ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ ឆ្នាំនៃទិវាយុទ្ធជនពិការ - យុទ្ធជនពលី (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២) ក្នុងប៉ុន្មានថ្ងៃកន្លងទៅថ្មីៗ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ រណសិរ្សមាតុភូមិនិងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ បណ្តាស្ថាប័នអង្គភាពនិងសប្បុរសជនបានរៀបចំសកម្មភាពជាច្រើនបង្ហាញសន្តានចិត្តដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់បុព្វបុរសជំនាន់មុនក៏ដូចជាប្រពៃណី "ផឹកទឹកនឹកប្រភព" "ហូបផ្លែនឹកអ្នកដាំ"។



ជាក់ស្តែងក្នុងអំឡុងពេល ៧៥ ឆ្នាំកន្លងទៅគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ រណសិរ្សមាតុភូមិនិងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ បណ្តាសាប្ថ័ន អង្គភាពនិងសប្បុរសជនបានចូលរួមចលនា "តបស្នងសងគុណ" ប្រជាជនទាំងមូលថែទាំបណ្តាគ្រួសារយុទ្ធជនពិការ យុទ្ធជនពលីនិងអ្នកមានគុណបំណាច់នឹងបដិវត្តន៍" យ៉ាងសកម្ម។


ចលនាទាំងនោះទទួលបានការគាំទ្រនិងការចូលរួមយ៉ាងសកម្មនៃសង្គមទាំងមូល ក្លាយជាលក្ខណៈដ៏ល្អប្រពៃក្នុងជីវភាពរស់នៅវប្បធម៌ រួមចំណែកបង្កើនការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល លើកកម្ពស់ស្មារតីស្នេហាជាតិ ទំនួលខុសត្រូវសង្គមរបស់ប្រជាជន វៀតណាម ម្នាក់ៗ៕
អត្ថបទ៖ ទ្រុងកៀន
រូបថត៖ ថុងញ៉ឹត - ង៉ុកធៀន - មិញឌឹក -ថាញ់ធុយ - អាញ់ទន់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