ពិនិត្យគ្រប់គ្រងដិតដល់សកម្មភាពជំនឿ សាសនាក្នុងលំហបណ្តាញអ៊ីនធឺណិត

ពិភាក្សាអំពីច្បាប់ជំនឿ សាសនា (ធ្វើវិសោធនកម្ម) តំណាងរដ្ឋសភាជាច្រើនអង្គ និងរូបបានអះអាងថា វិសោធនកម្មលើកនេះមិន​មាន​បំណងរឹតបន្តឹង ឬរឹតត្បិតសិទ្ធិសេរីភាពជំនឿនោះទេ គឺដើម្បីបង្កើតបរិយាកាសឌីជីថលល្អប្រសើរសម្រាប់សហគមន៍ និង​សាសនា។ បច្ចុប្បន្ននេះ លំហអ៊ីនធឺណិតបានក្លាយជាគ្រឹះស្ថានជំនឿ គ្រឹះស្ថានសាសនាទីពីររបស់សាសនិករាប់លាននាក់។

hd-tin-nguong-tg-tren-khong-gian-mang-3.jpg
តំណាងរដ្ឋសភាខេត្ត ដៀនបៀន ព្រះតេជគុណ ធិច ឌឹកថៀន និមន្តថ្លែងសង្ឃដីកា។ រូបថត៖ អានដាំង

ច្បាប់ស្តីពីជំនឿ សាសនាឆ្នាំ ២០១៦ បានបង្កើតគឺជាចំណុចរបត់ដ៏សំខាន់មួយបង្ហាញជាក់ស្តែងនូវសិទ្ធិសេរីភាពជំនឿ សាសនា​របស់ប្រជាជនដូចបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។ បន្ទាប់ពីអស់រយៈពេល ១០ ឆ្នាំដាក់ដំណើរការ នៅក្នុងអអ្គប្រជុំលើក​ទី​មួយ រដ្ឋសភានីតិកាលទី ១៦ បានធ្វើវិសោធនកម្ម បំពេញបន្ថែមបទបញ្ញត្តិសំខាន់ៗជាច្រើន ស្របនិន្នាការអភិវឌ្ឍន៍ ក្នុងនោះ​មានមាត្រា ៨ ស្តីអំពីសកម្មភាពជំនឿ សាសនាក្នុងលំហអ៊ីនធឺណិត។

hd-tin-nguong-tg-tren-khong-gian-mang-4.jpg
តំណាងរដ្ឋសភាខេត្ត ដុងថាប លោក ផាម វ៉ាន់ហ្វា ថ្លែងមតិ។ រូបថត៖ ត្វឹនអាញ់

តំណាងរដ្ឋសភាខេត្ត ដុងថាប លោក ផាម វ៉ាន់ហ្វា មានប្រសាសន៍ថា សកម្មភាពសាសនានៅលើបណ្តាញថ្មីៗ​នេះ មានករណី​ជាច្រើនបានកេងប្រវ័ញ្ចសាសនា ដើម្បីបំផ្លើសមាគ៌ា គោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ហើយ​ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើតរូបភាព អក្សរ សំឡេងដើម្បីបង្ខូច​អង្គការ បុគ្គលសាសនា ហើយមានករណីខ្លះជាអង្គការ បុគ្គលបានបំពានលើការហាមប្រាមនៅក្នុង​ធម្មនុញ្ញសាសនាទៀតផង។

ដូច្នេះហើយ តំណាងរដ្ឋសភាខេត្ត ដុងថាប លោក ផាម វ៉ាន់ហ្វា ស្នើថា គួរតែមានបទបញ្ញាត្តិ ការហាមប្រាម និងការធ្វើ​សកម្មភាពច្បាស់លាស់ក្នុងលំហ​អ៊ិនធើណិតត្រូវតែចុះឈ្មោះ អង្គការ បុគ្គលណាបានអនុញ្ញាតឱ្យដំណើរការ ត្រូវ​ហាមប្រាម និងចាត់ការករណីមិនចុះឈ្មោះដើម្បីការពារមាគ៌ា គោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋទាក់ទងនឹង​ជំនឿ សាសនា។

hd-tin-nguong-tg-tren-khong-gian-mang.jpg
ពិធី​ស្រង់ព្រះ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មីរបស់មាមីងបងប្អូនជនជាតិ ខ្មែរ ​នៅ​វត្ត​សិរីឧត្តមប្រជុំវង្សា ព្រែកត្រកួន នៅឃុំយ៉ាហ្វា ទីក្រុងកឹនធើ។​ រូបថត៖ ចិន្តា

