ទីក្រុង ហូ ជីមិញ៖ អុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៣ ខែ កក្កដា គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ បាន​​រៀប​ចំពិធីដាក់​កម្រងផ្កា អុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធពលី និង​សួរ​សុខ​ទុក្ខ លើកទឹកចិត្តកងកម្លាំងកំពុងបំពេញភារកិច្ច​ស្វែងរក ប្រមូលផ្តុំ កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ)។

គណៈប្រតិភូដឹកនាំដោយលោក ង្វៀន ផឿកឡុក សមាជិកគណៈ​កម្មាធិការ​មជ្ឈិម​បក្ស អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទីក្រុង ប្រធានគណៈ​កម្មាធិការរណ​សិរ្សមាតុ​ភូមិ ​វៀតណាម ទីក្រុង ហូ ជីមិញ។ អញ្ជើញចូលរួមមាន​តំណាងថ្នាក់ដឹកនាំ​គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុង គណៈ​អចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង រួមជាមួយនឹងមន្ទីរ ស្ថាប័ន ផ្នែក អង្គការ​នយោបាយ - សង្គម កងកម្លាំងប្រដាប់អាវុធ សមាគម ក្លឹបប្រពៃណី និងតំណាងមូលដ្ឋាន អង្គភាពមួយចំនួន។

liet-19.jpg
ក្រុមការងារដឹកនាំដោយលោក ង្វៀន ផឿកឡុក សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការ​បក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ។

ក្នុងបរិយាកាសដ៏ជាទីគោរព ក្រុមការងារបានដាក់កម្រងផ្កា ​អុជ​ធូបនៅស្ដូបអតីតអគ្គលេខាបក្ស ត្រឹនភូ អគារ​រំលឹក​វិញ្ញាណក្ខន្ធ​វីរយុទ្ធពលីដែលបានលះបង់ជីវិតក្នុងយុទ្ធនាការវាយសម្រុកជាទូទៅនិងនិងការក្រោកឈរឡើងនា​ឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ វក សំរឹទ្ធិស័ក ១៩៦៨ កន្លែងគោរពបូជាវីរយុទ្ធជនពលី លេ ធីរៀង វីរយុទ្ធជនពលី ត្រឹន វ៉ាន់គៀវ ព្រមទាំងអគារចារឈ្មោះយុទ្ធជនពលី និងអគារតម្កល់អដ្ឋិធាតុយុទ្ធជនពលី។

liet-16.jpg
សកម្មភាពអុជធូប រំលឹកវិញ្ញាណក្ខន្ធរួមចំណែកដល់ការសាយភាយក្រមសីលធម៌ "ផឹកទឹកនឹកប្រភព" និង "តបស្នងសងគុណ" ក្នុងចំណោមប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់។
liet-15.jpg
គណៈប្រតិភូអញ្ជើញដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធអតីតអគ្គលេខាបក្ស ត្រឹនភូ និងវីរយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង។

នៅចំពោះមុខវិញ្ញាណក្ខន្ធរបស់អតីតអគ្គលេខាបក្ស ត្រឹនភូ និងវីរយុទ្ធជនពលី គណៈប្រតិភូទាំងឡាយចំណាយ​នាទី​ឈរស្មិងស្មាធិ៍ សម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុត្រធីតាឆ្នើមរបស់ជាតិបានលះបង់វ័យជាយុវភាព ប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងពលីជីវិតដើម្បីបុព្វហេតុរំដោះជាតិ ការពារឯករាជ សេរីភាព និង​បូរណភាព​ទឹកដី​របស់មាតុភូមិ។

liet-18.jpg
លោក ង្វៀន ផឿកឡុក រួមជាមួយនឹងគណៈប្រតិភូទាំងឡាយអុជធូប ដាក់កម្រងផ្កានៅទីសក្ការៈបូជាវីរយុទ្ធជន​ពលី លេ ធីរៀង និងវីរយុទ្ធជនពលី ត្រឹន វ៉ាន់គៀវ។

ក្រោយពិធីអុជ​ធូប ក្រុមការងារអញ្ជើញទៅកាន់បរិវេណកំពុងធ្វើការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅ​ក្នុង​ឧទ្យាន លេ ធីរៀង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តភារកិច្ច ព្រមទាំងសួរសុខទុក្ខ លើកទឹកចិត្តកងកម្លាំង​កំពុងចូលរួមផ្ទាល់។

នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនានាដែលភ្ជាប់នឹង “យុទ្ធនាការ ៥០០ ថ្ងៃ និងយប់ ជំរុញការ​ស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណ​អដ្ឋិធាតុ​យុទ្ធជនពលី” សំដៅការស្វែងរក ប្រមូលផ្តុំ​អដ្ឋិធាតុ​របស់​កម្មាភិបាល យុទ្ធ​ជន​ដែល​បាន​ពលីជីវិតក្នុងការវាយសម្រុកជាទូទៅនិងនិងការក្រោកឈរឡើងនា​បុណ្យចូលឆ្នាំថ្មីឆ្នាំ វក សំរឹទ្ធិស័ក ១៩៦៨។

liet-4.jpg
ថ្នាក់ដឹកនាំទីក្រុងកត់សម្គាល់ស្មារតីទទួលខុសត្រូវ ការអំណត់ព្យាយាមរបស់កម្មាភិបាល យុទ្ធជន និងកងកម្លាំង​ជំនាញចូលរួមក្នុងភារកិច្ចដ៏ពិសិដ្ឋ។

នៅបរិវេណបំពេញភារកិច្ច តំណាងថ្នាក់ដឹកនាំទីក្រុងបានជូនអំណោយលើកទឹកចិត្តទៅបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ និងផ្នែកចូលរួមផ្ទាល់ រួមមានក្រុមស្វែងរក ជីកគាស់អដ្ឋិធាតុ ក្រុមបញ្ជាការប្រតិបត្តិការ ក្រុមយកសំណាក ឌីជីថលភាវូបនីយកម្ម ក្រុមធានាសន្តិសុខ សុវត្ថិភាព ក្រុមឃោសនា ក្រុមធ្វើស្ថិតិមត៌កវត្ថុ រួមជាមួយនឹងកងកម្លាំង ធានាផ្នែកភស្តុភារ បច្ចេកទេស។ ក្នុងនោះ តំណាងបញ្ជាការដ្ឋានទីក្រុងបានទទួលនិមិត្តរូបឧបត្ថម្ភដែលមានតម្លៃ ៣០០ លានដុង។

លោក ង្វៀន ផឿកឡុក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ មានប្រសាសន៍ថា ការងារស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីគឺជាភារកិច្ចដ៏ពិសិដ្ឋ បង្ហាញពីការ​ទទួល​ខុសត្រូវ មនោសញ្ចេតនា និងក្រមសីលធម៌របស់ជំនាន់ក្រោយសព្វថ្ងៃចំពោះអ្នកដែលបានពលីជីវិតដើម្បីមាតុភូមិ។

liet-8.jpg
កម្មាភិបាល យុទ្ធជនត្រូវអនុវត្តដោយប្រុងប្រយ័ត្ននូវដំណាក់កាលនីមួយៗ ក្នុងការស្វែងរកអដ្ឋិធាតុយុទ្ធជនពលី​នៅឧទ្យាន លេ ធីរៀង។

លោកកត់សម្គាល់ស្មារតីទទួលខុសត្រូវ ការអំណត់ព្យាយាមរបស់កម្មាភិបាល យុទ្ធជនពលី និងកងកម្លាំង​ទាំងអស់កំពុងបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃក្នុងល័ក្ខខ័ណ្ឌលំបាក។ ព្រមទាំងមានគោលបំណងឱ្យអង្គភាព នានាបន្តសហការយ៉ាងស្អិតល្មួត ប្រុងប្រយ័ត្ន មានលក្ខណៈវិ​ទ្យាសាស្ត្រ​នៅគ្រប់ដំណាក់កាលនីមួយៗ ក្នុងការស្វែងរក យក​សំណាក ធ្វើឌីជីថល​ព័ត៌មាន និងកំណត់អត្តសញ្ញាណ។

យោងតាមប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ អដ្ឋិ​ធាតុនីមួយៗ បានរកឃើញ និងអត្តសញ្ញាណនីមួយៗ បានបញ្ជាក់មិនត្រឹមតែរួម​ចំណែក​បន្ធូរបន្ថយការឈឺចាប់របស់ក្រុមគ្រួសារយុទ្ធជនពលី​ប៉ុននោះទេ ថែម​ទាំង​ជា​សកម្ម​​ភាពជាក់ស្តែងដើម្បីថែរក្សាការចងចាំប្រវត្តិសាស្ត្រ អប់រំ​ប្រពៃណី​ស្នេហាជាតិ និង​បំប៉នការទទួលខុសត្រូវរបស់យុវជនជំនាន់ក្រោយចំពោះបុព្វហេតុ​កសាង ការពារមាតុភូមិទៀតផង។

liet-13.jpg
បរិវេណតម្កល់អដ្ឋិធាតុទើបបានរកឃើញនៅឧទ្យាន លេ ធីរៀង។

យោងតាមគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ សកម្មភាពអុជធូប និងទៅសួរសុខទុក្ខ​កងកម្លាំងកំពុងស្វែងរក​អដ្ឋិធាតុ​យុទ្ធ​ជន​ពលីគឺជាផ្នែកមួយក្នុងខ្សែសកម្មភាព “តបស្នងសងគុណ” របស់​ទីក្រុង ហូ ជីមិញ ក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការ - យុទ្ធជនពលី។

