ឧទ្យានភូគព្ភសាស្រ្តខ្ពង់រាបថ្ម ដុងវ៉ាន់ (ខេត្ត ទ្វៀនក្វាង) ទើបតែបានអង្គការពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards - WTA) ប្រគល់ជូនកិត្តិនាម "គោលដៅវប្បធម៌តំបន់ឈានមុខគេនៅអាស៊ីឆ្នាំ ២០២៥"។
ភ្ញៀវទេសចរបរទេសរំភើបរីករាយចំពោះការឆ្លងកាត់បទពិសោធទេសចរណ៍ ហាយ៉ាង។
បណ្តាស្រទាប់ថ្មកំបោរបុរាណ ប្រព័ន្ធរូងភ្នំដ៏អស្ចារ្យរួមជាមួយស្លាកស្នាមនៃបណ្តាចលនារចិតវិវត្តន៍សំបកផែនដីបានបង្កើតជា "សារមន្ទីរភូគព្ភសាស្ត្រមានជីវិត" ដ៏កម្រមួយនៅលើពិភពលោក។
នេះជាកិត្តិនាមកិត្តិយសត្រូវបាន WTA រៀបចំប្រគល់ជូនជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកតម្កើងបណ្តាគោលដៅមាន សមិទ្ធផលលេចធ្លោក្នុងការ អភិរក្សវប្បធម៌អន្តោគ្រាម ការអភិវឌ្ឍទេសចរណ៍ប្រកបដោយ ចីរភាពនិងរក្សា ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។ មុននោះ ឆ្នាំ ២០១០ ឧទ្យានភូគព្ភសាស្រ្តខ្ពង់រាបថ្ម ដុងវ៉ាន់ ត្រូវបានអង្គការ យូណេស្កូ ទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកល យូណេស្កូ ដំបូងបង្អស់របស់ប្រទេស វៀតណាម និងទីពីរនៅ អាស៊ីអាគ្នេយ៍។
ការដែលអង្គការ យូណេស្កូ ទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកលទេសចរណ៍លើដែនដីខ្ពង់រាបថ្មបាននិងកំពុងជួយទេសចរណ៍ស្រុកទេសន៍ទ្វៀន អភិវឌ្ឍហួសកម្រិត គឺជាដងថ្លឹងដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន។
ផ្តល់ជូនកិត្តិនាម "ឧទ្យានភូគព្ភសាស្ត្រសកល យូណេស្កូ ខ្ពង់រាបថ្ម ដុងវ៉ាន់ ខេត្តទ្វៀនក្វាង ប្រទេស វៀតណាម - គោលដៅវប្បធម៌តំបន់ឈានមុខគេនៅ អាស៊ីឆ្នាំ ២០២៥" សម្រាប់តំណាងខេត្ត ទ្វៀនក្វាង។
អង្គការពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards - WTA)ជាមួយនឹងទេសភាពដ៏មហាសាល អស្ចារ្យ ជញ្ជាំងភ្នំបញ្ឈរភ្លឹង ប្រព័ន្ធរូងភ្នំថ្មកំបោរដ៏សម្បូរបែប ខ្ពង់រាបថ្ម ដុងវ៉ាន់ បានបញ្ជាក់ពីតម្លៃវិទ្យាសាស្ត្រ អប់រំ និងសោភ័ណភាពអន្តរជាតិ។
សម្រស់ម៉ាក់ខៃដូចជាតែងលម្អឲ្យទេសភាពស្រស់បំព្រងល្អឆើតឆាយបន្ថែមនៃខ្ពង់រាបថ្ម ដុងវ៉ាន់ និទាឃរដូវឈានមកដល់ម្តងៗ។
ខ្ពង់រាបថ្ម ដុងវ៉ាន់ លាតសន្ធឹងលើផ្ទៃដីជាង ២.៣៤៥ គីឡូម៉ែត្រការ៉េ គឺជា កន្លែងរក្សាទុកស្រទាប់ភូគព្ភសាស្ត្រមានអាយុកាលជាង ៥០០ លានឆ្នាំដោយ មានបេតិកភណ្ឌភូគព្ភសាស្ត្រ ប៉ាលេអូសូអ៊ិច ភូមិសណ្ឋាន និងទេសភាពដ៏ វិសេសវិសាលរាប់រយកន្លែង។ ជាហូរហែបុរាណដ្ឋាន ហ្វូស៊ីលជីវសាស្រ្តសមុទ្រ បណ្តាស្រទាប់ថ្មកំបោរបុរាណ ប្រព័ន្ធរូងភ្នំដ៏អស្ចារ្យរួមជាមួយស្លាកស្នាមនៃ បណ្តាចលនារចិតវិវត្តន៍សំបកផែនដីបានបង្កើតជា "សារមន្ទីរភូគព្ភសាស្ត្រ មានជីវិត" ដ៏កម្រមួយនៅលើពិភពលោក៕
អត្ថបទ៖ ក្វាងកឿង រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ សឺនហេង