ចំណែកព្រះតេជគុណ ធិច ថាញ់ក្វៀត តំណាងរដ្ឋសភាខេត្ត ក្វាងនិញ មានសង្ឃដីកាថា អំពីសកម្មភាពជំនឿ សាសនានៅលើ​បណ្តាញក្នុងមាត្រា ៨ ព្រះតេជគុណយល់ស្របយ៉ាងខ្លាំងជាមួយនឹងសេចក្តីព្រាងច្បាប់នេះ ហើយជាលើកដំបូងបានបំពេញ​បន្ថែមបទបញ្ញត្តិលើបញ្ហានេះ បង្ហាញពីការឆ្លើយតបទាន់ពេលវេលានឹងការអភិវឌ្ឍសង្គមឌីជីថល។ ដោយសារ នេះគឺជានិន្នាការ​ចាំបាច់​ជៀសមិនរួច ខណៈពេលបច្ចេកវិទ្យាកំពុងតែផ្លាស់ប្តូររបៀបរបបប្រជុំជីវភាពសាសនា និងខិតចូលជិតនឹងជំនឿរបស់​ប្រជាជន។

ក៏ប៉ុន្តែ ដើម្បីធានាលទ្ធភាពជោគជ័យ និងប្រសិទ្ធភាពជាក់ស្តែង ព្រះតេជគុណ ធិច ថាញ់ក្វៀត បានស្នើឱ្យបន្តបញ្ជាក់​បន្ថែម​លក្ខណៈវិនិច្ឆ័យសម្រាប់កំណត់សម្គាល់ការបំពាន និងដំណើរសហការរវាងកត្តាគន្លឹះពាក់ព័ន្ធ ជាពិសេសក្នុងការរកឃើញ ការទប់ស្កាត់ និងការចាត់ការរាល់ការបំពាននៅលើថ្នាលឌីជីថលដែលមានកត្តាឆ្លងដែន។

hd-tin-nguong-tg-tren-khong-gian-mang-1.jpg
ទិដ្ឋភាពនៅវត្តអូជុំវង្សា កោះស្រួល កាលបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ២០២៦ នៅឃុំហ្វាលឺវ ទីក្រុងកឹនធើ។ រូបថត៖ ធុយហាំង

ស្របពេលនោះដើម្បីធានាបាននូវភាពចុះសម្រុងគ្នារវាងសិទ្ធិសេរីភាពជំនឿ សាសនា និងតម្រូវការក្នុងការរក្សាសន្តិសុខ​សណ្តាប់​ធ្នាប់សង្គម។ ព្រះតេជគុណ ធិច ថាញ់ក្វៀត ស្នើឱ្យបញ្ជាក់បន្ថែមទៀតអំពីព្រំដែន លក្ខណៈវិនិច្ឆ័យកំណត់សម្គាល់​ជាក់​ស្តែងរវាង​សិទ្ធិសេរីភាពជំនឿ ជាមួយនឹងនិងទង្វើកេងប្រវ័ញ្ចសាសនាដើម្បីបំផ្លើស ញុះញង់ ធ្វើឱ្យបែកបាក់ ដើម្បីធានាអនុវត្តដោយស៊ី​ចង្វាក់គ្នា និងជៀសវាងការយល់ខុសផ្សេងៗគ្នា។

យោងតាមចំពូកទី ២ មាត្រា ៨ មិនទាន់មានយន្តការជាក់លាក់មួយដើម្បីកំណត់ថាអ្វីជាការបំពាននៅលើបណ្តាញដែលត្រូវ​ដកចេញ រារាំង។ តាមជាក់ស្តែងបានឱ្យឃើញថា ព្រំដែនរវាងសកម្មភាពជំនឿ សាសនាស្របច្បាប់ និងការកេងប្រវ័ញ្ចសាសនា​នៅលើអ៊ីនធឺណិតមិនមែនពេលណាក៏ងាយស្រួលបែងចែកនោះទេ ជាពិសេសខណៈពេលខ្លឹមសារខ្លះត្រូវបានផ្សព្វផ្សាយដោយ​ជាច្រើនភាសា និងក្នុងទម្រង់រូបភាពផ្សេងៗគ្នា។

យោងតាមព្រះតេជគុណ ធិច ឌឹកថៀន តំណាងរដ្ឋសភាខេត្ត ដៀនបៀន មានសង្ឃដីកាថា ច្បាប់ស្តីអំពីជំនឿ សាសនាឆ្នាំ ២០១៦ ដែលរដ្ឋសភានីតិកាលទី ១៤ អនុមតិបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសិទ្ធិសេរីភាពខាងជំនឿ សាសនា​ក្នុងសង្គម បង្កើតលក្ខខណ្ឌងាយស្រួលជាច្រើនសម្រាប់សមណសក្តិ ព្រះសង្ឃ និងសាសនិកក្នុងការអនុវត្តជំនឿ សាសនា និងបំពេញតម្រូវការអភិវឌ្ឍន៍របស់អង្គការសាសនា។

តាមតថភាពនាពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបដិវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ជាពិសេសអ៊ីនធឺណិត បញ្ញា​សិប្បនិមិត្ត AI បណ្តាញសង្គម និងបច្ចេកវិទ្យាទូរស័ព្ទបានបង្កើតការផ្លាស់ប្តូរយ៉ាងធំធេងក្នុងជីវភាពសង្គម ផ្លាស់ប្តូរការប្រព្រឹត្ត​សាសនាយ៉ាងជ្រាលជ្រៅ និងរបៀបបង្ហាញជំនឿសាសនា។

ព្រះតេជគុណ ធិច ឌឹកថៀន វាយតម្លៃខ្ពស់ចំពោះស្ថាប័នរៀបចំសេចក្តីព្រាងច្បាប់ស្តីពីជំនឿ សាសនា ដែលត្រូវបានកែសម្រួល​លើកនេះបានពង្រីកវិសាលភាពគាំពារសិទ្ធិសេរីភាពជំនឿ សាសនាតាមលំហអ៊ីនធឺណែតក្នុងចំពូកទី២ មាត្រា ៨ បង្កើតប្រព័ន្ធ​ផ្លូវច្បាប់ មិនត្រឹមតែធានាសិទ្ធិសេរីភាពខាងជំនឿ សាសនាប៉ុននោះទេ ថែមទាំងធានារាល់សកម្មភាពជំនឿ សាសនាសុទ្ធសាធ អាចដំណើរការដោយរលូន ស្របតាមច្បាប់ បំពេញតម្រូវការភាពចម្រុះរបស់ប្រជាជនទៀតផង។

មិនត្រឹមតែប៉ុននោះ ច្បាប់ក៏បានចូលរួមចំណែកទប់ស្កាត់នូវសកម្មភាពទាញយកផលប្រយោជន៍ ខ្ចីឈ្មោះនិងសកម្មភាពជំនឿ សាសនា ដើម្បីបំពានច្បាប់ ផ្សព្វផ្សាយអបិយជំនឿ បំពានសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់អង្គការសាសនា អង្គការ បុគ្គល និងផលប្រយោជន៍របស់រដ្ឋ។

បទបញ្ញត្តិស្ថាប័នគ្រប់គ្រងរដ្ឋអំពីសាសនា ថ្នាលប្រព័ន្ធផ្សព្វផ្សាយឌីជីថល សហគ្រាសទូរគមនាគមន៍ក្នុងការណែនាំ ឃ្លាំមើល ត្រួតពិនិត្យ តាមដាន ចាត់ការរាល់ការបំពានទៅលើសកម្មភាពជំនឿ សាសនានៅលើបណ្តាញ។ ព្រះតេជគុណ ធិច ឌឹក​ថៀន ស្នើឱ្យគណៈកម្មការរៀបចំសេចក្តីព្រាងស្រាវជ្រាវបន្ថែមបទបញ្ញត្តិច្បាប់ចំពោះការប្រើប្រាស់បញ្ញាសិប្បនិមិត្ត មនុស្សយន្ត​ចូលរួម​ទេសនា ផ្សព្វផ្សាយជំនឿ សាសនា។ ហើយស្នើគណៈកម្មាធិការរៀបចំសេចក្តីព្រាងបញ្ជាក់ច្បាស់ថែមទៀតអំពី​កតក្តាគន្លឹះនិង​ការកំណត់សម្គាល់អត្តសញ្ញាណកត្តាគន្លឹះដែលធ្វើសកម្មភាពជំនឿ សាសនានៅលើបណ្តាញ និងការប្រើប្រាស់បញ្ញាសិប្បនិមិត្ត AI ក្នុងសកម្មភាពជំនឿ សាសនា៕

អត្ថបទ៖ វៀតតូន
ប្រែសម្រួល៖ អៀងថាន់

(កាសែតព័ត៌មាន និងជនជាតិ)

អ្នកប្រហែលជាចាប់អារម្មណ៍

ដល់ឆ្នាំ ២០៣០ អាជីវកម្ម logistics កសិកម្ម ៨០% នឹងអនុវត្តបច្ចេកវិទ្យាឌីជីថល

ដល់ឆ្នាំ ២០៣០ អាជីវកម្ម logistics កសិកម្ម ៨០% នឹងអនុវត្តបច្ចេកវិទ្យាឌីជីថល

ក្រសួងកសិកម្ម និងបរិស្ថានទើបតែដាក់ចេញផែនការការអភិវឌ្ឍប្រព័ន្ធ logistics គោលបំណងកែលម្អគុណភាព និងសមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មវៀតណាមក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ (សេចក្តីសម្រេចចិត្ត ២១៥២/QD-BNNMT)។

