អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូងនៃប្រទេសវៀតណាម

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បរិយាកាសដ៏អ៊ូអររីកសាយភាយពេញភូមិ ស្រុកនៃតំបន់បងប្អូនជនជាតិ ខ្មែរ នៅពេលមនុស្សម្នាទាំងឡាយត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារ អញ្ជើញទៅលេងសាច់ញាតិ សម្របខ្លួនក្នុងសកម្មភាពវប្បធម៌ ជំនឿ និងល្បែងប្រជាប្រិយ បង្កើតបានជាទិដ្ឋភាពវប្បធម៌ដ៏រីករាយ កក់ក្តៅ និងពោរពេញទៅដោយអត្តសញ្ញាណ។

នៅមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណី បងប្អូនជនជាតិ ខ្មែរ ប្រញាប់ប្រញាលរៀបចំទុកដាក់ សម្អាតផ្ទះសម្បែងដោយមានជំនឿថានឹងលាងសម្អាតអពមង្គលនៃឆ្នាំចាស់ ត្រៀមរៀបចំទទួលទេវតាឆ្នាំថ្មី ត្រូវបានភ្ជាប់ទៅនឹងទេវកថាទាក់ទងសិរី ៣ ប្រការរបស់មនុស្ស។

លោកអាចារ្យ ឡឹម ង៉ុកថាញ់ វត្តពោធិវង្ស (សង្កាត់ បៃហៀន ទីក្រុង ហូជីមិញ) បានឲ្យដឹងថា ឆ្នាំនេះពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ខ្មែរ នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃសំខាន់ៗ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ថ្ងៃដំបូងជាមហាសង្ក្រាន្ត ថ្ងៃទីពីរជាវារៈវ័នបត និងថ្ងៃទីបីជាវារៈឡើងស័ក។

img-9179.jpg
លោកអាចារ្យ ឡឹម ង៉ុកថាញ់ កំពុងរៀបចំ តុបតែងសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦ នៅវត្តពោធិវង្ស សង្កាត់ បៃហៀន ទីក្រុង ហូជីមិញ។

ខណៈពេលផ្ទេររវាងឆ្នាំចាស់ និងឆ្នាំថ្មីត្រូវបានកំណត់ខែ ថ្ងៃ ម៉ោង និងនាទីនៅពេលអង្គទេវតាឆ្នាំថ្មីយាងចុះមកគ្រប់គ្រងជំនួសអង្គទេវតាឆ្នាំចាស់ បានកំណត់ដោយក្បួនហោរាសាស្ត្របុរាណ ហៅថាក្បួនមហាសង្ក្រាន្ត។

យោងតាមលោកអាចារ្យ ង៉ុកថាញ់ បុណ្យចូលឆ្នាំប្រពៃណីខ្មែរមានអត្ថន័យជ្រាលជ្រៅជាពិសេស មិនត្រឹមតែជាពេលវេលាផ្ទេរឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងត្រូវបានផ្សារភ្ជាប់ជាមួយនឹងសកម្មភាពវប្បធម៌ ជំនឿជាច្រើនដូចជា ពូនភ្នំខ្សាច់ បង្សុកូល សម្តែងព្រះបរិត សម្តែងធម៌ទេសនាអំពីអត្ថន័យនៃបុណ្យចូលឆ្នាំប្រពៃណី មានដាក់បាត ស្រង់ទឹកព្រះពុទ្ធរូប ងូតទឹកជូនជីដូនជីតា មាតាបិតា ស្របពេលក៏ត្រៀមរៀបចំទេយ្យវត្ថុយកទៅ វត្ត សុំពរជ័យ សំណាងល្អ។

ឱកាសនេះ បងប្អូនជនជាតិក៏បានជូនអំណោយដល់ឪពុកម្តាយ និងអ្នកមានគុណទាំងឡាយដែលចិញ្ចឹមបីបាច់ថែរក្សា ឆ្លងតាមរយៈនោះបង្ហាញយ៉ាងច្បាស់ពីការគោរពដឹងគុណ សន្សំកុសលបង្កើតជាលំហវប្បធម៌ពិសេសមួយសម្បូរទៅដោយតម្លៃមនុស្សសាស្ត្រ និងរួមចំណែកដល់ការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ប្រជាជាតិ។

