យុទ្ធនាការ ក្វាងទ្រុង៖

ភ្ជាប់មនោសញ្ចេតនារវាងកងទ័ព និងប្រជាជន

យុទ្ធនាការ ក្វាងទ្រុង សាងសង់លំនៅឋានឡើងវិញយ៉ាងលឿនបំផុតជូនប្រជាជនរងគ្រោះនៅតំបន់ទឹកជំនន់​នៅ ខេត្ត ខាញ់ហ្វា ទទួលបានជ័យជម្នះទាំងស្រុងហើយ។

ពីតំបន់វាលទំនាបរហូតដល់តំបន់ភ្នំ ពីជនបទរហូតដល់ទីក្រុង ផ្ទះសម្បែងទាំងឡាយដែលត្រូវទឹកជំនន់កួចរសាត់​ទៅ ឬបាក់រលំនោះ ឥឡូវនេះត្រូវបានសាងសង់ឡើងវិញយ៉ាងមាំទាំហើយ។ ផ្ទះថ្មីនីមួយៗ មិនត្រឹមតែជួយ​ប្រជាជនឆាប់លំនឹងកន្លែងរស់នៅ ក្រោយពីគ្រោះធម្មជាតិប៉ុននោះទេ ថែមទាំងក្លាយជានិមិត្តរូបនៃ​មនោសញ្ចេតនាយ៉ាង​ជិតស្និទ្ធរវាងកងទ័ព និងប្រជាជនគឺប្រៀបដូចជាត្រី និងទឹក។

tham-tinh-1.jpg
ពេលវេលាមួយរំពេចនៃការលាគ្នាយ៉ាងរំជើបរំជួលរវាងកងទ័ពជាមួយនឹងប្រជាជនដែលមានផ្ទះបានកងទ័ព​សាងសង់ឡើងវិញ។

គ្រួសារលោក ត្រឹន ង៉ុកឌិញ (ជន្មាយុ ៦៣ ឆ្នាំ) នៅឃុំ ស៊ូយហៀប ខេត្ត ខាញ់ហ្វា គឺជាក្រុមគ្រួសារមួយក្នុង​ចំណោម​ក្រុមគ្រួសារមានផ្ទះត្រូវបាក់រលំទាំងស្រុង ដោយសារតែភ្លៀង និងទឹកជំនន់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ កើតឡើង។ ឥឡូវនេះ គ្រួសាររបស់លោកបានគណៈ​កម្មាធិការប្រជាជនឃុំ ស៊ូយហៀប រៀបចំដីតាំងទីលំនៅ​ឡើងវិញ​សម្រាប់សាងសង់ផ្ទះថ្មីហើយ។ លោកសប្បាយចិត្តខ្លាំងណាស់!

tham-tinh-4.jpg
កងទ័ពក្រៅពីការសាងសង់លំនៅឋានតាមយុទ្ធនាការ ក្វាងទ្រុង ក៏បានធ្វើការងារអនាម័យបរិស្ថានជូនប្រជាជន​នៅក្នុងឃុំ ស៊ូយហៀប ទៀតផង។

ដោយបានរដ្ឋឧបត្ថម្ភចំនួន ៦០ លានដុង សាច់ញាតិ និងមិត្តភក្តិចូលរួមវិភាគទានបន្តិចបន្តួច ក្រុមគ្រួសារលោក​បាន​សាងសង់ផ្ទះថ្មីមួយខ្នងនៅលើផ្ទៃដីជិត ២០០ ម៉ែត្រការ៉េ ដោយចំណាយថវិកាជាង ៣០០ លានដុង។ កងទ័ព​ជើងទឹកភូមិភាគទី ៤ បានជួយជាកម្លាំងពលកម្មប្រចាំថ្ងៃសាងសង់ផ្ទះក្នុងរយៈពេលជិតមួយខែ។

tham-tinh-3.jpg
រាត្រីបង្កាត់ភ្នក់ភ្លើងផ្លាស់ប្តូរជាមួយនឹងកងទ័ព បន្ទាប់ពីពិធីប្រគល់ជូនផ្ទះនាថ្ងៃទី១០ ខែមករា នៅតំបន់តាំងទី​លំនៅឡើងវិញថ្មី គឺថាញ់ ឃុំ ស៊ូយហៀប ខេត្ត ខាញ់ហ្វា រវាងកងទ័ព​សាងសង់លំនៅឋាន និងប្រជាជនក្នុង​មូលដ្ឋាន​ពោរពេញដោយភាពកក់ក្តៅ។