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា

នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម៕

ថ្នាក់រៀនអក្សរពិសេសនៅ តាសួ

ថ្នាក់រៀនអក្សរពិសេសនៅ តាសួ

ស្ថិតនៅកណ្តាលព្រៃជ្រៅ តាសួ ខេត្ត សឺនឡា ថ្នាក់រៀនលុបបំបាត់អនក្ខរកម្មពេលយប់នៅភូមិ ឡាងសាង បើកចេញនូវក្តីសង្ឃឹមផ្លាស់ប្តូរជីវិតជូននារីជនជាតិ ម៉ុង រៀនសរសេរជាលើកដំបូង។

សម័យប្រជុំលើកទី១ នៃមហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១

សម័យប្រជុំលើកទី១ នៃមហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១

ល្ងាចថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ មហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១ បានបើកសម័យប្រជុំលើកដំបូងដោយមានការចូលរួមពីប្រតិភូផ្លូវការជិត ៥០០ រូប តំណាងឱ្យកម្មាភិបាល សមាជិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមជាង ៥,៦ លាននាក់ទូទាំងប្រទេស។

លោក ប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ

លោក ប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ

ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ ៧៩ ឆ្នាំនៃទិវាយុទ្ធជនពិការ - យុទ្ធជនពលី (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ​២៧ ខែ កក្កដា ឆ្នាំ ២០២៦) នៅរសៀលថ្ងៃទី ២៦ ខែ កក្កដា ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ម៉ឹន បានអញ្ជើញដាក់កម្រងផ្កានិង​អុជធូបនៅស្តូបអតីតអគ្គលេខាបក្ស ត្រឹនភូ អគារគោលថ្មកត់ត្រាឈ្មោះយុទ្ធជនពលីខណ្ឌ ១០ អគារតម្កល់អដ្ឋិធាតុយុទ្ធជនពលីទាំងឡាយ គោលថ្ម​គោរពរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជន លេ ធីរៀង និងវីរយុទ្ធជន ត្រឹន វ៉ាន់កៀវ តំបន់ស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណ​អដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ)។

លោកឧត្តមសេនីយ៍ឯក ផាន វ៉ាន់យ៉ាង អញ្ជើញត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

លោកឧត្តមសេនីយ៍ឯក ផាន វ៉ាន់យ៉ាង អញ្ជើញត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ២៥ ខែ កក្កដា នៅឧទ្យានវប្បធម៌ លេ ធីរៀង ទីក្រុង ហូ ជីមិញ លោកឧត្តមសេនីយ៍ឯក ផាន វ៉ាន់​យ៉ាង សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អនុលេខានៃគណៈកម្មាធិការយោធា​មជ្ឈិម​បក្ស រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី និងជូន​អំណោយ លើកទឹកចិត្តកងកម្លាំងបំពេញភារកិច្ចស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ។

ប្រទះឃើញទីតាំងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីរួមទីពីរនៅឧទ្យាន ឡេ ធីរៀង

ប្រទះឃើញទីតាំងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីរួមទីពីរនៅឧទ្យាន ឡេ ធីរៀង

នៅព្រឹកថ្ងៃទី ២៤ ខែ កក្កដា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ប្រទះឃើញរណ្តៅបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីរួមមួយបន្ថែមទៀតដោយមានចំនួន ៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន ឡេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង) ចម្ងាយពីតំបន់បានប្រមូលផ្តុំជាង ១០០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីពីមុននោះប្រហែល ៥០ ម៉ែត្រ។

អញ្ជើញថ្លែងសុន្ទរកថាបិទសន្និបាតលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម

អញ្ជើញថ្លែងសុន្ទរកថាបិទសន្និបាតលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម

បន្ទាប់ពីរយៈពេលប្រាំថ្ងៃ (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦) ប្រជុំការងារដ៏មមាញឹក ហ្មត់ចត់ ប្រជាធិបតេយ្យ ស្មោះត្រង់ ហើយទទួលខុសត្រូវ សន្និបាតលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ បានបិទបញ្ចប់នៅរសៀលថ្ងៃទី ២៤ ខែកក្កដា នៅរដ្ឋធានី ហាណូយ៕