“ជារៀងរាល់ឆ្នាំឲ្យតែដល់ឱកាសបុណ្យចូលឆ្នាំថ្មី គ្រួសារខ្ញុំក្រៅពីសម្អាត តុបតែងផ្ទះសម្បែងស្អាតស្អំនៅថែមទាំងត្រៀមរៀបចំរណ្តាប់សក្ការៈថ្វាយទេវតាឆ្នាំថ្មីនៅថ្ងៃមហាសង្ក្រាន្ត។ អាសនៈត្រូវបានដាក់នៅមុខផ្ទះមួយកន្លែង ហើយរណ្តាប់សក្ការៈបូជារួមមាន ទៀនមួយគូ ធូបប្រាំដើម ទឹកអប់មួយដប ផ្កាស្រស់ពីរថូ ផ្លែឈើ នំនេកនិងភេសជ្ជៈផងដែរ។ ក្នុងឱកាសនេះ ក៏ត្រៀមរៀបចំសម្លៀកបំពាក់ថ្មីសម្រាប់សមាជិកគ្រួសារ និងរួមគ្នានាំយកទេយ្យវត្ថុទៅវត្តដើម្បីប្រគេនព្រះសង្ឃសូត្រមន្តកម្ចាត់អពមង្គលឆ្នាំចាស់ ហើយសុំ ពរជ័យឆ្នាំថ្មី” លោកគ្រូអាចារ្យ ង៉ុកថាញ់ ចែករំលែក។

ក្នុងឱកាសនេះ គណៈកម្មការនៃកម្មវិធីនៅតាមភូមិ ស្រុកបងប្អូនជនជាតិ ខ្មែរ អនុវត្តសកម្មភាពវប្បធម៌ ល្បែងប្រជាប្រិយជាច្រើន ព្រមទាំងកម្មវិធីសិល្បៈដ៏វិសេសវិសាល រួមចំណែកពង្រឹងចំណងមិត្តភាពសហគមន៍ បង្កើតបរិយាកាសសប្បាយរីករាយ។

បណ្តាល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ទាញព្រ័ត្រ លោតបាវ បិទភ្នែកវាយឆ្នាំងដីជាដើម តែងតែរៀបចំឡើងនៅក្នុងទីធ្លាវត្ត ឬទីធ្លាខាងមុខផ្ទះ។ សកម្មភាពទាំងនេះមិនត្រឹមតែជួយប្រជាជនកម្សាន្តសប្បាយបន្ទាប់ពីពលកម្មនឿយហត់ទុក្ខលំពេលមួយឆ្នាំប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិរក្ស លើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីទៀតផង។

ល្បែងនីមួយៗមានអត្ថន័យដោយឡែកៗ។ តួយ៉ាងល្បែងទាញព្រ័ត្រលើកជ្រោងលើសាមគ្គីភាពរួម។ ប្រសិនបើសមាជិកម្នាក់ខ្វះការខិតខំប្រឹងប្រែង ឬសហការមិនហ្មត់ចត់ ក្រុមទាំងមូលអាចប្រឈមក្នុងស្ថានភាពមិនអំណោយផល ហើយបរាជ័យ។ លើសពីនេះ ប្រជាជន ខ្មែរ រៀបចំការសម្តែងសិល្បៈវប្បធម៌ប្រពៃណីជាច្រើនដូចជា រាំវង់ រាំរបាំ ល្ខោនយូរកេរ បង្កើនជីវភាពខាងវិញ្ញាណ បង្កបរិយាកាសបុណ្យកាន់តែអឹកធិក ពោរពេញដោយអត្តសញ្ញាណប្រជាជាតិ ព្រមទាំងពង្រឹងសាមគ្គីភាពសហគមន៍ផងដែរ។

img-9904.jpg
ពុទ្ធបរិស័ទខ្មែរធ្វើពិធីកិច្ចពូនភ្នំខ្សាច់នៅវត្ត មហាទុប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។

ដើម្បីធានាពិធីបុណ្យប្រព្រឹត្តទៅក្នុងបរិយាកាសនៃសាមគ្គីភាព សេចក្តីរីករាយ និងសុខុមាលភាព សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុង កឹនធើ បានចេញលិខិតណែនាំវត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ នៅមូលដ្ឋានឲ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មីសមស្រប សន្សំសំចៃ ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌។

