ជារៀងរាល់ថ្ងៃ មុនពេលបាយម្តងៗ កម្មាភិបាល យុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែនទាំងឡាយនៅលើភូមិសាស្ត្រខេត្ត ដៀនបៀន ក៏ទុកអង្ករមកវិញអស់មួយចំណែកក្នុងរបបអាហាររបស់ខ្លួនដើម្បីដាក់ចូលក្នុង "ខាប់អង្ករយុទ្ធជន" ទៀត។
មួយខែម្តង ថ្ងៃចុងក្រោយនៃខែ កម្មាភិបាល យុទ្ធជនក្នុងប៉ុស្តិ៍ក៏ប្ដូរវេនមកសួរ សុខទុក្ខ លើកទឹកចិត្តនិងផ្តល់ជូនអង្ករចំនួន ២៥ ទៅ ៣០ គីឡូក្រាមដល់គ្រួសារមានស្ថានភាពលំបាក លំបិនលើភូមិសាស្ត្រអង្គភាពគ្រប់គ្រងទៀត។ នៅតំបន់ព្រំដែន គំរូ "ខាប់អង្ករយុទ្ធជន" បានក្លាយ ទៅជាសកម្មភាពជាប្រចាំអត្ថន័យចំពោះ កម្មាភិបាល យុទ្ធជនការពារព្រំដែនខេត្ត ដៀនបៀន ម្នាក់ៗ។


ពីឆ្នាំ ២០១៩ អង្គភាពទាំងឡាយបាន កើបអង្ករទុកពី ០,៥ ដល់ ១ គីឡូក្រាមក្នុង របបអាហារប្រចាំថ្ងៃ របស់អង្គភាពជា ទៀងទាត់ដើម្បី រួមវិភាគទានចូលក្នុង "ខាប់អង្ករយុទ្ធជន"។ ចំនួនអង្ករសន្សំសំចៃបាន ប្ដូរវេនផ្តល់ជូនដល់បណ្តាគ្រួសារ លំបាកលំបិនខ្លាំងមនុស្សចាស់ជរាតែលតោល ក្មេង កំព្រានៅកន្លែងអង្គភាពទាំងឡាយឈរជើង។
ទោះបី ចំនួនអង្ករមិន ច្រើន ប៉ុន្តែបាន កាត់បន្ថយការលំបាក លំបិននិងកង្វះខាតចំណែកណាមួយជូន ប្រជាជននៅ តំបន់ព្រំដែន ជាពិសេសអំឡុងពេលប្រសព្វរដូវ។ យោងតាមលោកវរសេនីយ៍ឯក ឡេ ឌឹកងៀ អនុប្រធាន ស្នងការនយោបាយ កងទ័ពការពារព្រំដែនខេត្ត ដៀនបៀន គំរូនេះមានអត្ថន័យលក្ខណៈ មនុស្សសាស្ត្រដ៏ជ្រាលជ្រៅ បង្ហាញពីមនោសញ្ចេតនា សីលធម៌ ចែករំលែកជាមួយ បងប្អូនជនជាតិលំបាកលំបិននៅ តំបន់ព្រំដែន។


ដោយ មាន ទិសស្លោក "មិនទុកអោយ អ្នកណាម្នាក់ត្រូវបោះបង់ ចោលនៅខាងក្រោយឡើយ "ស្មារតី" ស្រឡាញ់រាប់អាន ជួយគ្នាទៅវិញទៅមក" កងទ័ពការពារព្រំដែនខេត្ត ដៀន បៀន សង្ឃឹមថាទង្វើនេះនឹងជួយបងប្អូន ជនជាតិនៅតាម ព្រំដែនកាត់បន្ថយលំបាកលំបិនក្នុង ជីវភាពរស់នៅ។ ក្រោយរយៈ ៥ ឆ្នាំដាក់ដំណើរការ កម្មាភិបាល យុទ្ធជន អង្គភាពទាំងឡាយចំណុះកងទ័ព ការពារព្រំដែនខេត្ត ដៀនបៀន បានសន្សំសំចៃនិងផ្ដល់ជូន អង្ករដល់ក្រុម គ្រួសារលំបាកលំបិននៅ គ្រប់ភូមិនិគមព្រំដែនប្រហែល ៥ តោនក្នុងមួយឆ្នាំៗ។
គំរូនេះមិនត្រឹមតែឧបត្ថម្ភនិង ចែករំលែកការលំបាកជាមួយ ប្រជាជនប៉ុននោះទេ ថែម ទាំងពង្រឹងនិងរឹតបន្តឹងសាមគ្គីភាពរវាង កម្មាភិបាល យុទ្ធជន ជាមួយនឹងបងប្អូន បណ្តាជនជាតិតំបន់ព្រំដែនទៀតផង។ ឆ្លងតាមរយៈនោះ រួមចំណែកការពារ អធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិយ៉ាង រឹងមាំក្នុងស្ថានភាពថ្មី៕
អត្ថបទ និងរូបថត៖ ស៊ន់ទឺ - ទ្រុងកៀន
ប្រែសម្រួល៖ សឺន ហេង