ក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេសជាតិ ទីក្រុង ហូ ជីមិញ បានអនុវត្តគោលនយោបាយ របៀបធ្វើល្អៗ កម្មវិធីឧបត្ថម្ភបត់បែនជាច្រើន រួមចំណែកដល់ការលើកកម្ពស់ជីវភាពទាំងខាងសម្ភារៈ ស្មារតីជូនបងប្អូនជនជាតិភាគតិច។ ក្នុងឱកាសរំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦) អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានបទសម្ភាសលោក ឡឹម ឌិញថាំង នាយកមន្ទីរជនជាតិនិងសាសនាទីក្រុង ហូ ជីមិញ ដើម្បីបំភ្លឺឱ្យឃើញការវិវឌ្ឍនៈទៅមុខជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច ជាពិសេសនៅក្នុងដំណាក់កាលប្រទេសជាតិកំពង់ផ្លាស់ប្តូរថ្មី អភិវឌ្ឍនិងធ្វើសមាហរណកម្ម។
ខេត្ត តីនិញ កំពុងអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំយ៉ាងមានប្រសិទ្ធភាព វិស័យជាច្រើនត្រូវបានកត់សម្គាល់ដោយមានលទ្ធផលជាវិជ្ជមាន បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចគោលដៅទាំងឡាយនៃឆ្នាំ ២០២៦។
ការដាក់ពង្រាយកងជួរស្ម័គ្រចិត្ត "រដូវក្តៅឌីជីថល" ទាំងឡាយនៅតាមឃុំ សង្កាត់ តំបន់ពិសេសចំនួន ១៦៨ របស់ទីក្រុង ហូ ជីមិញ មិនត្រឹមតែជួយប្រជាជនចូលប្រើបណ្តាសេវាសាធារណៈតាមប្រព័ន្ធអនឡាញងាយស្រួលប៉ុននោះទេ ថែមទាំងបញ្ជាក់ពីតួនាទីឈានមុខរបស់យុវជនក្នុងការកសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋានតែម្តងទៀងផង។
អនុវត្តគម្រោងការ "ពង្រឹងបន្ថែមការបង្រៀននិងរៀនភាសាបរទេសដំណាក់កាលឆ្នាំ ២០២៥ - ២០៣៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥" ឆ្នាំ ២០២៧ ខេត្ត អានយ៉ាង ផ្តោតលើការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អក្សរសរសេររបស់បងប្អូនជនជាតិ ខ្មែរ ពន្លឿនការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អង់គ្លេស ភាសា បារាំង អភិវឌ្ឍកងជួរគ្រូបង្រៀន សិក្ខូបករណ៍ ហេដ្ឋារចនាសម្ពន្ធនិងជំរុញយ៉ាងខ្លាំងក្លាការប្រើបច្ចេកវិទ្យាក្នុងការបង្ហាត់បង្រៀនភាសាបរទេស។ ខេត្តក៏រៀបចំលក្ខខណ្ឌដើម្បីបង្រៀនភាសាបរទេសមួយចំនួនផ្សេងៗ ទៀតដូចជាភាសា ជប៉ុន ចិន កូរ៉េ តាមតម្រូវការជាក់ស្តែង។
សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ យុវជនយុវនារីទីក្រុង ហូ ជីមិញ រាប់ពាន់នាក់កំពុងក្លាយជា “ស្ពានមេត្រីឌីជីថល” សុទ្ធសាធ រួមដំណើរជាមួយប្រជាជនក្នុងការចូលប្រើសេវាសាធារណៈតាមអនឡាញ រួមចំណែកក្នុងការកសាងអាជ្ញាធរឌីជីថលនិងសង្គមឌីជីថលតាំងពីនៅមូលដ្ឋានតែម្តង។
