ក្នុងដំណើរអភិវឌ្ឍន៍របស់ទីក្រុង ហូ ជីមិញ សហគមន៍ជនជាតិ សាសនាមិនត្រឹមតែថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុននោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងជីវភាពវប្បធម៌នៅទីប្រជុំជនទៀតផង។
នៅរសៀលថ្ងៃទី ២៥ ខែ សីហា នៅគណៈកម្មាធិការប្រជាជនសង្កាត់ ទិញបៀន ខេត្ត អានយ៉ាង នគរបាលខេត្ត អានយ៉ាង បានរៀបចំបង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅបណ្តាឃុំ សង្កាត់មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយនឹងប្រទេស កម្ពុជា។
បរិវត្តកម្មឌីជីថលកំពុងបង្ហាញខ្លួនកាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវភាពជនបទ ចាប់តាំងពីការទូទាត់មិនចាំបាច់ប្រើសាច់ប្រាក់ ធ្វើបែបបទរដ្ឋបាលរហូតដល់ផ្សព្វផ្សាយផលិតផល អភិវឌ្ឍទេសចរណ៍និងជួយប្រជាជនចូលប្រើប្រាស់បណ្តាសេវាឌីជីថល។ នៅឃុំ ម៉ាយចូវ និងសង្កាត់ ហ្វាប៊ិញ ខេត្ត ភូ ថ វិធីធ្វើទាំងឡាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងកំពុងនាំបច្ចេកវិទ្យាចូលមកជិតប្រជាជនពីមួយជំហានទៅមួយជំហាន បង្កើតការប្រែប្រួលក្នុងវិធានការផលិតកម្ម ធ្វើអាជីវកម្មនិងបម្រើសហគមន៍។
បច្ចុប្បន្ននេះ ក្នុងបរិការណ៍ថ្លៃចំណាយពិនិត្យ ព្យាបាលជំងឺកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការចូលរួមធានារ៉ាប់រងសុខភាពកាន់តែបញ្ជាក់តួនាទីជា "ផ្ទាំងខែល" ការពារសុខភាពរបស់គ្រួសារនីមួយៗ។ នៅ ដាក់ឡាក់ ដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ការងារអភិវឌ្ឍន៍អ្នកចូលរួមធានារ៉ាប់រងសុខភាពសម្រេចបានលទ្ធផលជាច្រើន ធ្វើឲ្យគោលដៅថែទាំសុខភាពប្រជាជនទាំងមូលក្លាយទៅជាភាពជាក់ស្តែងពីមួយជំហានទៅមួយជំហាន។
ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។
ការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពី "ការស្ទុះផ្លោះអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាតិ" គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន បានអនុវត្តគំរូ "យុទ្ធជនស័ក្តិពណ៌បៃតងពន្លឿនបរិវត្តកម្មឌីជីថល"។
ផ្តើមពីក្របី គោ ហ្វូងបក្សីស្រុកត្រូវបានឧបត្ថម្ភ ប្រភពទុនអនុគ្រោះត្រូវបានខ្ចីដើម្បីវិនិយោគក្នុងផលិតកម្ម ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រជាច្រើននៅ ថាញ់ហ្វា កំពុងបង្កើតការងាររកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងកែលម្អជីវភាពពីមួយជំហានទៅមួយជំហាន។ មិនត្រឹមតែជួយផ្តល់ឱ្យប្រជាជនមានសម្ភារផលិតកម្ម គោលនយោបាយឧបត្ថម្ភបន្ថែមទៀតប៉ុននោះទេ ថែមទាំងបង្កើតលក្ខខណ្ឌដើម្បីគ្រួសារនីមួយៗ ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច រួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហាន។