សន្និបាតកតវេទីដឹងគុណអ្នកមានគុណបំណាចបដិវត្តន៍៖ ការបង្ហាញការដឹងគុណដ៏កក់ក្តៅ

សន្និបាតកតវេទីដឹងគុណអ្នកមានគុណបំណាចបដិវត្តន៍៖ ការបង្ហាញការដឹងគុណដ៏កក់ក្តៅ

ឱកាសខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦) ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងនគរបាល កាសែតញ៉ឹនយ៉ឹន ទូរទស្សន៍វៀតណាម គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានរៀបចំសន្និបាតជាតិឆ្នាំ ២០២៦ដើម្បីសម្តែងការដឹងគុណចំពោះអ្នកបានបម្រើការងារដ៏មានតម្លៃដល់បដិវត្តន៍ និងបានចាប់ផ្តើមចលនាមួយដើម្បីពង្រឹងការយកចិត្តទុកដាក់ចំពោះអ្នកដែលបានបម្រើការងារដ៏មានតម្លៃដល់បដិវត្តន៍ ដែលនាំទៅដល់ខួបលើកទី ៨០ នៃទិវាយុទ្ធជនពិការ និងទុក្ករបុគ្គលសង្គ្រាម (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧)។

ក្បួនមនុស្សគោរពរំលឹកគុណវីរយុទ្ធជនពលីដោយស្មោះសរនៅឧទ្យាន លេ ធីរៀង

ក្បួនមនុស្សគោរពរំលឹកគុណវីរយុទ្ធជនពលីដោយស្មោះសរនៅឧទ្យាន លេ ធីរៀង

រួមជាមួយនឹងការងារស្វែងរក កំណាយរុករកអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ) មួយថ្ងៃៗ មានប្រជាជនរាប់រយលើកនាក់មកអុជធូប ដាក់កម្រងផ្កា សម្តែងពីទឹកចិត្តរំលឹកគុណ​ចំពោះវីរយុទ្ធជនពលី។ ក្នុងក្បួនមនុស្សស្ងាត់ៗ ទាំងនេះមានទាំងអតីតយុទ្ធជន សាច់ញាតិយុទ្ធជន​ពលីកាន់លិខិតប្រកាសមរណៈភាពតាមនិងក្តីសង្ឃឹមក្នុងការស្វែងរកសាច់ញាតិក្រោយរយៈពេលជិត ៦០ ឆ្នាំ។

ឯកសណ្ឋានទាហានលោកអ៊ំ ហូ នៅចំកណ្តាលទឹកជំនន់ មឿងថាន

ឯកសណ្ឋានទាហានលោកអ៊ំ ហូ នៅចំកណ្តាលទឹកជំនន់ មឿងថាន

នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៦ នៅចំកណ្តាលទឹកជំនន់មឿងថាន យុទ្ធជន កម្មាភិបាលជាង ៣៥០ នាក់នៃបញ្ជាការយោធាខេត្តឡាយចូវ នៅតែខិតខំប្រឹងប្រែងជួយសង្គ្រោះ និងជួយប្រជាជន ដោយធ្វើការរួមគ្នាដើម្បីជំនះគ្រោះមហន្តរាយធម្មជាតិ។ ដោយមានទិសស្លោកថា "ដរាបណាមានប្រជាជន គឺមានអ្វីៗគ្រប់យ៉ាង" គ្រប់ទីកន្លែងដែលប្រជាជនប្រឈមមុខនឹងការលំបាក ទាហាននៃកងទ័ពអ៊ំហូ តែងតែនៅទីនោះ បម្រើប្រជាជនដោយស្មោះអស់ពីចិត្ត៕

ឧបត្ថម្ភអាជីវកម្មនានាក្នុងការច្នៃប្រឌិតគំរូផលិតកម្ម បង្កើនភាពប្រកួតប្រជែង 'បៃតង'

ឧបត្ថម្ភអាជីវកម្មនានាក្នុងការច្នៃប្រឌិតគំរូផលិតកម្ម បង្កើនភាពប្រកួតប្រជែង 'បៃតង'

ដោយមានអាជីវកម្មជាច្រើន ការទទួលខុសត្រូវរបស់អ្នកផលិតបន្ថែម (EPR) មិនត្រឹមតែជាតម្រូវការសម្រាប់ការអនុលោមតាមច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងចលករសម្រាប់ការច្នៃប្រឌិតក្នុងគំរូផលិតកម្ម ការរចនាផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ការអនុវត្តដំណោះស្រាយបច្ចេកវិទ្យាទំនើប ការកសាងម៉ាកយីហោបៃតង និងការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល។

ការស្វែងរកយុវជនមានទេពកោសល្យក្នុងវិស័យ UAV Drone

ការស្វែងរកយុវជនមានទេពកោសល្យក្នុងវិស័យ UAV Drone

នៅរសៀលថ្ងៃទី ២០ ខែកក្កដា មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងហូជីមិញ បានបើកការប្រកួតយុវជនទីក្រុងហូជីមិញឆ្នាំ ២០២៦ ស្តីពីនវានុវត្តន៍ និងការគ្រប់គ្រងយន្តហោះគ្មានមនុស្សបើក/ដ្រូន។ ការប្រកួតនេះមានគោលបំណងបង្កើតវេទិកាស្រាវជ្រាវ និងបច្ចេកវិទ្យាជាក់ស្តែងសម្រាប់និស្សិត ដោយរួមចំណែកដល់ការរកឃើញ និងថែទាំធនធានមនុស្សវ័យក្មេងក្នុងវិស័យយន្តហោះគ្មានមនុស្សបើក (UAV/ដ្រូន) បំពេញតាមតម្រូវការនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចកម្រិតទាប។