នគរបាលឃុំ វ៉ឹនហូ (ស៊ើនឡា) តែងតែហូបបាយជាមួយប្រជាជន រស់នៅជាមួយប្រជាជន ធ្វើការជាមួយប្រជាជន ប្រជុំជីវភាពជាមួយប្រជាជន ផ្តើមពីនោះធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន។
អនុវត្តសារទូរលេខ 42/CĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល មូលដ្ឋានជាច្រើនដំណើរការ "យុទ្ធនាការពេញបន្ទុក ១០០ ថ្ងៃនិងយប់" យ៉ាងឆាប់រហ័ស ធានាសាលារៀនកសាងសម្រេចជាស្ថាពរ ១០០% មុនថ្ងៃទី ៣០ ខែ សីហា។
ខេត្ត ដុងថាប អនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW យ៉ាងស៊ីជម្រៅក្នុងគោលបំណងជំរុញការកសាងអាជ្ញាធរទំនើបលើកកម្ពស់ប្រសិទ្ធភាពបម្រើប្រជាជន។
ក្នុងគោលបំណងធ្វើឲ្យសេចក្តីសម្រេចចិត្តលេខ 72-NQ/TW របស់ការិយាល័យនយោបាយទៅជាភាពជាក់សែ្ដង មូលដ្ឋានជាច្រើននៅទូទាំងប្រទេស ក្នុងនោះមានបណ្តាខេត្តតំបន់ភ្នំបាន និងកំពុងអនុវត្តកម្មវិធីពិនិត្យសុខភាពតាមកាលកំណត់ ធ្វើតេស្តជម្រើសមិនបាច់បង់ថៃ្លជូនប្រជាជននៅក្នុងមូលដ្ឋាន។
ការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW បណ្តាយុទ្ធជនការពារព្រំដែនខេត្ត ឡាយជៅ បានព្យាយាមនាំយក "ពន្លឺឌីជីថល" មកកាន់បងប្អូនជនជាតិឆ្លងតាមរយៈគំរូពោរពេញដោយចិត្តធម៌៖ "លោកគ្រូស័ក្តិពណ៌បៃតង ជំរុញល្បឿនបរិវត្តកម្មឌីជីថល។
ឆ្នាំ ២០២៦ គឺជាឆ្នាំដំបូងអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ដំណាក់កាល ២០២៦ - ២០៣០។ ការរួមបញ្ចូលកម្មវិធីទាំងបីមុនៗ នេះក្នុងគោលបំណងបង្រួបបង្រួមប្រភពធនធាន កាត់បន្ថយការជាន់ដែននិងលើកកម្ពស់ប្រសិទ្ធភាពវិនិយោគ។
ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតំបន់បងប្អូនជនជាតិ ខ្មែរ មិនត្រឹមតែជួយឧបត្ថម្ភចំពោះមុខប៉ុននោះទេ ថែមទាំងកំពុងត្រូវបានខេត្ត វិញឡុង ដាក់ឲ្យដំណើរការតាមទិសដៅពង្រីកកម្លាំងផ្ទៃក្នុងរបស់ប្រជាជនតាមរយៈកម្មវិធីគោលដៅជាតិ ឥណទានគោលនយោបាយ បណ្តុះបណ្តាលវិជ្ជាជីវៈ និងឧបត្ថម្ភអភិវឌ្ឍន៍ផលិតកម្ម។ វិធីសាស្រ្តនេះកំពុងបង្កើតការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែតនៅក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ រួមចំណែកបង្កើនប្រាក់ចំណូល បង្កើនលទ្ធភាពបង្កើតការងាររកស៊ីចិញ្ចឹមជីវិតដោយខ្លួនឯង និងបង្រួមគម្លាតអភិវឌ្ឍន៍រវាងតំបន់បងប្អូនជនជាតិភាគតិចជាមួយនឹងភូមិសាស្រ្តផ្សេងទៀត។