យុទ្ធនាការ ក្វាងទ្រុង ដាក់ដំណើរការនៅខេត្ត ខាញ់ហ្វា ត្រូវបានបញ្ចប់ជាស្ថាពរ ប៉ុន្តែមនោសញ្ចេតនា និង​រូបភាពរបស់កងកម្លាំងប្រដាប់អាវុធក្នុងឯកសណ្ឋានដែលធ្លាប់តែឃើញធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីសាងសង់​ផ្ទះជូនជនរងគ្រោះដោយសារភ្លៀង និងទឹកជំនន់នោះនឹងដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជនជារៀងរហូត។

tham-tinh-2.jpg
ការឱបក្រសោបពោរពេញដោយភាពកក់ក្តៅរវាងកងទ័ព និងប្អូនៗកុមារនៅឃុំ ស៊ូយយ៉ូវ ខេត្ត ខាញ់ហ្វា មុនពេលលាគ្នា។

តាំងពី​ការចាប់ដៃ ឱបក្រសោប និងកែវភ្នែកយ៉ាងរំភើបនៅថ្ងៃលាគ្នាបានបង្ហាញយ៉ាងច្បាស់អំពីមនោសញចេតនា និង​ភក្តីភាពដ៏​ជិតស្និទ្ធរវាងកងទ័ព និងប្រជាជន។ សម្រាប់ប្រជាជននៅតំបន់ទឹកជំនន់ លំនៅឋានថ្មីទាំងនេះមិនត្រឹមតែផ្តល់​ជាជម្រកជៀសពីភ្លៀង ថ្ងៃក្តៅប៉ុននោះទេ ថែមទាំងជាទីពឹងផ្អែកខាងស្មារតីយ៉ាងរឹងមាំ ផ្តល់នូវក្តីសង្ឃឹមឈោង​ឈាន​ឡើងក្នុងជីវិតក្រោយពីគ្រោះធម្មជាតិ។

tham-tinh-5.jpg
អាជ្ញាធរមូលដ្ឋានឃុំ ស៊ូយហៀប ជូនលិខិតសរសើរដល់កងកម្លាំងកងទ័ពដែលមានសមិទ្ធផលឆ្នើមក្នុងការសាងសង់លំនៅឋានឡើងវិញជូនប្រជាជននៅតំបន់ទឹកជំនន់តាមយុទ្ធនាការ ក្វាងទ្រុង។
tham-tinh-7.jpg
ប្រជាជននៅភូមិតាំងទីលំនៅឡើងវិញ គឺថាញ់ ឃុំ ស៊ូយហៀប កន្លែងដែលមានផ្ទះចំនួន ៦ ខ្នងត្រូវបាន​សាងសង់​ឡើងវិញដោយកងទ័ពកំពុងលាកងកម្លាំងជើងទឹកដែលបានចូលរួមបំពេញភារកិច្ច។
tham-tinh-6.jpg
ប្រជាជននៅមូលដ្ឋានឃុំ ស៊ូយយ៉ូវ ខេត្ត ខាញ់ហ្វា លាកងទ័ពដែលបំពេញភារកិច្ចសាងសង់ផ្ទះជូន​ប្រជាជនដែលមានផ្ទះត្រូវរលំបាក់ដោយសារភ្លៀង និងទឹកជំនន់​ កាលពីខែ​វិច្ឆិកា ឆ្នាំ២០២៥។

ដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តចេញពីបេះដូង កងកម្លាំងប្រដាប់អាវុធបានបញ្ជាក់តួនាទីរបស់ខ្លួនជា​ទីពឹងផ្អែកដ៏រឹងមាំរបស់ប្រជាជន លម្អបន្ថែមទៀតនូវប្រពៃណីសាមគ្គីភាព ផ្សារភ្ជាប់យ៉ាងស្អិតល្មួតរវាងកងទ័ព និង​ប្រជាជនក្នុងគ្រាមានអាសន្ន៕

អត្ថបទ និងរូបថត៖ ផានសៅ
ប្រែសម្រួល៖ ចន្ថា

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

ខ្ពង់រាបថ្ម ដុងវ៉ាន់ - គោលដៅវប្បធម៌តំបន់ឈានមុខគេនៅអាស៊ី

ខ្ពង់រាបថ្ម ដុងវ៉ាន់ - គោលដៅវប្បធម៌តំបន់ឈានមុខគេនៅអាស៊ី

ឧទ្យានភូគព្ភសាស្រ្តខ្ពង់រាបថ្ម ដុងវ៉ាន់ (ខេត្ត ទ្វៀនក្វាង) ទើបតែបានអង្គការពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards - WTA) ប្រគល់ជូនកិត្តិនាម "គោលដៅវប្បធម៌តំបន់ឈានមុខគេនៅអាស៊ីឆ្នាំ ២០២៥"។

ការប្រណាំងទូក ងតាំងពីយូរលង់ណាស់មកហើយបានផ្សារភ្ជាប់ជាមួយការបង្កបង្កើតនិងការអភិវឌ្ឍបណ្តាអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

ខេត្ត អានយ៉ាង ឧបត្ថម្ភចំនួន ៣០០ លានដុងបោះទូក ង ថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

