ក្រោមរលឹមរោយស្បៃអូសបន្លាយពេញមួយយប់ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត ងេអាន (ប្រទេស វៀតណាម)និងបញ្ជាការដ្ឋានយោធាខេត្ត ហួផាន់ (ប្រទេស ឡាវ) នៅតែអត់ធ្មត់កាត់ព្រៃឆ្លងភ្នំលើចម្ងាយផ្លូវជាង ១២២ គីឡូម៉ែត្រប្រតិបត្តិការដំណើរយាមល្បាតទ្វេភាគីថ្នាក់ខេត្តលើកដំបូងត្រូវបានរៀបចំរវាងកងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ។
កងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ វៀតណាម ឡាវ ធ្វើដំណើរឆ្លងកាត់បង្គោល ព្រំដែនចំនួន ៤១ និងបង្គោលតម្រុយព្រំដែនចំនួន ១៤ ត្រួតពិនិត្យប្រព័ន្ធបង្គោល ព្រំដែនជាតិ។
កងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ វៀតណាម ឡាវ ត្រួតពិនិត្យប្រព័ន្ធ បង្គោលព្រំដែនជាតិ។
ក្រុមការងារបានធ្វើដំណើរឆ្លងកាត់បង្គោលព្រំដែនចំនួន ៤១ និងបង្គោលតម្រុយ ព្រំដែនចំនួន ១៤ ត្រួតពិនិត្យប្រព័ន្ធបង្គោលព្រំដែនជាតិ វាយតម្លៃស្ថានភាពតាំងទីលំនៅ ខុសច្បាប់ និងហានិភ័យប្រព្រឹត្តល្មើសលក្ខន្តិកៈព្រំដែន។ ការចាប់ដៃគ្នានីមួយៗ ក្រសែភ្នែក ទំនុកចិត្ត និងការសម្របសម្រួលយ៉ាងស្អិតល្មួតរវាងកងកម្លាំងទាំងពីរក្លាយជាសក្ខីភាព យ៉ាងច្បាស់លាស់សម្រាប់ទំនាក់ទំនងដ៏ពិសេស វៀតណាម - ឡាវ។
សកម្មភាពយាមល្បាតថ្នាក់ខេត្តនឹងត្រូវបានកងកម្លាំងការពារព្រំដែន ទាំង ២ ប្រទេសរក្សាទៅជារបៀបរបប ជាពិសេសនៅបណ្តាភូមិសាស្ត្រ សំខាន់ៗ។
រហូតមកដល់បច្ចុប្បន្ននេះ កងកម្លាំងការពារព្រំដែន ងេអាន បានរៀបចំយាមល្បាត ថ្នាក់ខេត្តដោយមានខេត្តទាំងបីរបស់ប្រទេស ឡាវ រួមមាន៖ សៀងខ្វាង បលិខាំសៃ និង ហួផាន់។
បច្ចុប្បន្ន ងេអាន ខ្សែបន្ទាត់ព្រំដែនប្រវែងជាង ៤៦៨ គីឡូម៉ែត្រ ជាប់នឹងខេត្តចំនួនបី របស់ ប្រទេស ឡាវ គឺជាខេត្ត សៀងខ្វាង បលិខាំសៃ និង ហួផាន់។ ការយាមល្បាតមួយលើកៗ មិនត្រឹមតែរួមចំណែកការពារអធិបតេយ្យភាពទឹកដី ថែរក្សាបង្គោលព្រំដែនជាតិនីមួយៗ ប៉ុននោះទេ ថែមទាំងបញ្ជាក់ការផ្សារភ្ជាប់យ៉ាងស្អិតល្មួតរវាង ប្រជាជាតិទាំងពីរផងដែរ៕
អត្ថបទ៖ វ៉ាន់ ទី l រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ
ប្រែសម្រួល៖ សឺន ហេង