បានរកឃើញចំនួន ១០០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន ឡេ ធីរៀន

បានរកឃើញចំនួន ១០០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន ឡេ ធីរៀន

នៅថ្ងៃទី ១៨ ខែ កក្កដា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានរកឃើញចំនួន ៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅតំបន់ឧទ្យាន ឡេ ធីរៀន (សង្កាត់ ហ្វាហ៊ឹង) ចំនួនសរុបអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញនៅទីនេះកើនឡើងដល់ចំនួន ១០០ គ្រោងអដ្ឋិធាតុនិងគ្រោង​អដ្ឋិ​ធាតុរួមចំនួន​ ២។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញអុជធូប ត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញអុជធូប ត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលី

រសៀលថ្ងៃទី ១៧ ខែ កក្កដា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ដឹកនាំក្រុមការងារមជ្ឈិមអញ្ជើញដាក់កម្រងផ្កា អុជធូបរំលឹក​វិញ្ញាណក្ខន្ធវីរយុទ្ធជន​ពលីនិងអញ្ជើញសួរសុខទុក្ខ ត្រួតពិនិត្យការងារស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ)។

លោកជំទាវអនុប្រធានរដ្ឋ វ៉ ធីអាញ់ស៊ន់ អញ្ជើញចូលរួមពិធីបើកពិធីបុណ្យសមុទ្រ ខាញហ្វា

លោកជំទាវអនុប្រធានរដ្ឋ វ៉ ធីអាញ់ស៊ន់ អញ្ជើញចូលរួមពិធីបើកពិធីបុណ្យសមុទ្រ ខាញហ្វា

នៅល្ងាចថ្ងៃទី១៧ ខែកក្កដា នៅទីលាន ២/៤ ពិធីបុណ្យសមុទ្រ ខាញហ្វា ក្រោមប្រធានបទ "ពណ៌នៃមហាសមុទ្រ - ឈានដល់កម្រិតអន្តរជាតិ" បានបើកជាផ្លូវការ។ ពិធីនេះមានវត្តមានលោកជំទាវអនុប្រធានរដ្ឋ វ៉ ធីអាញ់ស៊ន់ លេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាអនុប្រធានរដ្ឋវៀតណាម សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម តំណាងការទូតមកពីប្រទេសផ្សេងៗប្រចាំនៅវៀតណាម និងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិច្រើនកុះករ។

លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកយុង៖ ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៥ ក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងដំណាក់កាលថ្មី

លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកយុង៖ ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៥ ក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងដំណាក់កាលថ្មី

នៅរសៀលថ្ងៃទី១៧ ខែកក្កដា លោក ហូ ក្វឹកយុង ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងវេទិកា "ការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត" រៀបចំឡើងដោយវិទ្យាស្ថានសម្រាប់ការអភិវឌ្ឍបៃតង និងធ្វើបរិវត្តកម្មឌីជីថលវៀតណាម (IGD) សហការជាមួយសាកលវិទ្យាល័យ និងសាលាជាច្រើន។

ឌីជីថលភាវូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានបម្រើការបំបែកកូដសញ្ញានិងស្វែងរកនៅភូមិសាស្រ្ដជាក់ស្តែង

ឌីជីថលភាវូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានបម្រើការបំបែកកូដសញ្ញានិងស្វែងរកនៅភូមិសាស្រ្ដជាក់ស្តែង

នៅថ្ងៃទី ១៦ ខែ កក្កដា គណៈកម្មាធិការបង្គាប់ការស្តីអំពីការស្វែងរក ការប្រមូលផ្តុំ និងការកំណត់​អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ខេត្ត កាម៉ៅ បានរៀបចំកិច្ចប្រជុំដើម្បីដកពិសោធន៍ការអនុវត្ត "យុទ្ធនាការ ៥០០ ថ្ងៃ និងយប់ជំរុញយ៉ាងខ្លាំងក្លាការស្វែងរក ការប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" នៅលើ​ភូមិសាស្រ្តខេត្ត។