តាមរយៈនោះ ទីក្រុងដាក់​គោល​​ដៅ ១០០% វីរមាតា វៀតណាម ដែលនៅមានជីវិតទាំងអស់ទទួល​បាន​ការថែទាំ ការឧបត្ថម្ភ ឃុំ សង្កាត់ តំបន់ពិសេសរៀបចំឡើងយ៉ាង​ហោច​ណាស់មួយ​សកម្មភាពដើម្បីសម្ដែងការដឹងគុណ ព្រមទាំងពិនិត្យពិច័យឡើងវិញ ជួយទាន់ពេលវេលាបណ្តាគ្រួសារ​គោល​នយោបាយ និងអ្នកមានគុណបំណាច់ដែលស្ថិត​ក្នុងស្ថានភាព​លំបាក។

liet-14.jpg
បរិវេណតម្កល់អដ្ឋិធាតុទើបបានរកឃើញថ្មីៗ នៅឧទ្យាន លេ ធីរៀង ត្រូវបានរៀបចំយ៉ាងស្រគត់ស្រគំ ក្លាយជា​កន្លែងសម្រាប់ប្រតិភូ និងកងកម្លាំងកំពុងបំពេញភារកិច្ចមកអុជធូប សម្តែងការគោរពដោយស្មោះនិងការដឹង​គុណ​យ៉ាងជ្រាលជ្រៅចំពោះអ្នកក្លាហានលះបង់ជីវិតដើម្បីមាតុភូមិ។

តាមរយៈការពិនិត្យឡើងវិញ​ដំបូងឡើយ ទីក្រុងកត់ត្រាចំ​នួន ៨២៩ ករណី ត្រូវការឧបត្ថម្ភ តាមរយៈទម្រង់​រូបភាព​ជាក់ស្តែង យូរអង្វែងដូចជាការផ្តល់សៀវភៅប្រិតសំ​ចៃ ​មធ្យោបាយរកស៊ីចិញ្ចឹមជីវិត អាហារូបករណ៍ បណ្ណធានារ៉ាប់រងសុខភាព សាងសង់ ជួសជុលផ្ទះគុណស្រ័យ ឧបត្ថម្ភការពិនិត្យ ព្យាបាលជំងឺ គ្រឿងបរិក្ខារ​ជំនួយសម្រាប់ការប្រជុំជីវភាពប្រចាំថ្ងៃ។ ​សរុប​ថវិ​កាគ្រោងសម្រាប់សកម្មភាពតបស្នងសងគុណគឺ​ជាង ៣០ ពាន់លានដុង ដោយ​រួមដៃគ្នារបស់​ប្រ​ព័ន្ធនយោបាយ​ និង​ប្រ​ជា​ជនគ្រប់ស្រទាប់ជាន់ថ្នាក់​៕

ផលិត៖ ម៉ាញ់លិញ - ហ្វាងត្វៀត
ប្រែសម្រួល៖ អៀងថាន់

កាសែត ព័ត៌មាន និងជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការយកប្រជាជនជាគោលនៃបរិវត្តកម្មឌីជីថល តីនិញ កំពុងដំណើរការចលនា “ប្រជាសិក្សាឌីជីថល” តាមទិសដៅឧបត្ថម្ភដោយផ្ទាល់ ជួយប្រជាជនធ្វើជាម្ចាស់បណ្តាមូលដ្ឋានគ្រឹះឌីជីថល។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៨ ខែ សីហា កងកម្លាំងក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តអនុវត្តការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី​នៅទីតាំងទី​ ២ (មណ្ឌល B) ឧទ្យាន លេ ធីរៀង ក្នុងថ្ងៃបានប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត។

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២៦ ខែ សីហា បញ្ជាការដ្ឋានក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរកនៅក្នុងមណ្ឌល B នៃ​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុចំនួន ៥​ សម្រាប់បន្ថែមទៀត។ សរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ២៦ ខែ សីហា កងកម្លាំងទាំងឡាយបានប្រទះឃើញ ប្រមូលផ្តុំ​ចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលី។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៤ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ) បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកៈវត្ថុចំនួន ១០ សម្រាប់បន្ថែម ចំនួនគ្រោងអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញកើនឡើងចំនួន ៤៨១។