នៅឃុំព្រំដែន ដាក់អ៊ើ (ទីក្រុង ដុងណាយ) មានបងប្អូនជនជាតិភាគតិចជាង ៤០% មជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំកំពុងផ្លាស់ប្តូរថ្មីពីមួយជំហានទៅមួយជំហានដើម្បីបម្រើប្រជាជនឱ្យកាន់តែល្អថែមទៀត។ ចាប់តាំងពីការបង្កើតបណ្តាក្រុមជំនួយទៅដល់ភូមិតែម្តងរហូតដល់ការអនុវត្តល័ក្ខការណ៍ "ច្បាស់លាស់ទាំង ៦" អាជ្ញាធរមូលដ្ឋាន ប្រែងប្រែងបើកចំហ តម្លាភាពនូវគោលការណ៍បែបបទរដ្ឋបាល។
ការប្រឈមមុខនឹងតម្រូវការលើកកម្ពស់គុណភាពថែទាំសុខភាពបឋមសម្រាប់ប្រជាជនក្នុងបរិការណ៍រៀបចំអាជ្ញាធរមូលដ្ឋានពីរថ្នាក់ ខេត្ត យ៉ាឡាយ កំណត់ថាផ្តល់អាទិភាពដល់ប្រភពកម្លាំងវិនិយោគលើប្រព័ន្ធសុខាភិបាលមូលដ្ឋាននៅតំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់បងប្អូនជនជាតិភាគតិចនិងបណ្តាភូមិសាស្ត្រលំបាកលំបិនខ្លាំង បង្រួមគម្លាតនៃការទទួលបានសេវាសុខាភិបាលរវាងតំបន់នានាពីមួយជំហានទៅមួយជំហាន។
ខេត្ត ឡឹមដុង បានពិនិត្យមើល ផ្តល់សច្ចានុមតិសេចក្តីសម្រេចសំខាន់ៗ ជាច្រើនក្នុងគោលបំណងបង្កើតប្រភពកម្លាំងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមក្នុងតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំក្នុងសម័យប្រជុំលើក ទី ៥ (សម័យប្រជុំឯកទេសបទ) ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១១ អាណត្តិកាល ២០២៦ - ២០៣១ ប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី ២៧ ខែ កក្កដា។ នេះត្រូវបានចាត់ទុកជាជំហានធ្វើឲ្យបណ្តាកម្មវិធីគោលដៅជាតិទៅជាភាពជាក់សែ្ដង ស្របពេលនោះធ្វើឱ្យសុក្រឹតយន្តការ គោលនយោបាយឧបត្ថម្ភប្រជាជននៅតំបន់បងប្អូនជនជាតិភាគតិច តំបន់លំបាកលំបិននៅក្នុងភូមិសាស្រ្តខេត្ត។
បន្ទាប់ពីជាងមួយឆ្នាំអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW វាលស្រែស្រូវប្រពៃណីទាំងឡាយនៅខេត្ត កាម៉ៅ ឆ្លងតាមរយៈប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានក្លាយជា "វាលស្រែឆ្លាតវៃ" ពាំនាំមកនូវទិន្នផលខ្ពស់ ប្រាក់ចំណូលស្ថិរភាពជូនកសិករ។
ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការអនុវត្តកម្មវិធី គម្រោងកាត់បន្ថយភាពក្រីក្រ ទីក្រុង កឹនធើ បានកាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រក្នុងទីក្រុងទាំងមូលចុះនៅជិត ០,៦% ក្នុងនោះការងារកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់បងប្អូនជនជាតិសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។
នៅថ្ងៃទី ២៤ ខែ កក្កដា គណៈប្រតិភូត្រួតពិនិត្យឯកទេសបទនៃគណៈកម្មាធិការបំណងប្រជាជននិងត្រួតពិនិត្យរបស់រដ្ឋសភាដឹកនាំដោយអនុប្រធានទទួលបន្ទុក ត្រឹន ធីញីហា អញ្ជើញប្រជុំការងារជាមួយគណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ ស្តីអំពីការដោះស្រាយសំណើរបស់អ្នកបោះឆ្នោតទាក់ទងវិស័យសុខាភិបាល។
ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែ កក្កដា កងទ័ពការពារព្រំដែនខេត្ត ឡាវកាយ សហការជាមួយមន្ទីរយុត្តិធម៌ មន្ទីរវប្បធម៌ - កីឡានិងទេសចរណ៍ខេត្ត ឡាវកាយ រៀបចំកម្មវិធីឃោសនាច្បាប់និងព័ត៌មានកិច្ចការបរទេសនៅក្នុងឃុំព្រំដែន មឿងខឿង ទាក់ទាញបងប្អូនបណ្តាជនជាតិភាគតិចយ៉ាងច្រើនកុះករចូលរួម។ កម្មវិធីឃោសនារួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងច្បាប់ បំណិនឌីជីថលនិងស្មារតីយល់ដឹងការការពារអធិបតេយ្យភាពព្រំដែនជូនបងប្អូនបណ្តាជនជាតិ។
ខេត្ត ក្វាងង៉ាយ ទើបតែដាក់ចេញផែនការលេខ 85-KH/TU ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW ក្នុងគោលបំណងបង្កើតជំហានប្ដូរផ្លាស់ដ៏ខ្លាំងក្លាអំពីធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាដើម។
ប្រឈមមុខនឹងតម្រូវការអភិវឌ្ឍន៍តំបន់បងប្អូនជនជាតិក្នុងតំណាក់កាលថ្មី ខេត្ត កាម៉ៅ កំពុងតែអនុវត្តវិធានការជាច្រើនក្នុងគោលបំណងកសាងកងជួរកម្មាភិបាល បុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការស៊ីវិលជនជាតិមានកម្រិតវិជ្ជា លទ្ធភាព លើកកម្ពស់អត្រាកម្មាភិបាលកាន់តំណែងថ្នាក់ដឹកនាំ គ្រប់គ្រងពីមួយជំហានទៅមួយជំហាន។
ចាប់ពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៦ អនុក្រឹត្យលេខ 192/2026/NĐ-CP នៃរដ្ឋាភិបាលចូលជាធរមានជាផ្លូវការ សេចក្ដីកំណត់គោលនយោបាយថ្មីៗ ជាច្រើនចំពោះកងជួរសុខាភិបាល ក្នុងនោះបង្កើនប្រាក់ខែបន្ទាប់បន្សំប្រចាំការ និងកម្រិតឧបត្ថម្ភប្រចាំខែសម្រាប់បុគ្គលិកសុខាភិបាលភូមិ និគម ក្រុមលំនៅឋាន និងឆ្មបភូមិ និគម។ នៅ ដៀនបៀន គោលនយោបាយត្រូវបានរំពឹងថានឹងបង្កើតកម្លាំងចលករបន្ថែមដើម្បីកងជួរសុខាភិបាលថ្នាក់មូលដ្ឋានឲ្យស្ងប់ចិត្តបំពេញការងារ បង្កើនគុណភាពថែទាំសុខភាពបឋមជូនប្រជាជន។
គោលនយោបាយទាំងឡាយរបស់បក្សនិងរដ្ឋក្នុងការគិតគូរឱ្យកុមារតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំបានជួយឱ្យក្តីសុបិនដ៏ភ្លឺស្វាងស្រស់បំព្រងរបស់កុមារនៅព្រៃព្រឹក្សាធំល្វឹងល្វើយឆ្ងាយដាច់ស្រយាលក្លាយជាការពិតជាក់ស្ដែងជាបណ្តើរៗ។
នៅរសៀលថ្ងៃទី ១៣ ខែ កក្កដា ក្រុមការងារដឹកនាំដោយលោក ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាអញ្ជើញធ្វើជាប្រធានក្រុមបានមកពិនិត្យអង្កេតនិងធ្វើការនៅខេត្ត កាម៉ៅ អំពីស្ថានភាពអនុវត្តយន្តការ គោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ ថែទាំសុខភាពចំពោះបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រ។