ក្រោកឈរឡើងវិញក្រោយពីចំពប់ដួលហើយក្លាយជាលេខាសាខាបក្ខភាគដ៏មានកិត្យានុភាព

ក្រោកឈរឡើងវិញក្រោយពីចំពប់ដួលហើយក្លាយជាលេខាសាខាបក្ខភាគដ៏មានកិត្យានុភាព

នៅឃុំតំបន់ភ្នំ មូកាង​ចាយ ខេត្ត ឡាវ​កាយ លេខាសាខាបក្ខភាគភូមិ គុង​ ១១ (មុនពេលរួម​បញ្ចូល) ស៊ុង​ អាមួ ដោយមានការប្រឹងប្រែងប្តេជ្ញាចិត្តរួមជាមួយនឹងកម្លាំងចិត្តដ៏អស្ចារ្យបានឆ្លងផុតពី​ការល្បួងលួងលោមនិងតូចចិត្តដើម្បីក្រោកឈរឡើងវិញក្រោយពីចំពប់ដួលហើយខំប្រឹងប្រែងក្លាយជាអ្នកមាន​មានប្រជាប្រិយភាពក្នុង​សហគមន៍។

ត្រួសត្រាយផ្លូវស្ថាប័ន ដាស់សេចក្តីប្រាថ្នាបច្ចេកវិទ្យា វៀតណាម

ពន្លឿនការអនុវត្តភារកិច្ចទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល

នាយករដ្ឋមន្ត្រីនៃរដ្ឋានភិបាលទើបតែចុះហត្ថលេខាលើសារាចរលេខ 29/CT-TTg ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦ ស្តីពីការពន្លឿនការអនុវត្តភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនៅឆ្នាំ ២០២៦។

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃនៃទីក្រុងហូជីមិញ

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃនៃទីក្រុងហូជីមិញ

បន្ទាប់ពីការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ទីក្រុងហូជីមិញកំពុងធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងអភិបាលកិច្ចទីក្រុងបន្តិចម្តងៗ ចាប់ពីការកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ គំរូប្រតិបត្តិការឌីជីថល រហូតដល់កម្មវិធីក្នុងវិស័យដឹកជញ្ជូន សន្តិសុខ សុខាភិបាល និងសេវាសាធារណៈ។ បញ្ញាសិប្បនិម្មិតត្រូវបានរំពឹងថានឹងរួមចំណែកដល់ការច្នៃប្រឌិតវិធីសាស្រ្តអភិបាលកិច្ច ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការបង្កើនគុណភាពសេវាកម្មសម្រាប់ប្រជាជន និងអាជីវកម្ម។

ទីក្រុង ហូ ជីមិញ៖ អុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ អុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៣ ខែ កក្កដា គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ បាន​​រៀប​ចំពិធីដាក់​កម្រងផ្កា អុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធពលី និង​សួរ​សុខ​ទុក្ខ លើកទឹកចិត្តកងកម្លាំងកំពុងបំពេញភារកិច្ច​ស្វែងរក ប្រមូលផ្តុំ កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ)។

លោកនាយករដ្ឋមន្ត្រីអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតនៅខេត្ត ឡាវកាយ

លោកនាយករដ្ឋមន្ត្រីអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតនៅខេត្ត ឡាវកាយ

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត ឡាវកាយ​ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញមកអុជធូប និងបូជាផ្កាដើម្បីរំលឹកដល់វីរៈជន និងយុទ្ធជនពលីនៅទីបញ្ចុះសពមជ្ឈមណ្ឌលខេត្ត ឡាវកាយ សង្កាត់ ហ៊ឹងអៀន។

ទីក្រុង ហូ ជីមិញ៖ បានរកឃើញចំនួន ៦៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅ​ឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ បានរកឃើញចំនួន ៦៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅ​ឧទ្យាន លេ ធីរៀង

ថ្ងៃ​ទី ​១៣​ ខែ​ កក្កដា កង​កម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិ​ធាតុ​យុទ្ធ​ជ​ន​ពលី​ចំណុះ​បញ្ជាការដ្ឋាន​ទី​ក្រុង​ ហូ ​ជីមិញ​ បាន​រក​ឃើញ​​​ចំ​នួន​ ២០ គ្រោងអដ្ឋិធាតុ​បន្ថែមទៀតនៅក្នុងតំបន់ឧទ្យាន​ លេ​ ធីរៀង ​(​សង្កាត់ ​ហ្វាហ៊ឹង) ​ធ្វើឱ្យចំនួនអដ្ឋិធាតុយុទ្ធ​ជន​ពលីសរុប​ដែលត្រូវបានរកឃើញនៅទីនេះកើនឡើងចំ​នួន ​៦៩ គ្រោង​អដ្ឋិ​ធាតុនិង​គ្រោង​អដ្ឋិ​ធាតុរួមចំនួន​ ១​។