ជាង ២០ ឆ្នាំកន្លងទៅ វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ នៅខេត្ត អានយ៉ាង សុទ្ធតែបើកថ្នាក់បង្រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃឱ្យកូនក្មួយបងប្អូនជនជាតិ។ មិនត្រឹមតែចែករំលែកបង្ហាត់បង្រៀនភាសានិយាយ អក្សរសរសេរប៉ុននោះទេ ថ្នាក់រៀនពិសេសទាំងនេះថែមទាំងចូលរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ ពូនជ្រំសីលធម៌ របៀបរបបរស់នៅនិងសេចក្តីស្រឡាញ់ឫសគល់សម្រាប់ក្មេងៗ ជំនាន់ក្រោយទៀតផង។
នៅកណ្តាលព្រៃព្រឹក្សាលតាវល្លិ ត្រឿងស៊ឺន ដ៏មហាសាល ធំល្វឹងល្វើយ ជីវភាពរបស់ជនជាតិ រុក កំពុងរស់រានឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ អាស្រ័យដោយគោលនយោបាយជួយឧបត្ថម្ភគ្រប់ជ្រុងជ្រោយ មនុស្សធម៌របស់បក្សនិងរដ្ឋ។
ថ្ងៃទី ៥ ខែ សីហា នៅខេត្ត ឡាងស៊ើន សមាគមសម្ព័ន្ធនារី វៀតណាម សហការជាមួយសមាគមសម្ព័ន្ធនារី ខេត្ត ឡាងស៊ើន រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រតថភាពនារីខេត្ត ឡាងស៊ើន ផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងគោលបំណងវាយតម្លៃតថភាពកម្រិតនៃការត្រៀមខ្លួនរបស់នារីផ្តើមអាជីពផ្សារភ្ជាប់ជាមួយនឹងវិទ្យាសាស្ត្របច្ចេកវិទ្យានឹងដំណើរការផ្តើមអាជីពឬក៏អភិវឌ្ឍការធ្វើអាជីវកម្ម លើកសំណើ សំណូមពរដំណោះស្រាយ សមស្របមួយចំនួនតម្រង់ទិសដៅគម្រោងការឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០២៦ - ២០៣៥។
អំឡុងថ្ងៃជិតដល់ឆ្នាំសិក្សា ២០២៦ - ២០២៧ កុមារជនជាតិភាគតិចរាប់ពាន់នាក់នៅខេត្ត ឡឹមដុង បានចូល ថ្នាក់រៀនពង្រឹងភាសា វៀតណាម បន្ថែមក្នុងឱកាសវិស្សមកាល។
ថ្ងៃទី ២៩ ខែ កក្កដា នៅសង្កាត់ សាប៉ា ខេត្ត ឡាវកាយ សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ មជ្ឈិមសហការជាមួយសម្ព័ន្ធយុវជនខេត្ត ឡាវកាយ រៀបចំកិច្ចសន្ទនាក្រោមប្រធានបទ “ផ្តើមអាជីពពីអត្តសញ្ញាណមូលដ្ឋាន៖ ឱកាសអភិវឌ្ឍផលិតផល OCOP ក្នុងយុគសម័យឌីជីថល”។
គំរូសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពរបស់សមាជិកសមាគមអតីតយុទ្ធជនត្រូវបានរក្សាជាប្រចាំ ពង្រីកទូលំទូលាយ បង្កើតការងារធ្វើជូនពលករជាច្រើនក្នុងស្រុក ។ល។ នេះគឺជាការវាយតម្លៃត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង "អតីតយុទ្ធជនជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ" លើកទី ៦ ដំណាក់កាល ២០២១ - ២០២៦ ដែលរៀបចំដោយសមាគមអតីតយុទ្ធជនខេត្ត ឡាងស៊ើន នៅរសៀលថ្ងៃទី ២៩ ខែ កក្កដា។
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ដាក់់ឡាក់ រួមជាមួយសហគមន៍បានឧបត្ថម្ភសាងសង់ជម្រកមហាសាមគ្គីដ៏សែនកក់ក្តៅ ធំទូលាយស្អាតបាតរាប់រយខ្នង ជួយបណ្តាក្រុមគ្រួសារក្រីក្រលំនឹងជីវភាពនិងមានចលករឈោងឈានឡើងបន្ថែម។