នៅរសៀលថ្ងៃទី ១២ ខែ មករា លោក យ៉ាញ់ភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្ត អានយ៉ាង បានឱ្យដឹងថា ថ្មីៗ នេះនៅក្នុងសម័យប្រជុំលើកទី ៧ ក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង នីតិកាលទី ១០ អាណត្តិកាល ២០២១ - ២០២៦ ​បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចកំណត់អំពីកម្រិតចំណាយឧបត្ថម្ភបោះទូក ង ថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅលើភូមិសាស្ត្រខេត្ត អានយ៉ាង។

សកម្មភាពមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈឃុំ ឡឹមតឹន ដំណើរការយ៉ាងរលូនបម្រើបងប្អូនជនជាតិ ខ្មែរ។ រូបថតឯកសារ៖ ទន់ភី - ទីភ្នាក់ងារព័ត៌មានវៀតណាម។

ការកំណត់តំបន់បងប្អូនជនជាតិភាគតិចតាមគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត

គណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ​ ទើបតែចេញសេចក្តីសម្រេចជាផ្លូវការលេខ 70/QĐ-UBND ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៦ អនុម័តលើបញ្ជីភូមិ តំបន់កន្លែងតំបន់បងប្អូនជនជាតិ​ភាគតិច ភូមិ​ តំបន់លំបាកលំបិនខ្លាំង ឃុំ សង្កាត់តំបន់បងប្អូនជនជាតិ​ភាគតិច ឃុំ​​តំបន់ ១ តំបន់ ២ តំបន់ ៣ នៅលើភូមិសាស្ត្រ​ទីក្រុង កឹនធើ ដំណាក់កាល ២០២៦ - ២០៣០។​​

ប្តូរមុខមាត់ថ្មីនៃសង្កាត់ សៃហ្គន លេចធ្លោស្វាគមន៍មហាសន្និបាតបក្ស

ប្តូរមុខមាត់ថ្មីនៃសង្កាត់ សៃហ្គន លេចធ្លោស្វាគមន៍មហាសន្និបាតបក្ស

សៃហ្គន គឺជានាមដ្ឋានធ្លាប់ស្គាល់ ពាំនាំមកនូវនិមិត្តរូបតភ្ជាប់អតីតកាលជាមួយបច្ចុប្បន្នកាលរបស់ទីក្រុង ហូជីមិញ។ កន្លែងប្រមូលផ្តុំតម្លៃវប្បធម៌ប្រពៃណីជាប់ទាក់ទងជាមួយនឹងស្ថាបត្យកម្មទំនើបបំផុតក្នុងតំបន់។

កុមារជនជាតិ ម៉ុង លេងកម្សាន្ត ក្រោមបណ្តាគល់ទន្លាប់នៅ ជ្រលងភ្នំ ណាកា សង្កាត់ ម៉ុកចូវ (ខេត្ត សឺនឡា)។

កុមារជនជាតិ ម៉ុង លេងកម្សាន្ត ក្រោមបណ្តាគល់ទន្លាប់នៅ ជ្រលងភ្នំ ណាកា សង្កាត់ ម៉ុកចូវ (ខេត្ត សឺនឡា)។

កុមារជនជាតិ ម៉ុង លេងកម្សាន្ត ក្រោមបណ្តាគល់ទន្លាប់នៅ ជ្រលងភ្នំ ណាកា សង្កាត់ ម៉ុកចូវ (ខេត្ត សឺនឡា)។

កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ ចាឡ និងគ្រូបង្រៀននៃសាខាសាលារៀន ក្អាយ (ឃុំ យឹនហ្វា) ទៅដល់ផ្ទះប្អូន ហូកាយ ជាប្រចាំ ដើម្បីចលនា លើកទឹកចិត្តក្រុមគ្រួសាររបស់ប្អូនឱ្យបញ្ជូនប្អូនត្រឡប់​ទៅសាលារៀនវិញ។

ការរក្សាតួអក្សរសម្រាប់កុមារនៅតំបន់ភ្នំ

នៅបណ្តាឃុំតំបន់ភ្នំជាប់ព្រំដែនខេត្ត ក្វាងទ្រី ដំណើរទៅសាលារៀនរបស់ប្អូនៗសិស្សសាលាជាច្រើនមិនត្រឹមតែត្រូវ​រារាំងដោយសារព្រៃភ្នំ និងទឹកជំនន់ប៉ុននោះទេ ថែមទាំងភាពក្រីក្រ ជំងឺ និងការព្រួយបារម្ភ កង្វល់នៅក្នុង​គ្រួសាររបស់ពួកគាត់ទៀតផង។

