ទោះបីជាមានវ័យចំណាស់ក៏ដោយ ក៏លោកស្រី ម៉ាលី (អាយុ ៧១ ឆ្នាំ) នៅឃុំ ក្វាងឡឹប (ខេត្ត ឡឹមដុង) នៅតែរក្សារបរធ្វើកុម្ភការភ័ណ្ឌប្រពៃណីរបស់ជនជាតិ ជូរូ ជាប្រចាំព្រមទាំងបង្ហាត់បង្រៀនរបរធ្វើកុម្ភការភ័ណ្ឌឱ្យក្មេងៗ ជំនាន់ក្រោយផងដែរ។
នៅថ្ងៃទី១១ ខែមេសា ក្រុមការងារដោយមានរដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា លោក ង្វៀន ឌិញខាង ធ្វើជាប្រធានក្រុមអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជនរួមជាតិខ្មែរ នៅខេត្ត វិញឡុង។
នៅឱកាសដើមឆ្នាំថ្មីម្តងៗ បងប្អូនបណ្តាជនជាតិ ជាពិសេសគឺជនជាតិ តៃ ខេត្ត ឡាវកាយ ក៏រូតរះម្នីម្នាចូលរួមពិធីបុណ្យ ឡុងតុង (បុណ្យច្រត់នង្គ័ល)។ ឆ្នាំនេះ ពិធីបុណ្យ ឡុងតុង ត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី១ ដល់ថ្ងៃទី២ ខែមីនា)។ នេះមិនត្រឹមតែជាពិធីកិច្ចបួងសួងសុំរដូវកាលអំណោយផលតាមប្រពៃណីប៉ុននោះទេ ថែមទាំងជាកន្លែងណាត់ជួបវប្បធម៌ - ទេសចរណ៍ដ៏ទាក់ទាញទៀតផង។
យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបទុកជាអនុស្សាវរីយ៍ក្រោមមែកផ្កាជើងគោកំពុងរីកស្គុសស្គាយនៅពាសពេញតាមដងវិថី ឧទ្យាន និងតំបន់ប្រជុំជននៅសង្កាត់ ដៀនបៀនភូ ខេត្ត ដៀនបៀន។
នៅថ្ងៃទី១៥ ខែមីនា អ្នកបោះឆ្នោតដែលជាបងប្អូនជនជាតិនៅក្នុងប្រទេស វៀតណាម បានអញ្ជើញទៅបោះឆ្នោតដោយក្តីរំភើប រីករាយ ដើម្បីជ្រើសតាំងតំណាងរដ្ឋសភានីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១។
បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅឃុំព្រំដែន ធូលុម ខេត្ត ឡាយចូវ មកដល់ឆាប់ជាង នៅពាក់កណ្តាលខែ វិច្ឆិកា រៀងរាល់ឆ្នាំ ជាអំឡុងពេលជនជាតិ ហាញី ឈប់សម្រាក ក្រោយពីធ្វើការលំបាកពេញមួយឆ្នាំ។
បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីគឺជាឱកាសដើម្បីគ្រួសារ សែស្រឡាយជួបជុំគ្នា ជាឱកាសជម្រាបជូនចំពោះបុព្វការីជននូវសមិទ្ធផលទាំងឡាយក្នុងឆ្នាំ និងបួងសួងសុំឱ្យជួបតែសេចក្តីល្អគ្រប់ប្រការក្នុងឆ្នាំថ្មី ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់ភូមិនិគមជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏សប្បាយអ៊ូអរទទួលបុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។
នៅថ្ងៃទី៩ ខែកុម្ភៈ ខេត្ត វិញឡុង បានរៀបចំជំនួបសមណសក្តិ អ្នកមុខអ្នកការសាសនា និងអ្នកមានកិត្យានុភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច នាឱកាសអបអរសាទរបក្ស អំណរនិទាឃរដូវថ្មី ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦។
