឌីជីថល

ថ្ងៃទី ២៩ ខែ កក្កដា នៅសង្កាត់ សាប៉ា ខេត្ត ឡាវកាយ សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ មជ្ឈិមសហការជាមួយសម្ព័ន្ធយុវជនខេត្ត ឡាវកាយ រៀបចំកិច្ចសន្ទនាក្រោមប្រធានបទ “ផ្តើមអាជីពពីអត្តសញ្ញាណមូលដ្ឋាន៖ ឱកាសអភិវឌ្ឍផលិតផល OCOP ក្នុងយុគសម័យឌីជីថល”។

អតីតយុទ្ធជនតំបន់ភ្នំជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ

អតីតយុទ្ធជនតំបន់ភ្នំជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ

គំរូសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពរបស់សមាជិកសមាគមអតីតយុទ្ធជនត្រូវបានរក្សាជាប្រចាំ ពង្រីកទូលំទូលាយ បង្កើតការងារធ្វើជូនពលករជាច្រើនក្នុងស្រុក ។ល។ នេះគឺជាការវាយតម្លៃត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង "អតីតយុទ្ធជនជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ" លើកទី ៦ ដំណាក់កាល ២០២១ - ២០២៦ ដែលរៀបចំដោយសមាគមអតីតយុទ្ធជនខេត្ត ឡាងស៊ើន នៅរសៀលថ្ងៃទី ២៩ ខែ កក្កដា។

ជម្រកដ៏សែនកក់ក្តៅទាំងឡាយដិតដាមដោយសាមគ្គីភាព

ជម្រកដ៏សែនកក់ក្តៅទាំងឡាយដិតដាមដោយសាមគ្គីភាព

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ដាក់់ឡាក់ រួមជាមួយសហគមន៍បានឧបត្ថម្ភសាងសង់ជម្រកមហាសាមគ្គីដ៏សែនកក់ក្តៅ ធំទូលាយស្អាតបាតរាប់រយខ្នង ជួយបណ្តាក្រុមគ្រួសារក្រីក្រលំនឹងជីវភាពនិងមានចលករឈោងឈានឡើងបន្ថែម។

ស្លាកស្នាមលេខាសាខាបក្ខភាគគំរូតួយ៉ាងនៅមូលដ្ឋាន

ស្លាកស្នាមលេខាសាខាបក្ខភាគគំរូតួយ៉ាងនៅមូលដ្ឋាន

ឆ្លងតាមរយៈការងារជាក់ស្តែង មានប្រយោជន៍ទាំងឡាយ លោក ង្វៀន ហ្វាយទ្រុង លេខាសាខាបក្ខភាគប្រធានអនុសងា្កត់ ៣ ឃុំ ឌឹកហ្វា ខេត្ត តីនិញ បានរួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនក្នុងអង្គការបក្សនៅមូលដ្ឋានបន្ថែម សាយភាយរូបភាពអ្នកកម្មាភិបាល មានការទទួលខុសត្រូវ។

ការនាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតជីវភាពប្រជាជនតំបន់ភ្នំថែមទៀត

ការនាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតជីវភាពប្រជាជនតំបន់ភ្នំថែមទៀត

កម្មវិធី Kiosk ឆ្លាតវៃរួមបញ្ចូលបញ្ញាសិប្បនិម្មិត AI នៅឃុំ មៅអា ខេត្ត ឡាវកាយ ជួយប្រជាជនដោះស្រាយបែបបទរដ្ឋបាលយ៉ាងឆាប់រហ័ស លើកម្ពស់គុណភាពសេវាកម្ម ហើយជម្រុញបរិវត្តកម្មឌីជីថលនៅមូលដ្ឋាន។

ដំណើរឆ្លងកាត់ការលំបាករបស់នាងយុវតីជនជាតិ ម៉ុង

ដំណើរឆ្លងកាត់ការលំបាករបស់នាងយុវតីជនជាតិ ម៉ុង

កើតនៅក្នុងភូមិតំបន់ភ្នំនៅជួបប្រទះនឹងការលំបាកជាច្រើននៅខេត្ត ត្វៀនក្វាង នាងយុវតី យ៉ាង ធីប៉ា មិនដែលស្រមៃ​ថានាងនឹងចូលរៀននៅ​មហាវិទ្យាល័យទេ កាន់តែមិនដែលគិតថានឹងទទួលបានសញ្ញាបត្រដល់ទៅពីរ។ ក៏ប៉ុន្តែ​ផ្តើមពីរឿងរ៉ាវឆ្លងកាត់ការលំបាករបស់ឪពុកម្តាយ នាងយុវតីជនជាតិ ម៉ុង រូបនេះបានឆ្លងកាត់វីថិពុទ្ធិពីមួយជំហានទៅមួយ​ជំហាន និងបានជ្រើសត្រឡប់មកបម្រើស្រុកកំណើតរបស់នាងវិញ។

