យោងតាមមន្ទីរហិរញ្ញវត្ថុខេត្ត រហូតដល់ផុតថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦ ខេត្តបានទម្លាក់ដើមទុនវិនិយោគសាធារណៈសម្រេចបានចំនួន ៥.៥៤៩,៥ ពាន់លានដុង ដោយមានចំនួន ២៥,៣% ផែនការក្រុមប្រឹក្សាប្រជាជនខេត្តប្រគល់ឱ្យនិង ៣១,២% ផែនការនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រគល់ឱ្យ ក្នុងនោះ ដើមទុនថវិកាមជ្ឈិមទម្លាក់ថវិកាសម្រេចបាន ៥៣៣ ពាន់លានដុង ស្មើនឹង ៣៨,១% ផែនការ ប្រភពទុនថវិកាមូលដ្ឋានសម្រេចបានជាង ៥.០១៦ ពាន់លានដុង ស្មើនឹង ៣០,៧% ផែនការ។
ដោយឡែកថ្នាក់ឃុំ ទោះបីជាអត្រាទម្លាក់ថវិកាជាមធ្យមបានសម្រេចបាន ៣៤,៩% ផែនការទុនដែលបានគណៈកម្មាធិការប្រជាជនខេត្តប្រគល់ឱ្យ។ ក៏ប៉ុន្តែដល់ខែ មិថុនា ឆ្នាំ ២០២៦ នៅតែមានឃុំ សង្កាត់ចំនួន ២២ មានអត្រាទម្លាក់ថវិការក្រោម ១០% រួមមាន ចឹនម៉ុង តៀនផុង បាំងលន់ ក្វាងអៀន លៀនស៊ើន អៀនភូ ឌាន់ហ៊ុង ង៉ុកស៊ើន ម៉ាយហា ដានធឿង វ៉ឹនស៊ើន ដាយដុង ញ៉ឹនងៀ តឹនម៉ាយ តឹនហ្វា ធូគុក បាវឡា ធិញមិញ ម៉ៀងប៊ី ប៊ិញភូ ម៉ាយជៅ ត្រាមថាន។
យោងតាមគណៈកម្មាធិការប្រជាជនខេត្ត ភូ ថ ទន្ទឹមនឹងលទ្ធផលសម្រេចបាន ការងារគ្រប់គ្រងរដ្ឋអំពីវិនិយោគសាធារណៈនៅឃុំ សង្កាត់មួយចំនួននៅមានដែនកំណត់។ អំពីលទ្ធភាពរៀបចំអនុវត្តការវិនិយោគសាធារណៈនៅមូលដ្ឋានមួយចំនួន កងជួរកម្មាភិបាលទទួលបន្ទុកវិនិយោគសាធារណៈនៅថ្នាក់ឃុំភាគច្រើនកាន់បនែ្ថមតំណែងជាច្រើនភារកិច្ច ខណៈពេលការរៀបចំសំណុំឯកសារ ពិនិត្យវាយតម្លៃ ពិនិត្យទទួលនិងទូទាត់ ទូទាត់ជម្រះគម្រោងទាមទាជំនាញវិជ្ជាជីវៈខ្ពស់។
មូលដ្ឋានមួយចំនួនចុះឈ្មោះស្នើសុំប្រភពទុនដែលមិនដិតជាប់ជាមួយនឹងសមត្ថភាពអនុវត្តជាក់ស្តែង នាំឱ្យមានស្ថានភាព "ប្រភពទុនរង់ចាំគម្រោង" ខណៈពេលដែលគម្រោងជាច្រើនដែលមានសមត្ថភាពទម្លាក់ថវិកាល្អបែជាមិនទាន់បានកែសម្រួល បំពេញបន្ថែមប្រភពទុនទាន់ពេលវេលាទៅវិញ។
យោងតាមគណៈកម្មាធិការប្រជាជនខេត្ត ភូ ថ រួមជាមួយនឹងការលំបាកលំបិនដែលបានរៀបរាប់ខាងលើ ការងារត្រៀមរៀបចំវិនិយោគនៅតាមមូលដ្ឋានមួយចំនួននៅមិនទាន់ធានាគុណភាព ការបញ្ជាក់តម្រូវការវិនិយោគមិនទាន់ដិតជាប់នឹងភាពជាក់ស្តែង នៅមានស្ថានភាពស្នើគម្រោងដែលលើសពីសមត្ថភាពតុល្យការប្រភពទុន វិនិយោគពាសពេញ រាយប៉ាយប្រភពកម្លាំង គម្រោងមួយចំនួនអូសបន្លាយពេលវេលាយូរ ប្រសិទ្ធភាពមិនទាន់ខ្ពស់។ ចំណុចខ្វះខាតទាំងនេះធ្វើឱ្យប្រសិទ្ធភាពប្រើទុនវិនិយោគសាធារណៈថយចុះ បង្កប់ហានិភ័យនៃការខាតបង់ ខ្ជះខ្ជាយនិងប៉ះពាល់ដល់គោលដៅជំរុញញកំណើនសេដ្ឋកិច្ចរបស់មូលដ្ឋាន។
គណៈកម្មាធិការប្រជាជនខេត្ត ភូ ថ ដាក់ចេញគោលដៅធានាអត្រាទម្លាក់ទុនវិនិយោគសាធារណៈនៅលើភូមិសាស្ត្រឃុំ សង្កាត់ដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៦ បើកផ្តល់ប្រាក់យ៉ាងហោចណាស់ ៧៥% ផែនការប្រភពទុនដែលបានប្រគល់ឱ្យ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៦ យ៉ាងហោចណាស់ ៩៥% និងសម្រេចរួចរាល់ ១០០% ផែនការមុនថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៧។