ពិសាបាយមួយពេលមូលជុំគ្នានាពេលដំណាច់ឆ្នាំជាលក្ខណៈវប្បធម៌ល្អឯកមួយក្នុងចំណោមលក្ខណៈវប្បធម៌នៃពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជន វៀតណាម គឺជាពេលពិសាបាយជុំគ្នាផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សគ្រប់ជំនាន់ក្នុងគ្រួសារ ដើម្បីលាឆ្នាំចាស់ និងស្វាគមន៍ឆ្នាំថ្មីជាមួយគ្នាក្នុងគោលបំណងជួបតែសេចក្តីសុខ នឹងសំណាងល្អ។
ពិធីបុណ្យ ហ្កៅតៅ របស់ជនជាតិ ម៉ុង ឃុំ ប៉ា ក ខេត្ត ភូ ថ ឆ្នាំ២០២៦ ត្រូវបានធ្វើពិធីបើកនៅថ្ងៃ៣១ ខែមករា នៅកីឡដ្ឋានភូមិ សាលិញ កន្លងទៅ។ នេះជាព្រឹត្តិការណ៍វប្បធម៌ប្រពៃណីមានអត្ថន័យពិសេស ចាប់ផ្តើមឲ្យរដូវពិធីបុណ្យនាដើមនិទាឃរដូវរបស់បងប្អូនជនជាតិ ម៉ុង នៅតំបន់ភ្នំ ព្រមទាំងរួមចំណែកអភិរក្ស ពង្រីកតម្លៃអត្តសញ្ញាណវប្បធម៌ជនជាតិផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍។
មានទីតាំងស្ថិតនៅកណ្តាលតំបន់ភ្នំ ភូមិ បាក់ហ្វា ឃុំ តឹនសឺន ខេត្ត បាក់និញ កំពុងវិវត្តបន្តិចម្តងៗ ផ្តើមពីភូមិនិគមកសិកម្មសុទ្ធសាធក្លាយទៅជាគោលដៅទេសចរណ៍សហគមន៍ពោរពេញទៅដោយអត្តសញ្ញាណ។
បុណ្យចូលឆ្នាំថ្មីគឺជាឱកាសសម្រាប់ក្រុមគ្រួសារ សាច់ញាតិវង្សត្រកូលជួបជុំគ្នា បន្ទាប់ពីធ្វើការនឿយហត់ពេញមួយឆ្នាំ ហើយក៏ជាឱកាសសម្រាប់រាយការណ៍ដល់បុព្វការីជនអំពីសមិទ្ធផលក្នុងមួយឆ្នាំ និងបួងសួងសុំឱ្យប្រទះជួបតែរឿងល្អនៅក្នុងឆ្នាំថ្មី ចាប់ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់ភូមិនិគមជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏រៀបចំទទួលបុណ្យចុងឆ្នាំ 'តេត ណាំគុង' ជាមួយគ្នា។
នៅដែនដីឃុំ ប៊ូដាំង ខេត្ត ដុងណាយ បងប្អូនមាមីងនៅតែថែរក្សាចង្វាក់រាំ ក្បាច់រាំទាំងឡាយរបស់ជនជាតិ ស្ទៀង។
កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) បានប្រារព្ធឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន។
លោក អាថាយ (កើតឆ្នាំ ១៩៩២ ជនជាតិ រើម៉ាំ) ជាលេខាសាខាបក្ស និងជាប្រធានភូមិ ឡែ នៅឃុំព្រំដែន ម៉ូរ៉ាយ ខេត្ត ក្វាងង៉ាយ។ លោកគឺជាគំរូភ្លឺថ្លានៃស្មារតី “ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ” នាំយកឆន្ទៈគំនិតរបស់បក្សជ្រាបចូលទៅក្នុងចិត្តគំនិតប្រជាជនយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព ផ្តល់ការជឿទុកចិត្ត និងសេចក្តីប្រាថ្នាឈោងឈានឡើងសម្រាប់សហគមន៍ទាំងមូល។
ផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងស្រែចម្ការភ្នំ ព្រៃភ្នំ តីបាក់ (ភាគពាយ័ព្យនៃប្រទេស វៀតណាម) បងប្អូនជនជាតិ ឃ្មុ ជាច្រើនជំនាន់នៅតែបន្តថែរក្សាពិធីប្រមូលផលស្រូវសុំរដូវកាលអំណោយផល ដែលជាពិធីកសិកម្មមួយក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឃ្មុ។
បញ្ជ្រាបការយល់ដឹងសារាចរ សេចក្តីសម្រេច គោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋអំពីការងារជនជាតិ ជំនឿ សាសនាក្នុងស្ថានភាពថ្មីនិងអនុវត្តគោលដៅ ភារកិច្ចនិងសន្ទស្សន៍សំខាន់ៗ នៃផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផ្សារភ្ជាប់ជាមួយនឹងអនុវត្តប្រធានបទឆ្នាំ ២០២៦ របស់ទីក្រុង ហូ ជីមិញ មានប្រសិទ្ធភាពសមស្របមុខងារ ភារកិច្ចរបស់ស្ថាប័នគ្រប់គ្រងរដ្ឋអំពីវិស័យជនជាតិ ជំនឿ សាសនា - នោះគឺជាភារកិច្ចស្នូលត្រូវបានអនុម័តនៅក្នុងអង្គប្រជុំបូកសរុបការងារជនជាតិ ជំនឿ និងសាសនាឆ្នាំ ២០២៥ និងអនុវត្តភារកិច្ចឆ្នាំ ២០២៦ រៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ នៅថ្ងៃទី ៥ ខែ មករា។
ស្ថិតនៅកណ្តាលខ្ពង់រាបថ្មដ៏ហួតហែងលំបាកលំបិននៃខេត្ត ត្វៀនក្វាង ភូមិតម្បាញ លុងតាម នៅតែស្វិតស្វាញថែ រក្សារបរតម្បាញធ្មៃប្រពៃណីរបស់ជនជាតិ ម៉ុង។
នៅរសៀលថ្ងៃទី ២៨ ខែ ធ្នូ នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម សហគមន៍បណ្តាជនជាតិកំពុងប្រជុំជីវភាពជាប្រចាំបានរៀបចំឧទ្ទេសនាមស្ពកបាយមូលមីថ្ងៃចុងឆ្នាំ។ សកម្មភាពនេះស្ថិតក្នុងខ្សែព្រឹត្តិការណ៍ខែ ធ្នូ ក្រោមប្រធានបទ "សួស្តីឆ្នាំថ្មី ២០២៦" រួមចំណែកបំភ្លឺតួនាទីនៃម្ហូបអាហារប្រពៃណីនៅក្នុងជីវភាពវប្បធម៌សង្គមរបស់បងប្អូនបណ្តាជនជាតិ។
នៅក្នុងលម្ហផ្ទះឈើទល់រត និងស្រូវថ្មីក្លិនក្រអូបឈ្ងប់ ពិធីអំណរស្រូវថ្មីរបស់បងប្អូនជនជាតិ ថៃ នៅ ម៉ាយចូវ ភូ ថ ត្រូវបានថែរក្សាជាច្រើនជំនាន់មកហើយ។
នាថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥ រង្វង់ជម្រើសចុងក្រោយបវរកញ្ញាទេសចរណ៍ជនជាតិ វៀតណាម ទូទាំងប្រទេសឆ្នាំ ២០២៥ បានប្រព្រឹត្តឡើងនៅតំបន់ទេសចរណ៍ ម៉ុកចូវ Island សង្កាត់ ម៉ុកចូវ ខេត្ត សឺនឡា។
ជនជាតិ អេដេ រស់នៅស្រុក សុងហ៊ិញ (អតីតខេត្ត ភូអៀន) សព្វថ្ងៃនេះចំណុះបណ្តាឃុំ៖ សុងហ៊ិញ ឌឹកប៊ិញ អៀលី អៀបា (ខេត្ត ដាក់ឡាក់) បច្ចប្បន្ននៅតែរក្សាតម្លៃវប្បធម៌ប្រពៃណីជនជាតិដើមដ៏វិសេសវិសាលល្អឯកជាច្រើន។