ព្រះឧបជ្ឈាយ៍ តាំងណូ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុង កឹនធើ ស្នើឱ្យព្រះចៅអធិការ គណកម្មការ អាចារ្យ និងអ្នកមានប្រជាប្រិយភាពនៅតាមវត្តអារាម ភូមិស្រុកបង្កើតផែនការរៀបចំពិធីកិច្ចសាសនាស្របតាមគន្លងធម៌ តាមប្រពៃណី និងបទប្បញ្ញត្តិច្បាប់។

“ជាពិសេស កុំរៀបចំ កុំចូលរួមសកម្មភាពបង្កគ្រោះថ្នាក់កើតមាន ទាស់អារម្មណ៍ដូចជាការប៉ាតម្សៅ ការគប់ម្សៅ ការបាញ់ទឹក... សមាគមចាត់ទុកទាំងនេះជាអាកប្បកិរិយាមិនសមរម្យ ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព ប៉ះពាល់ដល់សហគមន៍ បង្កហានិភ័យដល់សន្តិសុខ និងសណ្តាប់ធ្នាប់ និងធ្វើឱ្យខូចតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិខ្មែរ”។

ប៉ុន្មានថ្ងៃកន្លងមកនេះ ក្រសួង ស្ថាប័ន អង្គការមហាជនចាប់ពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន បានរៀបចំដំណើរទស្សនកិច្ច សួរសុខទុក្ខជូនពរអំណរឆ្នាំថ្មីនៃសហគមន៍បងប្អូនជនជាតិខ្មែរ។ ជាពិសេស លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានផ្ញើលិខិតអបអរសាទរជនរួមជាតិខ្មែរ សមមិត្ត និងព្រះសង្ឃខ្មែរ ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាល ផ្ញើវាចាសួរសុខទុក្ខយ៉ាងកក់ក្តៅដោយស្មោះអស់ពីចិត្ត អំណរបុណ្យចូលឆ្នាំថ្មីដ៏ល្អប្រពៃបំផុត។

លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា គ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងគ្រប់មូលដ្ឋានបន្តអនុវត្តគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ផ្តោតសំខាន់លើសារាចរណែនាំលេខ 19-CT/TW ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការបក្សស្តីពីការពង្រឹងការងារនៅតំបន់បងប្អូនជនជាតិ ខ្មែរ ក្នុងស្ថានភាពថ្មី។

ក្នុងឱកាសនេះ គណៈប្រតិភូនៃក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាដឹកនាំដោយសមមិត្ត ឡឹម វ៉ាន់ ម៉ឹន សមាជិកគណៈកម្មាធិការបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិធើ្វប្រធានគណៈប្រតិភូបានទៅសួរសុខទុក្ខ ជូនពរអំណរបុណ្យចូលឆ្នាំថ្មីនៅបណ្តាខេត្ត ក្រុង។

145333-chu-tich-hoi-dong-dan-toc-cua-quoc-hoi-lam-van-man-cung-lanh-dao-thanh-pho-can-tho-tang-qua-den-dong-bao-khmer-co-hoan-canh-kho-khan-tai-xa-tan-thanh-can-tho-anh-trung-kien-ttxvn.jpg
លោក ឡឹម វ៉ាន់ម៉ឹន ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា រួមជាមួយថ្នាក់ដឹកនាំទីក្រុង កឹនធើ អញ្ជើញជូនអំណោយដល់បងប្អូនជនជាតិខ្មែរមានជីវភាពខ្វះខាតនៅឃុំ តឹនថាញ់ ក្រុងកឹនធើ។ រូបថត៖ ទ្រុងគៀន (ទីភ្នាក់ងារពត៌មានវៀតណាម)។

នៅបណ្តាកន្លែងអញ្ជើញទស្សនកិច្ចរបស់លោក ឡឹម វ៉ាន់ម៉ឹន បានកត់សម្គាល់ លើកសរសើរចំពោះការរួមចំណែកវិជ្ជមានរបស់ព្រះសង្ឃ គណៈកម្មការវត្តរួមជាមួយប្រជាជនខ្មែរ ក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ ការលើកកម្ពស់សាមគ្គី និងការប្រតិបត្តិល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ឆ្លងតាមរយៈនោះរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន។