កងទ័ពការពារព្រំដែនយាមល្បាតទ្វេភាគីនៅព្រំដែន វៀតណាម - ឡាវ

កងទ័ពការពារព្រំដែនយាមល្បាតទ្វេភាគីនៅព្រំដែន វៀតណាម - ឡាវ

ក្រោមរលឹមរោយស្បៃអូសបន្លាយពេញមួយយប់ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត ងេអាន (ប្រទេស វៀតណាម)និងបញ្ជាការដ្ឋានយោធាខេត្ត ហួផាន់ (ប្រទេស ឡាវ) នៅតែអត់ធ្មត់កាត់ព្រៃឆ្លងភ្នំលើចម្ងាយផ្លូវជាង ១២២ គីឡូម៉ែត្រប្រតិបត្តិការដំណើរយាមល្បាតទ្វេភាគីថ្នាក់ខេត្តលើកដំបូងត្រូវបានរៀបចំរវាងកងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ។

ពិធីបិទវគ្គបំប៉នភាសា ខ្មែរ ឆ្នាំ២០២៥ សម្រាប់កងទ័ពការពារព្រំដែន

ពិធីបិទវគ្គបំប៉នភាសា ខ្មែរ ឆ្នាំ២០២៥ សម្រាប់កងទ័ពការពារព្រំដែន

នៅថ្ងៃទី៨ ខែមករា សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានប្រារព្ធពិធីបិទវគ្គបំប៉នភាសាខ្មែរ ឆ្នាំ២០២៥ សម្រាប់កម្មាភិបាល យុទ្ធជននៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង កឹនធើ។ វគ្គបណ្តុះបណ្តាលកត់សម្គាល់លទ្ធផលគួរឱ្យចាប់អារម្មណ៍នៅពេលអត្រានៃសិក្ខាកាមសម្រេចនិទ្ទេសពូកែស្ទើរតែអតិបរិមា។

លោកវរសេនីយ៍ឯក ឡេ ភូថាញ់ (ខាងស្តាំ) នាយករងនគរបាលខេត្ត អានយ៉ាង និងអ្នកតំណាងប្រគល់សេចក្តីសម្រេចជូនផ្ទះ “ថ្ងៃទី ១៩ ខែ សីហា” ដល់គ្រួសារលោកស្រី កាវ ធីបឿង នៅភូមិ អានថាញ់ ឃុំ អានភូ ខេត្ត អានយ៉ាង។

នាំយកចូលឆ្នាំមុនពេលកំណត់មកកាន់អ្នកក្រីក្រតំបន់ព្រំដែន អានភូ

នាព្រឹកថ្ងៃទី ៦ ខែ មករា នៅឃុំព្រំដែន អានភូ យុវជនកុម្មុយនិស្ត ហូ ជីមិញ នគរបាលខេត្ត អានយ៉ាង សហការជាមួយយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត អានយ៉ាង និងគណៈកម្មាធិការប្រជាជនឃុំ អានយ៉ាង (ខេត្ត អានយ៉ាង) បានរៀបចំពិធីបើកប្រតិបត្តិការ “និទាឃរដូវស្ម័គ្រចិត្ត” ឆ្នាំ ២០២៦ ដោយមានសកម្មភាពជាក់ស្តែង មានអត្ថន័យជាច្រើន ជួយក្រុមគ្រួសារគោលនយោបាយ ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារមានស្ថានភាពលំបាកលំបិន សិស្សសាលាលេងកម្សាន្តនានិទាឃរដូវ ទទួលស្វាគមន៍ចូលឆ្នាំថ្មីសប្បាយរីករាយ កក់ក្តៅ។

ស្រុះចិត្តគំនិតនិងស្ម័គ្រចិត្តខិតខំប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនភាគនិរតី

ស្រុះចិត្តគំនិតនិងស្ម័គ្រចិត្តខិតខំប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនភាគនិរតី

សង្កាត់ ហាទៀន (ខេត្ត អានយ៉ាង) មានខ្សែព្រំដែនដីគោកលាតសន្ធឹងជាង ១៤ គីឡូម៉ែត្រ ជាប់នឹងឃុំចំនួនបីនៃស្រុក កំពង់ត្រាច ខេត្ត កំពត (ប្រទេស កម្ពុជា)។ នៅទល់មុខតំបន់ព្រំដែនមានកាស៊ីណូជាច្រើនកំពុងធ្វើសកម្មភាព ទាក់ទាញមនុស្សមួយចំនួនធំឆ្លងកាត់ព្រំដែន បង្កហានិភ័យដល់សន្តិសុខ សណ្តាប់ធ្នាប់ ឧក្រិដ្ឋកម្ម និងអំពើអបាយមុខសង្គម។ ហេតុដូច្នេះ នគរបាលសង្កាត់ ហាទៀន បានសេនាធិការគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានបង្កើត "កងសេនាជនចល័តឃោសនា បង្ការ ទប់ស្កាត់ឧក្រិដ្ឋកម្ម និងអំពើអបាយមុខសង្គមតាមបណ្តោយព្រំដែន" រួមចំណែកការធានាសន្តិសុខ និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន កសាងគោលជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជនរឹងមាំផ្តើមពីមូលដ្ឋាន៕