ការណែនាំបងប្អូនជនជាតិភាគតិចប្រើប្រាស់ VNeID និងសេវាកម្មឌីជីថល

ការណែនាំបងប្អូនជនជាតិភាគតិចប្រើប្រាស់ VNeID និងសេវាកម្មឌីជីថល

នៅថ្ងៃទី ១៤ ខែ កក្កដា នៅទីស្នាក់ការនគរបាលខេត្ត ក្វាងទ្រី គណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត ក្វាងទ្រី សហការជាមួយនគរបាលខេត្តរៀបចំពិធីបើកប្រតិបត្តិការ "យុទ្ធនាការរដូវវិស្សមកាលឌីជីថលជាមួយនឹង VNeID ណែនាំប្រជាពលរដ្ឋឌីជីថល រួមដំណើរជាមួយប្រជាជនអនុវត្តគម្រោងការ ០៦"។

ចង្វាក់ជីវិតថ្មីរបស់ជនជាតិ ដានឡាយ នៅខ្សែទឹកខាងលើទន្លេ យ៉ាំង

ចង្វាក់ជីវិតថ្មីរបស់ជនជាតិ ដានឡាយ នៅខ្សែទឹកខាងលើទន្លេ យ៉ាំង

ដោយសារគោលនយោបាយរបស់បក្សនិងរដ្ឋ ជីវភាពរបស់ជនជាតិ ដានឡាយ នៅភូមិ ឃាប៊ុង និងភូមិ កផាត ឃុំ ម៉ូនស៊ើន (ខេត្ត ង៉េអាន) បាននិងកំពុងផ្លាស់ប្តូរជាវិជ្ជមាន។

ធ្វើឱ្យសុក្រឹតយន្តការការពារអ្នកប្រើប្រាស់ជនជាតិភាគតិច

ធ្វើឱ្យសុក្រឹតយន្តការការពារអ្នកប្រើប្រាស់ជនជាតិភាគតិច

យោងតាមគណៈកម្មាធិការប្រកួតប្រជែងជាតិ (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថលកំពុងធ្វើឱ្យផ្លាស់ប្តូររបៀបប្រើប្រាស់របស់ប្រជាជនយ៉ាងខ្លាំងក្លា។

សាយភាយសកម្មភាពស្ម័គ្រចិត្តជាក់ស្តែងក្នុងរដូវវិស្សមកាល

សាយភាយសកម្មភាពស្ម័គ្រចិត្តជាក់ស្តែងក្នុងរដូវវិស្សមកាល

ប៉ុន្មានថ្ងៃនេះ បរិយាកាសនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៦ កំពុងប្រព្រឹត្តឡើង​យ៉ាងអ៊ូអរតាមមូលដ្ឋានជាច្រើននៅ ដាក់ឡាក់។ ដោយមានប្រធានបទ "ធ្វើនវានុវត្តន៍វិធីសាស្រ្តប្រតិបត្តិការរបស់​សម្ពន្ធយុវជន" យុវវ័យទូទាំងខេត្តកំពុងអនុវត្តគំរូជាក់ស្តែងជាច្រើន ដោយផ្តោតយ៉ាងខ្លាំងអំពីមូលដ្ឋាន រួមចំណែក​ជាមួយនឹងមូលដ្ឋានអនុវត្តបរិវត្តកម្មឌីជីថលនិងគិតគូរអំពីការរស់នៅរបស់ប្រជាជន។

‘រក្សាភ្នក់ភ្លើង’ ថ្នាក់រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃនៅទីក្រុង ហូ ជីមិញ

‘រក្សាភ្នក់ភ្លើង’ ថ្នាក់រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃនៅទីក្រុង ហូ ជីមិញ

