គាំទ្រការអំពាវនាវរបស់គណៈប្រធាននៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម អំពីការរៃអង្គាសសម្រាប់ជួយឧបត្ថម្ភការបង្ការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ គិតមកដល់ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២១ ក្នុងស្មារតីភ្ញាក់រលឹកដោយខ្លួនឯង ស្ម័គ្រចិត្តរួមដៃគ្នារុញច្រានជំងឺរាតត្បាត គណៈកម្មាធិការរណសិរ្សមាតុភូមិ ខេត្ត សុកត្រាំង បានអំពាវនាវដល់គ្រប់អង្គភាព អង្គការ សហគ្រាស បុគ្គលទាំងអស់ជួយឧបត្ថម្ភជាទឹកប្រាក់បានជាង ៦,១ ពាន់លានដុងចូលមូលនិធិបង្ការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩៕




ដំណឹងនិងរូបថត៖ ទ្រុងហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ ជ័យពិសិដ្ឋ - បឹងបួ