ដើមស្រល់ណូអែលទាំងឡាយចែងចាំងផ្លេកៗ ដោយព្រិលបានបង្កើតជាចំណុចលេចធ្លោ ទាក់ទាញភ្ញៀវទេសចរអញ្ជើញថតរូបអនុស្សាវរីយ៍។

រដូវបុណ្យណូអែលដ៏អ៊ូអរនៅតំបន់គ្រិស្តសាសនា ម៉ឹនកូយ

ឱ្យតែដល់ខែ ធ្នូ បងប្អូនកាន់សាសនាកាតូលិកតំបន់គ្រិស្តសាសនា ម៉ឹនកូយ ឃុំ ទ្រីតូន (ខេត្ត អានយ៉ាង) ក៏សោមនស្សរីករាយ មមាញឹករៀបចំសម្រាប់បុណ្យណូអែល។ ភូមិសាសនាហាក់ដូចជាបំពាក់ "អាវថ្មី" លើខ្លួនដ៏ស្រស់ឆើតអស្ចារ្យនិងកក់ក្តៅ។

"បេះដូង" ខ្នាតធំរៀបចំឡើងដោយផើងផ្កាចំនួន ១.៦០០ ផើងនៅភូមិផ្កា សាដែក

"បេះដូង" ខ្នាតធំរៀបចំឡើងដោយផើងផ្កាចំនួន ១.៦០០ ផើងនៅភូមិផ្កា សាដែក

ចំណុចលេចធ្លោមួយនៃភូមិផ្កា សាដែក គឺទេសភាពខ្នាតតូចរូបភាព "បេះដូង" រួមផ្សំជាមួយនឹងរូបភាព​ទង់ជាតិ​ពណ៌ក្រហមផ្កាយពណ៌លឿងត្រូវបានរៀបចំឡើងដោយផើងផ្កាស្រស់ៗគ្រប់ប្រភេទចំនួន ១.៧០០ ផើង។

ស្ថេរភាពប្រកបរបរចិញ្ចឹមជីវិតនៅលើចម្ការជម្រាលថ្មតំបន់ចុងប៉ូចភាគខាងជើង

ស្ថេរភាពប្រកបរបរចិញ្ចឹមជីវិតនៅលើចម្ការជម្រាលថ្មតំបន់ចុងប៉ូចភាគខាងជើង

នៅខែធ្នូ ភាពត្រជាក់នៅតំបន់ខ្ពង់រាបចាប់ផ្តើមព័ន្ធព័ទ្ធបណ្តាជួរភ្នំថ្មស្រួច លុង គូ (ខេត្ត ទ្វៀនក្វាង)។ នៅលើចង្កេះភ្នំដ៏ចោត មាមីងបងប្អូនបណ្តាភូមិ និគមរំភើបរីករាយឈានចូលរដូវប្រមូលផលខ្ញី និងដំឡូងជ្វាយ៉ិនស៊ិន។ សំឡេងជីកដី សំណើចយ៉ាងរស់រវើកកណ្តាលខ្យល់រងា។ មើមខ្ញីភ្ជាំពណ៌លឿង និងដំឡូងជ្វាយ៉ិនស៊ិនមើមណែនមូលបានលេចចេញពីកន្លៀតថ្ម ពាំនាំមកនូវសេចក្តីរីករាយនៃការប្រមូលផល និងក្តីសង្ឃឹមសម្រាប់ជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់ប្រជាជននៅតំបន់ចុងប៉ូចភាគខាងជើង៕

គ្រួសារបងប្រុស ដៀវមិញ ដាំឆ្លាស់បន្លែខ្លូតព្រៃចំនួន ០,៣ ហិកតាក្នុងចម្ការកាហ្វេហើយបានអំណោយផល។ បច្ចុប្បន្ននេះ គ្រួសារកំពុងបន្តដាំឆ្លាស់បន្លែខ្លូតព្រៃចំនួន ១,៥ ហិកតាក្នុងចម្ការកៅស៊ូ។

ធ្វើជាអ្នកមានពីការដាំបន្លែខ្លូតព្រៃ

បង្កាត់ពូជបន្លែខ្លូតព្រៃទៅជាផលិតផលពាណិជ្ជកម្មដោយជោគជ័យ បងប្រុស ថាច់ស៊ុម (ជនជាតិ ខ្មែរ នៅភូមិ ៤ ឃុំ ងៀទ្រុង (ខេត្ត ដុងណាយ) បានបង្កើតប្រភពចំណូលប្រកបដោយចីរភាពជូនគ្រួសារ ហើយបើកទិសដៅអភិវឌ្ឍសេដ្ឋកិច្ចជូនប្រជាជនមូលដ្ឋានជាច្រើនក្រុមគ្រួសារ។

