យោងតាមរបាយការណ៍របស់ក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីក្នុងថ្ងៃទី ១៣ ខែ កក្កដា កងកម្លាំងបំពេញភារកិច្ចបានបន្តដំណើរការស្វែងរកនៅតំបន់ឧទ្យាន លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង)។ ក្នុងដំណើរការកំណាយរុករក កងកម្លាំងសមត្ថកិច្ចបានរកឃើញចំនួន ២០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែម។ ដូច្នេះហើយ គិតដល់ផុតថ្ងៃទី ១៣ ខែ កក្កដា ចំនួនអដ្ឋិធាតុយុទ្ធជនពលីដែលបានរកឃើញនៅបរិវេណនេះសរុបចំនួន ៦៩ គ្រោងអដ្ឋិធាតុនិងគ្រោងអដ្ឋិធាតុរួមចំនួន ១។
ព្រឹកថ្ងៃដដែល គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ បានរៀបចំពិធីជូនផ្កា អុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធវីរជនយុទ្ធជនពលី និងអញ្ជើញសួរសុខទុក្ខ លើកទឹកចិត្តដល់កងកម្លាំងកំពុងបំពេញភារកិច្ចស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុ កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង។
នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពភ្ជាប់ជាមួយនឹង “យុទ្ធនាការ ៥០០ ថ្ងៃនិងយប់ជុំរុញការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី” ឆ្ពោះទៅរកការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុកម្មាភិបាល យុទ្ធជនដែលបានពលីជីវិតក្នុងការវាយសម្រុកជាទូទៅនិងនិងការក្រោកឈរឡើងនាបុណ្យចូលឆ្នាំថ្មីឆ្នាំ វក សំរឹទ្ធិស័ក ១៩៦៨។
នៅបរិវេណបំពេញភារកិច្ចនោះ តំណាងថ្នាក់ដឹកនាំទីក្រុងបានជូនអំណោយលើកទឹកចិត្តដល់បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ និងផ្នែកការងារទាំងឡាយដែលចូលរួមដោយផ្ទាល់ រួមមានកងកម្លាំងស្វែងរក បកប្រលេះអដ្ឋិធាតុ ក្រុមបញ្ជាការប្រតិបត្តិការ ក្រុមយកសំណាក ឌីជីថលភាវូបនីយកម្ម ក្រុមធានាសន្តិសុខ សុវត្ថិភាព ក្រុមឃោសនា ក្រុមធ្វើស្ថិតិមត៌កវត្ថុរួមជាមួយនឹងកងកម្លាំងធានាភស្តុភារ បច្ចេកទេស។ ក្នុងនោះ តំណាងបញ្ជាការដ្ឋានយោធាទីក្រុងបានទទួលនិមិត្តសញ្ញាឧបត្ថម្ភដែលមានតម្លៃ ៣០០ លានដុង។
យោងតាមប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ អដិ្ឋធាតុនីមួយៗ ត្រូវបានរកឃើញ អត្តសញ្ញាណនីមួយៗ ត្រូវបានបញ្ជាក់មិនត្រឹមតែចូលរួមចំណែកធ្វើឲ្យធូរស្រាលការឈឺចាប់របស់សាច់ញាតិយុទ្ធជនពលីប៉ុននោះទេ ថែមទាំងជាទង្វើជាក់ស្ដែងដើម្បីថែរក្សានូវការចងចាំប្រវត្តិសាស្រ្ត អប់រំប្រពៃណីស្នេហាជាតិ និងបំពូនបន្ថែមការទទួលខុសត្រូវរបស់ក្មេងៗ ជំនាន់ក្រោយចំពោះបុព្វហេតុកសាង ការពារមាតុភូមិ៕
អត្ថបទនិងរូបថត៖ ម៉ាញ់លិញ
ប្រែសម្រួល៖ អៀងថាន់