បរិយាកាសដ៏អ៊ូរអរនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៦ ប្រជាជនខ្មែរនៅភាគខាងត្បូងនៃវៀតណាមកាន់តែរឹតបន្តឹងសាមគ្គីកសាងមាតុភូមិស្រុកទេសអភិវឌ្ឍ វិបុលភាព និងអរិយធម៌ជាងមុន។ នេះមិនត្រឹមតែជាពេលវេលាសម្រាប់ការជួបជុំគ្រួសារប៉ុណ្ណោះទេ ថែមទាំងជាចំណុចលេចធ្លោខាងវប្បធម៌ដ៏ពិសេស រួមចំណែកធ្វើឲ្យពិពិធកម្មនៃសហគមន៍បណ្តាជនជាតិវៀតណាមផងដែរ៕

ផលិតដោយ៖ សឺន ហេង

កាសែត ពត៌មាន និង ជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

ទីក្រុង ហូ ជីមិញ ពន្លឿនដំណោះស្រាយ ប្តេជ្ញាចិត្តសម្រេចបានកំណើនពីរខ្ទង់លេខ

ទីក្រុង ហូ ជីមិញ ពន្លឿនដំណោះស្រាយ ប្តេជ្ញាចិត្តសម្រេចបានកំណើនពីរខ្ទង់លេខ

ទីក្រុង ហូ ជីមិញ ផ្តោតលើការបើកផ្តល់ប្រាក់វិនិយោគសាធារណៈ ដោះស្រាយឧបសគ្គគម្រោង ជំរុញផលិតកម្មនិងជំរុញតម្រូវការចាយវាយដើម្បីសម្រេចបានកំណើនពីរខ្ទង់លេខ។ ទីក្រុងកំពុងចាត់ចែងការទទួលខុសត្រូវដល់អង្គភាពនីមួយៗ ស្របពេលនោះដែរបង្កើនការចងសម្ព័ន្ធពាណិជ្ជកម្ម ទេសចរណ៍ក្នុងគោលបំណងជំរុញអំណាចទិញក្នុងឱកាសចុងឆ្នាំនេះ។

ទីក្រុង ហូ ជីមិញ កៀរគរប្រភពកម្លាំងដើម្បីសម្រេចគោលដៅសាងសង់ខ្សែមេត្រូប្រវែង ៥០០ គីឡូម៉ែត្រឱ្យក្លាយទៅជាការពិត

ទីក្រុង ហូ ជីមិញ កៀរគរប្រភពកម្លាំងដើម្បីសម្រេចគោលដៅសាងសង់ខ្សែមេត្រូប្រវែង ៥០០ គីឡូម៉ែត្រឱ្យក្លាយទៅជាការពិត

ទីក្រុង ហូ ជីមិញ លើកគោលដៅដល់ឆ្នាំ ២០៣០ បញ្ចប់ការសាងសង់ប្រហែល ២៥៥ គីឡូម៉ែត្រហើយដល់ឆ្នាំ ២០៣៥ សាងសង់ផ្លូវអយស្ម័យយានទីក្រុងសម្រេចបានជាង ៥០០ គីឡូម៉ែត្រ។ នេះគឺជាការលំបាកដ៏ធំមួយចំពោះទីក្រុង។

លើកកម្ពស់លទ្ធភាពឌីជីថលជូននារីតំបន់ភ្នំ

លើកកម្ពស់លទ្ធភាពឌីជីថលជូននារីតំបន់ភ្នំ

ចូលប្រើបច្ចេកវិទ្យានិងលើកកម្ពស់លទ្ធភាពឌីជីថលជួយនារីជនជាតិភាគតិចលុបចោលគ្រឿងរារាំង ជឿជាក់លើខ្លួនឯង ធ្វើម្ចាស់ការងាររកស៊ីចិញ្ចឹមជីវិត បើកឱកាសរួចផុតពីភាពក្រីក្រប្រកបដោយស្ថិរភាពក្នុងយុគសម័យឌីជីថល។

ថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់នារីបងប្អូន​ជនជាតិ​​ឃុំ​ព្រំដែន សាមមឺន នៅខេត្ត ដៀនបៀន

ថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់នារីបងប្អូន​ជនជាតិ​​ឃុំ​ព្រំដែន សាមមឺន នៅខេត្ត ដៀនបៀន