ផ្ទៃក្រឡាព្រៃឫស្សី (Bambusa longissima sp. Nov) ឫស្សីថ្ងត្រូវបានប្រជាជនដាំដុះប្រពលវប្បកម្ម។

ការនាំយករបរមកភូមិសាបព្រោះឱកាសផ្លាស់ប្តូរ

ផ្តើមពីឧត្តមភាពផ្ទៃក្រឡាព្រៃឫស្សី (Bambusa longissima sp. Nov) ឫស្សីថ្ងដ៏ធំទូលាយរួមជាមួយនឹងតម្រង់ទិសដៅច្បាស់លាស់របស់អាជ្ញាធរមូលដ្ឋាន ឃុំ ជៅតៀន ខេត្ត ង៉េអាន បានម្ចាស់ការទាញយកសក្តានុពលពីព្រៃ ផ្សារភ្ជាប់បណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹងបង្កើតការងារធ្វើនិងមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាព។ របៀបធ្វើនេះបានជួយប្រជាជនតំបន់ភ្នំនៅទីនេះកកើតឡើងបណ្តាគំរូសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព បង្កើតបុរេលក្ខណៈសម្រាប់អភិវឌ្ឍប្រកបដោយចីរភាពនិងកសាងជនបទថ្មីនៅតំបន់ភ្នំ។

យុទ្ធនាការ ក្វាងទ្រុង៖ ការសាងសង់ផ្ទះ - កសាងទំនុកចិត្ត

យុទ្ធនាការ ក្វាងទ្រុង៖ ការសាងសង់ផ្ទះ - កសាងទំនុកចិត្ត

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅភូមិ ជុងតាម អាជ្ញាធរ និងកងកម្លាំងនៃថ្នាក់ដឹកនាំឃុំ មម៉ាំងរី (ខេត្ត ក្វាងង៉ាយ) ឆ្លៀតឱកាសនៃអាកាសធាតុស្ងួតរួមជាមួយប្រជាជនក្នុងតំបន់នៅទីនេះដើម្បីផ្លាស់ទីផ្ទះជិតចំនួន ៧៨ ខ្នងនៅក្នុងតំបន់មានហានិភ័យខ្ពស់នៃការបាក់ដី ដើម្បីសាងសង់ផ្ទះថ្មី។ ការដ្ឋានសំណង់កំពុងមមាញឹកយ៉ាងសកម្ម ជាបន្ទាន់នៅថ្ងៃចុងឆ្នាំនេះ៕

យកចិត្តទុកដាក់ស្ដាប់មតិរបស់បងប្អូនបណ្តាជនជាតិភាគតិចនៅតំបន់វាលទំនាបទន្លេ គឺវឡុង

យកចិត្តទុកដាក់ស្ដាប់មតិរបស់បងប្អូនបណ្តាជនជាតិភាគតិចនៅតំបន់វាលទំនាបទន្លេ គឺវឡុង

កាលពីថ្ងៃទី ២៤ ខែធ្នូ នៅសង្កាត់ រ៉ាចយ៉ា ខេត្ត អានយ៉ាង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានរៀបចំកិច្ចប្រជុំជាមួយបងប្អូនបណ្តាជនជាតិភាគតិចនៅតំបន់វាលទំនាបទន្លេ គឺវឡុង។

និទាឃរដូវនៃការពារព្រំដែនផ្តល់ការឧបត្ថម្ភជាក់ស្តែងដល់បងប្អូនជនជាតិ នៅតំបន់ព្រំដែនឆ្នេរសមុទ្រ

និទាឃរដូវនៃការពារព្រំដែនផ្តល់ការឧបត្ថម្ភជាក់ស្តែងដល់បងប្អូនជនជាតិ នៅតំបន់ព្រំដែនឆ្នេរសមុទ្រ

កាលពីថ្ងៃទី២៣ ខែធ្នូ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងកឹនធើ សហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹនធើ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធី ៖ "ធ្វើនិទាឃរដូវនៃការពារព្រំដែនមានភាពកក់ក្តៅ" ឆ្នាំ២០២៦ នៅឃុំ វិញហាយ។

គំរូចិញ្ចឹមត្រីទឹកត្រជាក់នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅឃុំ ថឹនសា (ខេត្ត ថៃង្វៀន)។

មិនទុកឲ្យយឺតយ៉ាវពេលអនុវត្តកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

អំឡុងពេលរៀបចំដំណើរការអនុវត្តគម្រោងនានាស្ថិតក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៅខេត្ត ថៃង្វៀន ប្រាកដជាបានជួបប្រទះការលំបាកលំបិននិងបញ្ហាកកស្ទះជាច្រើន។

អ្នកគ្រូ និងសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង

អ្នកគ្រូ និងសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង

អ្នកគ្រូ និងសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង (ខេត្ត ត្វៀនក្វាង) ត្រេកអរក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦។

លុងគូ ឈោងឈានឡើងនៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ

លុងគូ ឈោងឈានឡើងនៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ

ចំកណ្តាលខ្ពង់រាបថ្ម ដុងវ៉ាន់ កន្លែងទង់ជាតិពណ៌ក្រហមផ្កាយលឿងបក់រវិច នៅលើកំពូលបង្គោលដងទង់ លុងគូ លេចឡើងដ៏មហាសាលផង ដ៏ពិសិដ្ឋផង។ ដែនដីនេះមិនត្រឹមតែជាចំណុចចុងប៉ូចភាគខាងជើងនៃមាតុភូមិប៉ុននោះទេ ថែមទាំងជានិម្មិតរូបនៃឆន្ទៈដ៏មុតមាំ បំណងប្រាថ្នាដ៏ក្លៀវក្លាក្នុងការឈោងឈានឡើងរបស់បងប្អូនបណ្តាជនជាតិទៀតផង។

កេរដំណែលជាតិពិសេសប្រាសាទ ពោណាហ្ការ៍ (សង្កាត់ បាក់ញ៉ាត្រាង) គោលដៅទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចរនៅខេត្ត ខាញ់ហ្វា។ រូបថត៖ ង្វៀនថាញ់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

នៅពេលដែលបេតិកភណ្ឌ ចាម បោះជំហានឆ្ពោះទៅរកការក្លាយជា "ពាណិជ្ជសញ្ញាទេសចរណ៍"

យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ខាញ់ហ្វា ប្រព័ន្ធបេតិកភណ្ឌវប្បធម៌ ជាពិសេសគឺប្រាង្គ ប្រាសាទ ចាម មិនត្រឹមតែជាមោទកភាពរបស់បងប្អូនជនជាតិ ចាម និងប្រជាជនប៉ុននោះទេ ថែមទាំងជាទ្រព្យសម្បត្តិវប្បធម៌ជាតិទៀតផង។ល។

ការរកស៊ីចិញ្ចឹមជីវិតដោយទូកកញ្ជើ - លក្ខណៈវប្បធម៌ដ៏សាមញ្ញរបស់ប្រជាជននៅតំបន់សមុទ្រ

ការរកស៊ីចិញ្ចឹមជីវិតដោយទូកកញ្ជើ - លក្ខណៈវប្បធម៌ដ៏សាមញ្ញរបស់ប្រជាជននៅតំបន់សមុទ្រ

តាំងពីប៉ុន្មានជំនាន់មកហើយ របរនេសាទជលផលដោយទូកកញ្ជើបានក្លាយជាប្រភព ចំណូលដ៏ចម្បងរបស់ក្រុមគ្រួសារជាច្រើននៅតាមឆ្នេរសមុទ្រនៅក្នុងសង្កាត់ ទៀនថាញ់ ខេត្ត ឡឹមដុង៕

មានក្រុមគ្រួសារជាច្រើននៅឃុំព្រំដែន អៀណាន ខេត្ត យ៉ាឡាយ បានរួចផុតពីភាពក្រីក្រអាស្រ័យ​ដោយ​គោលនយោបាយឧបត្ថម្ភដំណាំស្វាយចន្ទី ដាំឆ្លាស់ជាមួយនឹងដំណាំរយៈពេលខ្លីលើផ្ទៃដីចោលទំនេរ។

បើកផ្លូវប្រកបការងាររកស៊ីចិញ្ចឹមជីវិតខ្នាតតូចបានប្តូរមុខមាត់ថ្មីនៅតំបន់ព្រំដែនខេត្ត យ៉ាឡាយ

ក្នុងបណ្តាឃុំព្រំដែននៃខេត្ត យ៉ាឡាយ កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រ ប្រកបដោយស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិចកំពុងនាំមកនូវការប្រែប្រួលយ៉ាងច្បាស់ក្រឡែត។

ការដាំប្លុងខ្ទឹមលើដីអន្លង់នាំមកនូវប្រាក់ចំណូលខ្ពស់

ការដាំប្លុងខ្ទឹមលើដីអន្លង់នាំមកនូវប្រាក់ចំណូលខ្ពស់

ធ្លាប់បានចាត់ទុកថាជាស្មៅព្រៅដុះឯងនៅលើវាលស្រែនៃខេត្ត កាម៉ៅ ប៉ុន្តែបច្ចុប្បន្ននេះ ដើមប្លុងខ្ទឹម (ឬហៅថាដើមប្លុង) ត្រូវបានដាំថែទាំ ហើយកសាងពាណិជ្ជសញ្ញាផលិតផល OCOP នាំមកនូវប្រាក់ចំណូលខ្ពស់ជូនកសិករ។