ឱកាសវិស្សមកាលម្តងៗ ឱ្យតែដល់វេលាម៉ោង ១៩ ជារៀងរាល់ថ្ងៃ បរិវេណនៃវត្ត ពោធិវង្ស (សង្កាត់ បៃហៀន ទីក្រុង ហូ ជីមិញ) ក៏លាន់ឮសូរសំឡេងប្រកបអក្សរ ខ្មែរ របស់កុមារតូចៗ ទៀត។ អស់រយៈពេលជាច្រើនឆ្នាំកន្លង វត្ត ពោធិវង្ស បានក្លាយជា “ជម្រករួម” របស់កុមារ ខ្មែរ រាប់រយនាក់ក្នុងដំណើរថែរក្សា អភិរក្សភាសានិយាយ អក្សរសរសេររបស់ជនជាតិខ្លួន។

បង្រួញគម្លាតឌីជីថលសម្រាប់នារីជនជាតិភាគតិច

បង្រួញគម្លាតឌីជីថលសម្រាប់នារីជនជាតិភាគតិច

ក្នុងដំណើរបរិវត្តកម្មឌីជីថល នារីខេត្ត ត្វៀនក្វាង កំពុងផ្លាស់ប្តូរផ្នត់គំនិតបន្តិចម្តងៗ សកម្មរៀនសូត្រ ប្រើ​បច្ចេកវិទ្យាទៅក្នុងផលិតកម្ម អាជីវកម្ម និងការរស់នៅ។ ផ្តើមពីថ្នាក់រៀនហ្វឹកហ្វឺនបំណិនឌីជីថលដល់សកម្មភាព​ធ្វើអាជីវកម្មនៅលើវេទិការឌីជីថល សមាជិកាជាច្រើនបានម្ចាស់ការប្រើបច្ចេកវិទ្យា រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច​គ្រួសារ និងជំរុញបរិវត្តកម្ម​ឌីជីថលនៅមូលដ្ឋាន។

មុខរបរត្បាញកំប្លោកនៅតំបន់ស្រុកកំណើត ហុងយ៉ឹន

មុខរបរត្បាញកំប្លោកនៅតំបន់ស្រុកកំណើត ហុងយ៉ឹន

រយៈពេលជាង ១០ ឆ្នាំកន្លង មុខរបរត្បាញកំប្លោកមិនត្រឹមតែផ្លាស់ប្តូរមុខមាត់ជនបទប៉ុននោះទេ ថែមទាំងជួយប្រជាជនឃុំ ហុងយ៉ឹន ខេត្ត កាម៉ៅ រាប់រយក្រុមគ្រួសាររួចផុតពីភាពក្រីក្រឈោងឈានឡើងធ្វើមានទៀតផង។

ឃុំមិនមានគ្រឿងញៀន - ចំណុចភ្លឺនៅតំបន់ភ្នំ

ឃុំមិនមានគ្រឿងញៀន - ចំណុចភ្លឺនៅតំបន់ភ្នំ

ដើម្បីកសាង "ឃុំមិនមានគ្រឿងញៀន" គណៈកម្មាធិការបក្សនិងអាជ្ញាធរ ឃុំ ខាវម៉ាង តំបន់ភ្នំខេត្ត ឡាវកាយ បានចលនាប្រព័ន្ធនយោបាយទាំងមូលចូលរួមក្នុងកិច្ចការ។

វឌ្ឍនភាពតំបន់អតីតមូលដ្ឋានបដិវត្តន៍ មឿងផាំង

វឌ្ឍនភាពតំបន់អតីតមូលដ្ឋានបដិវត្តន៍ មឿងផាំង

ធ្លាប់ជាតំបន់អតីតមូលដ្ឋានបដិវត្តន៍ ទីកន្លែងដាក់បញ្ជាការដ្ឋានយុទ្ធនាការ ឌៀនបៀនភូ ឃុំ មឿងផាំង ខេត្ត ឌៀនបៀន សព្វថ្ងៃនេះកំពុងប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា ក្លាយជាចំណុចលេចធ្លោសេដ្ឋកិច្ច - សង្គម លើកកម្ពស់ជីវភាពប្រជាជន។

របៀបធ្វើល្អៗ ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅតំបន់បងប្អូនជនជាតិភាគតិច

របៀបធ្វើល្អៗ ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅតំបន់បងប្អូនជនជាតិភាគតិច

ការអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត ឃុំទាំងឡាយតំបន់ភ្នំខេត្ត កាវបាំង កំពុងខិតខំដោះស្រាយការលំបាកលំបិន ពាំនាំបច្ចេកវិទ្យាឌីជីថលចូលបម្រើដល់ជីវភាពប្រជាជនពីមួយជំហានទៅមួយជំហាន ជាពិសេសគឺបងប្អូនជនជាតិភាគតិចនៅតំបន់ជ្រៅ តំបន់ឆ្ងាយ។

បើកការប្រកួត​ជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេស ២០២៦

បើកការប្រកួត​ជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេស ២០២៦

នាយប់នៃថ្ងៃទី ២២ ខែ មិថុនា នៅមជ្ឈមណ្ឌលវប្បធម៌វិចិត្រសិល្បៈខេត្ត តីនិញ (សង្កាត់ តឹននិញ) មន្ទីរវប្បធម៌ កីឡា និង​ទេសចរណ៍ខេត្ត តីនិញ សហការជាមួយនាយកដ្ឋានហាត់ប្រាណកីឡា វៀតណាម រៀបចំពិធីបើក​ការ​ប្រកួត​ជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេសឆ្នាំ ២០២៦។

បងប្អូនបណ្តាជនជាតិខេត្ត ឡាយជៅ ទទួលយកគោលការណ៍ធំយ៉ាងរីករាយ

បងប្អូនបណ្តាជនជាតិខេត្ត ឡាយជៅ ទទួលយកគោលការណ៍ធំយ៉ាងរីករាយ

រួមជាមួយនឹងប្រទេសទាំងមូល ខេត្ត ឡាយជៅ កំពុងអនុវត្តការរៀបចំ ពង្រឹងភូមិ និគម ក្រុមប្រជាការពារក្រុង។ បងប្អូនបណ្តាជនជាតិទទួលយកគោលការណ៍ធំយ៉ាងរីករាយរបស់បក្ស រដ្ឋ ដើម្បីឆ្លើយតបតម្រូវការក្នុងស្ថានភាពថ្មី លើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ចមូលដ្ឋាន ប្រិតសំចៃថវិកានិងបម្រើប្រជាជនកាន់តែល្អថែមទៀត។

សង្គមូបនីយកម្មប្រភពកម្លាំងគិតគូរប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ

សង្គមូបនីយកម្មប្រភពកម្លាំងគិតគូរប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ

អនុវត្តគោលនយោបាយគិតគូរអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិយាយដោយឡែក ប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយនិយាយរួម អំឡុងពេលកន្លង គ្រប់លំដាប់ថ្នាក់ ផ្នែកនៅខេត្ត អានយ៉ាង បង្កើនការចលនាសប្បុរសជនឧបត្ថម្ភថវិការាប់រយពាន់លានដុងបន្ថែមអនុវត្តបណ្តាសកម្មភាពសុខុមាលភាពសង្គម កសាងស្ពាន ផ្លូវគមនាគមន៍ ផ្ទះលំនៅជូនប្រជាជនមានស្ថានភាពលំបាកលំបិនក្នុងខេត្ត។

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទាំងឡាយនៅខេត្ត ក្វាងង៉ាយ ពង្រីកល្អតួនាទីជួយជ្រោមជ្រែង ណែនាំប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ ធ្វើបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ។

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ផ្តើមពីលទ្ធផលជាវិជ្ជមាននៅឃុំព្រំដែន អៀមើ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត យ៉ាឡាយ កំពុងសហការជាមួយមូលដ្ឋានទាំងឡាយ បន្តពង្រីកទូលំទូលាយគំរូ “ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន” នៅតាមខ្សែបន្ទាត់ព្រំដែនទាំងមូល។ គំរូនេះមិនត្រឹមតែរួមចំណែកអូសបន្ថយឧក្រិដ្ឋជននិងអំពើអបាយមុខគ្រឿងញៀនប៉ុននោះទេ ថែមទាំងលើកស្ទួយតួនាទីរបស់ប្រជាជនក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងក្បួនយុទ្ធសាស្រ្តប្រជាជនទាំងមូលការពារព្រំដែនរឹងមាំតាំងពីមូលដ្ឋាន។

