នៅបណ្តាឃុំតំបន់ភ្នំជាប់ព្រំដែនខេត្ត ក្វាងទ្រី ដំណើរទៅសាលារៀនរបស់ប្អូនៗសិស្សសាលាជាច្រើនមិនត្រឹមតែត្រូវរារាំងដោយសារព្រៃភ្នំ និងទឹកជំនន់ប៉ុននោះទេ ថែមទាំងភាពក្រីក្រ ជំងឺ និងការព្រួយបារម្ភ កង្វល់នៅក្នុងគ្រួសាររបស់ពួកគាត់ទៀតផង។
នៅពីក្រោយពេលរៀនទៀងទាត់គឺជាការព្យាយាម តស៊ូដោយស្ងៀមស្ងាត់របស់គ្រូបង្រៀន កងទ័ពការពារព្រំដែន និងអាជ្ញាធរមូលដ្ឋានក្នុងការខំរក្សាតួអក្សរសម្រាប់កុមារនៅតំបន់ភ្នំ។
ប្អូន ហូកាយ (អាវពណ៌លឿង) ជាសិស្សនៅសាខាសាលារៀន ក្អាយ (ឃុំ យឹនហ្វា) តែងតែអវត្តមានទើបប្អូនតែងតែបានគ្រូបង្រៀនណែនាំបន្ថែម។
ឃុំ យឹនហ្វា (ខេត្ត ក្វាងទ្រី) ជាឃុំជាប់ព្រំដែននៃប្រទេស ឡាវ ជាកន្លែងមានសេដ្ឋកិច្ច សង្គមនៅជួបការលំបាកលំបិននៅឡើយ ការរស់នៅរបស់ប្រជាជនភាគច្រើនពឹងផ្អែកលើការធ្វើស្រែចម្ការលើភ្នំ។ ទោះបីជាប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋបានយកចិត្តទុកដាក់វិនិយោគលើការសាង សង់សាលារៀនមាំទាំហើយ ក៏ស្ថានភាពសិស្សមិនចូលរៀននៅតែកើតឡើងជារឿយៗ។
ថ្នាក់រៀននៅសាខាសាលារៀន ក្អាយ (K Ai) នៅឃុំ យឹនហ្វា ខេត្ត ក្វាងទ្រី មានសិស្សអវត្តមានជារៀងរាល់ថ្ងៃ។
កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ ចាឡ និងគ្រូបង្រៀននៃសាខាសាលារៀន ក្អាយ (ឃុំ យឹនហ្វា) ចុះទៅដល់ផ្ទះប្អូន ហូកាយ ជាប្រចាំ ដើម្បីចលនាឲ្យប្អូនបានទៅរៀន។
កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ ចាឡ និងគ្រូបង្រៀននៃសាខាសាលារៀន ក្អាយ (ឃុំ យឹនហ្វា) ទៅដល់ផ្ទះប្អូន ហូកាយ ជាប្រចាំ ដើម្បីចលនា លើកទឹកចិត្តក្រុមគ្រួសាររបស់ប្អូនឱ្យបញ្ជូនប្អូនត្រឡប់ទៅសាលារៀនវិញ។
ដើម្បីឲ្យសិស្សទៅសាខាសាលារៀន ក្អាយ (ឃុំ យឹនហ្វា) ចូលរៀនជាប្រចាំគឺអាស្រ័យដោយការខិតខំព្យាយាមអស់ពិចិត្តពីថ្លើមរបស់គ្រូបង្រៀន កងទ័ពការពារព្រំដែន និងអាជ្ញាធរមូលដ្ឋានក្នុងការផ្សព្វផ្សាយ លើកទឹកចិត្តប្អូនៗ និងគ្រួសារ។
គ្រូបង្រៀននៅក្នុងឃុំព្រំដែន យឹនហ្វា មិនត្រឹមតែបង្ហាត់បង្រៀនប៉ុននោះទេ ថែមទាំងសហការជាមួយកងទ័ពការពារព្រំដែនទៅជួបគ្រួសារនីមួយៗ ជាប្រចាំ ដើម្បីផ្សព្វផ្សាយ និងលើកទឹកចិត្តអាណាព្យាបាលសិស្សឱ្យយកចិត្តទុកដាក់បន្ថែមទៀតចំពោះការសិក្សារបស់កូនៗ។ នៅពេលដំណើរទៅកាន់សាលារៀនកាន់តែបានយកចិត្តទុកដាក់បានដិតដល់នោះ ឱកាសផ្លាស់ប្តូរជីវិតរបស់កុមារនៅជាយដែនទើបបានបើកផ្លូវយ៉ាងពិតប្រាកដ៕
អត្ថបទ និងរូបថត៖ តាច្វៀន
ប្រែសម្រួល៖ ចន្ថា
(ទីភ្នាក់ងារព័ត៌មានវៀតណាម)