ឆ្លងតាមរយៈការងារជាក់ស្តែង មានប្រយោជន៍ទាំងឡាយ លោក ង្វៀន ហ្វាយទ្រុង លេខាសាខាបក្ខភាគប្រធានអនុសងា្កត់ ៣ ឃុំ ឌឹកហ្វា ខេត្ត តីនិញ បានរួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនក្នុងអង្គការបក្សនៅមូលដ្ឋានបន្ថែម សាយភាយរូបភាពអ្នកកម្មាភិបាល មានការទទួលខុសត្រូវ។
កម្មវិធី Kiosk ឆ្លាតវៃរួមបញ្ចូលបញ្ញាសិប្បនិម្មិត AI នៅឃុំ មៅអា ខេត្ត ឡាវកាយ ជួយប្រជាជនដោះស្រាយបែបបទរដ្ឋបាលយ៉ាងឆាប់រហ័ស លើកម្ពស់គុណភាពសេវាកម្ម ហើយជម្រុញបរិវត្តកម្មឌីជីថលនៅមូលដ្ឋាន។
កើតនៅក្នុងភូមិតំបន់ភ្នំនៅជួបប្រទះនឹងការលំបាកជាច្រើននៅខេត្ត ត្វៀនក្វាង នាងយុវតី យ៉ាង ធីប៉ា មិនដែលស្រមៃថានាងនឹងចូលរៀននៅមហាវិទ្យាល័យទេ កាន់តែមិនដែលគិតថានឹងទទួលបានសញ្ញាបត្រដល់ទៅពីរ។ ក៏ប៉ុន្តែផ្តើមពីរឿងរ៉ាវឆ្លងកាត់ការលំបាករបស់ឪពុកម្តាយ នាងយុវតីជនជាតិ ម៉ុង រូបនេះបានឆ្លងកាត់វីថិពុទ្ធិពីមួយជំហានទៅមួយជំហាន និងបានជ្រើសត្រឡប់មកបម្រើស្រុកកំណើតរបស់នាងវិញ។
នៅថ្ងៃទី ១៤ ខែ កក្កដា នៅទីស្នាក់ការនគរបាលខេត្ត ក្វាងទ្រី គណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត ក្វាងទ្រី សហការជាមួយនគរបាលខេត្តរៀបចំពិធីបើកប្រតិបត្តិការ "យុទ្ធនាការរដូវវិស្សមកាលឌីជីថលជាមួយនឹង VNeID ណែនាំប្រជាពលរដ្ឋឌីជីថល រួមដំណើរជាមួយប្រជាជនអនុវត្តគម្រោងការ ០៦"។
ដោយសារគោលនយោបាយរបស់បក្សនិងរដ្ឋ ជីវភាពរបស់ជនជាតិ ដានឡាយ នៅភូមិ ឃាប៊ុង និងភូមិ កផាត ឃុំ ម៉ូនស៊ើន (ខេត្ត ង៉េអាន) បាននិងកំពុងផ្លាស់ប្តូរជាវិជ្ជមាន។
យោងតាមគណៈកម្មាធិការប្រកួតប្រជែងជាតិ (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថលកំពុងធ្វើឱ្យផ្លាស់ប្តូររបៀបប្រើប្រាស់របស់ប្រជាជនយ៉ាងខ្លាំងក្លា។
ប៉ុន្មានថ្ងៃនេះ បរិយាកាសនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៦ កំពុងប្រព្រឹត្តឡើងយ៉ាងអ៊ូអរតាមមូលដ្ឋានជាច្រើននៅ ដាក់ឡាក់។ ដោយមានប្រធានបទ "ធ្វើនវានុវត្តន៍វិធីសាស្រ្តប្រតិបត្តិការរបស់សម្ពន្ធយុវជន" យុវវ័យទូទាំងខេត្តកំពុងអនុវត្តគំរូជាក់ស្តែងជាច្រើន ដោយផ្តោតយ៉ាងខ្លាំងអំពីមូលដ្ឋាន រួមចំណែកជាមួយនឹងមូលដ្ឋានអនុវត្តបរិវត្តកម្មឌីជីថលនិងគិតគូរអំពីការរស់នៅរបស់ប្រជាជន។
ឱកាសវិស្សមកាលម្តងៗ ឱ្យតែដល់វេលាម៉ោង ១៩ ជារៀងរាល់ថ្ងៃ បរិវេណនៃវត្ត ពោធិវង្ស (សង្កាត់ បៃហៀន ទីក្រុង ហូ ជីមិញ) ក៏លាន់ឮសូរសំឡេងប្រកបអក្សរ ខ្មែរ របស់កុមារតូចៗ ទៀត។ អស់រយៈពេលជាច្រើនឆ្នាំកន្លង វត្ត ពោធិវង្ស បានក្លាយជា “ជម្រករួម” របស់កុមារ ខ្មែរ រាប់រយនាក់ក្នុងដំណើរថែរក្សា អភិរក្សភាសានិយាយ អក្សរសរសេររបស់ជនជាតិខ្លួន។