ចាប់ពីខែ មេសា ឆ្នាំ ២០២៦ ឃុំ សាមមឺន (ខេត្ត ដៀនបៀន) បានបើកថ្នាក់លុបបំបាត់អនក្ខរកម្មនៅសាលាចំណេះទូទៅបង្រៀននិងរៀនពេញមួយថ្ងៃជនជាតិបឋមសិក្សានិងអនុវិទ្យាល័យ ណាអ៊ឺ ដោយមានសិក្ខាកាមចំនួន ២១ នាក់ វគ្គសិក្សារហូតដល់ខែ ធ្នូ ឆ្នាំ ២០២៦។

ទីក្រុង ហូ ជីមិញ ស្វែងរកតម្លៃថ្មីក្នុងលំហូរទុនវិនិយោគអន្តរជាតិ

ទីក្រុង ហូ ជីមិញ ស្វែងរកតម្លៃថ្មីក្នុងលំហូរទុនវិនិយោគអន្តរជាតិ

ទីក្រុង ហូ ជីមិញ សំដៅដល់ការទាក់ទាញគម្រោងការនានាដែលនាំមកបច្ចេកវិទ្យា លទ្ធភាពផលិតកម្មនិងតម្លៃបន្ថែមដល់អាជីវកម្មក្នុងស្រុក។ ក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចសរទរដូវ ២០២៦ វិនិយោគិនស្នើឱ្យទីក្រុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អនីតិវិធីនិងភ្ជាប់ប្រភពកម្លាំង។

ទីក្រុង ហូ ជីមិញ ចាប់ឱកាសផ្តើមពីការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃសកល

ទីក្រុង ហូ ជីមិញ ចាប់ឱកាសផ្តើមពីការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃសកល

ព្រឹកថ្ងៃទី ២៧ ខែ តុលា នៅទីក្រុង ហូ ជីមិញ វេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៦ បន្តមាន ១៦ កិច្ចប្រជុំឯកទេសបទ ផ្តោតលើការស្វែងរកកម្លាំងចលករកំណើនថ្មី។ ខ្លឹមសារពិភាក្សាផ្សារភ្ជាប់នឹងការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃនឹងបច្ចេកវិទ្យា ហិរញ្ញវត្ថុ ឆ្ពោះទៅរកវិធានការសហការយ៉ាងជាក់ស្តែងសម្រាប់សហគ្រាស។

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

ជាអ្នកមានប្រជាប្រិយភាពនៅភូមិ ហ្វាប៊ិញ ឃុំ សុងលុយ ខេត្ត ឡឹមដុង លោក លី អាស៊ី តែងតែធ្វើជាគំរូសកម្មក្នុងចលនាជនរួមជាតិរួមកម្លាំងកសាងជនបទថ្មី។

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ប៉ុស្តិ៍ការពារព្រំដែន ចៀងតឿង (គណៈកម្មាធិការបញ្ជាការកងទ័ពការពារព្រំដែនខេត្ត សឺនឡា) ម៉ង់ណាំ ឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាពរស់នៅ។

គោរពដោយស្មោះជូនដំណើរ រំឭកគុណវីរយុទ្ធជនពលីទាំងឡាយ

គោរពដោយស្មោះជូនដំណើរ រំឭកគុណវីរយុទ្ធជនពលីទាំងឡាយ

នៅព្រឹកថ្ងៃទី ១៤ ខែតុលា នាទីស្ងៀមស្ងាត់ដ៏ពិសិដ្ឋមួយបានគ្របដណ្ដប់ឧទ្យានវប្បធម៌ លេ ធីរៀង (ទីក្រុង ហូ ជីមិញ) នៅពេលចំនួន ៧៣១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបានដង្ហែមកក្នុងពិធីគោរពរំឭក​វិញ្ញាណក្ខន្ធដ៏ស្មិងស្មាធិ៍ ជោកទឹកភ្នែក។