ការកសាងពាណិជ្ជសញ្ញាកសិផលផ្តើមពីគំរូសេដ្ឋកិច្ចសមូហភាព

ការកសាងពាណិជ្ជសញ្ញាកសិផលផ្តើមពីគំរូសេដ្ឋកិច្ចសមូហភាព

ដោយមានការប្តេជ្ញាចិត្តលើកកម្ពស់តម្លៃផលិតកម្មកសិកម្មនិងកែលម្អជីវភាពប្រជាជន ខេត្ត ឡាយជៅ កំពុងសកម្មជំរុញខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពផ្សារភ្ជាប់ជាមួយនឹងផលិតកម្មកសិកម្មប្រកបដោយសុវត្ថិភាព។ គំរូសហករណ៍ធ្វើសកម្មភាពដ៏មានប្រសិទ្ធភាពជាច្រើនបាននិងកំពុងក្លាយទៅជាទីបង្អែកដ៏រឹងមាំសម្រាប់រាប់ពាន់ក្រុមគ្រួសារតំបន់ភ្នំ រួមចំណែកយ៉ាងសំខាន់ចូលក្នុងការកាត់បន្ថយភាពក្រីក្រនិងកសាងជនបទថ្មីនៅលើតំបន់ជាយដែន តីបាក់ (ភូមិភាគ ពាយ័ព្យ) នៃមាតុភូមិ។

ការឧបត្ថម្ភ ១០០% ប័ណ្ណធានារ៉ាប់រងសុខភាពជូនអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច

ការឧបត្ថម្ភ ១០០% ប័ណ្ណធានារ៉ាប់រងសុខភាពជូនអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច

នៅព្រឹកថ្ងៃទី ១០ ខែ មិថុនា លោក យ៉ាញ់ភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្ត អានយ៉ាង ឱ្យដឹងថា ក្រុមប្រឹក្សាប្រជាជនខេត្តបានចេញសេចក្តីសម្រេចលេខ ០៨/២០២៦/NQ-HĐND ចុះថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៦ កំណត់កម្រិតឧបត្ថម្ភបង់ប្រាក់ធានារ៉ាប់រងសុខភាពជូនអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចមិនស្ថិតក្នុងមុខសញ្ញាដែលបានថវិការដ្ឋបង់និងឧបត្ថម្ភបង់ធានារ៉ាប់រងសុខភាពនៅលើភូមិសាស្ត្រ។

អតីតយុទ្ធជនសម្រេចបានជោគជ័យពីគំរូសេដ្ឋកិច្ចចម្រុះ

អតីតយុទ្ធជនសម្រេចបានជោគជ័យពីគំរូសេដ្ឋកិច្ចចម្រុះ

ពង្រីកសារធាតុ​ដ៏ល្អប្រសើរ​របស់ “កងទ័ពអ៊ំ ហូ” អតីតយុទ្ធជន ហ្វាង យ៉ាញ់ចៀន (អាយុ ៧០ ឆ្នាំ ស្រុកកំណើតទីក្រុង ហៃផុង) រស់នៅភូមិ ហាម៉ន ១ ឃុំ ដាក់ហា ខេត្ត ក្វាងង៉ាយ បានឆ្លងកាត់ការលំបាកលំបិនជាច្រើនដើម្បីកសាងគំរូសេដ្ឋកិច្ចកសិកម្មចម្រុះជោគជ័យក្នុងមួយឆ្នាំៗ ផ្តល់ប្រាក់ចំណូលពាន់លានដុង។

អ្នក “រក្សាភ្នក់ភ្លើង” របរតម្បាញសំពត់សង្កិម​របស់បងប្អូន​ជនជាតិ ​ម៉្នុង

អ្នក “រក្សាភ្នក់ភ្លើង” របរតម្បាញសំពត់សង្កិម​របស់បងប្អូន​ជនជាតិ ​ម៉្នុង

នៅព្រំដែនចំណុះឃុំ ប៊ូយ៉ាម៉ឹប (ទីក្រុង ដុងណាយ) លោកស្រី ធី អ៊ីរើ (អាយុ ៧៦ ឆ្នាំ ជនជាតិ ម៉្នុង) ស្ងៀមស្ងាត់ទាំងយប់ទាំងថ្ងៃនៅតែ “រក្សាភ្នក់ភ្លើង” របរតម្បាញសំពត់សង្កិមប្រពៃណីរបស់បងប្អូនជនជាតិ ម៉្នុង។