យោងតាមលោក ត្រឹន យុយដុង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីជំរុញល្បឿនដំណើរការទម្លាក់ថវិកាវិនិយោគសាធារណៈថ្នាក់ឃុំ ខេត្តកំពុងជំរុញការបែងចែកថ្នាក់ អំណាចដើរទន្ទឹមនឹងការត្រួតពិនិត្យ តាមដាន កសាងផែនការទម្លាក់ថវិកាលម្អិតតាមខែនីមួយៗ ត្រីមាសនីមួយៗ ពិនិត្យពិច័យវឌ្ឍនភាពឡើងវិញជាប្រចាំដើម្បីចាត់បញ្ជូនប្រភពថវិកាពីគម្រោងដែលមានដំណើរការយឺតទៅគម្រោងដែលមានសក្តានុពលទម្លាក់ថវិកាល្អជាង។ ស្របពេលនោះដែរ ពន្លឿនការងារពិនិត្យទទួល ទូទាត់ភ្លាមនៅពេលមានបរិមាណការងារសម្រេចរួចរាល់ បង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រង តាមដានវឌ្ឍនភាពនិងចាត់ការករណីទាំងឡាយដែលមានការយឺតយ៉ាវ រំលោភបំពានបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង។
ស្របពេលជាមួយគ្នានោះដែរ ខេត្តស្នើឱ្យមូលដ្ឋានរឹតបន្តឹងក្រឹត្យវិន័យក្នុងការគ្រប់គ្រងវិនិយោគសាធារណៈតាំងពីដំណាក់កាលត្រៀមរៀបចំគម្រោង - ចាត់ចែងទុនទៅឱ្យតែគម្រោងដែលបំពេញគ្រប់គ្រាន់ល័ក្ខខ័ណ្ឌដាក់ដំណើរការ សមស្របតាមគម្រោងការនិងធ្វើតុល្យភាពប្រភពកម្លាំង អាទិភាពគម្រោងគោលដៅសំខាន់ៗ គម្រោងអន្តរតំបន់ សំណង់ជាបន្ទាន់ មានសមត្ថភាពសម្រេចរួចរាល់និងពង្រីកប្រសិទ្ធភាពយ៉ាងឆាប់រហ័ស។
ចំពោះផែនការវិនិយោគសាធារណៈរយៈពេលមធ្យមដំណាក់កាល ២០២៦ - ២០៣០ ឃុំ សង្កាត់រួសរាន់ពិនិត្យពិច័យឡើងវិញ កាត់បន្ថយយ៉ាងហោចណាស់ ៣០% ចំនួនគម្រោងបើធៀបនឹងដំណាក់កាលមុន លុបចោលជាដាច់ខាតបណ្តាគម្រោងណាមិនសូវមានប្រសិទ្ធភាពឬមិនទាន់ចាំបាច់ពិតប្រាកដ។
យោងតាមការវាយតម្លៃនៃគណៈកម្មាធិការប្រជាជនខេត្ត ភូ ថ ដើម្បីសម្រេចបានគោលដៅទម្លាក់ថវិកាវិនិយោគសាធារណៈថ្នាក់ឃុំជាង ៩៥% ផែនការក្នុងឆ្នាំ ២០២៦ ជាការលំបាកខ្លាំងណាស់ ដោយសារបច្ចុប្បន្ននេះការងារគ្រប់គ្រងរដ្ឋអំពីការវិនិយោគសាធារណៈនៅឃុំ សង្កាត់មួយចំនួននៅតែនៅមានដែនកំណត់ជាច្រើន។
ក្នុងពេលជាមួយគ្នានោះដែរ ការរុះរើធារដីនៅទើសទាក់ច្រើនដោយការបញ្ជាក់ប្រភពដើមដី សំណង ឧបត្ថម្ភនិងសហការរវាងអង្គភាពមិនទាន់ស៊ីចង្វាក់នឹងគ្នា ប៉ះពាល់ដល់វឌ្ឍនភាពប្រគល់ធារដីឱ្យគម្រោងទាំងឡាយ។
ទន្ទឹមនឹងនោះ ស្ថានភាពកង្វះខាតប្រភពសម្ភារៈសំណង់ ជាពិសេសគឺដីចាក់បំពេញនិងខ្សាច់សំណង់ ខណៈពេលតម្លៃសម្ភារៈលើទីផ្សារកើនឡើងខ្ពស់យ៉ាងច្រើនបើធៀបនឹងតម្លៃផ្លូវការ បណ្តាលឱ្យអ្នកម៉ៅការជាច្រើនចួបការលំបាកលំបិនអំពីការចំណាយ ត្រូវដំណើរការឱ្យតែរួចខ្លួន៕
អត្ថបទ៖ ដាវអាន - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