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

វេនល្បាតមួយក្នុងពេលយប់ វគ្គឃោសានាផ្នែកច្បាប់មួយពេល ខណៈពេលចុះជួបជាមួយប្រជាជនម្តងឬក៏គំនិតផ្តួចផ្តើមតូចមួយជួយការងារកាន់តែមានប្រសិទ្ធភាពថែមទៀត។ ចំពោះអ្នកស្រី ង្វៀន ហុងអឹន កម្មាភិបាលគរបាលនារីឃុំ ថាញ់ទុង (ឃុំចំណុះតំបន់ ៣ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំរបស់ខេត្ត កាម៉ៅ) ដំណើរយុវវ័យត្រូវបានសរសេរដោយបណ្តាទង្វើដូច្នោះ - កន្លែងសុខក្សេមក្សាន្តមួយថ្ងៃៗ របស់ប្រជាជនគឺជាផ្នែកដ៏មានអត្ថន័យមួយក្នុងអំឡុងខែឆ្នាំដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៤ ខែ តុលា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមពិធីគោរព រំលឹកវិញ្ញាណក្ខន្ធទាំង ៧៣១ អដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង រៀបចំឡើងដោយគណៈបង្គាប់ការអំពីការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីទីក្រុង ហូ ជីមិញ។

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

នៅកណ្តាលភូមិនិគមតំបន់ភ្នំខេត្ត ឡាយចូវ ជំហានជើងរបស់យុទ្ធជនការពារព្រំដែនមិនត្រឹមតែបន្សល់ទុកដានជើងនៅលើដងផ្លូវល្បាត នៅក្បែរបង្គោលព្រំដែនទាំងឡាយប៉ុននោះទេ ថែមទាំងនៅលើដំណើរការនាំយកចំណេះដឹងឌីជីថល ច្បាប់និងវិធីធ្វើថ្មីមកកាន់ភូមិនីមួយៗ ខ្ទមចម្ការតាមភ្នំនីមួយៗ។ វរសេនីយ៍ត្រី ង្វៀន យុយខាញ់ អនុប្រធានស្នងការនយោបាយ លេខាសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ប៉ុស្តិ៍ការពារព្រំដែន វ៉ាងម៉ាចាយ គឺជាយុវជនម្នាក់ដូច្នេះ។

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ការផ្សព្វផ្សាយ អប់រំច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំគឺជាគោលការណ៍ដ៏ធំ ជាយុទ្ធសាស្ត្រឥតងាករេរបស់បក្ស រដ្ឋ ក្នុងគោលបំណងនាំយកច្បាប់ចូលទៅក្នុងជីវភាពរស់នៅ លើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ជាធំនិងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ អ្នកយកព័ត៌មានការសែតព័ត៌មាននិងជនជាតិ (ទីភ្នាក់ងារព័ត៌មានវៀតណាម) បានធ្វើបទសម្ភាសន៍ជាមួយលោក ផាន ហុងង្វៀន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ (ក្រសួងយុត្តិធម៌) ជុំវិញបញ្ហានេះ។

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សមមិត្ត លេ មិញហ៊ឹង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលទៅកាន់ប្រទេស ឡាវ និង កម្ពុជា លោកសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ្វាយទ្រុង បញ្ជាក់ពីដំណើរទស្សនកិច្ចនេះមានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់។

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មិត្តអ្នកអានសួរថា៖ បងស្រីរបស់ខ្ញុំកើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំធ្វើការនិងចូលរួមបង់ប្រាក់ធានារ៉ាប់រងសង្គមនៅតំបន់លំបាកលំបិនខ្លាំង តើពេលណាបានចូលនិវត្តន៍តាមអនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP ដែរ?

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

នៅតាមឃុំតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ - កន្លែងប្រមូលផ្តុំបងប្អូនជនជាតិទាំង ៤៤ ជនជាតិភាគតិចរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាធ្លាប់ជាការលំបាកដ៏ធំក្នុងការងារទំនាក់ទំនង ដោះស្រាយការងាររបស់កងជួរកម្មាភិបាល យុទ្ធជននិងគ្រូបង្រៀនដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន។

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

គ្រាន់តែអនុវត្តអនុក្រឹត្យលេខ 339/2025/NĐ-CP របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភពេលបាយសាលាថ្ងៃត្រង់មួយសប្តាហ៍ក្រោយ គំរូសាលាបង្រៀននិងរៀនពេញមួយថ្ងៃនៅឃុំព្រំដែនទីក្រុង ដុងណាយ ចំនួន ៨ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ថាញ់នឿ (ខេត្ត ដៀនបៀន) ជួយគ្នាចងកន្សែងក្រហមបង់កក្នុងថ្ងៃបើកបវេសនកាលថ្នាំសិក្សាថ្មី។

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។