ការកសាងលំហឌីជីថលរតភ្ជាប់រដ្ឋាភិបាល អាជីវកម្ម និងប្រជាជន

ការកសាងលំហឌីជីថលរតភ្ជាប់រដ្ឋាភិបាល អាជីវកម្ម និងប្រជាជន

អនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការវិវឌ្ឍន៍នៃការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ នារសៀលថ្ងៃទី ១៣ ខែកក្កដា នៅឃុំ តឹនហៀប ខេត្ត អានយ៉ាង ប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវលម្ហព័ត៌មានសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល និង ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បំណងធ្វើទំនើបកម្មរដ្ឋបាល ជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចឌីជីថល។

ស្ពានមេត្រីព័ត៌មានអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ស្ពានមេត្រីព័ត៌មានអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ដោយមានប្រព័ន្ធផលិតផលព័ត៌មានសម្បូរបែប កាសែតព័ត៌មាននិងជនជាតិនៃទីភ្នាក់ងារព័ត៌មានវៀតណាមបំពេញបេសកកម្មព័ត៌មានបានយ៉ាងល្អ ក្លាយជាមិត្តរួមដំណើរគួរឱ្យទុកចិត្តរបស់បងប្អូនបណ្តាជនជាតិភាគតិចនិងតំបន់​ភ្នំ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ធ្វើនវានុវត្តន៍វិធីសាស្រ្តការងារ ធានាសន្តិសុខប្រកបដោយភាពសកម្មក្នុងគ្រប់ស្ថានភាពទាំងអស់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ធ្វើនវានុវត្តន៍វិធីសាស្រ្តការងារ ធានាសន្តិសុខប្រកបដោយភាពសកម្មក្នុងគ្រប់ស្ថានភាពទាំងអស់

នៅព្រឹកថ្ងៃទី១១ ខែកក្កដា នៅ ហាណូយ គណៈកម្មាធិការបក្សនៃនគរបាលមជ្ឈិម ក្រសួងនគរបាល បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី៨០ នៃទិវាប្រពៃណីកងកម្លាំងសន្តិសុខប្រជាជន (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៤៦ - ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦) ហើយទទួលគ្រឿងឥស្សរិយយសផ្កាយមាស ជាគ្រឿងឥស្សរិយយសដ៏មានកិត្យានុភាពប្រគល់ជូនដោយបក្ស និងរដ្ឋ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថាសំខាន់ៗនៅក្នុងពិធី។

ការដោះស្រាយសំណុំឯកសារនៅលើប្រព័ន្ធអេឡិចត្រូនិចជួយបង្កើនផលិតភាព បង្កើនតម្លាភាព

ការដោះស្រាយសំណុំឯកសារនៅលើប្រព័ន្ធអេឡិចត្រូនិចជួយបង្កើនផលិតភាព បង្កើនតម្លាភាព

មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត​ ឡាងសឺន បានពន្លឿនបរិវត្តកម្មឌីជីថល កសាងរដ្ឋាភិបាលឌីជីថល ពង្រីកការផ្តល់សេវាសាធារណៈតាមអ៊ីនធឺណិត។

ដំណើរការ Module 'ពិនិត្យរុករកប័ណ្ណបើកបរ' ចាប់ពីថ្ងៃទី ១៣ ខែកក្កដា

ដំណើរការ Module 'ពិនិត្យរុករកប័ណ្ណបើកបរ' ចាប់ពីថ្ងៃទី ១៣ ខែកក្កដា

យោងតាមព័ត៌មានពីនាយកដ្ឋាននគរបាលចរាចរណ៍ (នគរបាលក្រុងហាណូយ) ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អង្គភាពនេះនឹងដាក់ឱ្យដំណើរការជាផ្លូវការនូវដំណើរការ Module "ពិនិត្យរុករកប័ណ្ណបើកបរ" នៅលើលម្ហព័ត៌មានអេឡិចត្រូនិចនគរបាលក្រុងហាណូយ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញប្រជុំជាមួយគណៈកម្មាធិការបក្សទីក្រុង ហាណូយ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញប្រជុំជាមួយគណៈកម្មាធិការបក្សទីក្រុង ហាណូយ

នៅរសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការបក្សទីក្រុងហាណូយ ស្តីពីស្ថានភាពនៃការអនុវត្តភារកិច្ចរយៈពេលឆមាសទី១ ភារកិច្ច និងដំណោះស្រាយដើម្បីធានាការអនុវត្តភារកិច្ចប្រកបដោយជោគជ័យនៅឆ្នាំ ២០២៦ និងស្ថានភាពនៃការអនុវត្តសេចក្តីសម្រេចចិត្ត ០២-NQ/TW របស់ការិយាល័យនយោបាយ ស្តីពី "ការកសាង និងអភិវឌ្ឍន៍រដ្ឋធានីហាណូយក្នុងយុគសម័យថ្មី"៕