បរិវត្តកម្មឌីជីថលឥឡូវនេះកំពុងមានវត្តមានយ៉ាងច្បាស់ក្រឡែតនៅតំបន់ភ្នំព្រំដែនជាច្រើន កន្លែងមានបងប្អូនជនជាតិភាគតិចរស់នៅកុះកររបស់ខេត្ត ឡាងស៊ើន។ ប្រជាជនបង្កើតទម្លាប់ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបន្តិចម្តងៗ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ នៅពីក្រោយការផ្លាស់ប្តូរទាំងនោះគឺការចូលរួមក្នុងកិច្ចការយ៉ាងព្រមៗ គ្នារបស់អាជ្ញាធរមូលដ្ឋានដើម្បីនាំយកបំណិនឌីជីថលក្លាយទៅជាផ្នែកមួយនៃជីវភាពប្រជាជន។
នៅព្រឹកថ្ងៃទី ១៣ ខែ កក្កដា ក្រុមការងារដឹកនាំដោយសមមិត្ត ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាអញ្ជើញធ្វើប្រធានក្រុមបានមកពិនិត្យអង្កេតការអនុវត្តយន្តការ គោលនយោបាយពិសេសដោយឡែកមួយចំនួនស្តីពីការអប់រំនិងសុខាភិបាលចំពោះតំបន់បងប្អូនជនជាតិភាគតិចនៅឃុំ ខាញ់ឡឹម (ខេត្ត កាម៉ៅ)។ សកម្មភាពនេះមានគោលបំណងវាយតម្លៃជាក់ស្តែងការដាក់បណ្តាសេចក្តីសម្រេចដ៏ធំរបស់រដ្ឋសភាជ្រួតជ្រាបទៅក្នុងជីវភាពរស់នៅនៅភូមិសាស្ត្រតំបន់ជ្រៅ តំបន់ឆ្ងាយ។
ក្រសួងជនជាតិនិងសាសនាបាននិងកំពុងបង្គាប់ការយ៉ាងម៉ឺងម៉ាត់ សំដៅសម្រេចគោលដៅប្រតិបត្តិការប្រព័ន្ធមូលដ្ឋានទិន្នន័យអំពីជនជាតិមុនថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៦។
ខេត្ត វិញឡុង កំពុងឈានចូលដំណាក់កាលអភិវឌ្ឍ ដោយមានគោលដៅកសាងជនបទទំនើប កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនិងអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់បងប្អូនជនជាតិភាគតិច។
ការអនុវត្តកម្មវិធីពិនិត្យសុខភាព ពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃសម្រាប់ប្រជាជន ផ្នែកសុខាភិបាលខេត្ត ដៀនបៀន កំពុង នាំយកសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតប្រជាជនពីមួយជំហានទៅមួយជំហានថែមទៀត ជាពិសេសគឺនៅតាមឃុំតំបន់ភ្នំ តំបន់ជ្រៅនិងព្រំដែន។
ដោយសានៅមានដែនកំណត់ជាច្រើន វឌ្ឍនភាពទម្លាក់ថវិកាវិនិយោគសាធារណៈនៅលើភូមិសាស្ត្រខេត្ត ភូ ថ នៅមានភាពយឺតយ៉ាវ មិនទាន់ស័ក្តិសមទៅនឹងប្រភពកម្លាំងដែលបានប្រគល់ឱ្យ ជាពិសេសគឺនៅថ្នាក់ឃុំ។ ប្រឈមមុខនឹងតថភាពនេះ គណៈកម្មាធិការប្រជាជនខេត្ត ភូ ថ កំពុងបង្គាប់ការយ៉ាងម៉ឺងម៉ាត់នូវដំណោះស្រាយជាច្រើនក្នុងគោលបំណងដោះស្រាយការលំបាកលំបិន ស្តារលំហូរប្រភពទុន ខិតខំសម្រេចគោលដៅបើកផ្តល់ប្រាក់វិនិយោគសាធារណៈថ្នាក់ឃុំជាង ៩៥% ផែនការក្នុងឆ្នាំ ២០២៦។