បច្ចុប្បន្នមានសិស្សសាលាជនជាតិ ជឹត ចំនួន ១៩ នាក់កំពុងសិក្សារៀនសូត្រនៅសាលាបឋមសិក្សា ហឿងលៀន (ខេត្ត ហាទិញ)។ រូបថត៖ ហ៊ឺវក្វៀត - ទីភ្នាក់ងារព័ត៌មាន វៀតណាម

ទ្រជំហានកូនសិស្សជនជាតិ ជឹក នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ

នៅខាងក្រោមជើងភ្នំ យ៉ាំងម៉ាន ភូមិ រ៉ាវត្រែ (ឃុំ ភុកត្រាច់) ជាកន្លែងរស់នៅរបស់បងប្អូនជនជាតិ ជឹត ជាង ១៥០ នាក់ ដែលជាសហគមន៍ជនជាតិមួយក្នុងចំណោមសហគមន៍ជនជាតិដែលមានចំនួនមនុស្សដ៏តិចតួចនៅក្នុងខេត្ត ហាទិញ។ ពីរបៀបរស់នៅដ៏ព្រៃព្រឹទ្ធ ផ្តាច់ពីគេ បងប្អូនជនជាតិត្រូវបានកងកម្លាំងការពារព្រំដែននិងមូលដ្ឋានចលនាឱ្យតាំងទីលំនៅខ្ជាប់ខ្ជួន លំនឹងជីវភាពរស់នៅ។ ផ្តើមពីនោះ ដំណើរនៃការនាំយកតួអក្សរមកកាន់កុមារជនជាតិ ជឹត ក៏ចាប់ផ្តើម ត្រូវបានសរសេរឡើងដោយសេចក្តីព្យាយាមរបស់លោកគ្រូ អ្នកគ្រូ ការស្រាក់ដៃគ្នារបស់កងទ័ពការពារព្រំដែននិងការឧបត្ថម្ភរបស់អ្នកមានទឹកចិត្តសប្បុរសជាច្រើន។

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ និងនាយករដ្ឋមន្ត្រី កម្ពុជា ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីសម្ពោធគូច្រកទ្វារព្រំដែនអន្តរជាតិ តឹនណាម - ម៉ឺនជ័យ។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ និងលោកនាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញចូលរួមសម្ពោធគូច្រកទ្វារព្រំដែនអន្តរជាតិ តឹនណាម - ម៉ឺនជ័យ

នៅព្រឹកថ្ងៃទី ៨ ខែ ធ្នូ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ជាមួយនឹងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពរួមពិធីសម្ពោធគូច្រកទ្វារព្រំដែនអន្តរជាតិ តឹនណាម (ខេត្ត តីនិញ) - ម៉ឺនជ័យ (ខេត្ត ព្រៃវែង កម្ពុជា)៕

ភូមិ​សិតស្ពាន់ ​ដាយបៃ​ រក្សា​បាន​នូវ​ភ្លើង​នៃ​មុខរបរ​ដូនតា

ភូមិ​សិតស្ពាន់ ​ដាយបៃ​ រក្សា​បាន​នូវ​ភ្លើង​នៃ​មុខរបរ​ដូនតា

ដោយល្បីឈ្មោះមុខរបរដំដែក សិតស្ពាន់​ប្រពៃណី ឆ្លងកាត់​ភាពមិនទៀងទាត់​ជាច្រើនលើក​ច្រើនសារ ដៃ​ទាំងគូដ៏ប៉ិនប្រសប់​និង​ភាពច្នៃប្រឌិត​របស់​សិប្បករ​នៅ​ភូមិ ​ដាយបៃ ឃុំ​យ៉ាប៊ិញ ខេត្ត​ បាក់និញ នៅតែ​បន្ត​រក្សាភ្លើងជា​រៀងរាល់ថ្ងៃ រួមចំណែក​ក្នុង​ការ​បង្កើត​រូបរាង​ថ្មី​សម្រាប់​ភូមិ​របរ។

អ្នកគ្រូ និងកូនសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង (ខេត្ត ត្វៀនក្វាង) សោមនស្សរីករាយក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦។

គោលនយោបាយទម្លុះទម្លាយ​បង្កើតកម្លាំងសម្ទុះសម្រាប់អប់រំ​​តំបន់ភ្នំ

សេចក្តីសម្រេចលេខ 71-NQ/TW របស់ការិយាល័យនយោបាយស្តីពីភាពទម្លុះទម្លាយក្នុងការអភិវឌ្ឍអប់រំនិងបណ្តុះបណ្តាលត្រូវបានចាត់ទុកថាជាការរុញបំប៉ះខ្លាំងក្លា បើកចេញយុគសម័យថ្មីសម្រាប់អប់រំតំបន់ភ្នំ - ទីកន្លែងតាំងពីមុនមកនៅចាញ់ប្រៀបគេជាច្រើនអំពីលក្ខខណ្ឌសិក្សារៀនសូត្រ មូលដ្ឋានសម្ភារៈ និងកងជួរ។