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

ឆ្លងកាត់ជាច្រើនជំនាន់មកហើយ សិប្បកម្មត្បាញធ្មៃបានក្លាយទៅជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងជីវភាព​វប្បធម៌របស់បងប្អូន​ជនជាតិ ម៉ុង នៅឃុំ លុងតាម ខេត្ត ត្វៀនក្វាង។ ផ្តើមពីដើមធ្មៃនៅចម្ការលើភ្នំ ឆ្លងតាមរយៈ​បាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ ម៉ុង សរសៃធ្មៃទាំងឡាយត្រូវបានត្រកួញ ត្បាញ ជ្រលក់ពណ៌ ប៉ាក់ទៅជាផ្ទាំងសំពត់​ដិតដោយស្លាកស្នាមវប្បធម៌ជនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា ក្នុងថ្ងៃ កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្តបើកទូលាយវិសាលភាពស្វែងរកនៅមណ្ឌល B ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមត៌កវត្ថុចំនួន ៧ សម្រាប់បន្ថែមទៀត។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

នៅថ្ងៃទី២០ ខែសីហា គណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយបានរៀបចំពិធីបើកការប្រកួតលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចលេខ ៥៧-NQ/TW ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីការបន្តច្នៃប្រឌិតវិធីសាស្រ្តដឹកនាំ និងគ្រប់គ្រងរបស់បក្សលើប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី៕

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

ដោយមានស្មារតី "ការពារប្រទេសប្រជាសុខសាន្ត" សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន តែងតែរួមដំណើរជាមួយអាជ្ញាធរអនុវត្តសកម្មភាពសុខុមាលភាពសង្គមជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពបងប្អូនជនជាតិនិងការពារព្រំដែនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១៦ ខែ សីហា កងកម្លាំងចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តការស្វែងរកក្នុងមណ្ឌល A នៃឧទ្យាន លេ ធីរៀង ដោយបានឈូសឆាយដីជាង ២០០ ម៉ែត្រគុប និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៤ គ្រោងបន្ថែមទៀត។ ចំនួនសរុបអដ្ឋិធាតុត្រូវបានប្រទះឃើញ ប្រមូលផ្តុំចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា រហូតដល់ពេលនេះឡើងដល់ ៣៥១ គ្រោងអដ្ឋិធាតុ ក្នុងនោះចំនួន ១៩៨ គ្រោងអដ្ឋិធាតុមានមតកវត្ថុដោយតាម។

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១២ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំនៅក្នុង​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំបាន ២៥ គ្រោងអដ្ឋិធាតុ និងមតកវត្ថុចំនួន ៩ ឈុតដោយតាម​ជាមួយនៅទីតាំងស្វែងរកទី ២ (មណ្ឌល B)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាមនៅល្ងាចថ្ងៃទី ១២ ខែសីហា (ម៉ោងក្នុងស្រុក) នៅទីក្រុង Auckland (នូវែលសេឡង់) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម សហគមន៍វៀតណាមនៅនូវែលសេឡង់ និងប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងដទៃទៀត៕

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង។ ដូច្នេះ​ ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះគឺ ២៥៦ គ្រោង។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ៨ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានបន្តពង្រីកវិសាលភាពនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង នៅទីក្រុង ហូ ជីមិញ តាមរយៈនោះបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុចំនួន ១៨ គ្រោងបន្ថែមទៀត។ គិតចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ៨ ខែ សីហា ត្រូវបានរកឃើញនៅក្នុងតំបន់នេះគឺសរុបចំនួន ២៤៥ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះមាន​ចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញរួមជាមួយមតកវត្ថុដោយតាម។

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

នៅរសៀលថ្ងៃទី ៨ ខែសីហា ក្រោមអធិបតីភាពរបស់លោកអនុប្រធានរដ្ឋសភា ង្វៀន ហុងយៀន រដ្ឋសភាពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ននៅសម័យប្រជុំពេញអង្គ (ធ្វើវិសោធនកម្ម) ។

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៧ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបានប្រមូលផ្តុំបានចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញតាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះឡើងដល់ ២២៧ គ្រោង។

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

នៅរសៀលថ្ងៃទី ៦ ខែសីហា ខេត្តតៃនិញបានរៀបចំសន្និបាតដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ឆមាសទី១នៃឆ្នាំ ២០២៦។

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

ពង្រីកអត្តចរិតល្អប្រសើររបស់ "កងទ័ពអ៊ំ ហូ" អតីតយុទ្ធជន ហ្វាង យ៉ាញ់ច្វៀន (អាយុ ៧០ ឆ្នាំ) នៅភូមិ ហាម៉ន ១ ឃុំ ដាក់ហា (ខេត្ត ក្វាងង៉ាយ) បានកសាង គំរូសេដ្ឋកិច្ចចម្រុះជោគជ័យ រកបានប្រាក់ចំណូលទាំងពាន់លានដុងក្នុងមួយឆ្នាំៗ។