ពិធីបុណ្យអកអំបុកត្រូវបានបងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ និងខេត្តទាំងឡាយនៅវាលទំនាបទន្លេ គឺវឡុង ប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងអភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណី។ សកម្មភាពមួយក្នុងចំណោមសកម្មភាពលេចធ្លោគឺការប្រណាំងទូក ង ប្រពៃណី។
ក្នុងដំណើរការពលកម្មច្នៃប្រតិដ្ឋរបស់ប្រជាជននៅ តីង្វៀន រនាតថ្មបានកកើតឡើង និងក្លាយជា "សរសៃខ្សែ" តភ្ជាប់សហគមន៍បណ្តាជនជាតិលើដែនដីព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។
អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ អ្នកស្រី វី ធីយុង (អាយុជិត ៨០ ឆ្នាំ) ជាជនជាតិ ថាយ រស់នៅភូមិ វាំងម៉ូន ឃុំ ង៉ាមី ខេត្ត ងេអាន ដែលជាកន្លែងជនជាតិ អ៊ើឌូ រស់នៅ។ អ្នកស្រីតែងតែអំពល់ចិត្តអំពីការថែរក្សា និងបន្តវេនថែសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ អ៊ើឌូ ជានិច្ច។
ប៉ុន្មានឆ្នាំកន្លង អ្នកមានប្រជាប្រិយភាពគឺជាកម្លាំងស្នូល ជាស្ពានមេត្រីជួយបងប្អូនជនជាតិភាគតិចគោរពត្រឹមត្រូវគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ រួមចំណែកក្នុងការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិ។
វត្តសំរោង នាមវត្តពេញគឺ វត្តបទុមវង្សាសំរោង ស្ថិតនៅសង្កាត់ សុកត្រាំង ទីក្រុង កឹនធើ គឺជាគោលដៅទេសចរណ៍ខាងជំនឿវិញ្ញាណដ៏ល្បីឈ្មោះមួយ។
កន្លងទៅនៅ ខាញ់ហ្វា និង ឡឹមដុង បងប្អូនជនជាតិ ចាម្ប៍ កាន់ព្រហ្មញ្ញសាសនារួមជាមួយនឹងភ្ញៀវទេសចរអញ្ជើញមកពីគ្រប់មជ្ឈដ្ឋានអញ្ជើញចូលរួមពិធីបុណ្យ កាតេ ឆ្នាំ ២០២៥ ជាព្រឹត្តិការណ៍វប្បធម៌ប្រពៃណីសំខាន់បំផុតប្រចាំឆ្នាំរបស់បងប្អូនជនជាតិ ចាម្ប៍។
គ្មានផ្លាកសញ្ញា គ្មានថ្លៃសិក្សា គ្រាន់តែមានគ្រូដែលឧស្សាហ៍ព្យាយាមនិងកូនសិស្សជក់ចិត្តប្រកបតួអក្សរ ចេះតែដូច្នោះថ្នាក់រៀនភាសា ចាម ដោយឥតគិតថ្លៃមានអត្ថិភាពជាងដប់ឆ្នាំកន្លងទៅនៅទីក្រុង ហូ ជីមិញ។
ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែ កញ្ញា មាមីងបងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូងនៃប្រទេស វៀតណាម បានប្រារព្ធពិធីបុណ្យសែនដូនតា ជាពិធីបុណ្យប្រពៃណីមួយដ៏សំខាន់ក្នុងឆ្នាំ។ ដោយមានពិធីកិច្ចពុទ្ធសាសនា និងទំនៀមទម្លាប់ដ៏វិសេសវិសាល ពិធីបុណ្យនេះបានឆ្លុះបញ្ចាំងអំពីជីវភាពស្មារតី ជំនឿ និងប្រពៃណីរបស់ជនជាតិ ខ្មែរ រួមចំណែកក្នុងការថែរក្សានូវអត្តសញ្ញាណវប្បធម៌ជាតិ។