រាយការណ៍នៅក្នុងកិច្ចប្រជុំកាងងារ ប្រធានគណៈកម្មាធិការប្រជាជនឃុំ ខាញ់ឡឹម ត្រឹន ហុងអ៊ឹង ថ្លែងថា ភូមិសាស្ត្រឃុំភូមិចំនួន ១៧ ក្នុងនោះមានចំនួន ៧ ភូមិលំបាកលំបិនខ្លាំងស្ថិតក្នុងតំបន់បងប្អូនជនជាតិភាគតិច។ ទូទាំងឃុំនៅចំនួន ២១៧ ក្រុមគ្រួសារក្រីក្រ (ស្មើនឹង ២,៧៩%) និងចំនួន ៩៥ ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រ (ស្មើនឹង ១,២២%)។ រយៈពេលកន្លងទៅ យន្តការ គោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ សុខាភិបាលចំពោះតំបន់បងប្អូនជនជាតិភាគតិចត្រូវបានអនុវត្តព្រមៗ គ្នា។ បណ្តាញសាលារៀនថ្នាក់រៀន មូលដ្ឋានសុខាភិបាលត្រូវបានយកចិត្តទុកដាក់វិនិយោគចំមុខសញ្ញា។ បច្ចុប្បន្នឃុំមានស្ថានីយសុខាភិបាលចំនួន ១ បុគ្គលិកសុខាភិបាលភូមិចំនួន ៤៥ នាក់ សម្រេចអត្រាគ្របដណ្តប់ធានារ៉ាប់រងសុខាភិបាល ១០០% ហើយសាលារៀនចំនួន ៧ ក្នុងចំណោម ៩ ខ្នងសម្រេចបានស្តង់ដារជាតិ។
អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ត្រឹន ធីហ្វារី ស្នើថា មូលដ្ឋានបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយអប់រំ សុខភាពចំពោះតំបន់បងប្អូនជនជាតិភាគតិច ជំរុញការឃោសនាយ៉ាងខ្លាំងក្លាដើម្បីប្រជាជនទទួលបានគោលនយោបាយ ធានាថាគោលនយោបាយទាំងឡាយជ្រួតជ្រាបទៅក្នុងជីវភាពរស់នៅ រួមចំណែកដល់ការលើកកម្ពស់គុណភាពជីវភាពប្រជាជន។
វាយតម្លៃខ្ពស់បណ្តាលទ្ធផលដែលឃុំ ខាញ់ឡឹម ក៏សម្រេចបានក្នុងការអនុវត្តគោលនយោបាយពិសេសដោយឡែកទាំងឡាយនាពេលកន្លង ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាបានសម្តែងបំណងចង់ មូលដ្ឋាននឹងបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង សម្របសម្រួល ជាពិសេសគឺអំពីប្រភពធនធានវិនិយោគសម្រាប់សុខាភិបាលមូលដ្ឋាន ការអប់រំ ម្ចាស់ការនិងដោះស្រាយការលំបាកលំបិន ចំណុចខ្វះខាតទាន់ពេលវេលាក្នុងគោលបំណងនាំយកគោលនយោបាយចូលទៅក្នុងជីវភាពរស់នៅកាន់តែស៊ីជម្រៅ លើកកម្ពស់ការទទួលផលរបស់ប្រជាជន។ ចំពោះសំណើទាំងឡាយរបស់មូលដ្ឋាន ក្រុមការងារបានកត់សម្គាល់ដើម្បីធ្វើសំយោគ បម្រើការងារត្រួតពិនិត្យនិងធ្វើសុក្រឹតកម្មរបបរបស់រដ្ឋសភាក្នុងរយៈពេលខាងមុខ៕
ព័ត៌មាននិងរូបថត៖ ហ្វ៊ិញអាញ់ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