ក្នុងដំណើរបរិវត្តកម្មឌីជីថល នារីខេត្ត ត្វៀនក្វាង កំពុងផ្លាស់ប្តូរផ្នត់គំនិតបន្តិចម្តងៗ សកម្មរៀនសូត្រ ប្រើបច្ចេកវិទ្យាទៅក្នុងផលិតកម្ម អាជីវកម្ម និងការរស់នៅ។ ផ្តើមពីថ្នាក់រៀនហ្វឹកហ្វឺនបំណិនឌីជីថលដល់សកម្មភាពធ្វើអាជីវកម្មនៅលើវេទិការឌីជីថល សមាជិកាជាច្រើនបានម្ចាស់ការប្រើបច្ចេកវិទ្យា រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងជំរុញបរិវត្តកម្មឌីជីថលនៅមូលដ្ឋាន។
រយៈពេលជាង ១០ ឆ្នាំកន្លង មុខរបរត្បាញកំប្លោកមិនត្រឹមតែផ្លាស់ប្តូរមុខមាត់ជនបទប៉ុននោះទេ ថែមទាំងជួយប្រជាជនឃុំ ហុងយ៉ឹន ខេត្ត កាម៉ៅ រាប់រយក្រុមគ្រួសាររួចផុតពីភាពក្រីក្រឈោងឈានឡើងធ្វើមានទៀតផង។
ដើម្បីកសាង "ឃុំមិនមានគ្រឿងញៀន" គណៈកម្មាធិការបក្សនិងអាជ្ញាធរ ឃុំ ខាវម៉ាង តំបន់ភ្នំខេត្ត ឡាវកាយ បានចលនាប្រព័ន្ធនយោបាយទាំងមូលចូលរួមក្នុងកិច្ចការ។
ជាមូលដ្ឋានមានជាង ៦០% ចំនួនប្រជាជនជាបងប្អូនជនជាតិភាគតិច ខេត្ត ឡាវកាយ ចាត់ទុកកម្មាភិបាលជនជាតិភាគតិចដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ចលនាប្រជាជននិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន។
ធ្លាប់ជាតំបន់អតីតមូលដ្ឋានបដិវត្តន៍ ទីកន្លែងដាក់បញ្ជាការដ្ឋានយុទ្ធនាការ ឌៀនបៀនភូ ឃុំ មឿងផាំង ខេត្ត ឌៀនបៀន សព្វថ្ងៃនេះកំពុងប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា ក្លាយជាចំណុចលេចធ្លោសេដ្ឋកិច្ច - សង្គម លើកកម្ពស់ជីវភាពប្រជាជន។
ការអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត ឃុំទាំងឡាយតំបន់ភ្នំខេត្ត កាវបាំង កំពុងខិតខំដោះស្រាយការលំបាកលំបិន ពាំនាំបច្ចេកវិទ្យាឌីជីថលចូលបម្រើដល់ជីវភាពប្រជាជនពីមួយជំហានទៅមួយជំហាន ជាពិសេសគឺបងប្អូនជនជាតិភាគតិចនៅតំបន់ជ្រៅ តំបន់ឆ្ងាយ។
នាយប់នៃថ្ងៃទី ២២ ខែ មិថុនា នៅមជ្ឈមណ្ឌលវប្បធម៌វិចិត្រសិល្បៈខេត្ត តីនិញ (សង្កាត់ តឹននិញ) មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត តីនិញ សហការជាមួយនាយកដ្ឋានហាត់ប្រាណកីឡា វៀតណាម រៀបចំពិធីបើកការប្រកួតជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេសឆ្នាំ ២០២៦។
ក្រោយពីរួមបញ្ចូលព្រំប្រទល់រដ្ឋបាល ខេត្ត ឡឹមដុង ក្លាយជាមូលដ្ឋានមានលម្ហអភិវឌ្ឍន៍លាតសន្ធឹងពីតំបន់ខ្ពង់រាបរហូតដល់តំបន់ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ដោយមានចំនួន ៤៩ ជនជាតិរស់នៅជាមួយគ្នា។ នេះមិនត្រឹមតែជាឧត្តមភាពអំពីវប្បធម៌សម្បូរបែបនិងធនធានមនុស្សប៉ុននោះទេ ថែមទាំងបើកឱកាសថ្មីដើម្បីខេត្តទាញយកសក្តានុពលតំបន់បងប្អូនជនជាតិនិងតំបន់ភ្នំប្រកបដោយប្រសិទ្ធភាព បង្កើតកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផ្លោះរំលងក្នុងដំណាក់កាលថ្មី។